Asia News
ខ្សែប្រយុទ្ធជម្រើសជាតិវៀតណាម Nguyen Xuan Son នឹងត្រលប់មកលេងឲ្យក្រុមរបស់គេគឺ Nam Dinh FC ក្នុងរដូវកាល ២០២៥-២៦ បន្ទាប់ពីជាសះស្បើយរងរបួសបាក់ជើងក្នុងវគ្គផ្តាច់ព្រ័ត្រ AFF Cup ឆ្នាំ ២០២៤ កាលពីចុងឆ្នាំមុន។ Nguyen Xuan Son ដែលជាកីទ្បាករមានដើមសញ្ជាតិប្រេស៊ីលវ័យ ២៨ ឆ្នាំបានជាសះស្បើយពីរបួសខាងលើ ហើយគ្រោងក៏នឹងវិលចូលទីលានក្នុងខែវិច្ឆិកានេះ។ នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មានវៀតណាម។ Nam Dinh បានជួលក្រុមគ្រូពេទ្យកាយសម្បទាជនជាតិប្រេស៊ីល ដើម្បីជួយព្យាបាលរបួសរបស់គេនៅប្រទេសប្រេស៊ីល។
កាលពីថ្ងៃទី០២ ខែកញ្ញា Nguyen Xuan Son បានត្រលប់មកប្រទេសវៀតណាម និងចាប់ផ្តើមការហ្វឹកហាត់ជាមួយនឹងក្រុមវិញ ដោយមានការយកចិត្តទុកដាក់ត្រួតពិនិត្យរបស់ក្រុមគ្រូពេទ្យ។ Nguyen Xuan Son អាចឆ្លងកាត់ការធ្វើតេស្តជាមូលដ្ឋានដូចជាការឆ្លងកាត់ឧបសគ្គ និងការទទួលបាល់ដោយជើងទាំងពីរយ៉ាងងាយស្រួល។ ទោះជាយ៉ាងណាក៏ដោយ លំហាត់ហ្វឹកហ្វឺនទាំងនេះនៅតែត្រូវបានកែសម្រួល ដើម្បីធានាសុវត្ថិភាពក្នុងអំឡុងពេលដំណើរការស្តារនីតិសម្បទា។ គួរជម្រាបថា Nguyen Xuan Son បានរួមចំណែកជួយឱ្យក្រុមជម្រើសជាតិវៀតណាម ឈ្នះពានរង្វាន់ ASEAN Cup ឆ្នាំ ២០២៤ រួមទាំងឈ្នះស្បែកជើងមាសនៅក្នុងព្រឹត្តិការណ៍៍នេះផងដែរ៕
International News
អ្នកចាំទីរបស់ក្រុមបិសាចក្រហម Manchester United កីទ្បាករ Andre Onana បានចូលរួមជាមួយនឹងក្លិប Trabzonspor នៃលីគកំពូលតួកគី Super Lig ក្នុងលក្ខខណ្ឌខ្ចីរហូតដល់ចប់រដូវកាលឆ្នាំ២០២៥-២៦។ ការផ្ទេរលូវការនេះបានកើតមានឡើង នៅចំថ្ងៃបិទទីផ្សារដោះដូរកីឡាករត្រូវបានបិទទ្វារវិញនារាត្រីថ្ងៃសុក្រនៅក្នុងប្រទេសតួកគី ខណៈដែល Onana មិនត្រូវបានគ្រូបង្វឹក លោក Ruben Amorim ដាក់ឱ្យលេងប្រកួតណាមួយឡើយ ដ្បិត Premier League ដំណើរការបាន ៣ ប្រកួតក៏ដោយ។
កីឡាករអន្តរជាតិកាមេរូន វ័យ ២៩ ឆ្នាំរូបនេះត្រូវបានក្លិបត្រូវបានចុះហត្ថលេខាពីក្លិប Inter Milan ក្នុងតម្លៃ ៤៧,២ លានផោនក្នុងខែកក្កដា ឆ្នាំ ២០២៣ ដោយអតីតគ្រូបង្វឹក United លោក Erik ten Hag ដើម្បីជំនួស David de Gea ជាដៃទី ១ របស់ក្រុម។ Andre Onana លេងឱ្យ United ចំនួន ១០២ ប្រកួត និងរួមចំណែកជួយឱ្យក្រុមឈ្នះពានរង្វាន់ FA Cup ឆ្នាំ ២០២៤ ផងដែរ។
គួរបញ្ជាក់ថា លោក Ruben Amorim នឹងត្រូវដឹកនាំកូនក្រុមទៅកីឡដ្ឋាន Etihad ដើម្បីសួរសុខទុក្ខនឹងម្ចាស់ផ្ទះ Manchester City ក្នុងជំនួប Derby នៃសប្តាហ៍ទី៤ ក្នុងលីគនារាត្រីថ្ងៃអាទិត្យ ដែលមានអ្នកចាំទី Lammens, Altay Bayindir និង Tom Heaton ស្ថិតក្នុងជម្រើសរបស់ក្រុម៕
ប្រភព៖ BBC
(Khmer) លោក Luis Enrique បានជាប់ពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ Onze d’Or ឆ្នាំ 2025 នៅអឺរ៉ុប។ គ្រូបង្វឹក PSG ទទួលបានសំឡេងគាំទ្រ៥៩% នាំមុខលោក Hansi Flick របស់ Barcelona និងលោក Simone Inzaghi អតីតគ្រូបង្វឹក Inter Milan។ លោក Hansi Flick បានក្លាយជាអ្នកចាត់ការសញ្ជាតិអេស្ប៉ាញទីពីរគត់ដែលទទួលបានពានរង្វាន់កិត្តិយស ចូលក្នុងបញ្ជីជាមួយ Pep Guardiola ក្នុងបញ្ជីអ្នកឈ្នះ។
ពានរង្វាន់របស់លោក Enrique កើតឡើងបន្ទាប់ពីដឹកនាំក្រុម Paris Saint-Germain ឱ្យឈ្នះពាន Ligue 1, Coupe de France និង UEFA Super Cup នៅរដូវកាលនេះ។ Onze Mondial’s Awards ក៏បានផ្តល់ពានដល់កីឡាករ Ousmane Dembélé ជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំផងដែរ ដោយបង្កើតយុទ្ធនាការដ៏អស្ចារ្យមួយសម្រាប់ទាំងគ្រូបង្វឹក និងខ្សែបម្រើស្លាប។ ជោគជ័យទ្វេរដងរបស់ពួកគេនៅ Onze d’Or គូសបញ្ជាក់ពីឥទ្ធិពលដែលកំពុងកើនឡើងរបស់ PSG នៅលើឆាកអឺរ៉ុបក្នុងឆ្នាំ២០២៥៕
ក្លិប Chelsea កំពុងតែរងការចោទប្រកាន់ពីសមាគមបាល់ទាត់អង់គ្លេស FA ដោយសារខកខានក្នុងការបង់ប្រាក់ទៅឱ្យភ្នាក់ងារដោះដូរកីទ្បាករចាប់ពីឆ្នាំ ២០០៩-២០២២។
ជាការពិតណាស់ ការបទចោលប្រកាន់នេះផ្តោតជាចម្បងលើការផ្ទេររវាងឆ្នាំ ២០១០-១១ និងឆ្នាំ ២០១៥-១៦ ដោយការនោះដែរមានការជាប់ព័ន្ធនឹងការទិញ និងដោះដូរលើកីទ្បាករ ៣ នាក់រួមមាន៖ Eden Hazard, Samuel Eto’o និង Willian ជាដើម។ យ៉ាងណា គ្មានការលើកឡើងអំពីការប្រព្រឹត្តខុសណាមួយ ចំពោះការផ្ទេរកីទ្បាករខាងលើនេះទេ។
ក្លិបតោខៀវ Chelsea ដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសនេះ បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាសេដ្ឋីរុស្សី លោក Roman Abramovich ចន្លោះពីឆ្នាំ ២០០៣-២០២២ មុនពេលត្រូវបង្វំចិត្តលក់ក្លិបឱ្យវិនិយោគិនអាមេរិក លោក Todd Boehly និងក្រុមហ៊ុន Clearlake Capital។
សូមជម្រាបថា ការចោទប្រកាន់នេះគឺបានបំពានភ្នាក់ងារ អន្តរការី និងការវិនិយោគភាគីទីបីចំពោះកីទ្បាករ ខណៈដែលក្លិប Chelsea បានអះអាងថា៖ ពួកគបានរាយការណ៍អំពីការបំពានច្បាប់ដែលអាចកើតមានទៅកាន់ FA ខ្លួនឯង មានពេលរហូតដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីជាការឆ្លើយតបលើបញ្ហាទាំងអស់នេះ៕
ក្លិប Manchester City នឹងបាត់បង់ដ៏សំខាន់គឺកីទ្បាករ Omar Marmoush សម្រាប់ការប្រកួតជាមួយ Manchester United នាថ្ងៃអាទិត្យនេះ បន្ទាប់ពីខ្សែប្រយុទ្ធអេហ្ស៊ីបរូបនេះបានរបួសជង្គង់ អំទ្បុងពេលបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិ។ Omar Marmoush មានវ័យ ២៦ ឆ្នាំរូបនេះបានផ្លាស់ប្តូរចេញនៅនាទីទី០៩ សម្រាប់ការប្រកួតជម្រុះ World Cup ដែលក្រុមជម្រើសជាតិអេហ្ស៊ីប បានត្រឹមស្មើគ្នា 0-0 ជាមួយនឹងក្រុមជម្រើសជាតិប៊ូគីណាហ្វាសូ ប៉ុណ្ណោះ ក្នុងទីក្រុង Ouagadougou កាលពីថ្ងៃអង្គារ។
ទាក់ទងនឹងបញ្ហាខាងលើនេះក្លិប Manchester City បានបញ្ជាក់ថា៖ ការស្កេនលើកទី ១ នៅក្នុងប្រទេសអេហ្ស៊ីបបង្ហាញថា Marmoush នឹងខកខានការមកលេងជាមួយ Manchester United នៅកីឡដ្ឋាន Etihad នៅថ្ងៃអាទិត្យនេះ។ ក្លិបក៏បានបន្ថែមទៀតថា៖ Marmoush ឥឡូវនឹងត្រឡប់ទៅទិក្រុង Manchester វិញហើយ ដើម្បីទទួលបានការវាយតម្លៃបន្ថែមទៀត និងចាប់ផ្តើមការស្តារនីតិសម្បទារបស់គាត់៕
កាលពីឆ្នាំមុន Real Madrid មានការខឹងសម្បារយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ France Football មិនផ្តល់ពានរង្វាន់ Ballon d’Or ឆ្នាំ២០២៤ ដល់កីឡាកររបស់ខ្លួន Vinicius Junior ខណៈដែល វាត្រូវបានគេរំពឹងថាខ្សែបម្រើស្លាបប្រេស៊ីលនឹងទទួលជ័យជម្នះ តែផ្ទុយទៅវិញ Rodri Hernandez បានក្លាយជាអ្នកឈ្នះនេះទៅវិញ។ ដោយសារតែបញ្ហានេះ ប្រធានក្លឹប Real Madrid លោក Florentino Perez ដែលមានការមិនសប្បាយចិត្តជាខ្លាំងចំពោះការសម្រេចចិត្តនេះ រួមទាំងគ្រូបង្វឹកលោក Carlo Ancelotti ក៏មិនទៅចូលរួមយកពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំដែលគាត់បានឈ្នះវាដែរ។
នៅមុនពិធីចែកពានរង្វាន់ឆ្នាំនេះដែលប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែកញ្ញាខាងមុខ ក្លិប Real Madrid ក៏ទំនងជាមិនទៅចូលរួមដែរ។ យោងតាមសារព័ត៌មាន Marca ភាពតានតឹងរវាងក្លឹប Real Madrid និង France Football នៅតែតានតឹង បន្ទាប់ពីកិច្ចប្រជុំដែលបានកើតឡើងរវាងអង្គភាពទាំងពីរ។ ថ្មីៗនេះ គណៈប្រតិភូមកពី France Football បានធ្វើដំណើរទៅកាន់រដ្ឋធានីអេស្ប៉ាញ ដើម្បីពិភាក្សាជាមួយក្រុម Real Madrid ជុំវិញការចូលរួមរបស់ពួកគេនៅក្នុងពិធីឆ្នាំ ២០២៥ ប៉ុន្តែរបាយការណ៍បានអះអាងថាវាមិនដំណើរការល្អទេ។ ដោយសារតែបញ្ហានេះ គេគ្មានរំពឹងថានឹងមានមានតំណាង Real Madrid នៅប៉ារីសម្ដងទៀតនៅចុងខែនេះទេ។
កាលពីខែមុន France Football បានប្រកាសបញ្ជីឈ្មោះកីឡាករចំនួន៣០ នាក់របស់ពួកគេសម្រាប់ពានរង្វាន់ Ballon d’Or ឆ្នាំ២០២៥ ដែលក្នុងនោះ ៣នាក់ជាកីឡាកររបស់ Real Madrid គឺ Jude Bellingham, Kylian Mbappe និង Vinicius Junior ។ អ្នកទាំងបីបានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងប្រាំមួយនៃពានរង្វាន់ឆ្នាំ ២០២៤ ប៉ុន្តែក្នុងឱកាសនេះ មានតែ Mbappe ប៉ុណ្ណោះដែលត្រូវបានរំពឹងថានឹងមានលក្ខណៈពិសេសដោយសារតែក្លឹបស្តេច ស មានរដូវកាលដ៏ខកចិត្តមួយ(២០២៤-២៥)ដែលបានធ្វើឱ្យពួកគេមិនឈ្នះរង្វាន់ធំណាមួយ៕
ក្លិប Wolfsburg បាននិយាយកាលពីថ្ងៃពុធថា៖ ខ្សែបម្រើប្រយុទ្ធរបស់ដាណឺម៉ាក Christian Eriksen បានចូលរួមជាមួយក្លិប ក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំ។ ខ្សែបម្រើវ័យ៣៣ឆ្នាំបានក្លាយជាភ្នាក់ងារដោយឥតគិតថ្លៃនៅរដូវក្ដៅនេះ នៅពេលដែលកុងត្រារបស់គាត់ជាមួយក្លិប Manchester United ផុតកំណត់។ ប្រធានផ្នែកកីឡារបស់ Wolfsburg លោក Sebastian Schindzielorz បាននិយាយថា យើងកំពុងទទួលបានកីឡាករម្នាក់ដែលមានបទពិសោធន៍គ្រប់យ៉ាងក្នុងកម្រិតខ្ពស់បំផុត។ បទពិសោធន៍ដ៏ធំសម្បើម គុណភាពនៅលើទីលាន និងបុគ្គលិកលក្ខណៈរបស់គាត់នឹងក្លាយជាការជំរុញដ៏មានតម្លៃដល់កីឡាករវ័យក្មេងរបស់យើងជាពិសេស។
Eriksen បាននិយាយនៅក្នុងសេចក្តីប្រកាសរបស់ក្លិបថា៖ Wolfsburg គឺជាក្លិបដំបូងរបស់ខ្ញុំនៅក្នុងក្របខណ្ឌកំពូលបាល់ទាត់អាល្លឺម៉ង់ Bundesliga ។ ខ្ញុំពិតជាទន្ទឹងរង់ចាំដំណើរផ្សងព្រេងថ្មីនេះ។ ខ្ញុំជឿជាក់ថាយើងអាចសម្រេចបានអ្វីមួយរួមគ្នានៅ Wolfsburg ។ Eriksen បង្ហាញខ្លួនបាន៣១០ ប្រកួតនៅ Premier League ។ គាត់លេងនៅ Tottenham ចន្លោះឆ្នាំ២០១៣និង២០២០។ គាត់ក៏ធ្លាប់លេងឱ្យ Ajax, Brentford និង AC Milan ផងដែរ។ Eriksen ក៏ធ្លាប់បានបង្ហាញខ្លួន១០៧ប្រកួត និងស៊ុតបញ្ចូលទីបាន ៨ គ្រាប់ក្នុង៣រដូវកាលនៅ Old Trafford ដោយបានជួយ United ឈ្នះពានរង្វាន់ Carabao Cup ក្នុងឆ្នាំ២០២៣ និង FA Cup ក្នុងឆ្នាំ ២០២៤ ។ Eriksen បានដួលក្នុងអំឡុងពេលការប្រកួតបើកឆាករបស់ដាណឺម៉ាកនៅឯការប្រកួតជើងឯកទ្វីបអឺរ៉ុបក្នុងឆ្នាំ២០២១។ គាត់ត្រូវបានគេធ្វើឱ្យមានជីវិតឡើងវិញជាមួយនឹងឧបករណ៍ defibrillator ។ ក្រោយមក គាត់ត្រូវបានបំពាក់ឧបករណ៍ផ្សាំដើម្បីតាមដានចង្វាក់បេះដូងរបស់គាត់៕
តម្លៃសំបុត្រសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ នឹងមានតម្លៃចាប់ពី ៦០ ដុល្លារសម្រាប់ការប្រកួតតាមពូលរហូតដល់ ៦៧៣០ ដុល្លារសម្រាប់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែអាចមានការផ្លាស់ប្តូរដោយសារព្រឹត្តិការណ៍បាល់ទាត់ពិភពលោកទទួលយកតម្លៃថាមវន្តជាលើកដំបូង។ លោក Falk Eller នាយកផ្នែកលក់សំបុត្រ និងបដិសណ្ឋារកិច្ចរបស់ FIFA បានប្រាប់អ្នកយកព័ត៌មានថា៖ យើងមានសំបុត្រប្រហែល១លានដែលអាចរកបានសម្រាប់ដំណាក់កាលដំបូង។លោកបានបន្ថែមថា តម្លៃនឹងប្រែប្រួលអាស្រ័យលើតម្រូវការទីផ្សារ ជាយុទ្ធសាស្ត្រដែលគេស្គាល់ថាជាតម្លៃថាមវន្ត ឬតម្លៃកើនឡើង។
អ្នកគាំទ្រនឹងមានឱកាសដំបូងរបស់ពួកគេក្នុងការទទួលបានសំបុត្រសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំក្រោយ ដែលរៀបចំដោយសហម្ចាស់ផ្ទះ សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក នៅថ្ងៃទី១០ខែកញ្ញា និងដំណើរការរហូតដល់ថ្ងៃទី ១៩ខែកញ្ញា។ ដំណាក់កាលទីពីរ ហៅថាការចាប់ឆ្នោតដំបូង ទំនងជានឹងដំណើរការចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ខែតុលា ជាមួយនឹងម៉ោងទិញចាប់ពីពាក់កណ្តាលខែវិច្ឆិកាដល់ដើមខែធ្នូ។ ដំណាក់កាលទីបី ដែលហៅថាការចាប់ឆ្នោតជ្រើសរើសដោយចៃដន្យ នឹងចាប់ផ្តើមបន្ទាប់ពីការចាប់ឆ្នោតចុងក្រោយនៃក្រុមនៅថ្ងៃទី៥ ខែធ្នូ កំណត់កាលវិភាគការប្រកួតបាល់ទាត់ពិភពលោក។
ការប្រកួតនៅឆ្នាំក្រោយនឹងចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ខែកក្កដា ហើយនឹងត្រូវលេងនៅទីតាំងចំនួន១១នៅសហរដ្ឋអាមេរិក បីកន្លែងនៅម៉ិកស៊ិក និងពីរកន្លែងនៅកាណាដា។ ការប្រកួតនេះបានពង្រីកពី៣២ ប្រទេសដល់៤៨ និងពី ៦៤ ដល់១០៤ប្រកួត៕
ប្រភព៖ Reuters
បន្ទាប់ពីបណ្តេញលោក Erik ten Hag ចេញពីតំណែង ក្លិប Bayer Leverkusen កំពុងស្វះស្វែងរកគ្រូបង្វឹកថ្មី ខណៈដែលវីរបុរស Real Madrid លោក Raúl González ត្រូវបានគេមើលឃើញថា ជាបេក្ខភាពដ៏មានសក្តានុពលបំផុត។ នេះបើយោងតាមសារព័ត៌មានអេស្ប៉ាញ Marca ។ Marca រាយការណ៍ថាឈ្មោះរបស់ Raúl ត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំជាច្រើនរវាងនាយករបស់ Leverkusen និងនាយកគ្រប់គ្រងកីឡា ជាមួយនឹងបទពិសោធន៍ធ្លាប់លេងនៅ Bundesliga និងយុទ្ធសាស្ត្របង្វឹកជាក់ស្តែង។ការរៀបចំប្រព័ន្ធការពារដ៏រឹងមាំការពារ ។ លោក Raúl González ស្ថិតក្នុងបញ្ជីសម្រាំងចំនួន៣រូប រួមមានអតីតគ្រូបង្វឹកក្លិប Dortmund លោក Edin Terzić និងអតីតគ្រូបង្វឹក Leipzig លោក Marco Rose ដើម្បីជំនួសតំណែង Ten Hag ដឹកនាំក្លិប Leverkusen។
នាយកក្លិបគ្រោងនឹងបញ្ចប់ការសម្រេចចិត្តរបស់ពួកគេនៅចុងសប្តាហ៍នេះ សម្រាប់ការវាយតម្លៃឱ្យបានហ្មត់ចត់ ចៀសវាងការតែងតាំងដ៏ប្រញាប់ប្រញាល់ខុសម្តងទៀតដូចកាលតែងតាំង Ten Hag ។ Raúl ដែលបានចាកចេញពីតួនាទីរបស់គាត់ពីក្លិបយុវជន Real Madrid គឺ Castilla កាលពីខែឧសភា ឆ្នាំ២០២៥ នាំមកនូវកេរ្តិ៍ឈ្មោះយ៉ាងខ្លាំងនៅក្នុងប្រទេសអាល្លឺម៉ង់។ លិខិតបញ្ជាក់ការងារជាគ្រូបង្វឹកបង្វឹករបស់គាត់រួមមានការដឹកនាំក្លិប Castilla ទៅកាន់ពានរង្វាន់ UEFA Youth League ឆ្នាំ២០២០ ទោះបីជាក្រុមរបស់គាត់បានធ្លាក់ក្នុងវគ្គ Playoff នៃ Primera Federación ក្នុងឆ្នាំ២០២១និង២០២៣ ក៏ដោយ៕
ប្រភព៖ Marca