International News
Aitana Bonmatí ខ្សែបម្រើសញ្ជាតិអេស្ប៉ាញដែលបច្ចុប្បន្នកំពុងលេងឱ្យក្លិបបាល់ទាត់ស្ត្រី FC Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញត្រូវបានគេចាត់ទុកថាជាកីឡាការិនីឆ្នើមម្នាក់ ក្នុងវិស័យបាល់ទាត់នារី។ ជាមួយគ្នានេះដែរនាងក៏ត្រូវបានគេចាត់ទុកថាជាកីឡាការិនីដែលមានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ ខ្ពស់ជាងគេបំផុតលើពិភពលោក គឺប្រហែលជាង ១,១លានដុល្លារ។
ចំណែកឯកីឡាការិនីដែលទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំខ្ពស់លំដាប់ទី២ក៏មិនទៅណាឆ្ងាយពីប្រទេសអេស្ប៉ាញដែរ គឺបានទៅលេីនាង Alexia Putellas ខ្សែបម្រើកណ្តាលរបស់ក្លឹប FC Barcelona និងជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ។ Putellas ត្រូវបានគេចាត់ទុកថាជាកីឡាករបាល់ទាត់នារីល្អបំផុតមួយរូបក្នុងពិភពលោក ដោយបានឈ្នះពានរង្វាន់ Ballon d’Or Féminin ក្នុងឆ្នាំ២០២១ និង២០២២ ហើយក្លាយជាស្ត្រីដំបូងគេដែលឈ្នះពានរង្វាន់បាល់ទាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំជាប់ៗគ្នា។
ប្រាក់ខែប្រចាំឆ្នាំរបស់ Putellas ត្រូវបានគេរាយការណ៍ថាមានប្រហែលជាង៨០ម៉ឺនដុល្លារ។ នាងបានចុះកិច្ចសន្យាថ្មីរយៈពេលពីរឆ្នាំជាមួយ Barcelona ក្នុងខែឧសភា ឆ្នាំ២០២៤ដោយរក្សានាងនៅក្លឹបរហូតដល់ឆ្នាំ២០២៦ ជាមួយនឹងជម្រើសបន្តមួយរដូវកាលបន្ថែមទៀត។ ចំណាត់ថ្នាក់ទី៣គឺកីឡាការិនី មកពីក្លិបChelsea និងក្រុមជម្រីសជាតិអូរស្ត្រាលី ទទួលបានប្រាក់បៀរវត្សរ៍ ជាង ៦៣ម៉ឺនដុល្លារ។
ប្រភព៖ EPSN
Erling Haaland តែតបាល់បញ្ចូលទីបានមួយគ្រាប់នៅនាទី ៥៦ ក្នុងការបើកឆាកប្រកួត Champions League ជួយឲ្យក្លិប Man Cityឈ្នះ Napoli ដោយលទ្ធផល២-០ ដើម្បីបង្កើតប្រវត្តិសាស្ត្រថ្មីបន្ថែមទៀត។ ប្រវត្តិសាស្ត្រថ្មីរបស់ Haaland ក៏ដោយសារតែឥឡូវនេះបានក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីបាន ៥០ គ្រាប់ក្នុងក្របខណ្ឌ Champions League ដែលមានចំនួនប្រកួតតិចជាងគេបំផុត។ នេះគឺជាគ្រាប់ទី ៥០ របស់កីឡាករន័រវេសក្នុងក្របខណ្ឌ Champions League ខណៈដែលរូបគេបានចំណាយពេលត្រឹមតែ ៤៩ ប្រកួតប៉ុណ្ណោះដើម្បីឈានដល់ដំណាក់កាលដ៏សំខាន់នេះ។
Haaland បានបំបែកកំណត់ត្រាចាស់របស់អតីតខ្សែប្រយុទ្ធ Manchester United និង Real Madrid គឺកីឡាករ Ruud van Nistelrooy ដែលបានចំណាយពេល ៦២ ប្រកួតដើម្បីឈានដល់ចំនុចនេះ។ ស្ថិតនៅក្នុងវ័យ២៥ ឆ្នាំ Haaland មើលទៅមានសមត្ថភាពតាមពីក្រោយកំណត់ត្រារបស់ Cristiano Ronaldo ដែលជាអ្នកគ្រាប់បាល់បានច្រីនគ្រប់ពេលនៃការប្រកួត Champions League គឺ១៤១គ្រាប់។ ជាមួយគ្នានេះដែរ លោក Guardiola សរសើរ Haaland ថា រដូវកាលនេះគាត់ល្អជាងពេលណាទាំងអស់ យើងចង់ឱ្យគាត់ស៊ុតបញ្ចូលទី និងជួយយើងឈ្នះពាន៕
ក្រុមជម្រើសជាតិអេស្ប៉ាញ បានឆក់យកតំណែងកំពូលតារាងពីអាហ្សង់ទីន នៅក្នុងតារាងចំណាត់ថ្នាក់ FIFA ២០២៥ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ។ នេះគឺជាការនាំមុខលើកដំបូងរបស់គោជល់ ចាប់តាំងពីត្រូវបានទម្លាក់ពីជើងឯកបាល់ទាត់ពិភពលោកក្នុងខែមិថុនា ឆ្នាំ២០១៤។
ការចាប់ផ្តើមឈ្នះពីរប្រកួតរបស់អេស្ប៉ាញក្នុងវគ្គជម្រុះ World Cup ២០២៦ ក្នុងខែនេះទៅលើក្រុមជម្រីសជាតិតួកគី និងប៊ុលហ្គារី – បានធ្វើឲ្យម្ចាស់ជើងឯកអឺរ៉ុបឡើងពីចំណាត់ថ្នាក់លេខ ២មកឈរតំណែងកំពូលតារាងនិងបានទម្លាក់ម្ចាស់ជើងឯក World Cup ឆ្នាំ២០២២ អាហ្សង់ទីនមកលេខបីវិញ។ ការចាញ់របស់អាហ្សង់ទីនក្នុងវគ្គជម្រុះ World Cup ជាមួយប្រទេសអេក្វាឌ័រ ធ្វើឱ្យបារាំងឡើងមកលេខ២។
ចំណែកឯក្រុមអង់គ្លេសនៅលេខ៤ដដែល ខណៈព័រទុយហ្គាល់ឡើងទៅលេខ៥ក្នុងការដោះដូរជាមួយប្រេស៊ីល ដែលចាញ់មួយប្រកួតជាមួយបូលីវី។ ម៉ារ៉ុក នៅលេខ១១គឺជាក្រុមល្អបំផុតក្នុងចំណោមប្រទេសអាហ្រ្វិក ហើយជប៉ុនបាននាំមុខគេនៅអាស៊ីនៅលេខ១៩ ។ អ្នកទាំងពីរមានកៅអីចូលលេង World Cup រួចហើយ៕
ប្រភព៖ AP
Salah ខ្សែប្រយុទ្ធក្លិបហង្សក្រហម Liverpool បានបង្កើតកំណត់ត្រាថ្មីដ៏អស្ចារ្យនៅក្របខណ្ឌ Champions League អំឡុងពេលប្រកួតជាមួយនឹងក្រុម Atletico Madrid ។ កំណត់ត្រាថ្មីរបស់ Salah គឺ ត្រឹមតែរយៈប្រាំមួយនាទីដំបូងនៃការប្រកួតប៉ុណ្ណោះ កីឡាករសញ្ជាតិអេហ្ស៊ីបវ័យ ៣៣ឆ្នាំ បានគ្រប់គ្រងទាំងការស៊ុតបញ្ចូលទីដោយខ្លួនឯង និងជួយមិត្តរួមក្រុម Aassist) បានសរុប២គ្រាប់ ដែលគ្មានកីឡាករណាមួយផ្សេងទៀតធ្លាប់សម្រេចបានសម្រាប់ក្រុមអង់គ្លេសនៅក្នុងការប្រកួត Champions Leagueបែបនេះទេ ។ នេះបើយោងតាមកំណត់ត្រារបស់ Opta Joe ។
ព្រឹត្តិការណ៍ដ៏សំខាន់នេះ បញ្ជាក់បន្ថែមពីឥទ្ធិពលរបស់ Salah នៅក្នុងបាល់ទាត់អឺរ៉ុបប៉ុន្តែ Salah មិនបានបញ្ចប់ត្រឹមនេះទេ។ ការបង្ហាញខ្លួនរបស់គាត់ជាមួយ Atletico បានកត់សម្គាល់ថាជាការបង្ហាញវត្តមានលើកទី៧៤ នៅក្នុងការប្រកួតពានរង្វាន់ វរជនអឺរ៉ុបដែលពាក់អាវ ពណ៌ក្រហមរបស់ Liverpool នាំមុខវីរបុរសក្លឹប Steven Gerrard នៅក្នុងបញ្ជីប្រកួតគ្រប់ពេលវេលា។ មានតែកីឡាករ Jamie Carragher ដែលមានការប្រកួតច្រីនជាងគាត់គឺចំនួន៨០ ។ ជាការកត់សម្គាល់ គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់គាត់ប្រឆាំងនឹង Atletico គឺជាគ្រាប់បាល់ទី២៥០ របស់គាត់នៅក្នុងបាល់ទាត់អង់គ្លេស៕
ប្រភព៖ Tribuna
Manuel Neuer បន្តបំបែកកំណត់ត្រាថ្មីនៅជាមួយក្លិប Bayern Munich ក្លាយជាកីឡាករវ័យចំណាស់ជាងគេសម្រាប់ព្រឹត្តិការណ៍ប្រកួតពានរង្វាន់អឺរ៉ុប Champions League ។ ទោះបីក្លិបកំពុងរៀបចំរួចជាស្រេចសម្រាប់កីឡាករ Jonas Urbig ដែលជាអ្នកស្នងតំណែងក៏ដោយ កីឡាករចាំទីចាស់វស្សា Neuer នៅតែជាឈ រលេខ ១គ្មានពីរ សម្រាប់ម្ចាស់ជើងឯកអាល្លឺម៉ង់។
ក្នុងជំនួបទល់នឹង Chelsea ប្រធានក្រុម Bayern បានសម្រេចជោគជ័យមួយទៀត។ នៅអាយុ ៣៩ ឆ្នាំ ១៧៤ ថ្ងៃ Neuer បានក្លាយជាកីឡាករចំណាស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Bayern ដែលបានបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Champions League វ៉ាដាច់កំណត់ត្រា វីរបុរសក្លិប Lothar Matthaus។
នេះបើយោងតាមកំណត់ត្រារបស់ Opta ។ ទោះបីជាគាត់មានអាយុច្រើនក៏ដោយ Neuer មិនបង្ហាញសញ្ញានៃការថមថយកម្លាំងឡើយ ហេីយតែងតែផ្តល់នូវការសម្តែងដ៏រឹងមាំនៅចំពោះមុខអ្នកគំាទ្រ។ ភាពរឹងមាំ និងវិជ្ជាជីវៈរបស់គាត់គូសបញ្ជាក់អំពីមូលហេតុដែលនាំឲ្យគាត់នៅតែជាតួអង្គសំខាន់សម្រាប់ Bayern និងក្រុមជម្រើសជាតិអាល្លឺម៉ង់អស់រយៈពេលជិត២ទសវត្សរ៍។ សម្រាប់ Bayern ការផ្លាស់ប្តូរឆ្ពោះទៅកាន់អនាគតប្រហែលជាកំពុងដំណើរការរួចហើយ ប៉ុន្តែវត្តមានរបស់ Neuer នៅតែបន្តកំណត់ស្តង់ដារទាំងនៅលើ និងក្រៅទីលាន៕
ក្លិប Manchester United រកបានចំណូលហិរញ្ញវត្ថុបានចំនួនជាង ៩១០ លានដុល្លារ កាលពីឆ្នាំមុន ទោះបីជា ទម្រង់លេងរបស់ពួកគេមិនល្អនៅលើទីលានក៏ដោយ។ United បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខរៀងទី ១៥ ក្នុងតារាងក្នុងក្របខណ្ឌ Premier League កាលពីរដូវកាលមុន ដែលជាចំណាត់ថ្នាក់ដ៏អាក្រក់បំផុតរបស់ពួកគេចាប់តាំងពីយុទ្ធនាការកាត់ចោលឆ្នាំ ១៩៧៣-៧៤។
ទោះជាយ៉ាងណាក៏ដោយ ការចាប់ផ្តើម នៃកិច្ចព្រមព្រៀងឧបត្ថម្ភអាវរយៈពេល ៥ ឆ្នាំរបស់ពួកគេជាមួយ Snapdragon បានអនុញ្ញាតឱ្យពួកគេប្រកាសប្រាក់ចំណូលពាណិជ្ជកម្មចំនួនជាង ៤៥៣ លានដុល្លារ ខណៈដែលប្រាក់ចំណូលប្រចាំថ្ងៃប្រកួតក៏ជាកំណត់ត្រាមួយផងដែរ គឺជាង ២១៨ លានដុល្លារក្នុងឆ្នាំ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ នាយកប្រតិបត្តិលោក Omar Berrada បាននិយាយថា ដើម្បីរកបានប្រាក់ចំណូលកំណត់ត្រាក្នុងអំឡុងពេលឆ្នាំដ៏លំបាកសម្រាប់ក្លឹបបែបនេះ គឺបង្ហាញពីភាពធន់ដែលជាសញ្ញាសម្គាល់វិជ្ជមានរបស់ Manchester United។ លោកបន្តថា នៅពេលដែលយើងឈានចូលដល់រដូវកាល២០២៥-២៦យើងកំពុងខិតខំប្រឹងប្រែងដើម្បីកែលម្អក្លឹបលើគ្រប់វិស័យ។ Berrada មិនបាននិយាយពីការចាប់ផ្តើមដ៏អន់របស់ Man Utd ក្នុងយុទ្ធនាការបច្ចុប្បន្នទេ ប៉ុន្តែនិយាយថា United កំពុងសម្លឹងមេីលសម្រាប់រយៈពេលវែង។
ទោះបីជាមានការខាតបង់សរុបចំនួន ជាង ៤៥លានដុល្លារ ក៏វាបានកាត់បន្ថយ ៧០,៨% កាលពីឆ្នាំមុនដែលមានការខាតបង់សរុបចំនួនជាង ១៥៤លានដុល្លារ។ ជុំវិញទៅនឹងបញ្ហានេះ United និយាយថាពួកគេ នៅតែប្តេជ្ញាចិត្ត និងអនុលោមតាម ទាំងច្បាប់ស្តីពីប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League និងបទប្បញ្ញត្តិហិរញ្ញវត្ថុដោយយុត្តិធម៌របស់ Uefa។ កាលពីខែមករារបាយការណ៍របស់ Deloitte បានដាក់ចំណាត់ថ្នាក់ United ជាក្លឹបមានប្រាក់ចំណូលខ្ពស់បំផុតទី 4 នៅក្នុងបាល់ទាត់ពិភពលោកដោយផ្អែកលើប្រាក់ចំណូលរបស់ក្លឹបជាង៨៨៦លានដុល្លារ កាលពីឆ្នាំមុន។ Real Madrid (១,២ពាលានដុល្លារ) ឈរនៅលេខ១ តាមពីក្រោយដោយ Manchester City (៩៦៤លានដុល្លារ) និង Paris St-Germain (៩២៧លានដុល្លារ៕
Asia News
ខ្សែប្រយុទ្ធជម្រើសជាតិវៀតណាម Nguyen Xuan Son នឹងត្រលប់មកលេងឲ្យក្រុមរបស់គេគឺ Nam Dinh FC ក្នុងរដូវកាល ២០២៥-២៦ បន្ទាប់ពីជាសះស្បើយរងរបួសបាក់ជើងក្នុងវគ្គផ្តាច់ព្រ័ត្រ AFF Cup ឆ្នាំ ២០២៤ កាលពីចុងឆ្នាំមុន។ Nguyen Xuan Son ដែលជាកីទ្បាករមានដើមសញ្ជាតិប្រេស៊ីលវ័យ ២៨ ឆ្នាំបានជាសះស្បើយពីរបួសខាងលើ ហើយគ្រោងក៏នឹងវិលចូលទីលានក្នុងខែវិច្ឆិកានេះ។ នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មានវៀតណាម។ Nam Dinh បានជួលក្រុមគ្រូពេទ្យកាយសម្បទាជនជាតិប្រេស៊ីល ដើម្បីជួយព្យាបាលរបួសរបស់គេនៅប្រទេសប្រេស៊ីល។
កាលពីថ្ងៃទី០២ ខែកញ្ញា Nguyen Xuan Son បានត្រលប់មកប្រទេសវៀតណាម និងចាប់ផ្តើមការហ្វឹកហាត់ជាមួយនឹងក្រុមវិញ ដោយមានការយកចិត្តទុកដាក់ត្រួតពិនិត្យរបស់ក្រុមគ្រូពេទ្យ។ Nguyen Xuan Son អាចឆ្លងកាត់ការធ្វើតេស្តជាមូលដ្ឋានដូចជាការឆ្លងកាត់ឧបសគ្គ និងការទទួលបាល់ដោយជើងទាំងពីរយ៉ាងងាយស្រួល។ ទោះជាយ៉ាងណាក៏ដោយ លំហាត់ហ្វឹកហ្វឺនទាំងនេះនៅតែត្រូវបានកែសម្រួល ដើម្បីធានាសុវត្ថិភាពក្នុងអំឡុងពេលដំណើរការស្តារនីតិសម្បទា។ គួរជម្រាបថា Nguyen Xuan Son បានរួមចំណែកជួយឱ្យក្រុមជម្រើសជាតិវៀតណាម ឈ្នះពានរង្វាន់ ASEAN Cup ឆ្នាំ ២០២៤ រួមទាំងឈ្នះស្បែកជើងមាសនៅក្នុងព្រឹត្តិការណ៍៍នេះផងដែរ៕
អ្នកចាំទីរបស់ក្រុមបិសាចក្រហម Manchester United កីទ្បាករ Andre Onana បានចូលរួមជាមួយនឹងក្លិប Trabzonspor នៃលីគកំពូលតួកគី Super Lig ក្នុងលក្ខខណ្ឌខ្ចីរហូតដល់ចប់រដូវកាលឆ្នាំ២០២៥-២៦។ ការផ្ទេរលូវការនេះបានកើតមានឡើង នៅចំថ្ងៃបិទទីផ្សារដោះដូរកីឡាករត្រូវបានបិទទ្វារវិញនារាត្រីថ្ងៃសុក្រនៅក្នុងប្រទេសតួកគី ខណៈដែល Onana មិនត្រូវបានគ្រូបង្វឹក លោក Ruben Amorim ដាក់ឱ្យលេងប្រកួតណាមួយឡើយ ដ្បិត Premier League ដំណើរការបាន ៣ ប្រកួតក៏ដោយ។
កីឡាករអន្តរជាតិកាមេរូន វ័យ ២៩ ឆ្នាំរូបនេះត្រូវបានក្លិបត្រូវបានចុះហត្ថលេខាពីក្លិប Inter Milan ក្នុងតម្លៃ ៤៧,២ លានផោនក្នុងខែកក្កដា ឆ្នាំ ២០២៣ ដោយអតីតគ្រូបង្វឹក United លោក Erik ten Hag ដើម្បីជំនួស David de Gea ជាដៃទី ១ របស់ក្រុម។ Andre Onana លេងឱ្យ United ចំនួន ១០២ ប្រកួត និងរួមចំណែកជួយឱ្យក្រុមឈ្នះពានរង្វាន់ FA Cup ឆ្នាំ ២០២៤ ផងដែរ។
គួរបញ្ជាក់ថា លោក Ruben Amorim នឹងត្រូវដឹកនាំកូនក្រុមទៅកីឡដ្ឋាន Etihad ដើម្បីសួរសុខទុក្ខនឹងម្ចាស់ផ្ទះ Manchester City ក្នុងជំនួប Derby នៃសប្តាហ៍ទី៤ ក្នុងលីគនារាត្រីថ្ងៃអាទិត្យ ដែលមានអ្នកចាំទី Lammens, Altay Bayindir និង Tom Heaton ស្ថិតក្នុងជម្រើសរបស់ក្រុម៕
ប្រភព៖ BBC
(Khmer) លោក Luis Enrique បានជាប់ពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ Onze d’Or ឆ្នាំ 2025 នៅអឺរ៉ុប។ គ្រូបង្វឹក PSG ទទួលបានសំឡេងគាំទ្រ៥៩% នាំមុខលោក Hansi Flick របស់ Barcelona និងលោក Simone Inzaghi អតីតគ្រូបង្វឹក Inter Milan។ លោក Hansi Flick បានក្លាយជាអ្នកចាត់ការសញ្ជាតិអេស្ប៉ាញទីពីរគត់ដែលទទួលបានពានរង្វាន់កិត្តិយស ចូលក្នុងបញ្ជីជាមួយ Pep Guardiola ក្នុងបញ្ជីអ្នកឈ្នះ។
ពានរង្វាន់របស់លោក Enrique កើតឡើងបន្ទាប់ពីដឹកនាំក្រុម Paris Saint-Germain ឱ្យឈ្នះពាន Ligue 1, Coupe de France និង UEFA Super Cup នៅរដូវកាលនេះ។ Onze Mondial’s Awards ក៏បានផ្តល់ពានដល់កីឡាករ Ousmane Dembélé ជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំផងដែរ ដោយបង្កើតយុទ្ធនាការដ៏អស្ចារ្យមួយសម្រាប់ទាំងគ្រូបង្វឹក និងខ្សែបម្រើស្លាប។ ជោគជ័យទ្វេរដងរបស់ពួកគេនៅ Onze d’Or គូសបញ្ជាក់ពីឥទ្ធិពលដែលកំពុងកើនឡើងរបស់ PSG នៅលើឆាកអឺរ៉ុបក្នុងឆ្នាំ២០២៥៕