(English) យោងតាមការចេញផ្សាយរបស់គេហទំព័រ Givemesport.com កាលពីថ្ងៃសុក្រទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថាក្រុមជម្រើសជាតិគោជល់អេស្ប៉ាញ មានភាគរយខ្ពស់ជាងគេក្នុងការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ បើទោះជាពេលនេះ មានត្រឹមតែ៤២ក្រុម មានកៅអីស្វ័យប្រវត្តិនិងរង់ចាំ៦កៅអីទៀតប្រកួតវគ្គPlay Off។ ការអះអាងបែបនេះក៏ដោយសារតែ ផ្អែកលើទម្រង់លេង និងភាពជោគជ័យបច្ចុប្បន្នរបស់ក្រុមគោជល់ ដែលគេរំពឹងថានឹងលើកពានរង្វាន់មាសនៅឯកីឡដ្ឋាន MetLife ក្នុងទីក្រុង East Rutherford រដ្ឋ New Jersey។

ការវាយតម្លៃចំណាត់ថ្នាក់ផ្អែកទៅលើកត្តាធំៗ៣គឺ
១-ប្រវត្តិព្រឹត្តិការណ៍បាល់ទាត់ពិភពលោក
២-សកម្មភាពប្រកួតថ្មីៗ (មានទម្រង់លេងល្អ ឬមិនសូវល្អ)។
៣-គុណភាពក្រុម(កីឡាករ) និងគ្រូបង្វឹក។
អេស្ប៉ាញមិនត្រឹមតែឈ្នះ Euro 2024 ប៉ុណ្ណោះទេ ពួកគេបានធ្វើសេចក្តីថ្លែងការណ៍មួយដោយអះអាងថានឹងធ្វេីជាប្រទេសបាល់ទាត់ល្អបំផុតនៅលើពិភពលោកម្តងទៀត។ ក្រុមរបស់លោក Luis de la Fuente ធ្លាប់បានយកឈ្នះបារាំង អាល្លឺម៉ង់ អ៊ីតាលី និងអង់គ្លេស ដើម្បីដណ្តើមយកពានរង្វាន់យូរ៉ូ ២០២៤នៅប្រទេសអង់គ្លេស។
ក្រុមអេស្ប៉ាញកំពុងស្ថិតនៅក្នុងជំនាន់មាស និង ក្លាយជាក្រុមបាល់ទាត់ដ៏ល្បីល្បាញបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ Lamine Yamal ដែលមានអាយុត្រឹមតែ១៨ឆ្នាំប៉ុន្តែគេលេងបានល្អឥតខ្ចោះ ខណៈដែល Rodri ដែលឈ្នះពានរង្វាន់ Ballon d’Or គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករខ្សែបម្រើដ៏មានឥទ្ធិពលសម្រាប់គ្រូបង្វឹក De la Fuente ជ្រើសរើស។ ចំណែកឯក្រុមដែលមានភាគរយខ្ពស់៩ផ្សេងទៀតរួមមានៈ បារាំង (២) អង់គ្លេស (៣) អាហ្សង់ទីន(៤) ព័រទុយហ្គាល់(៥) ប្រេស៊ីល (៦) ហូឡង់(៧) អាល្លឺម៉ង់ (៨) អ៊ុយរ៉ូហ្គាយ (៩) និង ន័រវែស (១០)៕
