ព័ត៌មានកីឡាអន្តរជាតិ
(English) តុលាការអេស្ប៉ាញកាលពីថ្ងៃពុធបានកាត់ទោសគ្រូបង្វឹកក្រុមជម្រីសជាតិប្រេស៊ីលលោក Carlo Ancelotti ឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំពីបទក្លែងបន្លំពន្ធក្នុងអំឡុងពេលដែលលោកដឹកនាំនៅ Real Madrid ក្នុងឆ្នាំ ២០១៣-១៥ ។ Ancelotti វ័យ ៦៦ ឆ្នាំបានបញ្ចប់ការប្រកបទីពីរជាមួយ Real នៅចុងបញ្ចប់នៃរដូវកាលមុន ហើយបានចូលបម្រើការងារនៅប្រេស៊ីល។
តុលាការក្រុងម៉ាឌ្រីដក៏បានពិន័យលោក Ancelotti ជាង ៤៥ ម៉ឺនដុល្លារ ផងដែរ។រដ្ឋអាជ្ញាអេស្ប៉ាញបានចោទប្រកាន់លោក Ancelotti ពីបទឆបោកប្រាក់រដ្ឋចំនួន ១ លានដុល្លារនៅក្នុងឆ្នាំ ២០១៣និង ២០១៥ ។ រដ្ឋអាជ្ញាបានស្វែងរកការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់៤ ឆ្នាំ ៩ខែ ពីបទក្លែងបន្លំពន្ធចំនួនពីរ ប៉ុន្តែចុងក្រោយមិនបានសម្រេចទេ។ នៅក្រោមច្បាប់របស់អេស្ប៉ាញ ការកាត់ទោសក្រោមពីរឆ្នាំសម្រាប់ឧក្រិដ្ឋកម្មអហិង្សាមិនតម្រូវឱ្យជនជាប់ចោទដោយគ្មានការផ្តន្ទាទោសពីមុនជាប់ពន្ធនាគារទេ៕
ប្រភព៖ BBC
(English) Tottenham បានបញ្ចប់រួចរាល់ជាស្ថាពរ នៅក្នុងការចុះហត្ថលេខាទិញខ្សែបម្រើ Mohammed Kudus ពីក្លិប West Ham ក្នុងតម្លៃជាង៧៥ លានដុល្លារ។ កាលពីសប្តាហ៍មុន West Ham បានច្រានចោលការដេញថ្លៃដំបូងចំនួនជាង ៦៧ លានដុល្លារពី Tottenham តែទីបំផុតខ្សែបម្រើសញ្ជាតិហ្គាណាបានយល់ព្រម ក្នុងកិច្ចសន្យារយៈពេល ៦ ឆ្នាំរហូតដល់ឆ្នាំ ២០៣១។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្លិប, Kudus បន្ទាប់ពីចុះហត្ថលេខា Kudus បាននិយាយថាខ្ញុំតែងតែចង់លេងនៅកម្រិតខ្ពស់បំផុត ។គាត់បានបន្ថែមថា៖ ខ្ញុំសប្បាយចិត្តណាស់ ហើយមិនអាចរង់ចាំចាប់ផ្តើមបានឡើយ។
គាត់អាចបានចូលរួមជាមួយខ្សែបម្រើ Morgan Gibbs-White របស់ក្លឹប Nottingham ដែលនឹងត្រូវទៅពិនិត្យសុខភាពនៅក្លឹប Spurs នៅថ្ងៃសុក្រ មុនពេលបញ្ចប់ការផ្លាស់ប្តូរតម្លៃជាង៨១លានដុល្លារ។ Kudus វ័យ ២៤ ឆ្នាំស៊ុតបញ្ចូលទីបាន១៩ គ្រាប់ក្នុងការបង្ហាញខ្លួន ៨០ដងសម្រាប់ West Ham កំឡុងពេលលេងរយៈពេល២ ឆ្នាំបន្ទាប់ពីចូលរួមជាមួយ Ajax៕
(English) ខ្សែប្រយុទ្ធ Lamine Yamal បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយទិញខ្សែ ក ពេជ្រសម្រាប់ខ្លួនគាត់តម្លៃជាង៤៦ម៉ឺនដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Tribuna កាលពីថ្ងៃពុធទី ៩
កក្កដា ២០២៥។ ខ្សែកនេះមានបណ្តោងអក្សរកាត់ឈ្មោះរបស់គាត់គឺ L-Y ដ៏លេចធ្លោ។នេះជាកាដូថ្ងៃកំណើតរបស់ Lamine ខណៈកម្មវិធីជប់លៀងឯកជនរបស់គាត់នឹងធ្វើឡើងនៅសប្តាហ៍ក្រោយតែមិនទាន់ប្រាប់ទីតាំងនៅឡេីយទេ។
កាលពី២ឆ្នាំមុន Lamine រកមិនបាន៤៦ម៉ឺនដុល្លារទេ ក្នុងមួយឆ្នាំ ប៉ុន្តែតារាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលធ្វើឱ្យគាត់ក្លាយជាអ្នករកចំណូលបានច្រើនជាងគេទីបីរបស់ Barca ក្នុងតម្លៃជិត២០លានដុល្លារ ក្នុងមួយរដូវកាល៕
(English) ខ្សែប្រយុទ្ធចំណូលថ្មី Joao Pedro ស៊ុតបញ្ចូលទីបាន ២ គ្រាប់ម្នាក់ឯងជួយឱ្យ Chelsea ឈ្នះ Fluminense ដោយលទ្ធផល ២-០ កក់បានកៅអីមួយឡើងទៅវគ្គផ្តាច់ព្រ័ត្រClub World Cup ដែលអាចជួបជាមួយ Real Madrid ឬ Paris Saint Germain ។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលើកដំបូងប្រឆាំងជាមួយក្លឹបកុមារភាព Fluminense ជាមួយនឹងការស៊ុតបញ្ចូលទីគ្រាប់ដំបូងនៅនាទី ១៨ និងគ្រាប់ទីពីរនៅនាទី ៥៦ ហើយបានរក្សាលទ្ធផលនេះរហូតដល់ចប់ការប្រកួត។
ជ័យជម្នះនេះមានន័យថា Joao Pedro រកលុយបានជិត៣០លានដុល្លារសងក្លិប Chelsea ដែលបានទិញគាត់កាលពីសប្តាហ៍មុនក្នុងតម្លៃជាង ៧៤ លានដុល្លារ ពីក្លិប Brighton ។ កាលពីថ្ងៃទី២ខែកក្កដា ឆ្នាំ២០២៥ Pedro បានចុះហត្ថលេខាជាមួយក្លឹប Premier League លើកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ២០៣៣សម្រាប់តម្លៃជាង៧៤លានដុល្លារបូកនឹងប្រាក់រង្វាន់ជិត១០លានដុល្លារទៀត។គាត់ត្រូវបានបញ្ចូលក្នុងក្រុមបាល់ទាត់ពិភពលោក FIFA Club World Cup ឆ្នាំ២០២៥ របស់ Chelsea ក្នុងអំឡុងពេលនៃការចុះឈ្មោះជាលើកទីពីរនៃការប្រកួតនៅថ្ងៃដដែលនោះ។ គិតមកដល់លុយជាង១១១ លានដុល្លាររួចហើយ។ ប្រសិនបើChelsea ឈ្នះវគ្គផ្តាច់ព្រ័ត្រគេអាចរកបាន៤០លានបន្ថែមទៀតតែបើចាញ់ ចំណាត់ថ្នាក់លេខ២ ក៏ទទួលបានប្រាក់រង្វាន់៣០លានដុល្លារដែរ៕
(English) យោងតាមគេហទំព័រGivemesport.com ចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្លឹបបាល់ទាត់ចំនួន២០ដែលបានចំណាយលុយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Premier League។ ប្រភពខាងដដែលក៏បានបញ្ជាក់ដែរថា ក្នុងចំណោមក្លឹបទាំង២០នោះ ក្លឹបតោខៀវChelsea ឈរកំពូលតារាងជាមួយនឹងការចំណាយលុយសរុបជាង៤,៦ពាន់លានដុល្លារ។ សូមតារាងមើលខាងក្រោមៈ
(English) UEFA បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់ Real Madrid ប្រឆាំងនឹងការដាក់ទណ្ឌកម្មលើ Kylian Mbappe, Antonio Rudiger និង Dani Ceballos។ UEFA បានពិន័យកីឡាករ Mbappe ជាង ៥០០០០ដុល្លារ Rudigerជាង ៤០០០០ដុល្លារ និង Ceballos ជាង ៣០០០០ពីបទ “បំពានច្បាប់ជាមូលដ្ឋាននៃការប្រព្រឹត្តមិនសមរម្យ ដូចដែលមានចែងក្នុងមាត្រា 11.2.b នៃបទប្បញ្ញត្តិវិន័យរបស់ UEFA។
កីឡាករក៏ត្រូវបានកាត់ទោសព្យួរមួយប្រកួតផងដែរ ដែលនឹងត្រូវអនុវត្តក្នុងករណីមានបទល្មើសកើតឡើងម្តងទៀត។ តាមពិតទៅករណីនេះវាបានកើតឡើងកាលពីខែមេសា នៅពេលដែល Real Madrid ប៉ះ Atletico Madrid ក្នុងការប្រកួត Champions League ជុំទី 16 ជើងទីពីរ។Mbappe បានអបអរជ័យជម្នះដោយការចាប់ប្រដាប់ភេទរបស់គាត់ ខណៈពេលដែល Rudiger ធ្វើកាយវិការសម្លាប់ដោយមេដៃកាត់បំពង់ករបស់គាត់៕
ព័ត៌មានកីឡាអាស៊ី
អតីតអ្នកចាំទី Firos Mohamed របស់ Penang បានស្លាប់បន្ទាប់ពីដួលអំឡុងពេលប្រកួតសម្រាប់ពានរង្វាន់ Dr Zambry Abd Kadir Cup នៅកីឡដ្ឋាន Manjung Municipal Council កាលពីយប់ម្សិលមិញ។ គាត់មានអាយុ 53 ឆ្នាំ។
Penang FC បានបញ្ជាក់ព័ត៌មាននេះក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ខ្លួន។
«ក្រុមប្រឹក្សាភិបាល Penang FC និងបុគ្គលិកទាំងមូល សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសាររបស់អតីតអ្នកចាំទី Firos Mohamed ដែលបានត្រលប់មក Rahmatullah វិញ”។
វីដេអូជាច្រើនដែលបង្ហាញពី Firos ដួលពេលកំពុងលេងឱ្យក្រុមរបស់គាត់ទល់នឹង Kedah បានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការប្រកួតនេះមានកីឡាករបាល់ទាត់មកពី Perak, Penang, Perlis និង Kedah ។
(English) សំបុត្រសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA Club World Cup រវាងក្លិប Chelsea និង Fluminense ដែលតម្លៃដើម ៤៧៣,៩០ ដុល្លារ ត្រូវបានកាត់បន្ថយមកត្រឹមតែ ១៣,៤០ ដុល្លារ រយៈពេលបីថ្ងៃមុនពេលចាប់ផ្តើម។ ជាការកត់សម្គាល់ តម្លៃសំបុត្រនេះថោកជាងស្រាបៀរមួយកំប៉ុងដែលមាន ១៤ ដុល្លារ នៅកីឡដ្ឋាន MetLife ជាកន្លែងដែលការប្រកួតនឹងប្រព្រឹត្តទៅ។ កៅអីថ្នាក់ជិតបំផុតក៏ត្រូវបានកាត់បន្ថយមកត្រឹម ៤៤,៦០ ផងដែរ។ ការលក់សំបុត្រប្រកួតត្រូវបានគ្រប់គ្រងតាមរយៈ Ticketmaster ដោយ FIFA ប្រើប្រាស់ប្រព័ន្ធកំណត់តម្លៃថាមវន្តដែលឃើញតម្លៃប្រែប្រួល និងធ្លាក់ចុះយ៉ាងខ្លាំង ។
ឧទាហរណ៍ សំបុត្រសម្រាប់ Chelsea និង Fluminense តម្លៃកំណត់ពីដើមគឺ ៤៧៣,៩០ ដុល្លារកាលពីថ្ងៃពុធទម្លាក់មកត្រឹម ៤៤,៦០ ត្រឹមថ្ងៃត្រង់ថ្ងៃសុក្រ កាត់បន្ថយបន្ថែមទៀតមកត្រឹម ២៧,៩០ នៅព្រឹកថ្ងៃសៅរ៍ និងបន្តចុះក្រោម ១៣,៤០ នៅរសៀលថ្ងៃសៅរ៍។ ចំណែកឯតម្លៃសំបុត្រស្តង់ដារសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃពុធរវាងម្ចាស់ជើងឯកអឺរ៉ុប Paris Saint-Germain និង Real Madrid ក្នុងរដ្ឋ New Jersey ចាប់ផ្តើមពីតម្លៃ ១៩៩,៦០ ដុល្លារពីតម្លៃដំបូងគឺ ៩៧៨ ដុល្លារ៕
(English) ក្លិប Real Madrid បានក្លាយជាក្រុមដែលរកចំណូលបានច្រើនជាងគេបំផុតនៅក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់ FIFA Club World Cup បន្ទាប់ពីក្រុមរបស់គេទទួលបានកៅអីមួយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយពីយកឈ្នះជម្នះ៣-២ លើក្រុម Dortmund ។ គិតត្រឹមវគ្គ ៨ ក្រុមស្តេច-ស Real Madrid ប្រមូលប្រាក់ចំនួន ៨៦ លានដុល្លាររួចហើយ។ ក្រុមយក្សរបស់អេស្ប៉ាញបាននាំមុខម្ចាស់ជើងឯក UEFA Champions League គឺ Paris Saint Germain ដែលរកចំណូលបានតិចជាង Real Madrid ត្រឹមតែ ៧,៥លានដុល្លារ។ ទម្រង់លេងដ៏រឹងមាំរបស់ Real Madrid ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Xabi Alonso បានរួមចំណែកដល់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុរបស់ពួកគេ ខណៈដែលពួកគេបានកត់ត្រាជ័យជម្នះចំនួន ៤ ដង និងស្មើ ម្តង ក្នុង៥ប្រកួតចាប់តាំងពីការប្រកួតបានចាប់ផ្តើមនៅសហរដ្ឋអាមេរិក។
ប្រសិនបើ Real Madrid យកឈ្នះ PSG នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពួកគេនឹងរកបាន៣០លានដុល្លារបន្ថែមទៀត ដែលនឹងនាំឱ្យចំនួនសរុបរបស់ពួកគេកើនឡើងដល់ ១១៧ លានដុល្លារ។ អ្នកឈ្នះការប្រកួតនឹងទទួលបានប្រាក់រង្វាន់៤០លានដុល្លារបន្ថែមទៀតដែលធ្វើឱ្យ FIFA Club World Cup ក្លាយជាការប្រកួតដែលរកចំណូលបានច្រើនបំផុតក្នុងពិភពបាល់ទាត់។ ចំណែកឯក្លឹបផ្សេងទៀតដែលរកចំណូលបានច្រើនគួរសមដែរ រួមមាន Fluminense ដែលមាន៦១ លានដុល្លារ Chelsea ៥៩ លានដុល្លារ និង Bayern Munich ៥៧ លានដុល្លារ។ ក្រុមល្បីៗដូចជា Dortmund, Manchester City, Inter Milan, Palmeiras និងក្លឹបអារ៉ាប៊ីសាអូឌីត Al Hilal ក៏ស្ថិតក្នុងចំណោមក្រុមកំពូលទាំងដប់ផងដែរ ជាមួយនឹងប្រាក់ចំណូលសរុបលើសពី៥៦០លានដុល្លារមកទល់ពេលនេះ៕