ads

Lastest News

See More
Thumbnail
International News
14-November-2025
Yamal ជាប់ឈ្មោះក្នុងបញ្ជីសម្រាំងពានរង្វាន់ Puskas Award

កីឡាករ Lamine Yamal របស់ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានជ្រើសរើសក្នុងបញ្ជីសម្រាំងសម្រាប់ពានរង្វាន់គ្រាប់បាល់ស៊ុតបញ្ចូលទីល្អបំផុតប្រចាំរដូវកាល ដែលគេហៅថាពាន FIFA Puskas Award២០២៥។ គ្រាប់បាល់ស៊ុតបញ្ចូលទីល្អបំផុតរបស់កីឡាករវ័យក្មេង Yamal បានកើតឡើងក្នុងអំឡុងពេលប្រកួតទល់នឹងក្រុម Espanyol កាលពីខែឧសភា ដែលជាការស៊ុតបាល់កោងដោយជើងឆ្វេង បន្ទាប់ពីរត់ឆ្លងកាត់ខ្សែការពារពីស្លាបស្តាំ។

គ្មានកីឡាករ Barcelona ណាម្នាក់ផ្សេងទៀតមានឈ្មោះក្នុងចំណោមបេក្ខភាពនោះទេ។ ក្នុងចំណោមកីឡាករនៅអឺរ៉ុប មានការទាត់បាល់ហ្វ្រីឃីកដ៏អស្ចារ្យរបស់ Declan Rice របស់ក្រុម Arsenal ទល់នឹងក្រុម Real Madrid ដែលក៏មានឈ្មោះផងដែរ។ FIFA បានជ្រើសរើសបេក្ខជនសម្រាំងចុងក្រោយចំនួន ១១ រូបសម្រាប់ពានរង្វាន់នេះ ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាក្រុមស្មើគ្នាដោយអ្នកគាំទ្រតាមអ៊ីនធឺណិត និងក្រុមអតីតកីឡាករអន្តរជាតិ។ ថ្ងៃផុតកំណត់សម្រាប់ការបោះឆ្នោតគឺថ្ងៃទី ៣ ខែធ្នូ។ វាមិនច្បាស់ទេថាតើ FIFA នឹងប្រគល់ពានរង្វាន់នេះពីរថ្ងៃក្រោយមកនៅក្នុងការចាប់ឆ្នោតពានរង្វាន់បាល់ទាត់ពិភពលោកបុរស ដែលកំពុងធ្វើឡើងនៅចំពោះមុខប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីឬអត់៕

Thumbnail
International News
14-November-2025
Ronaldo ប្រឈម​នឹងការជាប់បម្រាមនៅ World Cup ឆ្នាំ២០២៦

Cristiano Ronaldo ប្រឈមនឹងការជាប់បម្រាម មួយប្រកួតដំបូងនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ប្រសិនបើព័រទុយហ្គាល់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតនោះ។ តារាបាល់ទាត់ឆ្នើមរូបនេះត្រូវបានបណ្តេញចេញពីការប្រកួតដោយសារតែបានប្រើកែងលើខ្សែការពារអៀរឡង់ Dara O’Shea នៅក្នុងតង់ទីពីរនៃការប្រកួតជម្រុះកាលពីថ្ងៃព្រហស្បតិ៍ ដែលព័រទុយហ្គាល់ចាញ់២-០។

Ronaldo ត្រូវជាប់បម្រាមមួយប្រកួតជាកាតព្វកិច្ច នៅពេលដែលព័រទុយហ្គាល់ធ្វើជាម្ចាស់ផ្ទះទទួលក្រុមអាមេនីនៅថ្ងៃអាទិត្យ ។ ជ័យជម្នះនៅថ្ងៃនោះនឹងធានាកៅអីមួយនៅព្រឹត្តិការណ៍ World Cup ដែលរៀបចំដោយសហម្ចាស់ផ្ទះសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។ ច្បាប់វិន័យរបស់ FIFA តម្រូវឱ្យចៅក្រមរបស់ខ្លួនដាក់ការហាមឃាត់ យ៉ាងហោចណាស់ពីរប្រកួតសម្រាប់ការប្រព្រឹត្តខុសធ្ងន់ធ្ងរ។ការហាមឃាត់គួរតែមាន យ៉ាងហោចណាស់បីប្រកួតសម្រាប់ការប្រព្រឹត្តអំពើហិង្សា ឬ យ៉ាងហោចណាស់បីប្រកួតសម្រាប់ការវាយប្រហារ រួមទាំងការប្រើកែងដៃផងដែរ។

ការហាមឃាត់របស់ FIFA នឹងអនុវត្តចំពោះការប្រកួតប្រកួតប្រជែងធំៗ មិនអាចអនុវត្តក្នុងការប្រកួតមិត្តភាពឬការប្រកួតទេសចរមុនការប្រកួតបានទេ។ Ronaldo ដែលនឹងឈានចូលដល់វ័យ ៤១ ឆ្នាំនៅខែកុម្ភៈ កំពុងតែមានគោលបំណងលេងនៅក្នុងព្រឹត្តិការណ៍ World Cup លើកទីប្រាំមួយជាប់ៗគ្នា។ ការចាប់ឆ្នោតពានរង្វាន់នេះត្រូវបានធ្វើឡើងនៅថ្ងៃទី ៥ ខែធ្នូ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅពេលដែលព័រទុយហ្គាល់ ប្រសិនបើខ្លួនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងដឹងពីកាលវិភាគប្រកួតរបស់ក្រុមទាំងបីរបស់ខ្លួននៅក្នុងវគ្គចែកពូល៕

Thumbnail
International News
14-November-2025
Kazuyoshi Miura ចង់លេងបាល់ទាត់ ២០ ឆ្នាំទៀត ស្របពេលលោកមានអាយុ ៥៨ ឆ្នាំហើយ…

កីទ្បាករវ័យចំណាស់ជាងគេ Kazuyoshi Miura ចង់លេងបាល់ទាត់ ២០ ឆ្នាំទៀត ស្របពេលលោកមានអាយុ ៥៨ ឆ្នាំហើយ។ បច្ចុប្បន្ននេះ Kazuyoshi Miura ដែលជាខ្សែប្រយុទ្ធសញ្ជាតិជប៉ុន កំពុងតែប្រកបអាជីពបាល់ទាត់នៅក្នុងលីគទី ៤ របស់ប្រទេសជប៉ុន ដោយលេងឱ្យក្លិប Atlético Suzuka។ 

 

យ៉ាងណា ទោះបីជាមានអាយុច្រើនក្តី ប៉ុន្តែ Kazuyoshi Miura មិនទាន់មានគម្រោងចូលនិវត្តន៍បាល់ទាត់ទ្បើយ ខណៈដែលរូបលោកបានចំណាយអស់ ៤០ ឆ្នាំ នៅលើវិស័យមួយនេះពោលគឺចាប់ផ្តើមលេងបាល់លើកដំបូងកាលពីឆ្នាំ ១៩៨៦ មកម្ល៉េះ។  Kazuyoshi Miura បាននិយាយថា៖ «ខ្ញុំនឹងឈានជើងចូលវ័យ ៦០ ឆ្នាំឆាប់ៗនេះ ប៉ុន្តែខ្ញុំពិតជាចង់បន្តលេងបាល់ទាត់ដល់អាយុ ៨០ ឆ្នាំពិតមែន»។

សូមជម្រាបថា Kazuyoshi Miura គឺជារបុរសបាល់ទាត់ជប៉ុន ដែលអ្នកគាំទ្រឱ្យឈ្មោះថា «King Kazu» បានចាប់ផ្តើមលេងបាល់លើកដំបូងនៅក្នុងក្លិប Santos របស់ប្រេស៊ីល កាលពីឆ្នាំ ១៩៨៦ មកម្ល៉េះ។ ទោះយ៉ាងណា Kazuyoshi Miura ធ្លាប់លេងឱ្យក្លិបធំៗនៅក្នុងតំបន់អឺរ៉ុបមួយចំនួនដូចជា Genoa របស់អ៊ីតាលី ចន្លោះពីឆ្នាំ ១៩៩៤ ដល់ ១៩៩៥ និង Dinamo Zagreb របស់ក្រូអាត នៅឆ្នាំ ១៩៩៩ ជាដើម។ Miura បានលេងឱ្យក្រុមជម្រើសជាតិជប៉ុន ៨៩ ដង ដោយបានឈ្នះពានរង្វាន់ Asian Cup ក្នុងឆ្នាំ ១៩៩២ និងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតទីពីររបស់ប្រទេសរហូតដល់ ៥៥ គ្រាប់ បន្ទាប់មកបានចូលនិវត្តន៍ពីក្រុមជម្រើសជាតិនៅក្នុងឆ្នាំ ២០០០៕

អត្ថបទដោយ៖ យ៉េ សេរីជប៉ុន

Thumbnail
International News
13-November-2025
តើប្រទេសណាមានកីឡាករសរុបថ្លៃបំផុតលើពិភពលោក?

យោងតាម គេហទំព័រ Transfermarkt.com ចេញផ្សាយកាលពីថ្ងៃទី១៣ វិច្ឆិកា ២០២៥ បានឲ្យដឹងថា ប្រទេសអង់គ្លេសឈរលំដាប់កំពូលមានកីឡាករទាត់សរុប  ថ្លៃបំផុតនៅលើពិភពលោក។ ប្រភពដដែលនោះបានគូសបញ្ជាក់ថា ប្រទេសអង់គ្លេស មានកីឡាករសរុបចំនួន១៦៧៥នាក់ ដែលមានតម្លៃទីផ្សារសរុបជាង ៥,៩៧ពាន់លានដុល្លារ។ ប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់លេខពីរ ដោយមានកីឡាករចំនួន២៧៤០នាក់ ជាមួយនឹងតម្លៃទីផ្សារសរុបចំនួន៥,៧៩ ពាន់លានដុល្លារ នាំមុខប្រទេសអេស្ប៉ាញចំណាត់ថ្នាក់លេខ៣ ជាមួយនឹងកីឡាករសរុប ៤០២២ តម្លៃ ជាង ៥,៥២ពាន់លានដុល្លារ។

ទោះបីប្រទេស ប្រទេសអង់គ្លេស មិនបានឈ្នះការប្រកួតអន្តរជាតិដ៏សំខាន់អស់រយៈពេលជិត៦០ឆ្នាំមកហើយក៏ដោយ ក៏ប្រទេសនេះមានកីឡាករដែលមានទេពកោសល្យជាច្រើន ខណៈមានកីឡាករបួននាក់សុទ្ធតែមានតម្លៃជាង១០០លានដុល្លារ ឬខ្ពស់ជាងនេះ។ ជាឧទាហរណ៍Jude Bellingham គឺជាកីឡាករអង់គ្លេសដែលមានតម្លៃបំផុតជាង ២០០លានដុល្លារ៕

Thumbnail
International News
13-November-2025
ទីក្រុងធំៗ ២ទទួលការប្រកួតបើកឆាកនិងផ្តាច់ព្រ័ត្រ Euro ឆ្នាំ២០២៨

ក្នុងចំណោមទីក្រុងធំៗទាំង៨របស់ប្រទេសសហម្ចាស់ផ្ទះយូរ៉ូ ២០២៨ នៅក្នុងចក្រភពអង់គ្លេស មានតែទីក្រុង២ប៉ុណ្ណោះដែលត្រូវរៀបចំទទួលការប្រកួតបើកឆាកនិង បិទការប្រកួត។ ទីក្រុងចំនួនប្រាំ៨នៅក្នុងប្រទេសសហម្ចាស់ផ្ទះទាំង៤របស់ចក្រភពអង់គ្លេស គឺអង់គ្លេស ស្កុតឡែន វែល និងសាធារណរដ្ឋអៀរឡង់ នឹងរៀបចំការប្រកួតដែលមានក្រុមចំនួន ២៤។ទីក្រុងទាំង៨នោះរួមមាន Birmingham,Cardiff, Dublin,Glasgow,Liverpool.London. Manchester និង Newcastle។

យោងតាមអ្នករៀបចំកម្មវិធី បានបញ្ជាក់ជាផ្លូវការកាលពីថ្ងៃពុធថា ការប្រកួតបើកឆាកពានរង្វាន់ជើងឯកអឺរ៉ុបឆ្នាំ២០២៨ នឹងត្រូវធ្វើឡើងនៅទីក្រុង Cardiff ពហុកីឡដ្ឋានជាតិរបស់ប្រទេសវែល។ ការប្រកួត Euro ២០២៨នឹងត្រូវធ្វើជាម្ចាស់ផ្ទះរួមគ្នាដោយចក្រភពអង់គ្លេស ដោយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនឹងត្រូវលេងនៅពហុកីឡដ្ឋាន Wembley ក្នុងទីក្រុងឡុងដ៍។

ប្រទេសអង់គ្លេសធ្លាប់ជាសហម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ដែលត្រូវបានពន្យារពេលមួយឆ្នាំដោយសារតែជំងឺរាតត្បាត COVID-19។ ប្រទេសនេះក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ១៩៩៦ ផងដែរ។ ការចាប់ឆ្នោតសម្រាប់វគ្គជម្រុះនឹងត្រូវធ្វើឡើងនៅទីក្រុង Belfast ក្នុងខែធ្នូ ឆ្នាំ២០២៧។

លោក Keir Starmer នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសបានមានប្រសាសន៍ថា “ការប្រកួតនេះនឹងនាំអ្នកគាំទ្រមកពីទូទាំងទ្វីបអឺរ៉ុបទៅកាន់ទីក្រុងបាល់ទាត់ដ៏ល្បីល្បាញដូចជាទីក្រុង Birmingham និង Glasgow ជម្រុញមនុស្សជំនាន់ក្រោយឱ្យចងស្បែកជើងរបស់ពួកគេ និងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចរាប់ពាន់លានដុល្លារ។ ការប្រកួតនេះត្រូវបានគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៨នៅឯពហុកីឡដ្ឋានជាតិនៃប្រទេសវែល។ វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ៩ខែកក្កដា នៅពហុកីឡដ្ឋាន Wembley៕

ប្រភព៖ AP

Thumbnail
International News
13-November-2025
ទីក្រុង Cardiff នឹងរៀបចំធ្វើការប្រកួតបើកឆាក Euro ឆ្នាំ ២០២៨

ទីក្រុង Cardiff នៃប្រទេសវ៉េល ត្រូវបានជ្រើសរើសជាទីតាំងកន្លែងរៀបចំធ្វើការប្រកួតបើកឆាកពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro ឆ្នាំ ២០២៨ នៅពេលវគ្គ ៤ក្រុម និងផ្តាច់ព្រ័ត្រ ធ្វើនៅកីឡដ្ឋាន Wembley ក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស។ កីឡដ្ឋាន Principality របស់ Cardiff ក៏ធ្លាប់រៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ក្នុងឆ្នាំ ២០១៧ ផងដែរ។ កីទ្បដ្ឋានទាំង ៩ ទីតាំងក្នុងចំណោម ៤ ប្រទេសម្ចាស់ផ្ទះអង់គ្លេស ស្កុតឡែន វេលស៍ និងសាធារណរដ្ឋអៀរឡង់ ដែលមាន ២៤ ប្រទេស (ក្រុម) ចូលរួមក្នុងពានរង្វាន់ខាងលើនេះ។

ជាមួយគ្នានេះ អៀរឡង់ខាងជើងក៏ត្រូវបានកំណត់ជាប្រទេសម្ចាស់ផ្ទះផងដែរ ក៏ប៉ុន្តែកីទ្បដ្ឋាន Casement Park  របស់ Belfast ត្រូវបានដកចេញជាជម្រើសមួយ ដោយសារខ្វះថវិកា។ ការ​សម្រេច​ចិត្ត​របស់ UEFA ក្នុង​ការ​ប្រកួត​ដំបូង​ក្នុង​រដ្ឋធានី​វែល​ត្រូវ​បាន​បញ្ជាក់ ​ខណៈ​ដែល​ការ​កិច្ចប្រជុំ​ត្រូវ​បាន​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​ក្នុង​ទីក្រុង​ឡុងដ៍​កាល​ពី​ថ្ងៃ​ពុធ។ ហើយលោក Noel Mooney ប្រធានសហព័ន្ធបាល់ទាត់វ៉េលបានចាត់ទុកថា៖ «នេះនឹងក្លាយជាលើកទីមួយហើយដែល ‘The Red Wall’ ដែលជាអ្នកគាំទ្រវេលស៍ដ៏ងប់ងល់របស់យើងនឹងជួបប្រទះការប្រកួតអន្តរជាតិដ៏ធំមួយនៅលើទឹកដីកំណើត»៕

ប្រភព៖ BBC

Thumbnail
International News
13-November-2025
Carlo Ancelotti ថា៖ Ronaldo នឹងសម្រេចគោលដៅ ១០០០ គ្រាប់

លោក Carlo Ancelotti ជឿជាក់ថា Cristiano Ronaldo នឹងស៊ុតបញ្ចូលទីបានមួយពាន់គ្រាប់ក្នុងអាជីពរបស់គាត់ មុនពេលគាត់ព្យួរស្បែកជើង។  ថ្លែងនៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ លោក Ancelotti បាននិយាយថា ពិតណាស់ គាត់នឹងធ្វើវាបាន កុំសង្ស័យថាគាត់មិនអាចសម្រេចវាបាន។ គ្រូបង្វឹកក្រុមជម្រីសជាតិប្រេស៊ីលបាន បន្ថែមថា ប្រាកដណាស់ “Cristiano នឹងសម្រេចបាន ១០០០គ្រាប់ ប៉ុន្តែនៅពេលដែលគាត់ធ្វើបាន គាត់មិនគួរភ្លេចអញ្ជើញខ្ញុំមកចូលរួមអបអរសាទរកំណត់ត្រាដ៏អស្ចារ្យនោះទេ។ លោក Ancelotti សើច។

គិតមកត្រឹមពេលនេះ Ronaldo មានគ្រាប់បាល់អាជីពចំនួន ៩៥៣ គ្រាប់រួចហើយ ហើយក្នុងអត្រានេះ គាត់នឹងសម្រេចគោលដៅនៅមុនពេលបញ្ចប់រដូវកាលក្រោយ។ បន្ថែមពីដែរនៅប្រទេសអ៊ីតាលី ថ្មីៗនេះពួកគេបានសួរខ្ញុំអំពីកីឡាករLuka  Modrić និងជីវិត ៤០ ឆ្នាំរបស់គាត់ ហើយខ្ញុំបានប្រាប់ពួកគេថា ជាការពិតណាស់ គាត់នឹងលេងបានល្អនៅ Milan។ Luka និង Cristiano គឺជាអ្នកជំនាញដែលស្រឡាញ់បាល់ទាត់ និងមានចំណង់ចំណូលចិត្តចំពោះកីឡានេះ។ពួកគេនឹងតែងតែសម្រេចបាននូវអ្វីដែលពួកគេចង់បាន៕

Thumbnail
International News
12-November-2025
Raheem Sterling ប្រើកាំបិតប្រឈមមុខនឹងក្រុមចោរ

យោងតាមកាសែតអង់គ្លេស The Sun ចេញផ្សាយកាលពីថ្ងៃពុធទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា៖ Raheem Sterling បានកាំបិតប្រឈមមុខនឹងក្រុមចោរជាច្រីននាក់ចូលប្លន់ផ្ទះរបស់គាត់នៅ Berkshire កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ប្រភពដដែលបានបន្តថា គាត់គ្មានជម្រើសទេ។ គាត់បានធ្វើអ្វីដែលឪពុកគ្រប់គ្នាបានធ្វើ ដើម្បីការពារគ្រួសារវ័យក្មេងរបស់គាត់។

គាត់ត្រូវការរអាវុធសម្រាប់ការពារខ្លួនខ្លះ ខណៈពេលដែលគាត់បានប្រឈមមុខនឹងចោរពាក់ម៉ាស់ជាច្រើននាក់។ នេះជាលើកទីពីរហើយដែលផ្ទះរបស់តារាឆ្នើម Chelsea ត្រូវបានគេលួចចូល។ លើកទី១ឆ្នាំ ២០២២ ដែលបង្ខំគាត់ឱ្យត្រឡប់មកពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកវិញ។ អ្នកនាំពាក្យរបស់កីឡាករបាល់ទាត់រូបនេះបានបញ្ជាក់ថាគាត់ និងកូនៗរបស់គាត់នៅផ្ទះនៅពេលនោះ ប៉ុន្តែពួកគេទាំងអស់គ្នាមានសុវត្ថិភាព។កីឡាករអាយុ ៣០ ឆ្នាំរូបនេះរស់នៅជាមួយដៃគូ និងកូនបីនាក់របស់ពួកគេ។ ជុំវិញនឹងបញ្ហានេះ មន្ត្រីប៉ុលិស កំពុងស៊ើបអង្កេតយ៉ាងហ្មត់ចត់ ហើយស្នើសុំឱ្យអ្នកដែលមានព័ត៌មាន ឬប្រសិនបើពួកគេឃើញនរណាម្នាក់នៅក្នុងតំបន់នោះធ្វើសកម្មភាពគួរឱ្យសង្ស័យ សូមទាក់ទងប៉ូលីស៕

ប្រភព៖ The Sun

Thumbnail
International News
12-November-2025
Ronaldo មានគម្រោងព្យួរស្បែកជើងនៅឆ្នាំក្រោយ

នៅក្នុងបទសម្ភាសន៍មួយនៅឯកិច្ចប្រជុំទេសចរ Tourise Summit ក្នុងទីក្រុង Riyadh ថ្ងៃអង្គារ កំពូលខ្សែប្រយុទ្ធលើលោក Cristiano Ronaldo បាននិយាយកាលពីថា៖ ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកលើកទីប្រាំ ៦ នៅឆ្នាំក្រោយ ក្នុងវ័យ៤១ ឆ្នាំ នឹងក្លាយជាការប្រកួតចុងក្រោយរបស់ខ្ញុំ។ នេះយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃពុធទី ១២ វិច្ឆិកា ២០២៥។

នៅពេលសួរថាតើព្រឹត្តិការណ៍ World Cup ២០២៦ នឹងក្លាយជាការប្រកួតចុងក្រោយឬអត់?  Ronaldo បាននិយាយថា បាទ ពិតណាស់។ ខ្ញុំនឹងមានអាយុ៤១ឆ្នាំ ហើយខ្ញុំគិតថា វាជាពេលវេលានៅក្នុងការប្រកួតដ៏ធំចុងក្រោយ។ បុរសវ័យ៤០ឆ្នាំរូបនេះ ដែលរកបាន៩៥៣គ្រាប់សម្រាប់ក្លឹប និងប្រទេស ក៏បាននិយាយផងដែរថា គាត់នឹងចូលនិវត្តន៍ពីអាជីពបាល់ទាត់ទាំងស្រុងក្នុងរយៈពេលមួយឬពីរឆ្នាំខាងមុខនេះ។ ព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយ ដែលរៀបចំដោយសហម្ចាស់ផ្ទះបីគឺ កាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក នឹងជាព្រឹត្តិការណ៍លើកទី៦របស់ Ronaldoសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក។

Ronaldo ដែលកំពុងលេងឲ្យ ក្លឹបបាល់ទាត់អារ៉ាប៊ីសាអូឌីតAl-Nassr គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេគ្រប់ពេលសម្រាប់ក្រុមបុរសអន្តរជាតិ ដោយរកបាន១៤៣គ្រាប់ ខណៈពេលដែលគាត់បន្តស្វែងរកគ្រាប់បាល់អាជីពចំនួន១០០០គ្រាប់។ Ronaldo និងគូប្រជែងដ៏អស្ចារ្យរបស់គាត់គឺ Lionel Messi កំពុងតែឆ្ពោះទៅកាន់ពានរង្វាន់បាល់ទាត់ពិភពលោកលើកទីប្រាំមួយរបស់ពួកគេ។ នោះនឹងបំបែកកំណត់ត្រាជាមួយកីឡាករដ៏អស្ចារ្យរបស់អាល្លឺម៉ង់ Lothar Matthäus ដែលបានលេងនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនីមួយៗចាប់ពីឆ្នាំ១៩៨២ ដល់១៩៩៨៕

ads