(English) ប្រាក់ចំណូលរបស់ក្លិ​​​ប Real Madrid កើនឡើង
២៩-កក្កដា-២០២៦

(English) ក្លិប Real Madrid បានប្រកាសជាផ្លូវការអំពីប្រាក់ចំណូលបំបែកកំណត់ត្រាចំនួនជាង ១,៣ ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៥-២៦ បន្ទាប់ពីតួលេខត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលចុងក្រោយរបស់ក្លឹប ដោយមិនរាប់បញ្ចូលប្រាក់ចំណូលពីការផ្ទេរកីឡាករ។

ក្លិបយក្សអេស្ប៉ាញនេះបានរាយការណ៍ពីការកើនឡើង ៣,១% នៃប្រាក់ចំណូលប្រចាំឆ្នាំបើប្រៀបធៀបទៅនឹងរដូវកាលមុន ដែលក្លាយជាក្លឹបកីឡាដំបូងគេដែលលើសមានប្រាក់ចំណូលពី ៣,១ ពាន់លានដុល្លារ។ យោងតាមរបាយការណ៍របស់ក្លិប កំណើននេះភាគច្រើនត្រូវបានជំរុញដោយប្រាក់ចំណូលបានមកពីការលក់សំបុត្រចូលទស្សនាក្នុងពហុកីឡដ្ឋាន និងពាណិជ្ជកម្មខ្ពស់ជាងមុន ដោយប្រាក់ចំណូលពីពហុកីឡដ្ឋាន Santiago Bernabeu កើនឡើង ១១% និងប្រាក់ចំណូលទីផ្សារកើនឡើង ៦% បន្ទាប់ពីកិច្ចព្រមព្រៀងឧបត្ថម្ភថ្មី។

Real Madrid ក៏បានបង្ហាញប្រាក់ចំណេញសុទ្ធចំនួនជាង​ ២៩ លានដុល្លារផងដែរ ដែលពង្រីករយៈពេលហិរញ្ញវត្ថុប្រាក់ចំណេញរបស់ពួកគេដល់ ២៦ រដូវកាលជាប់ៗគ្នា។ ទ្រព្យសកម្មសុទ្ធរបស់ក្លឹបមានចំនួន៧១១លានដុល្លារ ខណៈដែលទុនបម្រុងសាច់ប្រាក់សរុបចំនួន ៩៤លានដុល្លារ។

ក្រុមប្រឹក្សាភិបាលបានបន្ថែមថា ការវិនិយោគលើការអភិវឌ្ឍឡើងវិញនៃពហុកីឡដ្ឋាន Santiago Bernabeu បានឈានដល់ជាង១,៥ពាន់លានដុល្លារដោយក្លឹបរក្សាបាននូវស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំមុនពេលមានសកម្មភាពបន្ថែមទៀតនៅក្នុងទីផ្សារដោះដូរកីឡាករ៕