ព័ត៌មានកីឡាអន្តរជាតិ
(English) យោងតាមរបាយការពី Capology ដែលគេហទំព័រGivesport.com ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃចន្ទទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា កីឡាករអន្តរជាតិអង់គ្លេស Jamie Vardy បច្ចុប្បន្ននេះទទួលបានប្រាក់ឈ្នួលត្រឹមតែជាង ៤០០០០ដុល្លារក្នុងមួយសប្តាហ៍ក្រោមកិច្ចសន្យាចុងក្រោយរបស់គាត់ជាមួយក្រុម Cremonse ដែលកំពុងស្ថិតនៅចំកណ្តាលនៃក្របខ័ណ្ឌ Serie A បន្ទាប់ពីឈ្នះប្រាំប្រកួតពីការប្រកួតបើកឆាកចំនួន១៥របស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ កីឡាកររូបនេះនៅមានឱកាសរកបានប្រហែលជាង១ម៉ឺនដុល្លារបន្ថែមទៀត ក្នុងមួយសប្តាហ៍ដែលជាប្រាក់រង្វាន់។ ជាលទ្ធផល Vardy មានឱកាសអាចរកចំណូលបានប្រហែលជាង ៣លានដុល្លារក្នុងមួយឆ្នាំ ដែលនៅតែជាចំនួនដ៏សមរម្យសម្រាប់កីឡាករដែលមានអាយុដូចគាត់។ ប្រសិនបើគាត់ចូលនិវត្តន៍ ហើយទៅធ្វើជាអ្នកវិភាគ ឬគ្រូបង្វឹក គាត់នឹងទទួលបានចំណូលតិចជាងនេះច្រើន៕
(English) ក្លិប Inter Miami បានចុះហត្ថលេខានាំយកអតីតខ្សែការពារកូដឆ្វេង Tottenham Hotspur និង Real Madrid កីទ្បាករ Sergio Reguilon មកកាន់ក្លិបក្នុងលក្ខខណ្ឌគ្មានតម្លៃខ្លួន ជាមួយកិច្ចសន្យារហូតដល់ខែធ្នូ ឆ្នាំ២០២៧ ឯណោះ។
កីទ្បាករសញ្ជាតិអេស្ប៉ាញវ័យ ២៨ ឆ្នាំរូបនេះមិនមានក្លិបលេងចាប់តាំងពីចែកផ្លូវគ្នាជាមួយនឹង Spurs កាលពីចុងបញ្ចប់រដូវកាលមុន។ Reguilon បានផ្ទេរមកកាន់ Tottenham ពី Real Madrid ក្នុងខែកញ្ញា ឆ្នាំ២០២៥ ។ ប៉ុន្តែរូបគេត្រូវបានក្លិបដាក់ឱ្យខ្ចីជើង ៣ រដូវកាល ដោយលេងឱ្យក្លិប Manchester United, Atletico Madrid និង Brentford ជាដើម។
សូមជម្រាបថា អំទ្បុងពេលលេងនៅ Premier League រូបគេបានបង្ហាញខ្លួនចំនួន ៨៦ ដង និងរកបាន ២ គ្រាប់ផងដែរ៕
ប្រភព៖ BBC
(English)
កៅអីតំណែងគ្រូបង្វឹករបស់លោក Xabi Alonso នៅឯ Real Madrid ហាក់បីជាកាត់បន្ថយកម្តៅបន្តិចវិញហើយ បន្ទាប់ពីក្រុមបានយកឈ្នះលើ Alaves ដោយបញ្ចប់លទ្ធផល ១-២ កាលពីរាត្រីថ្ងៃអាទិត្យទី ១៥ ខែធ្នូ ឆ្នាំ២០២៥។
មែនទែនទៅ ក្លិប Real Madrid បម្រុងតែបណ្តេញលោក Xabi Alonso ចេញពីតំណែងហើយ បន្ទាប់ពីការដឹកនាំរបស់លោកហាក់បីជាមិនបានលទ្ធផលទ្បើយ ក្នុងប៉ុន្មានប្រកួតចុងក្រោយមិនថានៅ La Liga និង UEFA Champions League នោះទេ។ ហើយកាលពីថ្ងៃព្រហស្បតិ៍ទី១១ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះក៏មានសេចក្តីរាយការណ៍ពី Diario AS បញ្ជាក់ថា៖ លោក Xabi Alonso នឹងបណ្តេញចេញពីតំណែង ប្រសិនបើមិនអាចដឹកនាំក្រុមឈ្នះក្នុងការប្រកួតខាងលើ។
ជ័យជម្នះខាងលើនេះក៏បានធ្វើឱ្យពួកគេនៅគម្លាតពី FC Barcelona ដែលជាក្រុមកំពុងកាន់កាប់កំពូលតារាងពិន្ទុ La Liga ចំនួន ៤ ពិន្ទុផងដែរ បន្ទាប់ពីលេង ១៧ ប្រកួតដូចគ្នា។ យ៉ាងណា ប្រសិនបើលោក Xabi Alonso នៅដឹកនាំក្រុមមិនទទួលបានលទ្ធផលល្អ ក៏ក្លិបនឹងពិរណាបណ្តេញចេញដដែល ខណៈដែលក្លិប Real Madrid ក៏បានសម្លឹងមើលឃើញលោក Alvaro Arbeloa ជាអ្នកជំនួសតំណែងនេះផងដែរ។
សូមជម្រាបថា នៅថ្ងៃពុធទី១៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ Real Madrid នឹងត្រូវប៉ះគ្នាជាមួយ Talavera ដែលជាក្រុមមកពីលីគទី ៣ របស់ប្រទេសអេស្ប៉ាញ ក្នុងពានរង្វាន់ Copa del Rey៕
ប្រភព៖ nytimes
(English) Jamie Vardy បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៅក្នុងក្របខ័ណ្ឌបាល់ទាត់អ៊ីតាលី Serie A បន្ទាប់ពីបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ជាបន្តបន្ទាប់ជាមួយក្លិប Cremonese។ កីឡាករវ័យ ៣៨ ឆ្នាំ បានចូលរួមជាមួយក្រុមអ៊ីតាលីកាលពីរដូវក្តៅនេះ ក្នុងនាមជាកីឡាករគ្មានភ្នាក់ងារ បន្ទាប់ពីបញ្ចប់រយៈពេល ១៣ ឆ្នាំដ៏ជោគជ័យជាមួយក្រុម Leicester City។
ឥឡូវនេះគាត់បានក្លាយជាកីឡាករអង់គ្លេសដំបូងគេដែលទទួលបានពានរង្វាន់កីឡាករឆ្នើមប្រចាំខែនៅក្នុងប្រទេសអ៊ីតាលី ដោយបានយកឈ្នះលើកីឡាករដូចជា Paul Gascoigne, David Beckham និង Paul Ince។ ពានរង្វាន់នេះត្រូវបានបោះឆ្នោតដោយអ្នកគាំទ្ររួមជាមួយនឹងទិន្នន័យស្ថិតិ ដែល Vardy បានយកឈ្នះ Mike Maignan របស់ក្រុម AC Milan, Lautaro Martinez របស់ក្រុម Inter Milan, David Neres របស់ក្រុម Napoli, Leo Ostigard របស់ក្រុម Genoa និង Nicolo Zaniolo របស់ក្រុម Udinese។
លោក Luigi De Siervo នាយកប្រតិបត្តិនៃ Serie A បាននិយាយនៅលើគេហទំព័រ legaseriea.it ថា Jamie Vardy ពិតជាកីឡាករមកពីសម័យកាលមួយផ្សេងទៀត។ទេពកោសល្យម្នាក់ក្នុងចំណោមទេពកោសល្យទាំងនោះ ដែលជាមួយនឹងប្រវត្តិ សមិទ្ធផល និងស្មារតីដ៏រឹងមាំដែលពួកគេរស់នៅជាមួយរាល់ការប្រកួត បង្ហាញបានល្អបំផុតនូវមនោសញ្ចេតនានៃបាល់ទាត់៕
(English) អ្នកគាំទ្របាល់ទាត់បានចោទប្រកាន់ FIFA ពីបទ ក្បត់ទំនុកចិត្តដ៏ធំសម្បើមបន្ទាប់ពីតម្លៃសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ពិភពលោក ២០២៦ ដែលបានបើកលក់ចុងក្រោយបំផុត កាលពីថ្ងៃព្រហស្បតិ៍ទី ១១ ខែធ្នូ មានតម្លៃខ្ពស់កប់ពពក។ ស្ថាប័នគ្រប់គ្រងបាល់ទាត់បានបែងចែកសំបុត្រ៨ភាគរយទៅឱ្យសមាគមបាល់ទាត់របស់ប្រទេសនីមួយៗដែលមានកៅអីប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកដើម្បីលក់ទៅឱ្យអ្នកគាំទ្រស្មោះត្រង់បំផុត។
អង្គការអ្នកគាំទ្របាល់ទាត់អឺរ៉ុប Football Supporters Europe (FSE) បានពណ៌នាអំពីតម្លៃបច្ចុប្បន្នថាថ្លៃហួសហេតុពេក។ អង្គការនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះគឺជាការក្បត់ដ៏ធំសម្បើមនៃប្រពៃណីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដោយមិនអើពើពីការចូលរួមចំណែករបស់អ្នកគាំទ្រចំពោះការប្រកួតបាល់ទាត់ដ៏គួរឱ្យចាប់អារម្មណ៍នោះទេ។ ចំណែកឯសមាគមបាល់ទាត់អង់គ្លេសបានចែករំលែកព័ត៌មានអំពីតម្លៃសំបុត កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលបង្ហាញថា ប្រសិនបើអ្នកគាំទ្រម្នាក់ទិញសំបុត្រសម្រាប់រាល់ការប្រកួតពីវគ្គចែកពូលរហូតដល់វគ្គផ្តាច់ព្រ័ត្រ វានឹងមានតម្លៃជាង៧០០០ដុល្លារអាមេរិក។ សមាគមអ្នកគាំទ្របាល់ទាត់អង់គ្លេសបាននិយាយថាតម្លៃនេះវាគឺជាការទះកំផ្លៀងអ្នកគាំទ្រ។
ជាមួយគ្នានេះដែរ នៅក្នុងបញ្ជីមួយដែលចេញផ្សាយដោយសហព័ន្ធបាល់ទាត់អាល្លឺម៉ង់បានបង្ហាញថា តម្លៃសំបុត្រមានចាប់ពី១៨០ដុល្លារអាមេរិក ដល់៧០០ ដុល្លារអាមេរិក សម្រាប់ការប្រកួតវគ្គចែកពូល។ តម្លៃទាបបំផុតសម្រាប់វគ្គផ្តាច់ព្រ័ត្រនៅរដ្ឋ New Jersey គឺ៤១៨៥ដុល្លារអាមេរិក ហើយតម្លៃខ្ពស់បំផុតគឺ៨៦៨០ដុល្លារអាមេរិក។សំបុត្រតម្លៃទាបបំផុត សម្រាប់ការប្រកួតបើកឆាកក្នុងពូលរបស់ក្រុមអាល្លឺម៉ង់ទល់នឹងក្រុម Curacao ក្នុងទីក្រុង Houstonគឺ ១៨០ ដុល្លារអាមេរិក។ តម្លៃទាបបំផុតសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺ ៩២០ ដុល្លារអាមេរិក ដែលកើនឡើងដល់ ១១២៥ ដុល្លារអាមេរិក៕
(English) ទោះបីជាដឹកនាំ Man City ឈ្នះក្នុងផ្ទះ Real Madrid ដោយលទ្ធផល ២-១ និងនាំក្លិបមកឈរលំដាប់កំពូលតារាងទាំង ៤ ក៏ដោយ លោក Pep Guardiola បាននិយាយថាក្រុមរបស់លោកនៅឆ្ងាយពីការឈ្នះពានរង្វាន់ UEFA Champions League ។ លទ្ធផលនេះបានធ្វើឲ្យក្រុមរបស់លោក Guardiola ក្លាយជាក្រុមដែលមានភាគរយខ្ពស់ក្នុងការភ្នាល់ឈ្នះពានតាមពីក្រោយ ក្រុមArsenal និង Bayern Munich។
លោក Guardiola បានថ្លែងប្រាប់ទូរទស្សន៍ TNT Sports ថា៖ «យើងនៅឆ្ងាយណាស់»។ យ៉ាងណាក៏ដោយ យើងមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេ។ នៅក្នុងខែកុម្ភៈ យើងនឹងកាន់តែប្រសើរឡើង។ យើងធ្លាប់នៅទីនេះពីមុនមក លេងបានល្អច្រើនជាងថ្ងៃនេះ តែយើងនៅតែចាញ់។ ពេលខ្លះនោះវាជាបាល់ទាត់។កីឡាករបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង វាជាលទ្ធផលដ៏ល្អឥតខ្ចោះ ស្មារតីក៏មិនគួរឲ្យជឿ ប៉ុន្តែនៅមានគម្លាតដែលត្រូវកែលម្អ។ គាត់បានបន្ថែមថា វាអាចប្រសើរជាងនេះ។ ជាការពិតណាស់ ការឈ្នះនៅ Bernabeu គឺពិបាកណាស់។ កីឡាករបួន ប្រាំ ប្រាំមួយនាក់បានលេងការប្រកួតដំបូងរបស់ពួកគេនៅទីនេះ ដូច្នេះប្រហែលជាយើងមិនទាន់ត្រៀមខ្លួនរួចរាល់ទាំងស្រុងក្នុងការលេងក្នុងដំណាក់កាលទាំងនេះដូចដែលយើងមាននោះទេ ប៉ុន្តែវាជាដំណើរការមួយ ហើយមានកីឡាករថ្មីជាច្រើន៕
(English) លោក Patrick Berger បានរាយការណ៍ថាគ្រូបង្វឹក Xabi Alonso នឹងមិនត្រូវបានបណ្តេញចេញទេ ទោះបីជាក្រុមរបស់លោកចាញ់ Manchester City ២-១ នៅឯកីឡដ្ឋាន Bernabeu ក៏ដោយ។ ។ ការលើកឡើងបែបនេះក៏ដោយសារតែ មុនការប្រកួត មានលេចឭព័ត៌មានថា Real Madrid នឹងបណ្តេញអ្នកចាត់ការចេញ ប្រសិនបើពួកគេចាញ់ការប្រកួតជាមួយក្រុម Manchester City ។
ទោះជាយ៉ាងណាក៏ដោយក្រោយការប្រកួត ក្រុម Madrid បានវាយតម្លៃថា ការដឹកនាំរបស់លោក បានល្អគ្រប់គ្រាន់ ហើយវាគឺជាការបរាជ័យគួរឱ្យសោកស្តាយ។ Alonso នឹងនៅតែស្ថិតក្នុងការងាររបស់គាត់ ហើយត្រូវបានវាយតម្លៃបន្ទាប់ពីការប្រកួតទល់នឹងក្រុម Deportivo Alaves នៅចុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន Diario AS ក្លិប Real Madrid បានពិចារណាទៅលើបេក្ខជនបីរូបគឺលោក Jurgen Klopp, Zinedine Zidane ឬ Jose Mourinho ប៉ុន្តែជម្រើសទាំងបីត្រូវបានច្រានចោលយ៉ាងឆាប់រហ័សដោយសារហេតុផលផ្សេងៗគ្នា៕
(English) បន្ទាប់ពីស៊ុតបាល់ពិន័យប៉េណាល់ទី បានមួយគ្រាប់ជួយឲ្យ Manchester City យកឈ្នះក្រុមយក្សអេស្ប៉ាញ Real Madrid ដោយលទ្ធផល ២-១ នៅក្នុងពហុកីឡដ្ឋាន Bernabeu កីឡាករសញ្ជាតិន័រវែស រូបនេះបានឈរកំពូលតារាងកីឡាកររកគ្រាប់បាល់បាន៥០គ្រាប់លឿនជាងគេនៅ Champions League។ នេះគឺជាគ្រាប់បាល់ទី៥១របស់ Haaland ក្នុងការបង្ហាញខ្លួនត្រឹមតែ៥០ប្រកួតប៉ុណ្ណោះ។គ្រាប់បាល់ទី ៥១ របស់គាត់ បានមកពីការទាត់បាល់ពិន័យ បន្ទាប់ពីគាត់ត្រូវបាន Antonio Rudiger រារាំង។
កំណត់ត្រារបស់ Opta បានបញ្ជាក់ថានេះនេះគឺជាចំនួនគ្រាប់បាល់ច្រើនបំផុតក្នុង៥០ប្រកួតនៅក្នុងប្រវត្តិសាស្ត្រនៃបាល់ទាត់Champions League។ ចំណែកឯកីឡាករឈរលំដាប់ទីពីរគឺបានទៅលើអតីតតារាឆ្នើមរបស់ Manchester United គឺ Ruud van Nistelrooy ដែលស៊ុតបញ្ចូលទីបាន៤២ គ្រាប់ក្នុង៥០ប្រកួតដំបូង។ Filippo Inzaghi, Harry Kane និង Kylian Mbappe រកបាន៣៤គ្រាប់ស្មើគ្នាខណៈ Lionel Messi និង Robert Lewandowski រកបាន ៣៣ គ្រាប់ដូចគ្នាដែរ។ Karim Benzema និង Edinson Cavani រកបាន ៣១ គ្រាប់ម្នាក់ៗ ខណៈដែល Neymar រកបាន ៣០ គ្រាប់៕
(English) Paul Pogba បានវិនិយោគលើកីឡាប្រណាំងអូដ្ឋ Al Haboob ដែលមានមូលដ្ឋាននៅអារ៉ាប៊ីសាអូឌីត។ ក្រុម Al Haboob ដែលបង្កើតឡើងដោយសហគ្រិន Omar Almaeena និង Safwan Modir គឺជាក្រុមប្រណាំងអូដ្ឋទំនើបដំបូងគេរបស់ពិភពលោកដែលប្រកួតប្រជែងលើឆាកអន្តរជាតិ។
ខ្សែបម្រើក្រុម Monaco រូបនេះបានក្លាយជាម្ចាស់ភាគហ៊ុន និងជាឯកអគ្គរដ្ឋទូតសម្រាប់ក្រុម Al Haboob ដែលជាក្រុមប្រណាំងអូដ្ឋអាជីពដំបូងគេរបស់ពិភពលោក សម្រាប់ប្រកួតប្រជែងនៅទូទាំងអារ៉ាប់រួម និងបណ្តាប្រទេសឈូងសមុទ្រ។ Pogba បានប្រាប់ BBC Sport ថា “ខ្ញុំបានមើលការប្រណាំងអូដ្ឋរបស់ខ្ញុំនៅលើ YouTube ហើយបានចំណាយពេលធ្វើការស្រាវជ្រាវនៅពេលទំនេររបស់ខ្ញុំ ដើម្បីព្យាយាមយល់ពីបច្ចេកទេស និងយុទ្ធសាស្ត្រ។ នៅទីបញ្ចប់ កីឡាគឺជាកីឡា។ វាទាមទារបេះដូង ការលះបង់ និងការធ្វើការជាក្រុម។ ការប្រណាំងអូដ្ឋ គឺជាកីឡាប្រពៃណីមួយ ដែលមានប្រជាប្រិយភាពជាពិសេសនៅមជ្ឈិមបូព៌ា៕