ads
(English) កូនស្រីមហាសេដ្ឋីត្រូវបានតែងតាំងជាប្រធានក្លិប
២៦-កញ្ញា-២០២៥

(English) ក្លិប Ternana នៅក្នុងក្របខណ្ឌ Serie C បានតែងតាំងអ្នកស្នងមរតកមហាសេដ្ឋីវ័យ ២៣ ឆ្នាំនាង Claudia Rizzo ជាប្រធានក្លិបថ្មីរបស់ពួកគេ ដែលធ្វើឲ្យអ្នកគាំទ្រនៅទូទាំងទ្វីបអឺរ៉ុបជជែកវែកញែកគ្នាពេញមួយយប់។ Claudia គឺជាកូនស្រីអ្នកជំនួញលោក Gianluigi Rizzo បានក្លាយជាប្រធានក្លិបស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ក្លិប Ternana ។បច្ចុប្បន្ន Ternana អងស្ថិតនៅពាក់កណ្តាលតារាងក្នុងក្របខ័ណ្ឌ Serie C ពូល B ប៉ុន្តែជាមួយនឹងប្រធានថ្មី ពួកគេប្រហែលជាក្រុមដែលត្រូវបានគេនិយាយច្រើនបំផុតនៅក្នុងលីគនេះ។

រូបសម្ភស្សដ៏ស្រស់ស្អាត​និងស្នាមញញឹមរបស់នាង ទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស ជាមួយនឹងតំណែងដ៏មានឥទ្ធិពលបែបនេះ។ នាងចូលកាន់តំណែងបន្ទាប់ពីគ្រួសាររបស់នាងបានក្លាយជាម្ចាស់ថ្មីរបស់ក្លិប។ នាងបាននិយាយថា៖ ខ្ញុំមានកិត្តិយសដែលបានធ្វើជាប្រធានក្លឹបដែលមានប្រវត្តិដ៏មានកិត្យានុភាពដូចជា Ternana Calcio ក្នុងឆ្នាំនៃសហស្សវត្សរ៍របស់ខ្លួន។គោលដៅរបស់យើងគឺបង្កើតគម្រោងដ៏រឹងមាំ ទំនើប និងតម្លាភាព ។យើង​នឹង​ធ្វើ​ការ​ដោយ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ស្ដារ​ឡើង​វិញ​នូវ​ភាព​សាទរ និង​មោទនភាព​ចំពោះ​អ្នក​គាំទ្រ​ទាំង​អស់៕

ads