(English) អ្នកគាំទ្រពីរលាននាក់ស្វាគមន៍ក្រុមជើងឯក World Cup
២១-កក្កដា-២០២៦

(English) គោជល់អេស្ប៉ាញ ម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក២០២៦ បានវិលត្រឡប់មកផ្ទះវិញនៅថ្ងៃចន្ទ (គិតតាមពេលវេលានៅអេស្ប៉ាញ) ដោយមានមនុស្សប្រមាណជិត២លាននាក់បានមកស្វាគមន៍តាមដងផ្លូវនៃទីក្រុងម៉ាឌ្រីដ។ កីឡាករទាំង ២៦នាក់ និងបុគ្គលិកគ្រូបង្វឹករបស់ពួកគេបានជួបជាមួយរាជវង្សនៃប្រទេស ហើយបន្ទាប់មកជាមួយនាយករដ្ឋមន្ត្រី Pedro Sánchez បន្ទាប់ពីបានមកដល់រដ្ឋធានីអេស្ប៉ាញមួយថ្ងៃបន្ទាប់ពីយកឈ្នះអាហ្សង់ទីន១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅរដ្ឋ New Jersey។

លោក Sánchez បាននិយាយថា សូមអរគុណដល់គ្រូបង្វឹក និងកីឡាករចំពោះទម្រង់លេងដ៏អស្ចារ្យ ការខិតខំប្រឹងប្រែង និងជ័យជម្នះ។”យើងពិតជារីករាយក្នុងការមើលអ្នកលេង។ បន្ទាប់មកក្រុមបានឡើងឡានក្រុងបើកចំហសម្រាប់ក្បួនដង្ហែដ៏អ៊ូអរឆ្លងកាត់កណ្តាលទីក្រុងម៉ាឌ្រីដជាមួយនឹងបដាថា “ផ្កាយភ្លឺជាមួយគ្នា” ត្រូវបានសរសេរនៅលើឡានក្រុង ដែលមានរូបថតរបស់កីឡាករបាល់ទាត់ផងដែរ។

ក្រុម​កីឡាករ​បាន​ធ្វើដំណើរ​តាម​ដងផ្លូវ​ប្រវត្តិសាស្ត្រ​របស់​ទីក្រុង​ម៉ាឌ្រីដ​ពី​ជិត​វិមាន Moncloa ដែល​ជា​លំនៅឋាន​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី ទៅកាន់​ទីលាន Cibeles ជា​កន្លែង​ដែល​អាជ្ញាធរ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា មនុស្ស​ប្រហែល១២ម៉ឺននាក់​បាន​ចូលរួម​ដង្ហែក្នុង​ពិធី​នេះ។

កីឡាករ — កាន់ពានរង្វាន់បាល់ទាត់ពិភពលោក និងពាក់អាវដែលមានពាក្យថា Somos Campeones (យើងជាជើងឯក) — បានរាំ និងប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្រតាមផ្លូវ។វាជាបទពិសោធន៍ដ៏រំជួលចិត្ត និងមោទនភាពមួយដែលបានតំណាងឱ្យប្រទេសដ៏អស្ចារ្យមួយ ជាមួយនឹងអ្នកគាំទ្រដ៏ងប់ងល់ និងលះបង់បែបនេះ» គ្រូបង្វឹកក្រុមអេស្ប៉ាញ លោក Luis de la Fuente បាននិយាយមុនពេលក្បួនដង្ហែចាប់ផ្តើម។ «យើងពោរពេញដោយសេចក្តីរីករាយ»៕