ads
(English) ប្រទេសតូចបំផុតទាំង ១០ មានកៅអីប្រកួត World Cup
២៥-វិច្ឆិកា-២០២៥
(English) ការមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកគឺជាសមិទ្ធផលដ៏ធំមួយរបស់ប្រទេសនីមួយៗនៅនៅលើពិភពលោក ប៉ុន្តែសម្រាប់ប្រទេសមួយចំនួន វាគឺជាអព្ភូតហេតុ។ ចាប់ពីដំណើរដ៏អស្ចារ្យរបស់ប្រទេសអ៊ីស្លង់ក្នុងឆ្នាំ ២០១៨ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាប្រវត្តិសាស្ត្រនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក អីលូវនេះប្រទេសពីរគឺ Curacao និង Cape Verde បានក្លាយជាប្រទេសតូចបំផុតនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ។ ខាងក្រោមនេះគឺជាបញ្ជីប្រទេសតូចបំផុតទាំង ១០ មានកៅអីប្រកួត World Cup ១ - គូរ៉ាកៅ (Curacao )World Cup ២០២៦ ប្រជាជន១៥ម៉ឺន៦ពាន់នាក់។ ២ - អ៊ីស្លង់(Iceland) World Cup  ២០១៨ ប្រជាជន ៣៥ម៉ឺន២ពាន់នាក់។ ៣ - កាប់វើដ(Cape Verde)  World Cup  ២០២៦ ប្រជាជន ៥២ម៉ឺន ៥ពាន់នាក់។ ៤ - ទ្រីនីដាដ និងតូបាហ្គោ(Trinidad and Tobago )  World Cup  ២០០៦ប្រជាជន១លាន ៣សែននាក់។ ៥ - អៀរឡង់ខាងជើង (Northern Ireland) World Cup  ១៩៥៨ ប្រជាជន១លាន៤សែននាក់ ៦ - ប៉ារ៉ាហ្គាយ(Paraguay ) World Cup   ១៩៥០ ប្រជាជន១លាន៥សែននាក់។ ៧ - គុយវ៉ែត(Kuwait) World Cup  ១៩៨២ ប្រជាជន ១លាន៧សែននាក់។ ៨ - អេមីរ៉ាតអារ៉ាប់រួម (United Arab Emirates)  World Cup  ១៩៩០ ប្រជាជន១លាន៩សែននាក់។ ៩ - ស្លូវេនី(Slovenia) World Cup ២០០២ ប្រជាជន២លាននាក់។ ១០ - អ៊ុយរូហ្គាយ(Uruguay) World Cup  ១៩៥០ ប្រជាជន ២​ ២០០០០០នាក់៕  
ads