ព័ត៌មានកីឡាអន្តរជាតិ
(English) ក្រុមប្រឹក្សាភិបាលរបស់ក្លិប Manchester United ដែលដឹកនាំដោយម្ចាស់ភាគហ៊ុនលោក Sir Jim Ratcliffe បានកំណត់អត្តសញ្ញាណអ្នកស្នងតំណែងបីរូប រួចហើយដើម្បីជំនួសកៅអីលោក Ruben Amorim។ ការតស៊ូរបស់ United ក្រោមការដឹកនាំរបស់ Ruben Amorim បានឈានដល់ចំណុចដុនដាបខ្លាំង ដែលចាំបាច់តម្រូវឲ្យក្លិបរៀបចំបញ្ជីជ្រើសរើសគ្រូបង្វឹកថ្មីសម្រាប់ជំនួសតំណែងអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់។
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate អ្នកចាត់ការទូទៅរបស់ Crystal Palace លោក Oliver Glasner និងគ្រូបង្វឹកក្រុម Bournemouth លោក Andoni Iraola គឺជាបេក្ខជនអាទិភាពសម្រាប់ដឹកនាំក្រុមបិសាចក្រហមនាពេលអនាគត។ United ត្រូវបានគេរាយការណ៍ថាបានទាក់ទងទៅបុរសវ័យ៥៤ឆ្នាំរូបនេះ មុនពេលតែងតាំង Amorim កាលពីឆ្នាំមុន ប៉ុន្តែ Southgate មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីការងារនៅអង់គ្លេសនៅពេលនោះ។ ជាមួយគ្នានេះដែរលោក Glasner ដែលបានដឹកនាំ Crystal Palace ឈ្នះពានរង្វាន់ FA Cup និង Community Shield បានទទួលការសរសើរចំពោះការរៀបចំយុទ្ធសាស្ត្រ និងសមត្ថភាពរបស់គាត់ខណៈពេលដែល Iraola បានចាប់អារម្មណ៍នឹងទស្សនវិជ្ជាវាយលុករបស់គាត់នៅឯ Bournemouth៕
(English) FIFA បានបញ្ជាក់ថា៖ ការប្រកួតពានរង្វាន់ Intercontinental Cup ចំនួន៣ចុងក្រោយ នឹងត្រូវធ្វើនៅប្រទេសកាតា ដោយមានកីឡដ្ឋាន Ahmad Bin Ali ជាកន្លែងសម្រាប់ការប្រកួត នៅខែធ្នូខាងមុខនេះ។ប្រទេសកាតាត្រូវបានបញ្ជាក់ថាជាម្ចាស់ផ្ទះនៃការប្រកួតពានរង្វាន់ FIFA Intercontinental Cup ឆ្នាំនេះដែលជាការប្រកួតក្លឹប ជើងឯកនៃសហព័ន្ធទាំងប្រាំមួយ នៅលើពិភពលោក។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ចំនួនបីនោះរួមមាន៖
១-ថ្ងៃទី១០ខែធ្នូ ជើងឯក Cruz Azul ម្ចាស់ពានរង្វាន់ Concacaf Champions Cup ២០២៥ ប្រកួតជាមួយជើងឯក Libertadores អាចជាFlamengo or Palmeiras ដែលនឹងត្រូវបញ្ជាក់នៅថ្ងៃទី ២៩ ខែ
វិច្ឆិកា ឆ្នាំ ២០២៥ យកពាន Americas Derby ។
២-ថ្ងៃសៅរ៍ទី ១៣ខែធ្នូ Pyramids FC ត្រូវប្រកួតជាមួយជើងឯកមកពីពាន Americas Derby ប្រជែងយកពានរង្វាន់ FIFA Challenger Cup។
៣-ថ្ងៃពុធទី១៧ ខែធ្នូ ប្រកួតរវាងជើងឯកUEFA Champions League PSG និងជើងឯកChallenger Cupក្នុងសមរភូមិដណ្តើមពានរង្វាន់ប្រចាំឆ្នាំចុងក្រោយរបស់ក្លឹប។
ពីរប្រកួតដំបូងនឹងធ្វើនៅកីឡដ្ឋាន Ahmad Bin Aliខណៈប្រកួតចុងក្រោយនឹងត្រូវប្រកាសដោយ FIFA។
FIFA Intercontinental Cup កាលពីឆ្នាំមុនបាន បង្ហាញទម្រង់នៃការប្រកួតដែល Real Madrid ទទួលបានជ័យជំនះដោយការយកឈ្នះ Pachuca នៅចំពោះមុខអ្នកគាំទ្រជិត៧ម៉ឺននាក់ នៅកីឡដ្ឋាន Lusail ដែលជានិមិត្តរូបរបស់ប្រទេសកាតាក្នុងខែធ្នូ ឆ្នាំ 2024។ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងនាំមកនូវការចាប់អារម្មណ៍ជាសាកលម្ដងទៀតដល់តំបន់៕
ព័ត៌មានកីឡាអាស៊ី
(English) FIFA បានពិន័យសមាគមបាល់ទាត់ម៉ាឡេស៊ី ( FAM) ប្រមាណជាង ៤៣ ម៉ឺនដុល្លារអាម៉េរិក ពីទក្លែងបន្លំឯកសារចំពោះការផ្តល់សញ្ជាតិដល់កីឡាករបរទេស ៧ នាក់សម្រាប់ក្រុមជម្រើសជាតិបុរស។ កីឡាករទាំង៧រូបនោះរួមមាន Gabriel Felipe Arrocha, Jon Irazábal Iraurgui, Facundo Tomás Garcés, Rodrigo Julián Holgado, Imanol Javier Machuca, João Vitor Brandão Figueiredo និង Hector Alejandro Hevel Serrano ដែលពួកគេសុទ្ធតែកើតនៅបរទេស ប៉ុន្តែត្រូវបានដាក់ឲ្យចូលលេងក្នុងក្រុមជម្រើសជាតិរបស់ម៉ាឡេស៊ីក្នុងការប្រកួតជម្រុះពានរង្វាន់អាស៊ី២០២៧ ឈ្នះ វៀតណាម ដោយលទ្ធផល ៤-០ កាលពីខែមិថុនា។ ជ័យជម្នះនោះអាចនឹងត្រូវលុបចោលទៅវិញ។
FIFA បាននិយាយកាលពីថ្ងៃសុក្រថា កីឡាករបានបំពានបទប្បញ្ញត្តិទាក់ទងនឹងការក្លែងបន្លំឯកសារ។ វាគឺជាករណីចុងក្រោយបំផុតនៃការចុះឈ្មោះមិនពិតនៅក្នុងបាល់ទាត់អន្តរជាតិ ដែលជារឿយៗពាក់ព័ន្ធនឹងកីឡាករមកពីប្រទេសប្រេស៊ីល ដែលកំពុងស្វែងរកវិធីណាមួយសុំច្បាប់ FIFA អនុញ្ញាតឱ្យកីឡាករដែលកើតពីបរទេសមួយចំនួនផ្លាស់ប្តូរសិទ្ធិស្របច្បាប់របស់ពួកគេ។ ករណីចុងក្រោយនេះ កាន់តែអាម៉ាស់សម្រាប់បាល់ទាត់ម៉ាឡេស៊ី ដោយសារតែមន្ត្រីមានបទពិសោធន៍បំផុតម្នាក់ ទើបតែជាប់ឆ្នោតជាសមាជិកនៃក្រុមប្រឹក្សា FIFA។
ស្ថាប័នគ្រប់គ្រងបាននិយាយថា FAM បានបញ្ជូនព័ត៌មានកីឡាករទៅ FIFA ដោយបានប្រើឯកសារមិនស្របច្បាប់ដែលមានវេជ្ជបណ្ឌិតដើម្បីអាចផ្តល់ព័ត៌មានដល់កីឡាករខាងលើ។ FIFA បានបន្ថែមថា សិទ្ធិរបស់កីឡាករដើម្បីតំណាងឱ្យម៉ាឡេស៊ីក៏នឹងត្រូវបានស៊ើបអង្កេតផងដែរ។ កីឡាករម្នាក់ៗត្រូវបានព្យួររយៈពេ១២ខែ និងពិន័យជាប្រាក់ចំនួន២០០០ ហ្វ្រង់ស្វីសស្មើនឹងជាង ២៥០០ដុល្លារដូច្នេះ FAM ត្រូវបានពិន័យជាប្រាក់ចំនួន៣៥០០០០ ហ្វ្រង់ស្វីសស្មើនឹងជាង៤៣៨០០០ដុល្លារ។
ជុំវិញនឹងបញ្ហានេះប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានរាយការណ៍ថាក្រុមជម្រើសជាតិរបស់ខ្លួននឹងទទួលបានជ័យជម្នះ៣-០សម្រាប់ការប្រកួតខែមិថុនា ប៉ុន្តែ FIFA មិនបានធ្វើអត្ថាធិប្បាយទេ។ ម៉ាឡេស៊ីនាំមុខក្រុមអាស៊ីក្នុងពូល F ក្នុងវគ្គជម្រុះដោយមាន៦ពិន្ទុពីការប្រកួត២លើក នាំមុខវៀតណាម៣ពិន្ទុនៅលេខ២។ គួររំលឹកថាទីម័រខាងកើតត្រូវបានបណ្តេញចេញពី Asian Cup ឆ្នាំ ២០២៣ សម្រាប់ការជ្រើសរើសកីឡាករដែលមានសំបុត្រកំណើតក្លែងក្លាយនៅក្នុងការប្រកួតជម្រុះ World Cup ហើយក្រុមបុរស និងស្ត្រីរបស់ Equatorial Guinea ត្រូវបានចាប់បាននៅក្នុងការប្រកួតជម្រុះសម្រាប់ការប្រកួតនានា រួមទាំងអូឡាំពិកទីក្រុងឡុងដ៍ឆ្នាំ២០១២ និងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៤ ផ្នែកបុរស៕
ប្រភព៖ AP
(English)
(English) Olivier Giroud ខ្សែប្រយុទ្ធជើងចាស់បារាំងស៊ុតបញ្ចូលទីបានមួយគ្រាប់នៅចុងម៉ោងជួយឲ្យ Lille ទទួលជ័យជម្នះ២-១ លើក្រុមបាល់ទាត់ន័រវែស Brann ក្នុងការប្រកួតក្របខ័ណ្ឌពានរង្វាន់ Europa League។ Giroud ដែលបានចូលទីលាននៅនាទី៦៦ តែតបាល់បញ្ចូលទីបានមួយគ្រាប់នៅនាទី៧៩ រកជ័យជម្នះសម្រាប់ក្រុមបារាំងកាលពីយប់ថ្ងៃព្រហស្បតិ៍។
ក្នុងវ័យ៣៨ ឆ្នាំ និង ៣៦០ ថ្ងៃ Giroudបានក្លាយ អ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតរបស់បារាំងនិងជាអ្នកស៊ុតបញ្ចូលទីចាស់បំផុតរបស់បារាំងក្នុងប្រវត្តិសាស្ត្រការប្រកួតពានអឺរ៉ុប។ ជាមួយគ្នានេះដែរGiroud ក៏ជាប់ចំណាត់ថ្នាក់ជាកីឡាករបារាំងវ័យចំណាស់ជាងគេទី ២ ដែលបានបង្ហាញខ្លួនក្នុងពានរង្វាន់អឺរ៉ុប បន្ទាប់ពី Bruno Ferrero ដែលបានបង្ហាញខ្លួនក្នុងឆ្នាំ១៩៧៣ នៅក្នុង៣៩ ឆ្នាំ៣០២ ថ្ងៃ។ កំណត់ត្រានេះបង្ហាញពីវ័យចំណាស់មិនគួរឱ្យជឿរបស់ខ្សែប្រយុទ្ធដែលនៅតែបង្ហាញថាមពលនៅលើឆាកដ៏ធំបំផុត៕
(English) ទោះបីឈរចំណាត់ទី៧ ក្នុងបញ្ជីពានរង្វាន់ Ballon d’Or ២០២៥ កីឡាករសញ្ជាតិបារាំង Kylian Mbappe បានដណ្តីមយកចំណាត់ថ្នាក់លេខ១ ក្នុងបញ្ជីប្រាក់បៀវត្សរ៍ ប្រចាំឆ្នាំខណៈម្ចាស់ពាន Ousmane Dembele ឈរលេខ៣។ ១- Kylian Mbappe ចំណាត់ថ្នាក់លេខ៧ ក្នុងតារាងពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៥ ប៉ុន្តែ លេខ១ បើនិយាយពីប្រាក់បៀវត្សរ៍ ប្រចាំឆ្នាំ។ កីឡាករសញ្ជាតិបារាំងរូបនេះរកចំណូលបានជាង ៤១លានដុល្លារក្នុងមួយឆ្នាំនៅឯ Real Madrid ។
២- Mohamed Salah កីឡាករសញ្ជាតិអេហ្ស៊ីបគឺជាកីឡាករល្អបំផុតរបស់ Premier League កាលពីរដូវកាលមុន និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ នៅលើតារាង Ballon d’Or ។ គាត់ជាប់ចំណាត់ថ្នាក់លេខ២ជាមួយនឹងប្រាក់បៀវត្សរ៍ ប្រចាំឆ្នាំជាង២៨លានដុល្លារ។
៣-Ousmane Dembele ម្ចាស់ពានរង្វាន់ Ballon d’Or ២០២៥ ប៉ុន្តែស្ថិតនៅចំណាត់ថ្នាក់លេខ៣ក្នុងតារាងប្រាក់បៀវត្សរ៍គឺជាង២៤លានដុល្លារ ក្នុងមួយរដូវកាលជាមួយក្លឹប Paris SG។
៤- Lamine Yamalនិង Raphinha របស់ក្លឹបBarcelona Yarmal បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២និង Raphinha លេខ៥ក្នុងតារាងរង្វាន់ Ballon d’Or ប៉ុន្តែនៅលើតារាងប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ អ្នកទាំងពីរឈរចំណាត់ថ្នាក់ទី៤ដូចគ្នាគឺទទួលបានជាង២២លានដុល្លារ ក្នុងមួយឆ្នាំ។
៦-Achraf Hakimi ខ្សែការពារសញ្ជាតិម៉ារ៉ុកគឺជាកីឡាករតែម្នាក់គត់។ឈរចំណាត់ទី៦ទាំងពាននិងប្រាក់ខែ។ គាត់រកបានជាង១៧លានដុល្លារនៅ PSG។
៧- Gianluigi Donnarumma អ្នកចាំទីអ៊ីតាលីបានឈ្នះពានរង្វាន់ Yachine និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៩ក្នុងតារាង Ballon d’Or ។ គាត់បានចាកចេញពី PSG ទៅចូលរួមជាមួយ Manchester City បន្ទាប់ពីមានជម្លោះលើកិច្ចសន្យាថ្មី ដោយទទួលបានកិច្ចព្រមព្រៀងដែលមានតម្លៃ១៧លានដុល្លារក្នុងមួយឆ្នាំនៅក្នុងប្រទេសអង់គ្លេស។
៨- Vitinha ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់បាន ចំណាត់ថ្នាក់លេខ៣ពានរង្វាន់ ប៉ុន្តែឈរចំណាត់ថ្នាក់ទី៨ ជាមួយនឹងប្រាក់ប្រាក់ខែ១៤លានដុល្លារក្នុងមួយឆ្នាំនៅ PSG ។
៩-Nuno Mendes Mendes ចំណាត់ថ្នាក់លេខ ១០នៅលើតារាង Ballon d’Or ប៉ុន្តែអាចជាប់ចំណាត់ថ្នាក់ទី៩ ជាមួយនឹងប្រាក់ខែ១៣លានដុល្លារ។
១០-Cole Palmer កីឡាករអង់គ្លេសដែលមានចំណាត់ថ្នាក់ទីប្រាំបីក្នុងតារាង Ballon d’Or និងលំដាប់ទី១០ ក្នុងតារាងប្រាក់បៀរវត្សរ៍ជាង៩ លានដុល្លារក្នុងមួយរដូវកាល៕
(English) ស្ថាប័នបាល់ទាត់អ៊ឺរ៉ុប UEFA កំពុងឆ្ពោះទៅរកការបោះឆ្នោតព្យួរកៅអីសមាជិកសហព័ន្ធបាល់ទាត់អ៊ីស្រាអែលជុំវិញសង្គ្រាមនៅហ្គាហ្សា។ នេះបើយោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៥ ខែកញ្ញា ឆ្នាំ២០២៥។ ប្រភពដែលគួរឲ្យទុកចិត្ត២បានប្រាប់ AP ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា៖ ភាគច្រើននៃគណៈកម្មាធិការប្រតិបត្តិដែលមានសមាជិក ២០ របស់ UEFA ត្រូវបានគេរំពឹងថានឹងបោះឆ្នោតគាំទ្រព្យួរកៅអីក្រុមជម្រើសជាតិ អ៊ីស្រាអែលមិនឲ្យប្រកួតអន្តរជាតិ។ ការធ្វើបែបបនេះនឹងរារាំងក្រុមជម្រើសជាតិ និងក្លិបបាល់ទាត់របស់អ៊ីស្រាអែលមិនឱ្យចូលរួមប្រកួតអន្តរជាតិ រួមទាំងការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំក្រោយផងដែរ។ ក្រុមបុរសរបស់អ៊ីស្រាអែលគ្រោងនឹងបន្តយុទ្ធនាការជម្រុះ World Cup របស់ខ្លួនឡើងវិញក្នុងរយៈពេលពីរសប្តាហ៍នៅក្រៅដីជាមួយន័រវេស និងអ៊ីតាលី។
ទោះជាយ៉ាងណាក្តី វាមិននៅមិនទាន់ច្បាស់ថាតើស្ថាប័នបាល់ទាត់ពិភពលោក FIFA នឹងគាំទ្រសំណើររបស់ UEFA ដកអ៊ីស្រាអែលឬក៏អត់ដោយសារទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមេដឹកនាំ FIFA លោក Gianni Infantino និងប្រធានាធិបតី Donald Trump ដែលជាមេរបស់អ៊ីស្រាអ៊ែល។ កាលពីដើមសប្តាហ៍នេះ អ្នកជំនាញឯករាជ្យចំនួនប្រាំពីរដែលធ្វើការជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានជំរុញឱ្យ FIFA និង UEFA ផ្អាកអ៊ីស្រាអែលពីការប្រកួតអន្តរជាតិ។អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា ខ្លួននឹងធ្វើការដើម្បីបញ្ឈប់កិច្ចខិតខំប្រឹងប្រែងណាមួយដែលព្យាយាមហាមឃាត់ក្រុមអ៊ីស្រាអែលពីការប្រកួត World Cup ។ ក្រុមប្រឹក្សាគ្រប់គ្រងរបស់ FIFA គ្រោងនឹងជួបប្រជុំគ្នានៅទីក្រុង Zurich នៅសប្តាហ៍ក្រោយ។ ក្រុមប្រឹក្សាដែលមានសមាជិក៣៧ រូប រួមមាន ៨ រូបមកពី UEFA។FIFA បានបដិសេធមិនធ្វើអត្ថាធិប្បាយទេកាលពីថ្ងៃព្រហស្បតិ៍៕
(English) FIFA ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការពង្រីកការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០៣០ ដល់ចំនួន ៦៤ ក្រុមមុនពេលការពង្រីកចំនួន ៤៨ ក្រុមជាលើកដំបូងដែលរៀបចំដោយសហម្ចាស់ផ្ទះ អាមេរិក, កាណាដា និងម៉ិកស៊ិក ។ យោងតាមសារព័ត៌មាន The Athletic បានឱ្យដឹងថា៖ FIFA បានទទួលការណែនាំជាផ្លូវការដើម្បីឱ្យមានក្រុមចំនួន ៦៤ នៅ World Cup ឆ្នាំ ២០៣០ មុនពេលការប្រកួត ៤៨ ប្រទេសលើកដំបូងនៅឆ្នាំក្រោយ។ ប្រធានសមាគមបាល់ទាត់អ៊ុយរូហ្គាយលោក Ignacio Alonso បានបង្ហាញគំនិតនេះជាលើកដំបូងក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សា FIFA ក្នុងខែមីនា ដែលធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្នកដែលមានវត្តមានចូលរួម។
ប្រធាន CONMEBOL លោក Alejandro Dominguez បានបង្ហាញវាម្តងទៀតនៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ FIFA នៅទីក្រុងញូវយ៉ក ខាងក្នុងអគារ Trump Towers កាលពីថ្ងៃអង្គារ ទី ២៤ខែកញ្ញា ឆ្នាំ២០២៥។ មានឥស្សរជន និងអ្នកនយោបាយបាល់ទាត់កំពូលៗជាច្រើនមកពីបណ្តាប្រទេសនៅអាមេរិកខាងត្បូង អាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយចូលរួម ដោយមិនរាប់បញ្ចូលប្រធានាធិបតីអាហ្សង់ទីន Javier Millei ។ CONMEBOL ចង់បានការប្រកួតដែលមានប្រទេសចំនួន ៦៤ សម្រាប់ការប្រារព្ធខួបមួយសតវត្សនៃការប្រកួតបាល់ទាត់ពិភពលោកលើកដំបូងដែលធ្វើជាម្ចាស់ផ្ទះ និងឈ្នះដោយអ៊ុយរូហ្គាយក្នុងឆ្នាំ ១៩៣០។
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០៣០គឺជាការប្រកួតដ៏ធំរួចទៅហើយជាមួយនឹងក្រុមចំនួន៤៨ក្រុមដែលរំពឹងថានឹងចូលរួមក្នុងការប្រកួតនៅទូទាំងទ្វីបចំនួន៣ ប្រទេសចំនួន ៦ និងកីឡដ្ឋានចំនួន១៩ ។ ម៉ារ៉ុក ព័រទុយហ្គាល់ និងអេស្បាញបានឈ្នះសិទ្ធិធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែដើម្បីជាកិត្តិយសនៃការប្រារព្ធពិធីគម្រប់ខួបមួយសតវត្ស FIFA បានពង្រីកសិទ្ធិធ្វើម្ចាស់ផ្ទះមួយចំនួនដល់អាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ។ អ៊ុយរូហ្គាយនឹងធ្វើជាម្ចាស់ផ្ទះមួយប្រកួតក្នុងនាមជាម្ចាស់ផ្ទះ និងជាអ្នកឈ្នះការប្រកួតលើកដំបូង អាហ្សង់ទីនសម្រាប់ការឡើងដល់វគ្គផ្តាច់ព្រ័ត្រ និងប៉ារ៉ាហ្គាយសម្រាប់ធ្វើជាម្ចាស់ផ្ទះរបស់ CONMEBOL ដែលជាសហព័ន្ធតែមួយគត់ដែលមានស្រាប់ក្នុងឆ្នាំ ១៩៣០។
គួររំឭកថា ព្រឹត្តិការណ៍ FIFA World Cup ២០២៦ ដែលគ្រោងធ្វើនៅឆ្នាំក្រោយ នឹងក្លាយជាការប្រកួតលើកដំបូងដែលមានប្រទេសចំនួន ៤៨ ចូលរួម ច្រើនជាងការប្រកួតចំនួន៣២ក្រុម ដែលមានតាំងពីឆ្នាំ ១៩៩៨។ យោងតាម FIFA.com ទ្វីបអឺរ៉ុបមានកៅអីចំនួន១៦ អាហ្រ្វិក៩កៅអី អាស៊ីមាន៨ អាមេរិកខាងជើង៦ រួមទាំងម្ចាស់ផ្ទះទាំងបី។ អាមេរិកខាងត្បូងត្រូវបានគេទុកកៅអីចំនួន៦ និងអូសេអានី១ ខណៈដែលកៅអីពីរដែលនៅសល់នឹងត្រូវសម្រេចតាមរយៈការប្រកួតជម្រុះអន្តរទ្វីប។ គិតមកត្រឹមពេលនេះប្រទេសចំនួន ១៨ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតនេះ រួមទាំងក្រុមការពារជើងឯក អាហ្សង់ទីន ដែលបានបញ្ចប់នៅលើកំពូលតារាងនៃវគ្គជម្រុះនៅតំបន់ CONMEBOL៕
(English) ក្លិប Ternana នៅក្នុងក្របខណ្ឌ Serie C បានតែងតាំងអ្នកស្នងមរតកមហាសេដ្ឋីវ័យ ២៣ ឆ្នាំនាង Claudia Rizzo ជាប្រធានក្លិបថ្មីរបស់ពួកគេ ដែលធ្វើឲ្យអ្នកគាំទ្រនៅទូទាំងទ្វីបអឺរ៉ុបជជែកវែកញែកគ្នាពេញមួយយប់។ Claudia គឺជាកូនស្រីអ្នកជំនួញលោក Gianluigi Rizzo បានក្លាយជាប្រធានក្លិបស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ក្លិប Ternana ។បច្ចុប្បន្ន Ternana អងស្ថិតនៅពាក់កណ្តាលតារាងក្នុងក្របខ័ណ្ឌ Serie C ពូល B ប៉ុន្តែជាមួយនឹងប្រធានថ្មី ពួកគេប្រហែលជាក្រុមដែលត្រូវបានគេនិយាយច្រើនបំផុតនៅក្នុងលីគនេះ។
រូបសម្ភស្សដ៏ស្រស់ស្អាតនិងស្នាមញញឹមរបស់នាង ទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស ជាមួយនឹងតំណែងដ៏មានឥទ្ធិពលបែបនេះ។ នាងចូលកាន់តំណែងបន្ទាប់ពីគ្រួសាររបស់នាងបានក្លាយជាម្ចាស់ថ្មីរបស់ក្លិប។ នាងបាននិយាយថា៖ ខ្ញុំមានកិត្តិយសដែលបានធ្វើជាប្រធានក្លឹបដែលមានប្រវត្តិដ៏មានកិត្យានុភាពដូចជា Ternana Calcio ក្នុងឆ្នាំនៃសហស្សវត្សរ៍របស់ខ្លួន។គោលដៅរបស់យើងគឺបង្កើតគម្រោងដ៏រឹងមាំ ទំនើប និងតម្លាភាព ។យើងនឹងធ្វើការដោយការប្ដេជ្ញាចិត្តក្នុងការស្ដារឡើងវិញនូវភាពសាទរ និងមោទនភាពចំពោះអ្នកគាំទ្រទាំងអស់៕