ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១២-វិច្ឆិកា-២០២៥
(English) Ronaldo មានគម្រោងព្យួរស្បែកជើងនៅឆ្នាំក្រោយ

(English) នៅក្នុងបទសម្ភាសន៍មួយនៅឯកិច្ចប្រជុំទេសចរ Tourise Summit ក្នុងទីក្រុង Riyadh ថ្ងៃអង្គារ កំពូលខ្សែប្រយុទ្ធលើលោក Cristiano Ronaldo បាននិយាយកាលពីថា៖ ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកលើកទីប្រាំ ៦ នៅឆ្នាំក្រោយ ក្នុងវ័យ៤១ ឆ្នាំ នឹងក្លាយជាការប្រកួតចុងក្រោយរបស់ខ្ញុំ។ នេះយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃពុធទី ១២ វិច្ឆិកា ២០២៥។

នៅពេលសួរថាតើព្រឹត្តិការណ៍ World Cup ២០២៦ នឹងក្លាយជាការប្រកួតចុងក្រោយឬអត់?  Ronaldo បាននិយាយថា បាទ ពិតណាស់។ ខ្ញុំនឹងមានអាយុ៤១ឆ្នាំ ហើយខ្ញុំគិតថា វាជាពេលវេលានៅក្នុងការប្រកួតដ៏ធំចុងក្រោយ។ បុរសវ័យ៤០ឆ្នាំរូបនេះ ដែលរកបាន៩៥៣គ្រាប់សម្រាប់ក្លឹប និងប្រទេស ក៏បាននិយាយផងដែរថា គាត់នឹងចូលនិវត្តន៍ពីអាជីពបាល់ទាត់ទាំងស្រុងក្នុងរយៈពេលមួយឬពីរឆ្នាំខាងមុខនេះ។ ព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយ ដែលរៀបចំដោយសហម្ចាស់ផ្ទះបីគឺ កាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក នឹងជាព្រឹត្តិការណ៍លើកទី៦របស់ Ronaldoសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក។

Ronaldo ដែលកំពុងលេងឲ្យ ក្លឹបបាល់ទាត់អារ៉ាប៊ីសាអូឌីតAl-Nassr គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេគ្រប់ពេលសម្រាប់ក្រុមបុរសអន្តរជាតិ ដោយរកបាន១៤៣គ្រាប់ ខណៈពេលដែលគាត់បន្តស្វែងរកគ្រាប់បាល់អាជីពចំនួន១០០០គ្រាប់។ Ronaldo និងគូប្រជែងដ៏អស្ចារ្យរបស់គាត់គឺ Lionel Messi កំពុងតែឆ្ពោះទៅកាន់ពានរង្វាន់បាល់ទាត់ពិភពលោកលើកទីប្រាំមួយរបស់ពួកគេ។ នោះនឹងបំបែកកំណត់ត្រាជាមួយកីឡាករដ៏អស្ចារ្យរបស់អាល្លឺម៉ង់ Lothar Matthäus ដែលបានលេងនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនីមួយៗចាប់ពីឆ្នាំ១៩៨២ ដល់១៩៩៨៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១១-វិច្ឆិកា-២០២៥
(English) ម្ចាស់ក្លិប Atletico Madrid បន្ថែមទុនជាង១ពាន់លានដុល្លារ

(English) ក្រុម Atletico Madrid បានចូលដល់យុគសម័យហិរញ្ញវត្ថុថ្មីមួយ ដោយក្រុមហ៊ុនវិនិយោគ Apollo Sports Capital (ASC) ម្ចាស់ភាគហ៊ុនភាគធំបំផុតបន្ថែមទុនជាង១ពាន់លានដុល្លារសម្រាប់អភិវឌ្ឍក្លិប។ អ្នកវិនិយោគទុនអាមេរិក ដែលជាផ្នែកមួយនៃក្រុមហ៊ុន Apollo Global Management បានទិញភាគហ៊ុនក្លិប At Madrid  ៥៥%  ក្នុងតម្លៃជាង ២,៨ពាន់លានដុល្លារ និងប្តេជ្ញាចិត្តវិនិយោគបន្ថែមជាង ១,៥ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍក្លិប។

ការវិនិយោគក្នុងទំហំទឹកប្រាក់ជាង ១,៥ពាន់លានដុល្លារ គឺជាកិច្ចព្រមព្រៀងភាគហ៊ុនឯកជនដ៏ធំបំផុតមួយនៅក្នុងបាល់ទាត់អឺរ៉ុបក្នុងទសវត្សរ៍នេះ។ ASC ដឹកនាំដោយនាយកប្រតិបត្តិលោក Al Tylis មានគោលបំណងពង្រឹង និងធ្វីឲ្យក្លឹបមានស្ថិរភាពរយៈពេលវែង។Apollo Sports Capital បានវិនិយោគរួចហើយនៅក្នុង Mutua Madrid Open, Miami Open និងផ្តល់ហិរញ្ញប្បទានដល់ Nottingham ជាមួយនឹងទឹកប្រាក់ជាង ១០០លានដុល្លារ។ ការផ្តោតអារម្មណ៍របស់ពួកគេជាមួយក្លឹប Atlético គឺការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគម្រោង Sports City ថ្មីនៅជាប់នឹងកីឡដ្ឋាន Riyadh Air Metropolitan៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១១-វិច្ឆិកា-២០២៥
(English) Lewandowski ពិចារណាចូលនិវត្តន៍ពីបាល់ទាត់ហើយ

(English) យោងតាមសារព័ត៌មាន ​​Diario Sport ចេញផ្សាយកាលពីថ្ងៃអង្គារទី ១១វិច្ឆិកា ២០២៥ បានឲ្យដឹងថា ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski កំពុងពិចារណាយ៉ាងម៉ត់ចត់អំពីការចូលនិវត្តន៍ពីអាជីពបាល់ទាត់ ប្រសិនបើក្រុម Barcelona សម្រេចចិត្តអនុញ្ញាតឱ្យគាត់ចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។ ខ្សែប្រយុទ្ធប៉ូឡូញនឹងអស់សុពលភាពកិច្ចសន្យានៅរដូវក្តៅ ខណៈប្រភពខាងលើបានរាយការណ៍ថាក្លឹបBarca ទំនងជាមិនបន្តកិច្ចសន្យាថ្មីទៀតទេ។

សេចក្តីការណ៍បាននិយាយថា Lewandowski និងក្រុមគ្រួសាររបស់គាត់ស្រឡាញ់ទីក្រុង Barcelona ហើយទំនងជាមិនចាកចេញទៅលេងនៅលីគបាល់ទាត់របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនោះទេ Saudi Pro League ។ ទីភ្នាក់ងារទិញ ដូរកីឡាករ របស់អារ៉ាប៊ីសាអូឌីតបានព្យាយាមល្បួង Lewandowski ឱ្យផ្លាស់ទៅមជ្ឈិមបូព៌ាជាមួយនឹងប្រាក់ច្រើន ប៉ុន្តែកីឡាករវ័យ៣៧ឆ្នាំរូបនេះមិនខ្វល់ពីរឿងទាំងអស់នោះទេ។

Lewandowski ដែលរកបាន១០៨ គ្រាប់សម្រាប់ក្រុម Barcelona ក្នុងរយៈពេលបីឆ្នាំ អាចនឹងបញ្ចប់ការព្យួរស្បែកជើងរបស់គាត់ទីក្រុងBarcelona។Lewandowski លោតឡើងដល់លេខ២ក្នុងបញ្ជីកីឡាករ រកគ្រាប់បាល់បានច្រើនជាងគេនៅ La Liga បន្ទាប់ពីចាប់ផ្តើមបាន៤ ប្រកួត៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១១-វិច្ឆិកា-២០២៥
(English) តើក្លិបអង់គ្លេសចំនួនប៉ុន្មានផ្លាស់គ្រូបង្វឹកចាប់តាំងពីឆ្នាំ ២០២៤?

(English) ចាប់តាំងពីរដូវក្តៅឆ្នាំ ២០២៤ មកទល់នឹងបច្ចុប្បន្ននេះក្លឹបបាល់ទាត់អង់គ្លេសចំនួន ៥២ នៅក្នុងលីគកំពូលទាំងបួន បានផ្លាស់ប្តូរគ្រូបង្វឹករបស់ពួកគេក្នុងចំណោមក្លឹបចំនួន ៩៤។នេះបើយោងតាមរបាយការណ៍មួយដែលត្រូវបាន គេហទំព័រ m.allfootballapp.comដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃចន្ទទី១០វិច្ឆិកា ២០២៥។

របាយការណ៍ដដែលនោះបានបង្ហាញថា ក្នុងចំណោមក្លិបទាំង ៥២ នោះមានក្លិបចំនួន ២៣ បានផ្លាស់ប្តូរគ្រូបង្វឹករបស់ពួកគេច្រើនជាងម្តង ។ ជាឧទាហរណ៍ចុងក្រោយបំផុតគឺក្លិប Wolves បន្ទាប់ពីបណ្តេញលោក Pereira ចេញពីតំណែងក្រោយពីដឹកនាំបាន ១១ ខែ។ ក្រុម Southampton កំពុងស្ថិតក្នុងការផ្លាស់ប្តូរអ្នកចាត់ការលើកទីបីរបស់ពួកគេក្នុងរយៈពេល ១៨ ខែបន្ទាប់ពីការចាកចេញរបស់លោក Still។

ដោយផ្អែកលើទិន្នន័យប្រវត្តិសាស្ត្រសម្រាប់ការ បណ្តេញចេញតាមខែនីមួយ ក្លឹបនានាក្នុងក្របខ័ណ្ឌ Premier League ឥឡូវនេះកំពុងស្ថិតនៅលើផ្លូវបង្កើតកំណត់ត្រាថ្មីមួយសម្រាប់រដូវកាលតែមួយ ដោយមានការផ្លាស់ប្តូរគ្រូបង្វឹកលើសពីចំនួនសរុប ១៤នាក់ ក្នុងឆ្នាំ២០២២-២៣ ជាមួយនឹងការផ្លាស់ប្ដូរចំនួន ១២នាក់បន្ថែមទៀតដែលត្រូវបានព្យាករណ៍ក្នុងអត្រាបច្ចុប្បន្នចាប់ពីពេលនេះរហូតដល់ចុងបញ្ចប់នៃយុទ្ធនាការ។

ជាការកត់សម្គាល់ ខែវិច្ឆិកា និងខែធ្នូ គឺជាខែដែលពេញនិយមបំផុតសម្រាប់ការផ្លាស់ប្តូរគ្រូបង្វឹកដែលបង្ហាញថារដូវកាលបណ្តេញចេញទើបតែចាប់ផ្តើម ទោះបីជាគ្រូបង្វឹកបួននាក់ត្រូវបានបណ្តេញចេញរួចហើយនៅអាណត្តិនេះក៏ដោយ៕

Thumbnail
ព័ត៌មានកីឡាអាស៊ី
១១-វិច្ឆិកា-២០២៥
(English) Erick Thohir ស្នើឱ្យមន្ត្រីកីឡារបស់ប្រទេសនេះឱ្យមានភាពស្មោះត្រង់ និងប្រាកដនិយមបន្ថែមទៀត ក្នុងការកំណត់គោលដៅសម្រាប់ស៊ីហ្គេមនៅថៃ

(English) រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាឥណ្ឌូនេស៊ី លោក Erick Thohir បានស្នើឱ្យមន្ត្រីកីឡារបស់ប្រទេសនេះ មានភាពស្មោះត្រង់ និងប្រាកដនិយមបន្ថែមទៀត ក្នុងការកំណត់គោលដៅសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តិទៅនៅខែធ្នូ នៅប្រទេសថៃ។ គណៈកម្មការកីឡាឥណ្ឌូណេស៊ី (KOI) បានដាក់គោលដៅដំបូងដើម្បីដណ្តើមមេដាយមាសចំនួន ១២០ ប៉ុន្តែក្រសួងយុវជន និងកីឡាបាននិយាយថា ចំនួននេះគឺលើសពីសមត្ថភាពបច្ចុប្បន្នរបស់ក្រុម។ លោក Erick Thohir បានសង្កត់ធ្ងន់នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សាកាតាថា “យើងត្រូវដឹងថាយើងនៅទីណា។ យើងមិនអាចសន្យាអ្វីដែលយើងមិនអាចរក្សាបាននោះទេ។ រឿងសំខាន់គឺភាពស្មោះត្រង់ និងតម្លាភាព”។

ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា ឥណ្ឌូនេស៊ីដណ្ដើមបានមេដាយមាស ៨៧ គ្រឿង ឈរនៅលេខរៀងទី៣ តាមពីក្រោយប្រទេសវៀតណាម (១៣៦ មេដាយមាស) និងថៃ (១០៨ មេដាយមាស)។ ទោះបីជាវាជាហ្គេមដែលទទួលបានជោគជ័យបំផុតសម្រាប់កីឡាឥណ្ឌូនេស៊ីក្នុងរយៈពេល ៧ ឆ្នាំក៏ដោយ គម្លាតជាមួយគូប្រជែងធំទាំងពីរនៅតែសំខាន់។ ដូច្នេះ ការកំណត់គោលដៅ ៣០ ភាគរយខ្ពស់ជាងសមិទ្ធិផលពីមុនត្រូវបានចាត់ទុកថា “មិនប្រាកដនិយម” ជាពិសេសនៅពេលដែលកីឡាសំខាន់ៗជាច្រើនរបស់ប្រទេសឥណ្ឌូនេស៊ីដូចជា អត្តពលកម្ម ហែលទឹក និងវាយសី ស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរ។

Erick ក៏បានបញ្ជាក់ដែរថា គាត់ចង់ប្រែក្លាយស៊ីហ្គេមឆ្នាំ ២០២៥ ទៅជាជំហានត្រៀមសម្រាប់ Asian Games ឆ្នាំ ២០២៦ ជំនួសឱ្យការប្រណាំងសមិទ្ធផលរយៈពេលខ្លី។ គាត់បាននិយាយថា “ប្រសិនបើយើងកសាងភាពជោគជ័យនៅលើមូលដ្ឋានជាក់ស្តែង មេដាយនឹងមកដោយធម្មជាតិ”។

នៅក្នុងបរិបទដែលប្រទេសជាច្រើនក្នុងតំបន់មានកម្លាំងឡើងវិញ ការរំលឹករបស់លោក Erick Thohir ត្រូវបានគេមើលឃើញថាជាការដាស់តឿនទាន់ពេលវេលាថា ភាពជោគជ័យនៃកីឡាមិនអាចវាស់វែងបានដោយមេដាយមាសតែមួយមុខនោះទេ ប៉ុន្តែដោយភាពស្មោះត្រង់ និងចក្ខុវិស័យរយៈពេលវែង៕

ប្រភព៖ znews

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១០-វិច្ឆិកា-២០២៥
(English) PSG គ្រោងចំណាយជិត ២០០ លានដុល្លារទិញខ្សែប្រយុទ្ធ Victor Osimhen

(English) Paris Saing Germain ក្រុមគ្រងតំណែងជើងឯក UEFA Champions League កំពុងចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធ Victor Osimhen របស់ក្លឹបបាល់ទាត់តួកគី Galatasaray ជាមួយនឹងរបាយការណ៍បង្ហាញថាក្លឹបនេះគ្រោងនឹងចំណាយជាង ១៨៤លានដុល្លារ។  ក្រៅពីក្លិបយក្សបារាំងនេះក៏មានក្លិបធំៗមួយចំនួនទៀតដូចជា៖ Chelsea, Manchester Utd និង Barcelona ក៏កំពុងចាប់អារម្មណ៍ចង់បានផងដែរ។ យោងតាមសារព័ត៌មានអេស្ប៉ាញ Fichajes ក្លិប PSG បានចាត់ទុក Osimhen ជាគោលដៅផ្ទេរចម្បងរបស់ពួកគេមុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅមកដល់។ ក្លឹបប៉ារីសនេះត្រូវបានគេនិយាយថាកំពុងស្វែងរកខ្សែប្រយុទ្ធដែលមានសមត្ថភាព ខណៈដែលអ្នកចាត់ការ Luis Enrique ត្រូវបានគេរាយការណ៍ថាទទូចលើខ្សែប្រយុទ្ធលំដាប់ពិភពលោកដែលមានសមត្ថភាពប្រែក្លាយពីការគ្រប់គ្រងបាល់ទៅជាការកគ្រាប់បាល់បញ្ចូលទី។

ក្លិប Galatasaray ដែលបានចុះហត្ថលេខាជាមួយ Osimhen ពីក្លិប Chelsea ក្នុងតម្លៃកំណត់ត្រាជាង៨០លានដុល្លារកាលពីប៉ុន្មានខែមុន ឥឡូវនេះបានដាក់តម្លៃដ៏គួរឱ្យភ្ញាក់ផ្អើលជាង ១៧០លានដុល្លារលើខ្សែប្រយុទ្ធនីហ្សេរីយ៉ាអាយុ ២៦ ឆ្នាំរូបនេះ ដែលជាតម្លៃមួយដែលអាចធ្វើឱ្យគាត់ក្លាយជាកីឡាករថ្លៃបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់។ លោក Dursun Ozbek ប្រធានក្លិប Galatasaray បាននិយាយថាគ្មានការចរចាណាមួយនឹងចាប់ផ្តើមក្រោម១០០លានដុល្លារនោះទេ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្លឹបតួកគីក្នុងការរក្សាតារាឆ្នើមរបស់ពួកគេ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៨-វិច្ឆិកា-២០២៥
FIFA ដាក់ទណ្ឌកម្មលើកីឡាករឥណ្ឌូនេស៊ី និង PSSI បន្ទាប់ពីការប្រកួតជាមួយអ៊ីរ៉ាក់

សហព័ន្ធកីទ្បាបាល់ទាត់ពិភពលោក FIFA បានដាក់ទណ្ឌកម្មលើកីឡាករក្រុមជម្រើសជាតិឥណ្ឌូនេស៊ីពីរនាក់គឺ Thom Haye និង Shayne Pattynama បន្ទាប់ពីឧប្បត្តិហេតុដែលបានកើតឡើងក្នុងអំឡុងពេលការប្រកួតជម្រុះ World Cup ឆ្នាំ ២០២៦ ជុំទី ៤ ទល់នឹងអ៊ីរ៉ាក់។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រកីទ្បា ASEANFOOTBALL។

កីឡាករទាំងពីរត្រូវបានព្យួរការប្រកួតចំនួនបួនប្រកួត និងពិន័យជាប្រាក់ CHF ៥,០០០ (៦,២០០ ដុល្លារអាម៉េរិក) ក្នុងម្នាក់ៗ ចំពោះអាកប្បកិរិយាមិនសមរម្យចំពោះអាជ្ញាកណ្តាល។ លើសពីនេះ សមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ត្រូវបានពិន័យជាប្រាក់ CHF ៥០,០០០ (៦២,០០០ ដុល្លារអាម៉េរិក) បន្ទាប់ពីអ្នកគាំទ្រត្រូវបានគេរកឃើញថាបានគប់វត្ថុចូលទៅក្នុងទីលានក្នុងអំឡុងពេលការប្រកួតដូចគ្នា។

FIFA បានរំលឹក PSSI អំពីការទទួលខុសត្រូវរបស់ខ្លួនក្នុងការធានាការគ្រប់គ្រងហ្វូងមនុស្ស និងវិន័យកីឡាករនៅក្នុងការប្រកួតនាពេលអនាគត៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៤-វិច្ឆិកា-២០២៥
(English) តើកីឡាកររូបណាទទួលបានប្រាក់ខែខ្ពស់បំផុត ក្នុងលីគកំពូលអឺរ៉ុប?

(English) យោងតាមការចេញផ្សាយរបស់គេហទំព័រ Transfer Market ស្តីអំពីប្រាក់ខែរបស់កីឡាករនៅលីគកំពូល អឺរ៉ុបទាំង៥កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ខ្សែប្រយុទ្ធ Haaland របស់ Manchester City ឈរកំពូលតារាងជាមួយនឹងប្រាក់ខែប្រចាំឆ្នាំជាង​៣៦ លានដុល្លារនាំមុខខ្សែប្រយុទ្ធ Mbappe របស់ក្លឹប Real Madrid ។

ខាងក្រោមនេះគឺជាបញ្ជីប្រាក់ខែប្រចាំឆ្នាំខ្ពស់បំផុតរបស់កីឡាករ១០រូបនៅក្នុងលីគកំពូលអឺរ៉ុបទាំង៥៖

១- Erling Haaland ក្លឹបManchester City ទទួលបានជាង ៣៧លានដុល្លារ

២-Mbappe ក្លឹបReal Madrid ទទួលបានជាង៣៦លានដុល្លារ

៣-Kane ក្លឹបBayern ទទួលបានជាង២៨លានដុល្លារ

៤- Salah ក្លឹបLiverpool ទទួលបានជាង២៧លានដុល្លារ

៥- Alabaក្លឹបReal Madrid  ទទួលបានជាង២៦លានដុល្លារ។

៦- Vlahovic ក្លឹបJuventusទទួលបានជាង២៥លានដុល្លារ

៧- Casemiroក្លឹបManchester Utd ទទួលបានជាង២៤លានដុល្លារ

៧-Van Dijk លឹបLiverpool ទទួលបានជាង២៤លានដុល្លារ

៩- Neuer ក្លឹបBayern ទទួលបានជាង២៤លានដុល្លារ

១០- Lewandowski ក្លឹប Barcelona ទទួលបានជាង២៣លានដុល្លារ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៤-វិច្ឆិកា-២០២៥
(English) Yamal ក្លាយជាកីឡាករវ័យក្មេងបំផុតក្នុងក្រុម FIFPRO ២០២៥

(English) Lamine Yamal កីឡាករវ័យក្មេង របស់Barcelona បានក្លាយជាកីឡាករវ័យក្មេងបំផុតត្រូវបានបញ្ចូលក្នុងក្រុមសហព័ន្ធកីឡាករបាល់ទាត់អាជីពអន្តរជាតិប្រចាំឆ្នាំហៅកាត់ថា FIFPRO រួមនឹងកីឡាករប្រាំនាក់ផ្សេងទៀតមកពីក្រុមដែលឈ្នះពានរង្វាន់ Champions League របស់ Paris Saint-Germain ក៏បានធ្វើការជ្រើសរើសផងដែរ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​AP កាលពីថ្ងៃអង្គារទី ៤ វិច្ឆិកា ២០២៥។

កីឡាករ Yamal វ័យ១៨ ឆ្នាំ ជាប់ចំណាត់ថ្នាក់លេខពីរ ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន១០១៦៧ តាមពីក្រោយអ្នកចាំទី Gianluigi Donnarumma ដែលបានផ្លាស់ពី PSG ទៅ Manchester City ទទួលបានសំឡេងឆ្នោតច្រើនជាងគេគឺចំនួន១៣៦០៩ ពីសន្លឹកឆ្នោតជាង២០០០០ ដែលត្រូវបានផ្ញើដោយកីឡាករជុំវិញពិភពលោក។

FIFPRO បានជ្រើសរើសកីឡាករឆ្នើមពិភពលោក ១១នាក់រយៈពេល២០ ឆ្នាំ ហើយកីឡាករវ័យក្មេងបំផុតមុនដែលចូលក្នុងបញ្ជីគឺ Kylian Mbappé ដែលមានអាយុ ១៩ ឆ្នាំនៅពេលដែលគាត់ត្រូវបានបោះឆ្នោតឱ្យចូលក្នុងក្រុមក្នុងឆ្នាំ២០១៨ បន្ទាប់ពីជួយបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក។

កីឡាករ Mbappé ត្រូវបានបញ្ចូលម្តងទៀតនៅឆ្នាំនេះជាលើកទីប្រាំមួយ ហើយត្រូវបានចូលរួមដោយមិត្តរួមក្រុម Real Madrid របស់គាត់គឺ Jude Bellingham។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះក្រុមកីឡាករបាល់ទាត់ពិភពលោក FIFPRO Men’s World XI Gianluigi Donnarumma (Paris Saint-Germain/Manchester City, អ៊ីតាលី); Achraf Hakimi (Paris Saint-Germain, ម៉ារ៉ុក), Virgil van Dijk (Liverpool, ហូឡង់), Nuno Mendes (Paris Saint-Germain, ព័រទុយហ្គាល់); Vitinha (Paris Saint-Germain, ព័រទុយហ្គាល់), Pedri (Barcelona, ​​អេស្ប៉ាញ), Jude Bellingham (Real Madrid, អង់គ្លេស), Cole Palmer (Chelsea, អង់គ្លេស); Lamine Yamal (Barcelona, ​​អេស្ប៉ាញ), Kylian Mbappé (Real Madrid, បារាំង), Ousmane Dembélé (Paris Saint-Germain, បារាំង)៕

ads