

(English) Wolves បានបញ្ចប់ការចុះហត្ថលេខាទិញខ្សែការពារសញ្ជាតិកាមេរូន Jackson Tchatchoua ដែលជាកីឡាករមានល្បឿនលឿនបំផុតនៅក្នុងក្របខ័ណ្ឌអ៊ីតាលី Serie A កាលពីរដូវកាលមុន។ Wolves បានចំណាយលុយជាង ១៣លានដុល្លារ សម្រាប់កីឡាករវ័យ២៣ឆ្នាំជាមួយនឹងកុងត្រា រយៈពេល៥ឆ្នាំ។ Tchatchoua មានល្បឿនអតិបរមា៣៦,៣គីឡូម៉ែត្រក្នុងមួយម៉ោង ពេលកំពុងលេងឱ្យ Hellas Verona លីគកំពូលរបស់អ៊ីតាលី ។
Micky van de Ven របស់ក្លឹបTottenham គឺជាកីឡាករលឿនបំផុតនៅ Premier League ក្នុងឆ្នាំ២០២៤-២៥ដែលមានល្បឿនអតិបរមា៣៧,១គីឡូម៉ែត្រក្នុងមួយម៉ោង ហើយខ្សែការពារហូឡង់កាន់កំណត់ត្រាលីក៣៧,៣៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ Tchatchoua លេងជាខ្សែការពារស្លាបស្តាំ អាចជំនួសកីឡាករអន្តរជាតិព័រទុយហ្គាល់ Nelson Semedo ដែលកិច្ចសន្យារបស់គេផុតកំណត់ នៅចុងរដូវកាលមុន។ Tchatchoua ដែលកើតនៅប្រទេសបែលហ្សិកបានចំណាយពេលពីរឆ្នាំនៅ Hellas Verona បន្ទាប់ពីលេងឱ្យ Charleroi ពីមុន៕