ការមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកគឺជាសមិទ្ធផលដ៏ធំមួយរបស់ប្រទេសនីមួយៗនៅនៅលើពិភពលោក ប៉ុន្តែសម្រាប់ប្រទេសមួយចំនួន វាគឺជាអព្ភូតហេតុ។ ចាប់ពីដំណើរដ៏អស្ចារ្យរបស់ប្រទេសអ៊ីស្លង់ក្នុងឆ្នាំ ២០១៨ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាប្រវត្តិសាស្ត្រនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក អីលូវនេះប្រទេសពីរគឺ Curacao និង Cape Verde បានក្លាយជាប្រទេសតូចបំផុតនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ។

ខាងក្រោមនេះគឺជាបញ្ជីប្រទេសតូចបំផុតទាំង ១០ មានកៅអីប្រកួត World Cup
១ – គូរ៉ាកៅ (Curacao )World Cup ២០២៦ ប្រជាជន១៥ម៉ឺន៦ពាន់នាក់។
២ – អ៊ីស្លង់(Iceland) World Cup ២០១៨ ប្រជាជន ៣៥ម៉ឺន២ពាន់នាក់។
៣ – កាប់វើដ(Cape Verde) World Cup ២០២៦ ប្រជាជន ៥២ម៉ឺន ៥ពាន់នាក់។
៤ – ទ្រីនីដាដ និងតូបាហ្គោ(Trinidad and Tobago ) World Cup ២០០៦ប្រជាជន១លាន ៣សែននាក់។
៥ – អៀរឡង់ខាងជើង (Northern Ireland) World Cup ១៩៥៨ ប្រជាជន១លាន៤សែននាក់
៦ – ប៉ារ៉ាហ្គាយ(Paraguay ) World Cup ១៩៥០ ប្រជាជន១លាន៥សែននាក់។
៧ – គុយវ៉ែត(Kuwait) World Cup ១៩៨២ ប្រជាជន ១លាន៧សែននាក់។
៨ – អេមីរ៉ាតអារ៉ាប់រួម (United Arab Emirates) World Cup ១៩៩០ ប្រជាជន១លាន៩សែននាក់។
៩ – ស្លូវេនី(Slovenia) World Cup ២០០២ ប្រជាជន២លាននាក់។
១០ – អ៊ុយរូហ្គាយ(Uruguay) World Cup ១៩៥០ ប្រជាជន ២ ២០០០០០នាក់៕
