(English) ក្លិប Chelsea បានចុះហត្ថលេខានាំយកកីឡាករអន្តរជាតិអង់គ្លេស Morgan Rogers ពី Aston Villa ក្នុង តម្លៃ ១៥៧ លានដុល្លារ ជាមួយនឹងកិច្ចសន្យារហូតដល់ឆ្នាំ ២០៣៣។ ជាមួយនឹងតម្លៃខ្លួនខាងលើបានធ្វើឱ្យរូបគេក្លាយជាកីឡាករអង់គ្លេសថ្លៃបំផុតផងដែរ។ កីឡាករដែល Chelsea ទិញក្នុងតម្លៃខ្លួនខ្ពស់បំផុតពីមុន គឺខ្សែបម្រើអេក្វាឌ័រ Moises Caicedo ពី Brighton ក្នុងតម្លៃ ១១៥ លានដុល្លារក្នុងឆ្នាំ២០២៣។

Morgan Rogers បាននិយាយក្នុងសេចក្ដីថ្លែងការណ៍របស់ក្លឹបថា “ខ្ញុំរំភើបណាស់”។ “សម្រាប់ខ្ញុំ Chelsea គឺជាក្លឹបធំបំផុតនៅទីក្រុងឡុងដ៍ និងជាក្លិបដែលខ្ញុំតែងតែកោតសរសើរតាំងពីខ្ញុំនៅក្មេង។ ខ្ញុំពិតជារំភើបអំពីគម្រោងជាមួយអ្នកចាត់ការថ្មី កីឡាករដែលយើងមាន និងទិសដៅដែលក្លឹបកំពុងឆ្ពោះទៅ។ នោះហើយជាមូលហេតុដែលខ្ញុំនៅទីនេះ ហើយខ្ញុំមិនអាចរង់ចាំដើម្បីចាប់ផ្តើមបានទេ”។
Rogers ដែលអាចលេងនៅស្លាប ឬជាខ្សែបម្រើប្រយុទ្ធ បានចាកចេញពី Villa បន្ទាប់ពីលេងបានពីរឆ្នាំ ដោយបានជួយពួកគេឈ្នះពានរង្វាន់ Europa League កាលពីខែឧសភា។ រូបគេបានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ៣-០ លើ Freiburg ខណៈដែល Villa បានឈ្នះពានរង្វាន់អឺរ៉ុបដ៏សំខាន់លើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ ១៩៨២៕
