

(English) យោងតាមរបាយការណ៍មួយដែលត្រូវបានគេហទំព័រ Legit.com ដកស្រង់យកមកចុះផ្សាយនៅថ្ងៃអង្គារទី១៩ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថាស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA កំពុងពិចារណារៀបចំការប្រកួតពានរង្វាន់ Club World Cup រៀងរាល់ពីរឆ្នាំម្តង ដោយចាប់ផ្តើមនៅឆ្នាំ២០២៩។
គំនិតស្នើឱ្យមានការផ្លាស់ប្តូរបែបនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រតិទិនបាល់ទាត់អន្តរជាតិដែលបានរៀបចំរួចហើយ ហើយទំនងជាប្រឈមមុខនឹងការប្រឆាំងពី UEFA និង Premier League ផងដែរ ។ របាយការណ៍ក៏បានបង្ហាញដែរថា ក្លឹបកំពូលៗនៅអឺរ៉ុបដូចជា Real Madrid, Barcelona, Manchester United, Liverpool និង Napoli កំពុងជំរុញឱ្យមានទម្រង់លេងរយៈពេលពីរឆ្នាំម្តង។
សំណីរចង់ឲ្យមានការប្រកួត២ឆ្នាំម្តង ក៏ដោយសារតែសក្ដានុពលនៃប្រាក់ចំណូល សម្រាប់ក្លិបដែលឈ្នះពាន Chelsea អាចរកបានប្រាក់ចំណូលជាង ១២៥ លានដុល្លារ។ ទោះបីជា FIFA មិនមានគម្រោងសម្រាប់ការប្រកួតឆ្នាំ២០២៧ ក៏ដោយ ក៏មានការពិភាក្សាអំពីការរៀបចំការប្រកួតបន្ថែមនៅឆ្នាំ២០៣១។ នេះបើយោងតាមរបាយការណ៍ Tribuna ។
FIFA ក៏កំពុងពិនិត្យមើលច្បាប់ប្រកួតជម្រុះសម្រាប់ឆ្នាំ២០២៩ ផងដែរ ដែលអាចបញ្ចប់ច្បាប់ដែលបានដាក់ចេញនូវការកំណត់ក្លិបពីរក្នុងមួយប្រទេស និងពង្រីកការប្រកួតដល់ ៤៨ក្រុម ស្របតាមទម្រង់ការប្រកួតបាល់ទាត់ពិភពលោកបុរស និងនារី។ ដំណើរការដេញថ្លៃជាផ្លូវការសម្រាប់ម្ចាស់ផ្ទះនាពេលអនាគតត្រូវបានគ្រោងទុក បន្ទាប់ពីការជ្រើសរើសរបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះដោយគ្មានការដេញថ្លៃ។ កាតា អេស្បាញ និងម៉ារ៉ុក ចាប់អារម្មណ៍ធ្វើម្ចាស់ផ្ទះឆ្នាំ ២០២៩៕