ads
(English) កៅអីគ្រូបង្វឹករបស់ Xabi Alonso នៅ Real Madrid កាត់បន្ថយក.ម្តៅបន្តិចវិញហើយ
១៥-ធ្នូ-២០២៥

(English)

កៅអីតំណែងគ្រូបង្វឹករបស់លោក Xabi Alonso នៅឯ Real Madrid ហាក់បីជាកាត់បន្ថយកម្តៅបន្តិចវិញហើយ បន្ទាប់ពីក្រុមបានយកឈ្នះលើ Alaves ដោយបញ្ចប់លទ្ធផល ១-២ កាលពីរាត្រីថ្ងៃអាទិត្យទី ១៥ ខែធ្នូ ឆ្នាំ២០២៥។

មែនទែនទៅ ក្លិប Real Madrid បម្រុងតែបណ្តេញលោក Xabi Alonso ចេញពីតំណែងហើយ បន្ទាប់ពីការដឹកនាំរបស់លោកហាក់បីជាមិនបានលទ្ធផលទ្បើយ ក្នុងប៉ុន្មានប្រកួតចុងក្រោយមិនថានៅ La Liga និង UEFA Champions League នោះទេ។ ហើយកាលពីថ្ងៃព្រហស្បតិ៍ទី១១ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះក៏មានសេចក្តីរាយការណ៍ពី Diario AS បញ្ជាក់ថា​​៖ លោក Xabi Alonso នឹងបណ្តេញចេញពីតំណែង ប្រសិនបើមិនអាចដឹកនាំក្រុមឈ្នះក្នុងការប្រកួតខាងលើ។ 

ជ័យជម្នះខាងលើនេះក៏បានធ្វើឱ្យពួកគេនៅគម្លាតពី FC Barcelona ដែលជាក្រុមកំពុងកាន់កាប់កំពូលតារាងពិន្ទុ La Liga ចំនួន ៤ ពិន្ទុផងដែរ បន្ទាប់ពីលេង ១៧ ប្រកួតដូចគ្នា។ យ៉ាងណា ប្រសិនបើលោក Xabi Alonso នៅដឹកនាំក្រុមមិនទទួលបានលទ្ធផលល្អ ក៏ក្លិបនឹងពិរណាបណ្តេញចេញដដែល ខណៈដែលក្លិប Real Madrid ក៏បានសម្លឹងមើលឃើញលោក Alvaro Arbeloa ជាអ្នកជំនួសតំណែងនេះផងដែរ។

សូមជម្រាបថា នៅថ្ងៃពុធទី១៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ Real Madrid នឹងត្រូវប៉ះគ្នាជាមួយ Talavera ដែលជាក្រុមមកពីលីគទី ៣ របស់ប្រទេសអេស្ប៉ាញ ក្នុងពានរង្វាន់ Copa del Rey៕

ប្រភព៖ nytimes

ads