

ក្លិប Manchester City នឹងបាត់បង់ដ៏សំខាន់គឺកីទ្បាករ Omar Marmoush សម្រាប់ការប្រកួតជាមួយ Manchester United នាថ្ងៃអាទិត្យនេះ បន្ទាប់ពីខ្សែប្រយុទ្ធអេហ្ស៊ីបរូបនេះបានរបួសជង្គង់ អំទ្បុងពេលបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិ។ Omar Marmoush មានវ័យ ២៦ ឆ្នាំរូបនេះបានផ្លាស់ប្តូរចេញនៅនាទីទី០៩ សម្រាប់ការប្រកួតជម្រុះ World Cup ដែលក្រុមជម្រើសជាតិអេហ្ស៊ីប បានត្រឹមស្មើគ្នា 0-0 ជាមួយនឹងក្រុមជម្រើសជាតិប៊ូគីណាហ្វាសូ ប៉ុណ្ណោះ ក្នុងទីក្រុង Ouagadougou កាលពីថ្ងៃអង្គារ។
ទាក់ទងនឹងបញ្ហាខាងលើនេះក្លិប Manchester City បានបញ្ជាក់ថា៖ ការស្កេនលើកទី ១ នៅក្នុងប្រទេសអេហ្ស៊ីបបង្ហាញថា Marmoush នឹងខកខានការមកលេងជាមួយ Manchester United នៅកីឡដ្ឋាន Etihad នៅថ្ងៃអាទិត្យនេះ។ ក្លិបក៏បានបន្ថែមទៀតថា៖ Marmoush ឥឡូវនឹងត្រឡប់ទៅទិក្រុង Manchester វិញហើយ ដើម្បីទទួលបានការវាយតម្លៃបន្ថែមទៀត និងចាប់ផ្តើមការស្តារនីតិសម្បទារបស់គាត់៕
ប្រភព៖ BBC