(English) យោងតាមកាសែតអង់គ្លេស The Sun បានចេញផ្សាយបានឲ្យដឹងថា កីឡាករ LISANDRO MARTINEZ និងលោក Alexis Mac Allister បានជួលសន្តិសុខឯកជនយាមផ្ទះរបស់ពួកគេរយៈពេល ២-៣ ថ្ងៃ បន្ទាប់ពីអាហ្សង់ទីន ប្រកួតឈ្នះអង់គ្លេសក្នុងព្រឹត្តិការណ៍ World Cup ២០២៦។ ក្រុមហ៊ុនសន្តិសុខឯកជនបានទៅដល់ទីតាំងផ្ទះរបស់ខ្សែការពារក្រុម Manchester United និងខ្សែបម្រើក្រុម Liverpool នៅភាគពាយ័ព្យ។

មូលហេតុដែលនាំឲ្យពួកគេភ័យខ្លាចដោយសារតែក្នុងអំឡុងពេលប្រកួតខ្សែការពារអាហ្សង់ទីន Martinez បានកាន់បដាមួយដែលមានសរសេរថា “កោះហ្វកឡែន’’ជារបស់អាហ្សង់ទីន ខណៈពេលដែល Mac Allister នៅក្បែរនោះក្នុងអំឡុងពេលអបអរសាទរជ័យជម្នះ។ គ្មានការប៉ុនប៉ងបំផ្លាញទ្រព្យសម្បត្តិរបស់ Martinez ឬ Mac Allister ត្រូវបានធ្វើឡើងទេ ហើយក្លឹប ក៏មិនបានចូលរួមក្នុងការរៀបចំព័ត៌មានលម្អិតសន្តិសុខសម្រាប់លំនៅដ្ឋានរបស់ Martinez ដែរ៕