ព័ត៌មានកីឡាអន្តរជាតិ
(English) ទោះបី Cristiano Ronaldo មិនបានជួយឲ្យ Al Nassr ឈ្នះពាន Saudi Super Cup តែរូបគេត្រូវបានគេបញ្ចូលឈ្មោះទៅក្នុងសៀវភៅកំណត់ត្រាប្រវត្តិសាស្ត្របាល់ទាត់ម្តងទៀត ជាកីឡាករដំបូងគេ និងតែម្នាក់គត់ដែលស៊ុតបញ្ចូលទីបាន១០០គ្រាប់ ឬច្រើនជាងនេះសម្រាប់ក្លិបបួនផ្សេងៗគ្នា។ Ronaldo រកបានមួយគ្រាប់ទៀត ប៉ុន្តែមិត្តរួមក្រុមរបស់គាត់ Abdullah Al-Khaibari ធ្វើមិនបាន បណ្តាលឲ្យក្លឹបរបស់គាត់ចាញ់ Al Ahliដោយលទ្ធផល៥-៣ (កាត់ក្តីដោយការទាត់បាល់ប៉េណាល់ទីបន្ទាប់ពីប្រកួត២-២) ដើម្បីលើកពានដំបូងនៃរដូវកាលអារ៉ាប៊ីសាអូឌីត។
តារាឆ្នើមវ័យ៤០ឆ្នាំរូបនេះបានឈានដល់ចំណុចកំពូលដែលមិនធ្លាប់មានពីមុនមក បន្ទាប់ពីរកបានគ្រាប់បាល់ទី១០០របស់គាត់សម្រាប់ក្លិប Al-Nassr និងជាគ្រាប់បាល់ទី៩៤០ក្នុងអាជីពរបស់គេ។ ព្រឹត្ដិការណ៍ចុងក្រោយបង្អស់បានកើតឡើងក្នុងអំឡុងពេលជំនួបរវាងក្រុម Al-Nassr របស់ Saudi Super Cup ដែលការស៊ុតបាល់ប៉េណាល់ទី។
ឯតទគ្គកម្មដ៏គួរឲ្យកត់សម្គាល់របស់ Ronaldo បានកេីតមាននៅក្នុងក្លិបល្បីៗចំនួនបួនរួមមាន៖
១- Real Madrid ខ្សែប្រយុទ្ធ Ronaldo ស៊ុតបញ្ចូលទីបាន ៤៥១គ្រាប់ក្នុង៤៣៨ ប្រកួត ដែលគាត់បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលរបស់ក្លឹប និងឈ្នះពានរង្វាន់ UEFA Champions League ចំនួន៤ដង។
២- Manchester United ស៊ុតបញ្ចូលទីបាន១៤៥ គ្រាប់ក្នុង ៣៤៦ប្រកួតគ្រាប់ ក្នុងការស្នាក់នៅទីនោះ២ដង។
៣- Juventus ស៊ុតបានគ្រាប់ក្នុង១៣៤ ប្រកួត។
៤- Al-Nassr ស៊ុតបាល់បាន ១០០គ្រាប់ក្នុង១១៣ប្រកួត៕
ព័ត៌មានកីឡាជាតិ
(English)
ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ មានមោទនភាពចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា លើការសហការឧបត្ថម្ភពីក្រុមហ៊ុន ប្រាយវិកថឹរី មេគង្គ ភេត្រូលៀម អ៊ីមផត អិចផត ខូអិលធីឌី BVM Petroleum ដែលជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ក្នុងការគាំទ្រកីឡាបាល់ទាត់កម្ពុជា និងការអភិវឌ្ឍសហគមន៍។
ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម គឺជាក្រុមហ៊ុនប្រេងឥន្ធនៈឈានមុខគេមួយក្នុងវិស័យនាំចូល ចែកចាយ និងលក់រាយប្រេងឥន្ធនៈ តាំងពីឆ្នាំ ២០០៨។ ប៊ីវីអឹម ត្រូវបានបង្កើតឡើងដោយម្ចាស់ភាគហ៊ុនកម្ពុជា និងទទួលស្គាល់ដោយរាជរដ្ឋាភិបាល មានឯកទេសក្នុងការនាំចូល លក់ និងចែកចាយប្រេងសាំង និងប្រេងម៉ាស៊ូតគុណភាពខ្ពស់។ ក្នុងនាមជាក្រុមហ៊ុនប្រេងឥន្ធនៈក្នុងស្រុកដែលមានឈានមុខ ប៊ីវីអឹម មានតម្លៃដូចគ្នានឹងកីឡាបាល់ទាត់ ដោយផ្តោតលើថាមពល ក្តីស្រឡាញ់ និងការរីកចម្រើន។
ដូចដែលប្រេងឥន្ធនៈជំរុញការដឹកជញ្ជូន និងការអភិវឌ្ឍនៅទូទាំងប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការនេះជាមួយក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ មានបំណងជំរុញក្តីសុបិនរបស់យុវកីឡាករ បង្កើនសក្តានុពលសហគមន៍ និងគាំទ្រការអភិវឌ្ឍកីឡាបាល់ទាត់កម្ពុជា។ យើងរួមគ្នា នឹងបំពេញក្តីស្រឡាញ់ និងជំរុញភាពជោគជ័យ ទាំងលើទីលាន និងក្រៅទីលាន!
(English) ក្រុមហ៊ុន Starbucks បានបើកហាងកាហ្វេ Starbucks ធំបំផុតកាលពីថ្ងៃសុក្រនៅក្នុងកីឡដ្ឋាន Santiago Bernabéu របស់ក្លិប Real Madrid។ វានឹងក្លាយជាទីតាំងហាងកាហ្វេដំបូងគេនៅក្នុងកីឡដ្ឋានបាល់ទាត់នៅទូទាំងទ្វីបអឺរ៉ុប។ ហាងនេះមានទំហំធំទូលាយ កម្ពស់ពីរជាន់ ដែលផ្តល់ជូនអតិថិជននូវទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើល នៃកីឡដ្ឋាន។
សកម្មភាពនៅហាងកាហ្វេ Starbucks នេះនឹងត្រូវបានដឹកនាំដោយ អ្នកជំនាញវិជ្ជាជីវៈផ្តាច់មុខពីក្រុមហ៊ុនផ្ទាល់ មុនពេលចូលរួមជាមួយក្រុមហ៊ុនយក្សដែលមានមូលដ្ឋាននៅទីក្រុង Seattle ការបណ្តុះបណ្តាលជំនាញ និងបានចូលរួមក្នុងការប្រកួតជើងឯកផលិតកាហ្វេអន្តរជាតិផ្សេងៗ។ ហាងនេះក្លាយជាគម្រោងទី២២២ និងជាគម្រោងមហិច្ឆតាបំផុតរបស់ក្រុមហ៊ុន Starbucks នៅក្នុងប្រទេសអេស្ប៉ាញ។ ពួកគេបានធ្វើការបណ្តាក់ទុនយ៉ាងសំខាន់ ហើយជាមួយនឹងការមកដល់របស់ពួកគេនៅកីទ្បដ្ឋាន Santiago Bernabéu ដែលពួកគេមានបំណងបង្កើតចំណងតែមួយគត់ជាមួយម៉ាកយីហោ និងរដ្ឋធានីអេស្ប៉ាញ៕
ព័ត៌មានកីឡាអាស៊ី
(English) ខ្សែការពារជម្រើសជាតិវៀតណាម Bùi Hoàng Việt Anh របស់ក្លិប Cong An Hanoi FC នឹងត្រូវសម្រាកព្យាបាលរបួសចិញ្ចើម ២ ឬ ៣ សប្តាហ៍ បន្ទាប់ពីរូបគេបានប៉ះទង្គិចគ្នាជាមួយនឹងខ្សែប្រយុទ្ធ Matheus Fornazari របស់ BG Pathum United អំទ្បុងពេលការប្រកួតជម្រុះក្នុងពូល A នៃពានរង្វាន់ ASEAN Club Championship កាលពីយប់មិញ។
ជាការពិតណាស់! បញ្ហាខាងលើនេះកើតទ្បើង បន្ទាប់ពីខ្សែប្រយុទ្ធ Matheus Fornazari បានទាត់កាប់ចានមួយជើងចំពីមុខរបស់ខ្សែការពារ Bùi Hoàng Việt Anh ដែលព្យាយាមតែតបាល់ចេញ។ Bùi Hoàng Việt Anh ត្រូវបានផ្លាស់ប្តូរចេញភ្លាមៗនៅទី ៤៦ ក្នុងតង់ទី ១ ដោយចិញ្ចើមរបស់រូបគេបែកធ្ងន់ធ្ងរពេក ក្រោយពីប៉ះទង្គិចគ្នា ខណៈដែល Matheus Fornazari ត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហម។
យ៉ាងណា ក្រោយពីបញ្ចប់ការប្រកួតដែលក្រុម BG Pathum United បានវាយបកយកឈ្នះលើ Cong An Hanoi FC ២-១ នៅក្នុងប្រកួតជម្រុះក្នុងពូល A នៃពានរង្វាន់លើនេះ Bùi Hoàng Việt Anh បាន add story បង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ដោយបញ្ជាក់ថា៖ រូបគេដេរចិញ្ចើមអស់ ១៤ ថ្នេរ ហើយប្រហែលជាត្រូវសម្រាកព្យាបាល ២ ឬ ៣ សប្តាហ៍ឯណោះ។ មានន័យថារូបគេនឹងត្រូវអវត្តមានក្នុងការប្រកួតលីគកំពូលវៀតណាម V-League 1 ដែលក្រុម Cong An Hanoi FC ត្រូវប៉ះគ្នាជាមួយ Binh Duong នាថ្ងៃអាទិត្យនេះ៕
ប្រភព៖ Ballthai
(English) ខ្សែបម្រើប្រយុទ្ធ ប្រាក់ ធីវ៉ា បានវិលត្រលប់មកជំរំហ្វឹកហាត់ជាមួយក្រុមសិង្ហក្រហមភ្នំពេញក្រោមវិញហើយ បន្ទាប់ពីរូបគេបានសម្រាកព្យាបាលរបួសសរសៃពួរជង្គង់ ACL អស់រយៈពេលជាង ៩ ខែ។ ប្រាក់ ធីវ៉ា ដែលមានវ័យ ២៦ ឆ្នាំរូបនេះបានរងរបួសខាងលើ អំទ្បុងពេលការប្រកួតប្រជែង នៃលីគកំពូលកម្ពុជា Cambodia Premier League កាលពីរដូវកាលមុន ជាមួយនឹងក្រុមវិសាខា នៅឯកីទ្បដ្ឋានព្រីនស៍។
បញ្ហាខាងលើនេះបានធ្វើឱ្យរូបគេសម្រាកព្យាបាលរបួសសរសៃពួរជង្គង់ ACL អស់រយៈពេលជាង ៩ ខែឯណោះ។ យ៉ាងណា បន្ទាប់ពីត្រលប់មកហ្វឹកហាត់ជាមួយក្រុមវិញ ប្រាក់ ធីវ៉ា ត្រូវបានគេរំពឹងថា ទោះបីជាសះស្បើយពីរបួសក៏ពិតមែន ប៉ុន្តែរូបគេត្រូវការពេលវេលាមួយចំនួនទៀត ដើម្បីឲ្យរូបគេអាចលេងក្នុងកម្រិតល្អប្រសើរដូចដើមវិញ។ គួរជម្រាបថា នៅក្នុងរដូវកាលនេះ ក្រុមភ្នំពេញក្រោន ដែលដឹកនាំដោយបុរសខ្លាំងសញ្ជាតិអ៊ុយក្រែន លោក Oleg Starynskyi មានភារកិច្ចច្រើនដូចជាប្រកួតលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេច និងពានរង្វាន់លំដាប់ទី ៣ របស់ទ្វីបអាស៊ី AFC Challenge League ជាដើម។
(English) UEFA ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការផ្លាស់ប្តូរទម្រង់ការប្រកួតពានរង្វាន់ Super Cup។ នេះបើយោងតាមកាសែតអង់គ្លេស The Telegraph ចេញផ្សាយកាលពីថ្ងៃពុធទី ២០ សីហា ២០២៥ ។ ប្រភពខាងលើបានណែនាំថាការប្រកួតនេះមិនអាចមានតែពីរក្រុមទេ ប៉ុន្តែត្រូវមានបួនក្រុម។ ទោះជាយ៉ាងណាក៏ដោយ វានៅតែមិនទាន់ច្បាស់ថាតើអ្នកចូលរួមនឹងត្រូវបានជ្រើសរើសដោយរបៀបណា។ បច្ចុប្បន្ននេះពានរង្វាន់ Super Cup ត្រូវបានប្រជែងដោយម្ចាស់ជើងឯក Champions League និង Europa League។
គំនិតនៃការពង្រីកទម្រង់ត្រូវបានពិភាក្សាពីមុន ប៉ុន្តែត្រូវបានបដិសេធម្តងរួចទៅហើយ។ ឥឡូវនេះ UEFA កំពុងពិចារណាឡើងវិញដោយសហការជាមួយ Relevent ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលចាប់ដៃគូជាមួយ UEFA សម្រាប់ការលក់សិទ្ធិប្រព័ន្ធផ្សព្វផ្សាយ។ ការប្រកួត Super Cup ក៏អាចធ្វើឡើងនៅខាងក្រៅទ្វីបអឺរ៉ុប ដែលមានសក្តានុពលនៅសហរដ្ឋអាមេរិក ឬមជ្ឈិមបូព៌ា។ ប្រធាន UEFA លោក Aleksander Ceferin ធ្លាប់បាននិយាយថា ការរៀបចំការប្រកួត Champions League នៅក្រៅទ្វីបអឺរ៉ុប រួមទាំងនៅសហរដ្ឋអាមេរិក ត្រូវបានពិភាក្សា និងអាចធ្វើទៅ\បាន៕
(English) Wolves បានបញ្ចប់ការចុះហត្ថលេខាទិញខ្សែការពារសញ្ជាតិកាមេរូន Jackson Tchatchoua ដែលជាកីឡាករមានល្បឿនលឿនបំផុតនៅក្នុងក្របខ័ណ្ឌអ៊ីតាលី Serie A កាលពីរដូវកាលមុន។ Wolves បានចំណាយលុយជាង ១៣លានដុល្លារ សម្រាប់កីឡាករវ័យ២៣ឆ្នាំជាមួយនឹងកុងត្រា រយៈពេល៥ឆ្នាំ។ Tchatchoua មានល្បឿនអតិបរមា៣៦,៣គីឡូម៉ែត្រក្នុងមួយម៉ោង ពេលកំពុងលេងឱ្យ Hellas Verona លីគកំពូលរបស់អ៊ីតាលី ។
Micky van de Ven របស់ក្លឹបTottenham គឺជាកីឡាករលឿនបំផុតនៅ Premier League ក្នុងឆ្នាំ២០២៤-២៥ដែលមានល្បឿនអតិបរមា៣៧,១គីឡូម៉ែត្រក្នុងមួយម៉ោង ហើយខ្សែការពារហូឡង់កាន់កំណត់ត្រាលីក៣៧,៣៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ Tchatchoua លេងជាខ្សែការពារស្លាបស្តាំ អាចជំនួសកីឡាករអន្តរជាតិព័រទុយហ្គាល់ Nelson Semedo ដែលកិច្ចសន្យារបស់គេផុតកំណត់ នៅចុងរដូវកាលមុន។ Tchatchoua ដែលកើតនៅប្រទេសបែលហ្សិកបានចំណាយពេលពីរឆ្នាំនៅ Hellas Verona បន្ទាប់ពីលេងឱ្យ Charleroi ពីមុន៕
(English) Mohamed Salah របស់ក្លិប Liverpool បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់សមាគមកីឡាបាល់ទាត់អាជីព (PFA) កាលពីថ្ងៃអង្គារ ធ្វើឲ្យកីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះ ក្លាយជាកីឡាករដំបូងគេដែលឈ្នះពានរង្វាន់បីដង។ Salah ដែលបានចូលរួមជាមួយ Liverpool កាលពីឆ្នាំ២០១៧ គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League កាលពីរដូវកាលមុន ដោយស៊ុតបាន២៩គ្រាប់និងជួយមិត្តរួមក្រុមបានចំនួន១៨ដង ។ គាត់បានដើរតួយ៉ាងសំខាន់ក្នុងក្រុមដែលបានឈ្នះពានលីក ដោយមាន១០ពិន្ទុនាំមុខក្រុមរងជើងឯក Arsenal ។ កីឡាករវ័យ៣៣ឆ្នាំរូបនេះបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាលនៃក្របខណ្ឌ Premier League ស្បែកជើងមាសសម្រាប់ការស៊ុតបញ្ចូលទីច្រើនជាងគេ និងពានរង្វាន់ Playmaker សម្រាប់ការបញ្ជូនបាល់ច្រើនបំផុតដែលធ្វើឱ្យគាត់ក្លាយជាកីឡាករដំបូងគេដែលឈ្នះពានរង្វាន់ទាំងបីក្នុងរដូវកាលតែមួយ។
Salah បានឈ្នះពានរង្វាន់ PFA ជាលើកដំបូងក្នុងឆ្នាំ ២០១៨បន្ទាប់ពីរដូវកាលដំបូងរបស់គាត់នៅ Liverpool ហើយម្តងទៀតនៅឆ្នាំ២០២២ ហើយនៅឆ្នាំនេះបានចេញមកនៅលើកំពូលនៃបញ្ជីជ្រើសរើសបុរសចំនួន៦នាក់ដែលត្រូវបានបោះឆ្នោតឱ្យដោយសមាជិក PFA មកពី៩២ ក្រុម Premier League និង Football League ។ បញ្ជីសម្រាំងទាំង៦នោះរួមមានមិត្តរួមក្រុម របស់គាត់ Alexis Mac Allister រួមជាមួយនឹង Alexander Isak របស់ Newcastle United, Bruno Fernandes របស់ Manchester United, Declan Rice របស់ Arsenal និង Cole Palmer របស់ Chelsea ។ Salah បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយ Liverpool ក្នុងខែមេសា ដោយបញ្ចប់ការរំពឹងទុកជាច្រើនខែដែលភ្ជាប់គាត់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ Saudi Pro League ។
ជាមួយគ្នានេះដែរ ខ្សែបម្រើ Aston Villa និងអង់គ្លេស Morgan Rogers ត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំ បន្ទាប់ពីកីឡាករវ័យ២៣ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន៨ គ្រាប់ក្នុងការប្រកួត ៣៧ ប្រកួតកាលពីរដូវកាលមុន និងស៊ុតបញ្ចូលទីបាន ៤គ្រាប់នៅ Champions League រួមទាំងការស៊ុតបញ្ចូលទីបីគ្រាប់ Hat-trick ទល់នឹង Celtic ៕
(English) យោងតាមរបាយការណ៍មួយដែលត្រូវបានគេហទំព័រ Legit.com ដកស្រង់យកមកចុះផ្សាយនៅថ្ងៃអង្គារទី១៩ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថាស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA កំពុងពិចារណារៀបចំការប្រកួតពានរង្វាន់ Club World Cup រៀងរាល់ពីរឆ្នាំម្តង ដោយចាប់ផ្តើមនៅឆ្នាំ២០២៩។
គំនិតស្នើឱ្យមានការផ្លាស់ប្តូរបែបនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រតិទិនបាល់ទាត់អន្តរជាតិដែលបានរៀបចំរួចហើយ ហើយទំនងជាប្រឈមមុខនឹងការប្រឆាំងពី UEFA និង Premier League ផងដែរ ។ របាយការណ៍ក៏បានបង្ហាញដែរថា ក្លឹបកំពូលៗនៅអឺរ៉ុបដូចជា Real Madrid, Barcelona, Manchester United, Liverpool និង Napoli កំពុងជំរុញឱ្យមានទម្រង់លេងរយៈពេលពីរឆ្នាំម្តង។
សំណីរចង់ឲ្យមានការប្រកួត២ឆ្នាំម្តង ក៏ដោយសារតែសក្ដានុពលនៃប្រាក់ចំណូល សម្រាប់ក្លិបដែលឈ្នះពាន Chelsea អាចរកបានប្រាក់ចំណូលជាង ១២៥ លានដុល្លារ។ ទោះបីជា FIFA មិនមានគម្រោងសម្រាប់ការប្រកួតឆ្នាំ២០២៧ ក៏ដោយ ក៏មានការពិភាក្សាអំពីការរៀបចំការប្រកួតបន្ថែមនៅឆ្នាំ២០៣១។ នេះបើយោងតាមរបាយការណ៍ Tribuna ។
FIFA ក៏កំពុងពិនិត្យមើលច្បាប់ប្រកួតជម្រុះសម្រាប់ឆ្នាំ២០២៩ ផងដែរ ដែលអាចបញ្ចប់ច្បាប់ដែលបានដាក់ចេញនូវការកំណត់ក្លិបពីរក្នុងមួយប្រទេស និងពង្រីកការប្រកួតដល់ ៤៨ក្រុម ស្របតាមទម្រង់ការប្រកួតបាល់ទាត់ពិភពលោកបុរស និងនារី។ ដំណើរការដេញថ្លៃជាផ្លូវការសម្រាប់ម្ចាស់ផ្ទះនាពេលអនាគតត្រូវបានគ្រោងទុក បន្ទាប់ពីការជ្រើសរើសរបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះដោយគ្មានការដេញថ្លៃ។ កាតា អេស្បាញ និងម៉ារ៉ុក ចាប់អារម្មណ៍ធ្វើម្ចាស់ផ្ទះឆ្នាំ ២០២៩៕