ព័ត៌មានកីឡាអន្តរជាតិ
(English) ទីបំផុត! ក្លិបអ្នកមានបុណ្យ FC Barcelona បានបន្តកុងត្រាថ្មីជូនលោក Hansi Flick រហូតដល់ខែមិថុនា ឆ្នាំ២០២៧។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ដែលត្រូវបានតែងតាំងដំបូងក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំកាលពីខែឧសភា ឆ្នាំ២០២៤ ទទួលបានកុងត្រាថ្មីបន្ថែមទៀត បន្ទាប់ពីដឹកនាំក្លិបឈ្នះពានរង្វាន់ចំនួន ៣ ក្នុងរដូវកាលដំបូងរបស់គាត់។
លោក Hansi Flick ក៏ជាគ្រូបង្វឹកមួយរូបដែលបានដឹកនាំ Barcelona ទទួលបានជ័យជម្នះទាំង ៤ ប្រកួតទល់នឹង Real Madrid ក្នុងរដូវកាលនេះ។ Barca បានឈ្នះពាន La Liga, Copa del Rey និង Spanish Super Cup នៅរដូវកាលនេះ ខណៈពេលដែលពួកគេត្រូវបានផ្តួលដោយ Inter Milan ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតក្របខណ្ឌ Champions League ។ Flick បានឈ្នះ ៤៣ ប្រកួតក្នុងចំណោម ៥៤ ប្រកួតស្មើនឹង ៧៣ ភាគរយដែលជាកំណត់ត្រាល្អបំផុតនៅក្នុងរដូវកាលដំបូងបន្ទាប់ពីលោក Luis Enrique ដែលដឹកនាំឈ្នះ ៨៣ ភាគរយ។
ក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកHansi Flick បានធ្វើឱ្យអ្នកគាំទ្រ Barca សប្បាយចិត្តក្នុងរដូវកាលដំបូងរបស់គាត់សម្រាប់ហេតុផលជាច្រើន សម្រាប់ជំនឿដែលគាត់បានផ្តល់ឱ្យក្រុម សម្រាប់ការត្រលប់មកវិញដ៏អស្ចារ្យ និងសម្រាប់ពានរង្វាន់។ភាពរំភើបដែលគ្រូបង្វឹកបាននាំយកមកក្លឹបក្នុងឆ្នាំដំបូងរបស់គាត់បានធ្វើឱ្យ FC Barcelona ក្លាយជាគូប្រជែងដ៏គួរឱ្យភ័យខ្លាចម្តងទៀតនៅអឺរ៉ុប។ Flick ក៏ធ្លាប់បានដឹកនាំ Bayern ឈ្នះពានរង្វាន់៣ដែរ កាលពីឆ្នាំ២០២០ នៅពេលដែលពួកគេបានឈ្នះពាន Bundesliga, German Cup និង Champions League ។ គ្រូបង្វឹកវ័យ៦០ឆ្នាំរូបនេះបានបន្តគ្រប់គ្រងក្រុមជម្រីសជាតិអាល្លឺម៉ង់ ប៉ុន្តែត្រូវបានបណ្តេញចេញនៅខែកញ្ញា ឆ្នាំ២០២៣ មុនពេលចូលមកស្នងតXavi ជាអ្នកចាត់ការក្លឹប Barcelona ៕
ប្រភព៖ BBC
(English) គ្រាប់បាល់បញ្ចូលទីមួយគ្រាប់ក្នុងតង់ទីមួយរបស់ Brennan Johnson គឺគ្រប់គ្រាន់ជួយឱ្យ Tottenham Hotspur យកឈ្នះបិសាចក្រហម Manchester United ដោយលទ្ធផល១-០ លើកពានរង្វាន់ Europa League នៅក្នុងកីឡដ្ឋាន San Mames Barria នៅទីក្រុង Bibao ប្រទេសអេស្ប៉ាញ កាលពីរាត្រីថ្ងៃពុធ។ នេះគឺជាពានរង្វាន់ធំលើកដំបូងសម្រាប់ Tottenham ចាប់តាំងពីឈ្នះពានអង់គ្លេស English League Cup ក្នុងឆ្នាំ២០០៨ និងជាពានទ្វីបអឺរ៉ុបលើកដំបូងចាប់តាំងពីវាឆ្នាំ ១៩៨៤ ដែលក្លិបធ្លាប់ឈ្នះពានរង្វាន់ UEFA Cup ស្មើនឹងពាន Europa League ឥឡូវនេះ។
កីឡាករស៊ុតបញ្ចូលទី Brennan Johnsonបានប្រាប់សារព័ត៌មាន TNT Sports ថា៖ ចាប់តាំងពីខ្ញុំមកទីនេះ Tottenhamបានក្លាយជាក្រុមដ៏ល្អមួយ ប៉ុន្តែយើងមិនដែលឈ្នះពានអ្វីឡើយ។ Johnson បន្តថា និយាយតាមត្រង់ទៅ វាមានន័យខ្លាំងណាស់។ យើងបានទទួលវាលើកទីមួយក្នុងពេលនេះ។ ខ្ញុំសប្បាយចិត្តណាស់។ ពាននេះក៏ធានាឱ្យ Spurs ទទួលបានកៅអីមួយក្នុង Champions League នៅរដូវកាលក្រោយ ហើយក៏ជាឱកាសមួយដែលអាចឲ្យក្លឹបពិចារណាឡីងវិញទៅលេីតំណែងរបស់ Ange Postecoglou បន្ទាប់ពីគាត់បានតស៊ូដឹកនាំក្លឹបយ៉ាងលំបាកពេញមួយឆ្នាំ។
ប្រភព៖ AP
(English) ការជួបគ្នារវាងបិសាចក្រហម Manchester United និងមាន់ខ្នាយមាស Tottenham គឺជាជំនួបដ៏អាក្រក់បំផុតមិនដែលមាននៅក្នុងប្រវត្តិសាស្ត្រ នៃការប្រកួតពានរង្វាន់អឺរ៉ុបវគ្គផ្តាច់ព្រ័ត្រ។ ហេតុអ្វីបានជាគេចាត់ទុកថាជាប្រវត្តិសាស្ត្រអាក្រក់បំផុត?អាក្រក់ក៏ដោយសារតែមានកក្តាមួយចំនួនដូចខាងក្រោមគឺៈ
ទី១-ក្រុមដែលត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Europa League នៅទីក្រុង Bilbao ប្រទេសអេស្ប៉ាញនារាត្រីនេះ រវាងក្រុម Manchester United និង Tottenham គឺជាក្រុមបញ្ចប់ចំណាត់ថ្នាក់ទាបបំផុតនៅក្នុងលីគមិនធ្លាប់មានក្នុងការឈ្នះពានរង្វាន់ធំនៅអឺរ៉ុប។ United ឈរនៅលេខរៀងទី១៦ និង Spurs លេខ១៧ ក្នុងតារាងក្នុង Premier League ។
ទី២-ប្រាកដណាស់ពួកគេនឹងក្លាយជាក្រុមដែលមានចំណាត់ទាបបំផុតដែលមិនធ្លាប់មាន មានសិទ្ធិសម្រាប់ការប្រកួតពានរង្វាន់អឺរ៉ុបChampions League រដូវកាលក្រោយ។
ទី៣-ក្រុមទាំងពីរចាញ់ការប្រកួតច្រើនបំផុតសរុប ៣៩ប្រកួតគិតត្រឹមជុំទី៣៧ Manchester United ចាញ់១៨ Tottenham ចាញ់២១)។សរុបការប្រកួតទាំងអស់(ក្រៅលីគ)ក្រុមទាំងពីរចាញ់៤៤ប្រកួត។
ទី៤-ពិន្ទុសរុបរបស់ក្រុមនីមួយៗ ធ្វើឱ្យពួកគេធ្លាក់ទៅក្របខណ្ឌ Championship ធៀបទៅនឹងរដូវកាលមុន។
ទី៥-Ange Postecoglou ទោះបីឈ្នះពាន Europa League ក៏ដោយ ក៏គាត់នៅតែត្រូវក្លឹបបណ្តេញចេញ។ផ្ទុយទៅវិញ ប្រសិនបើ Ruben Amorim ចាញ់ គាត់នៅបន្តទៀត។
ជុំវិញនឹងបញ្ហានេះ លោក Chris Sutton អតីតខ្សែប្រយុទ្ធ Celtic បាននិយាយនៅក្នុងកម្មវិធី Monday Night Club របស់ BBC Radio 5 Live ថា ខ្ញុំទទ្ទឹងរង់ចាំមើលការប្រកួតបែបនេះដែលមានសម្ពាធយ៉ាងខ្លាំងសម្រាប់ក្រុមទាំងពីរ។ ក្រុមមួយក្នុងចំណោមពួកគេនឹងអបអរសាទរជ័យជម្នះជាមួយនឹងការវិលត្រឡប់ទៅក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ៕
(English) ក្នុងការបង្ហាញខ្លួនចុងក្រោយនៅឯកីឡដ្ឋាន Etihad អំឡុងពេលទទួលបានជ័យជម្នះ ៣-១ទៅលើ Bournemouth កាលពីរាត្រីថ្ងៃអង្គារ ក្លិប Manchester City បានប្រកាសថា នឹងរៀបចំសាងសង់ រូបសំណាកកីឡាករ Kevin De Bruyne ដើម្បីគោរពដល់ទសវត្សរ៍នៃការរីកចម្រីនដ៏គួរឱ្យកត់សម្គាល់ជាប្រវត្តិសាស្ត្រ។ ខ្សែបម្រើវ័យ ៣៣ ឆ្នាំដែលគ្រោងនឹងចាកចេញពី Man City នៅរដូវក្តៅនេះ បានក្លាយជាតួអង្គដ៏លេចធ្លោបំផុតក្នុងប្រវត្តិសាស្ត្រ។ ចាប់តាំងពីចូលរួមជាមួយមេឃខៀវ Manchester City ពីក្លិប Wolfsburg ក្នុង ២០១៥ De Bruyne បានបង្ហាញវត្តមានជាង ៤០០ ប្រកួត និងឈ្នះពានរង្វាន់ធំៗចំនួន១៩ ជួយបង្កើតយុគសម័យដ៏ជោគជ័យបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។
ដោយសារតែជោគជ័យទាំងនេះហើយ City សម្រេចកសាងរូបសំណាក De Bruyne នៅខាងក្រៅពហុកីឡដ្ឋាន Etihad ជាកន្លែងដែលគាត់នឹងចូលរួមជាមួយវីរបុរសក្លឹបពីមុនៗមករួមមាន Vincent Kompany, David Silva និង Sergio Aguero ដែលត្រូវបានប្រារព្ធឡើងជាមួយនឹងរូបចម្លាក់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះផងដែរ។ De Bruyne បាននិយាយបន្ទាប់ពីការប្រកួតជាមួយពិធីករ Matchday Live Natalie Pike ថា វាមានន័យថាខ្ញុំនឹងជាផ្នែកមួយនៃក្លឹបនេះជារៀងរហូត។ រាត្រីដ៏រំជួលចិត្តនៅEtihad ក្រោយការប្រកួតពិសេស កីឡាករសញ្ជាតិបែលហ្ស៊ិកបានទទួលអាវពិសេស ដែលមានចុះហត្ថលេខាដោយមិត្តរួមក្រុម និងបុគ្គលិករបស់ក្លឹប ។
នៅព្រឹកថ្ងៃដដែលនោះដែរ ប្រធានក្លឹប City លោក Khaldoon Al Mubarak បានបង្ហាញរូបចម្លាក់អនុស្សាវរីយ៍កិត្តិយសរបស់ De Bruyne នៅសាលាបាល់ទាត់ទីក្រុង (CFA) ដោយបន្តប្រពៃណីរបស់ក្លឹបក្នុងការអបអរសាទរដល់កីឡាកដ៏អស្ចារ្យបំផុតរបស់ខ្លួន ដែលុំមានៅក្នុងបញ្ជីរួមមាន Yaya Toure, Joe Hart និង Ilkay Gundogan ៕
(English) លោក Pep Guardiola បាននិយាយថា៖ ខ្ញុំនឹងលាលែងពីតំណែងគ្រូបង្វឹក ប្រសិនបើក្លិប Manchester City មិនព្រមកាត់បន្ថយចំនួនកីឡាករ ឬទំហំក្លឹបឲ្យរួមតូច បន្ទាប់ពីទីផ្សារដោះដូរកីឡាកររដូវក្តៅ។ លោក Guardiola បាននិយាយបន្ទាប់ពីទទួលជ័យជម្នះ ៣-១ លើក្រុម Bournemouth ថា៖ «ខ្ញុំបានប្រាប់ក្លឹបថា ខ្ញុំមិនចង់បានកីឡាករច្រីនទេ។ ខ្ញុំនឹងលាឈប់។ បង្កើតក្រុមតូចជាងនេះ ខ្ញុំនឹងនៅ។ ខ្ញុំមិនចង់ឃេីញពួកគេអង្គុយនៅកៅអីបម្រុងរហូតនោះទេ។
កីឡាករវ័យចំណាស់មួយចំនួនរបស់ Man City មិនត្រូវបានរាប់បញ្ចូលក្នុងក្រុមសម្រាប់ជ័យជម្នះ 3-1 កាលពីថ្ងៃអង្គារលើក្រុម Bournemouth ហើយលោក Guardiola និយាយថាគាត់មិនសប្បាយចិត្តក្នុងការចាកចេញពីកីឡាករជាច្រើននោះទេ។ Abdukodir Khusanov, Savinho, James McAtee, Claudio Echeverri និង Rico Lewis អវត្តមានក្នុងជម្រីសកីឡាក២០រូប កាលពីថ្ងៃអង្គារ ខណៈដែល Man City បានឈានទៅចំណាត់ថ្នាក់លេខ ៣ ក្នុងក្របខណ្ឌ Premier League និងក្នុងវគ្គជម្រុះ Champions League ។
បុរសសញ្ជាតិអេស្ប៉ាញវ័យ ៥៤ ឆ្នាំរូបនេះបានបន្ថែមថា “ប្រហែលជាបីបួនខែយើងមិនអាចជ្រើសរើសកីឡាករ 11 នាក់បានទេ យើងមិនមានខ្សែការពារ វាពិបាកណាស់។ អ្នកចាត់ការទូទៅរបស់ City បានចាប់ផ្តើមកសាងក្រុមរបស់គាត់ឡើងវិញ បន្ទាប់ពីយុទ្ធនាការគ្មានពានរង្វាន់ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ៕
(English) ជាមួយនឹងអ្នកគាំទ្ររាប់ម៉ឺននាក់របស់ Manchester United និង Tottenham រំពឹងថានឹងសម្រុកទៅទីក្រុង Bilbao ប្រទេសអេស្ប៉ាញក្នុងសប្តាហ៍នេះ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Europa League UEFA បានព្រមាន កាលពីថ្ងៃចន្ទអំពីការទិញសំបុត្រដែលមិនមានការអនុញ្ញាត (ក្លែងក្លាយ) ដែលធ្វើឲ្យពួកគេមិនអាចចូលកីឡដ្ឋានបាន។ ក្លិបទាំងពីរដែលមានអ្នកគាំទ្រយ៉ាងច្រើន ត្រូវបានគេបែងចែកសំបុត្រចំនួន ១៥០០០ សន្លឹកនៅក្នុងកីឡដ្ឋានដែលអាចផ្ទុកមនុស្សបាន៥០០០០នាក់ ជាមួយនឹងតម្លៃត្រឹមតែ៤៥ ដុល្លារ។ ផ្ទុយទៅវិញតម្លៃរាប់ពាន់ដុល្លារត្រូវបានគេដាក់លក់នៅលើគេហទំព័រលក់សំបុត្រមួយចំនួន ខណៈ UEFA បាននិយាយថាអ្នកទិញអាចត្រូវបានបដិសេធមិនឱ្យចូលទស្សនានៅថ្ងៃពុធនៅឯកីឡដ្ឋាន Athletic Bilbao ។
ស្ថាប័នបាល់ទាត់អ៊ឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ សំបុត្របែបនេះអាចត្រូវបានលុបចោលដោយ UEFA នៅពេលណាមួយ ហើយអ្នកគាំទ្រទំនងជាត្រូវបានបដិសេធមិនឱ្យចូល ឬត្រូវបានបណ្តេញចេញពីកីឡដ្ឋាន។ UEFA បានបន្ថែមថា លើសពីនេះ អ្នកគាំទ្រប្រហែលជាមិនទទួលបានសំបុត្រដែលពួកគេបានទិញពីភាគីទីបីដែលគ្មានការអនុញ្ញាតទាំងនេះទេ។គេហទំព័រ ភ្នាក់ងារ និង touts” ជាអ្នកលក់សំបុត្រដែលកំពុងមានបញ្ហា។
UEFA បានព្រមានថា៖ «មានតែទូរសព្ទដែលប្រើដើម្បីទាញយកសំបុត្រតាមទូរសព្ទប៉ុណ្ណោះនឹងអាចចូលទៅកាន់កីឡដ្ឋានបាន។ រូបថតនៃសំបុត្រទូរស័ព្ទមិនមែនជាសំបុត្រត្រឹមត្រូវទេ។ UEFA បានបញ្ជាក់ថាអង្គភាពរបស់ខ្លួនបានលក់សំបុត្រប្រហែល១១០០០តាមរយៈគេហទំព័ររបស់ខ្លួន ហើយជិត៩០០០ត្រូវបានរក្សាទុកសម្រាប់អ្នកឧបត្ថម្ភ អ្នកផ្សាយ សហព័ន្ធបាល់ទាត់អឺរ៉ុប និងភ្ញៀវ៕
(English) គិតមកត្រឹមពេលនេះខ្សែប្រយុទ្ធ ៣ គឺ Viktor Gyökeres, Kylian Mbappe និង Mohamed Salah កំពុងប្រជែងគ្នាគ្រងតំណែងជើងឯកស្បែកជើងមាសអឺរ៉ុបឆ្នាំ ២០២៤-២៥ ។ ខ្សែប្រយុទ្ធ Viktor Gyokeres របស់ Lisbon ដែលបានបញ្ចប់រដូវកាលទៅហើយនោះ ស៊ុតបញ្ចូលទីបាន៣៩គ្រាប់គិតជាពិន្ទុគុណនឹង ១,៥ ស្មើនឹង ៥៨,៥ នាំមុខ Kylian Mbappe របស់ Real Madrid ស៊ុតបញ្ចូលទីបាន ២៩គ្រាប់គុណនឹង២ ស្មើនឹង ៥៨ពិន្ទុខណៈលីគរបស់គេនៅសល់មួយប្រគួតទៀត។ ចំណែកឯ Mohmed Salah របស់ Liverpool ឈរចំណាត់ថ្នាក់លេខ ៣ ស៊ុតបញ្ចូលទីបាន ២៨គ្រាប់គុណ២ មាន៥៦ ពិន្ទុ។
លីគបាល់ទាត់អង់គ្លេសក៏ដូចអេស្ប៉ាញដែរគឺនៅសល់មួយប្រកួតទៀតបានចប់រដូវកាលប៉ុន្តែលទ្ធភាពយកឈ្នះ Mbappe ទំនងជាទៅមិនរួចទេ។ ប្រសិនបើប្រកួតចុងក្រោយ Mbappe រកបានតែមួយគ្រាប់ទៀតមានន័យថាគេអាចគ្រងតំណែនេះបានតើគេគិតពិន្ទតាមរបៀបណា? ពានរង្វាន់ស្បែកជើងមាសអ៊ឺរ៉ុបត្រូវបានគិតទៅលើចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីគុណនឹងចំនួនជាក់លាក់របស់លីគដែលកំណត់ដោយរូបមន្ត UEFA។
គ្រាប់បាល់ស៊ុតបញ្ចូលទីដោយកីឡាករនៅក្នុងលីគកំពូលទាំងប្រាំរបស់អឺរ៉ុបដូចជា Premier League, La Liga, Bundesliga, Serie A និង Ligue 1គឺទទួលបានពីរពិន្ទុ។ គ្រាប់បាល់របស់កីឡាករនៅក្នុងលីកដែលមានចំណាត់ថ្នាក់ពីលេខប្រាំមួយដល់លេខ២២ ក្នុងមេគុណរបស់ UEFA ដូចជាព័រទុយហ្គាល់លីគ Portuguese Primeira Liga ទទួលបាន១,៥ ពិន្ទុ។ ចំណែកឯគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករដែលនៅក្នុងលីគចំណាត់ថ្នាក់ទាបគឺទទួលបានតែមួយពិន្ទុប៉ុណ្ណោះ៕
(English) ខ្សែប្រយុទ្ធវ័យ ១៤ឆ្នាំ Gabriel អាចបំបែកកំណត់ត្រារបស់ក្លិបក្នុងនាមជាកីឡាកវ័យក្មេងជាងគេមិនធ្លាប់មានដែលបានចូលលេងនៅក្នុងក្រុមឈុតធំ។ រូបគេនឹងមិនទាន់គ្រប់អាយុ ១៥ ទេប៉ុន្តែការទម្រង់លេងរបស់គាត់បានក្លាយជាប្រធានបទក្តៅរួចទៅហើយនៅកីឡដ្ឋាន Old Trafford និងក្រៅពីនេះ។ ប្រសិនបើ Gabriel បង្ហាញខ្លួននៅ Premier League នៅរដូវកាលក្រោយ រូបគេអាចបំបែកកំណត់ត្រាជាកីឡាករវ័យក្មេងជាងគេបំផុតរបស់លីក ដែលបច្ចុប្បន្នគ្រប់គ្រងដោយកីឡាករ Ethan Nwaneri របស់ក្រុម Arsenal ដែលបានបង្ហាញខ្លួនដំបូងនៅអាយុ ១៥ ឆ្នាំ១៨១ ថ្ងៃ កាលពីខែកញ្ញា ឆ្នាំ២០២២។
ទោះបីជាមានការខិតខំប្រឹងប្រែងរបស់ Man Utd ក្នុងការរក្សាភាពរីកចម្រើនរបស់គាត់ក្នុងកម្រិតទាបក៏ដោយ Gabriel បានបង្ហាញសមត្ថភាពលេចធ្លោរួចទៅហើយនៅក្នុងការប្រកួត U-១៨។ ក្នុងជ័យជម្នះ ១៣-១លើក្រុម Leeds U-១៨ រូបគេស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងរយៈពេលត្រឹមតែ២៥នាទីប៉ុណ្ណោះ ហើយក៏បានស៊ុតបញ្ចូលទីផងដែរក្នុងជ័យជម្នះ ៤-០ លើក្រុម Stoke U-១៨។ រូបគេក៏បានតំណាងឱ្យក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស U-១៥ហើយថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧបត្ថម្ភរយៈពេលវែងជាមួយក្រុមហ៊ុន Nike ។
គ្រូបង្វឹកលោក Rúben Amorim ត្រូវបានគេរាយការណ៍ថាកំពុងបើកចំហរក្នុងការផ្តល់ឱកាសដល់យុវជន។ លោកបានផ្តល់ឱកាសដល់ Omari Forson អាយុ១៧ឆ្នាំ Ayden Heaven និង Harry Amassអាយុ ១៨ ឆ្នាំ ។ Omari បានបង្ហាញខ្លួនជាលើកដំបូងក្នុងការចាញ់ Tottenham ១-០កាលពីខែកុម្ភៈ ហើយចាប់តាំងពីពេលនោះមកបានលេងទាំង Premier League និង FA Cup ៕
ព័ត៌មានកីឡាជាតិ
(English) នៅក្នុងការប្រកួតលាគ្នាចុងក្រោយខ្សែប្រយុទ្ធ Jamie Vardy បានឈានដល់ចំណុចកំពូលដោយស៊ុតបញ្ចូលទីបានគ្រាប់បាល់ទី ២០០ សម្រាប់ក្រុម Leicester City។ ខ្សែប្រយុទ្ធជម្រីសជាតិអង់គ្លេស ស៊ុតបញ្ចូលទីបានមួយគ្រាប់នៅនាទី២៨ ក្នុងជ័យជម្នះ ២-០ទល់នឹងក្លិប Ipswich ក្នុងការប្រកួតសប្តាហ៍ទី ៣៧ នៃក្របខណ្ឌ English Premier League ។ វាគឺជាគ្រាប់បាល់ទី ១០ សម្រាប់រដូវកាលនេះ និងជាគ្រាប់បាល់ទី ២០០ ជាមួយនឹងការបង្ហាញវត្តមានចំនួន ៥០០ ប្រកួតរបស់គេក្នុងឈុតសម្លៀកបំពាក់របស់ Leicester។
នៅមុនការប្រកួតចាប់ផ្តីមក្លិប Leicester បានប្រកាសថាការប្រកួតថ្ងៃនេះ នឹងក្លាយជាការប្រកួតចុងក្រោយរបស់ Vardy សម្រាប់ក្លិប។ កាលពីខែ មេសា ខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំដែលបានលេងឱ្យ Leicester តាំងពីឆ្នាំ ២០១២ បានបញ្ជាក់ថារូបគេនឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។ កីឡាករដែលមានតម្លៃត្រឹមតែជាង ១ លានដុល្លារនៅពេលផ្ទេរមកពី Fleetwood គឺជាអ្នករកពានរង្វាន់ Premier League ឱ្យក្លិបកាលពីឆ្នាំ ២០១៦៕