ព័ត៌មានកីឡាអន្តរជាតិ
(English) ស្របពេលដែលកីឡាករបាល់ទាត់ទូរទាំងពិភពលោកកំពុងកាន់ទុក្ខមរណភាពដ៏សោកនាដកម្មរបស់ Diogo Jota និងបងប្រុសរបស់គាត់ Andre Silva បែរជាគ្មានវត្តមានប្រធានក្រុមជម្រើស ជាតិព័រទុយហ្គាល់Ronaldo ដែលជាមិត្តរួមក្រុមដ៏ជិតស្និទ្ធិ នៅឯពិធីបុណ្យសពទៅវិញ។ អវត្តមានរបស់គាត់បានបង្កឱ្យមានរលកនៃការជជែកដេញដោលពាសពេញប្រទេសព័រទុយហ្គាល់ និងគ្រប់ទីកន្លែងទាំងអស់។
បន្ថែមជាមួយនឹងការគ្មានវត្តមាននៅឯបុណ្យសពគេប្រទះឃើញ Ronaldo នៅលើនាវាកម្សាន្តដ៏ប្រណីតតម្លៃជិត ១០លា នដុល្លារនៅឆ្នេរសមុទ្រ Mallorca ប្រទេសអេស្ប៉ាញ។ ជុំវិញនឹងបញ្ហានេះ Daily Mail បានរាយការណ៍ថា ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាលរូបនេះបានជ្រើសរើសយកការមិនចូលរួមដោយផ្ទាល់ដើម្បីកុំឲ្យរំខានដល់បរិយាកាសគ្រួសារសព។ លោកយល់ថា វត្តមានរបស់លោកអាចនឹងធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយផ្លាស់ប្តូរការយកចិត្តទុកដាក់ទៅលេីគ្រួសារដែលមានទុក្ខបែរជាមកចាប់អារម្មណ៍នឹងលោកវិញ។ នេះគឺជាហេតុផលមួយដែលកីឡាកវ័យ ៤០ រូបនេះជ្រើសរើសយកភាពស្ងៀមស្ងាត់។ តាមពិតទៅកីឡាកររូបនេះបានបញ្ចេញសាររំលែកទុក្ខដល់ក្រុមគ្រួសារសពរួចទៅហើយ៕
(English) ក្លិប Chelsea ត្រូវបានពិន័យជាប្រាក់សរុបចំនួនជាង ៣៦,៥ លានដុល្លារ សម្រាប់ការបំពានច្បាប់ត្រួត ពិនិត្យហិរញ្ញវត្ថុដោយស្ថាប័នបាល់ទាត់អឺរ៉ុប UEFA កាលពីថ្ងៃសុក្រ។ Chelsea ត្រូវបានពិន័យជាប្រាក់ចំនួនជាង២៣,៦លានដុល្លារសម្រាប់ការខកខានក្នុងការទទួលបានប្រាក់ចំនេញនិង១៣លានដុល្លារបន្ថែមទៀតសម្រាប់ការចំណាយលើសពី ៨០% នៃប្រាក់ចំណូលដែលបានកំណត់។ Chelsea ក៏ស្ថិតនៅក្រោមការស៊ើបអង្កេតសម្រាប់ការលក់សណ្ឋាគារតម្លៃជាង ១០៤,៤ លានដុល្លាររវាងក្រុមហ៊ុនបុត្រសម្ព័ន្ធគឺ Blueco 22 Ltd. ដែលបានកាន់កាប់Chelseaតាំងពីឆ្នាំ២០២២ដោយអ្នកជំនួញសហរដ្ឋអាមេរិក Todd Boehly និង Clearlake Capital ។
ជាមួយគ្នានេះដែរ Barcelona ក៏ត្រូវបាន UEFA ពិន័យជាង ១៧ លានដុល្លារផងដែរ សម្រាប់ការខាតបង់ច្រើនហួសហេតុ។ ក្លិបទាំងពីរត្រូវបានដាក់ទណ្ឌកម្មលើគណនីហិរញ្ញវត្ថុរបស់ពួកគេសម្រាប់ឆ្នាំ២០២៤ ហើយត្រូវបង់ប្រាក់រាប់សិបលានដុល្លារបន្ថែមទៀត ក្នុងរដូវកាលខាងមុខ ប្រសិនបើពួកគេខកខានមិនគោរពតាមច្បាប់ហិរញ្ញវត្ថុដែលកំណត់ដោយ UEFA៕
(English)
ខ្សែប្រយុទ្ធ Jhon Duran បានផ្លាស់ទៅកាន់ក្លិប Fenerbahce ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ១ ឆ្នាំពី Al-Nassr ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។
កីទ្បាករអន្តរជាតិកូឡុំប៊ីវ័យ ២១ ឆ្នាំរូបនេះបានចូលរួមជាមួយនឹងក្លិប Al-Nassr រយៈពេល ៦ ខែ បន្ទាប់ពីក្លិបយក្សអារ៉ាប៊ីសាអូឌីតនេះបានទិញពី Aston Villa ក្នុងតម្លៃផ្ទេរ ៧១ លានផោនឯណោះ។ Jhon Duran លេងឱ្យ ២៩ ប្រកួត និងរកបាន ១២ គ្រាប់ឱ្យ Aston Villa កាលពីរដូវកាលមុន។
យ៉ាងណា មុនរូបគេចាកចេញពី Aston Villa មកចូលរួមជាមួយនឹង Al-Nassr ក្នុងខែមករា ឆ្នាំ២០២៥ រូបគេរកបាន ១២ គ្រាប់ និងលេងបាន ១៨ ប្រកួតផងដែរ។ Jhon Duran ដែលរកបាន ៣ គ្រាប់ក្នុងការបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិកូឡុំប៊ី ត្រូវបានក្លិប Aston Villa យកពី Chicago Fire ក្នងតម្លៃផ្ទេរ ១៨ លានផោន កាលពីខែករា ឆ្នាំ២០២៣។
គួរជម្រាបថា Jhon Duran បានរួមចំណែកជួយឱ្យក្រុម Al-Nassr ទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro Leagu កាលពីរដូវកាលមុន ខណៈដែលការចាកចេញរបស់គេ គឺធ្វើឱ្យខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បន្តស្នាក់នៅក្លិបខាងលើនេះ ២ ឆ្នាំបន្ថែមទៀត៕
ប្រភព៖ BBC
(English) មុនការប្រកួតចាប់ផ្តើម FIFA បានកំណត់តម្លៃសំបុត្រយ៉ាងខ្ពស់សម្រាប់ព្រឹត្តិការណ៍ Club World Cup ជាមួយក្តីសង្ឃឹមថាសំបុត្រនឹងត្រូវបានលក់ដាច់អស់។ ទោះជាយ៉ាងណាក៏ដោយ វាមិនដូចការរំពឹងទុកនោះទេ ខណការប្រកួតវគ្គ ៨ ក្រុមផ្តាច់ព្រ័ត្រនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍នេះ តម្លៃសំបុត្រទិញបានក្នុងតតម្លៃត្រឹមតែ១១,១៥ដុល្លារប៉ុណ្ណោះ។
របាយការណ៍របស់កាសែត Athletic បានឱ្យដឹងថាតម្លៃខាងលើគឺថោកបំផុតដែលអាចរកទិញបានសម្រាប់ការប្រកួតរវាងក្លិប Al-Hilal ជាមួយ Fluminense នៅ Orlando ខណៈការប្រកួតរវាង Chelsea ទល់នឹង Palmeiras អ្នកគាំទ្រអាចរកទិញបានតម្លៃត្រឹមតែ ២២,៣០ ។ ការប្រកួតរវាង Bayern និង Paris Saint Germain ទោះបីជាតម្លៃសម្រាប់ការជួបគ្នានោះចាប់ផ្តើមពី៥០០ដុល្លារ កាលពីខែមករា តែពេលនេះអ្នកគាំទ្រអាចទស្សនាការប្រកួតក្នុងតម្លៃត្រឹមតែ៤៤,៦០ដុល្លារប៉ុណ្ណោះ ។
ក្នុងចំណោមក្លិបទាំងអស់មានតែក្លិបរបស់លោក Xabi Alonso ប៉ះ Dortmund នៅថ្ងៃសៅរ៍ប៉ុណ្ណោះដែលនៅរក្សាតម្លៃបានខ្ពស់គឺមានតម្លៃ ១២៨ដុល្លារ ។ FIFA បានប្តេជ្ញាចិត្តយ៉ាងល្អចំពោះតម្លៃសំបុត្រ ៥០ លានដុល្លារក្នុងការធ្វើទីផ្សារដល់ការប្រកួត Club World Cup ប៉ុន្តែនៅក្នុងការប្រកួតថ្មីៗបាននិងកំពុងបរិច្ចាគសំបុត្រដល់អតីតយុទ្ធជន និងក្រុមសហគមន៍ទាក់ទងនឹងបាល់ទាត់។ ទោះបីជាយ៉ាងណាក៏ដោយ សំបុត្រថោកបំផុតសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដ៏មានសក្តានុពលរបស់ Real Madrid គឺ ៩៧៨ ដុល្លារ ខណៈវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទីមួយមានតម្លៃ ៤៧៣,៩០ ដុល្លារ និងវគ្គផ្តាច់ព្រ័ត្រមានតម្លៃ ៨៩២ ដុល្លារ៕
(English) Ivan Rakitic កីឡាករ ខ្សែបម្រីជើងចាស់របស់ក្លិប Barcelona និង Sevilla បានបញ្ចប់អាជីពលើវាលស្មៅដ៏អស្ចារ្យរបស់គាត់ក្នុងវ័យ ៣៧ ឆ្នាំ បន្ទាប់ពីបានចំណាយពេលមួយរដូវកាលចុងក្រោយជាមួយក្លិបបាល់ទាត់ក្នុងស្រុក Hajduk Split ។ ខ្សែបម្រើសញ្ជាតិក្រូអាស៊ី ពេលនេះនឹងផ្លាស់ប្តូរពីអាជីពកីឡាករទៅជាតួនាទីបច្ចេកទេសនៅក្លឹប Hajduk Split ធ្វើជាជំនួយការនាយកកីឡាថ្មីលោក Goran Vucevic។ ដំណឹងនៃការចូលនិវត្តន៍របស់ Rakitic ត្រូវបានលាតត្រដាងដោយគ្រូបង្វឹកលោក Gonzalo Garcia ដែលបានសរសើរពីភាពឆ្លាតវៃ និងការយល់ដឹងរបស់កីឡាករ។ Garcia ក៏បានសរសើរ Rakitic សម្រាប់តួនាទីរបស់គាត់ក្នុងការនាំគាត់មកក្លិប។
អាជីពលេងរបស់ Rakitic បានឆ្លងកាត់ក្លឹបកំពូលៗជាច្រើនរួមមាន Barcelona, Sevilla, Basel និង Schalke។ គាត់បានទទួលជោគជ័យជាមួយក្លិប Barcelona ដោយបានឈ្នះពានរង្វាន់ជាច្រើន មុនពេលត្រលប់ទៅ Sevilla ហើយក្រោយមកលេងឱ្យ Al-Shabab ក្នុង Saudi Pro League ។ បន្ទាប់ពីចូលរួមជាមួយ Hajduk Split កីឡាករ Rakitic បានបង្ហាញខ្លួនចំនួន៣៩ ដង ដោយស៊ុតបញ្ចូលទីបាន២ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៥ ដង។ឥឡូវនេះគាត់នឹងដើរតួយ៉ាងសំខាន់ក្នុងការសម្រេចចិត្តក្នុងនាមជាបុគ្គលិកបច្ចេកទេសដោយនាំយកជំនាញនិងចំណេះដឹងរបស់គាត់មកក្រុម៕
(English) ការប្រកួតពានរង្វាន់ Club World Cup កំពុងធ្វើឱ្យតម្លៃបាល់ទាត់ធ្លាក់ចុះ ដោយសារតែកីឡាករភាគច្រើនកំពុងជួបបញ្ហា និងលេងមិនបានល្អ។ លោកបាននិយាយថា៖ យើងកំពុងបន្ទាបតម្លៃផលិតផលរបស់យើង(ការប្រកួត) ហើយវាជាការអាម៉ាស់មួយ ពីព្រោះប្រសិនបើខ្ញុំជាអ្នកគាំទ្រអាមេរិកមួយរូបនោះ ការប៉ះពាល់បាល់ទាត់លើកដំបូងរបស់ខ្ញុំ វាមិនល្អទេ។ លោកបន្តយើងត្រូវតែគិតថា យើងកំពុងប្រកួតប្រជែងជាមួយនឹងកីឡាផ្សេងទៀត ហើយពួកគេពូកែខាងការកម្សាន្ត។ បន្ទាប់មកវាក្លាយជាការប្រៀបធៀបអន់ខ្លាំងណាស់។យើងបានឈានដល់ដំណាក់កាលមួយដែលគុណភាពកីឡាធ្លាក់ចុះ។
ការលើកឡើងរបស់លោកបានកើតឡើង បន្ទាប់ពីសីតុណ្ហភាពខ្ពស់បានប៉ះពាល់ដល់កីឡាករ និងអ្នកទស្សនា ។ចំនួនអ្នកទស្សនាតិច ក៏ជាកត្តាមួយសំខាន់ដែល FIFAត្រូវគិតគូផងដែរ។ លោកបានលើកឧទាហរណ៍មកបញ្ជាក់ថា កីឡាករ Juventus ចំនួន១០នាក់ត្រូវបានស្នើសុំឱ្យផ្លាស់ប្តូរកំឡុងពេលប្រកួតចាញ់ Real Madrid ១-០ នៅវគ្គ១៦ ក្រុមចុងក្រោយនៅទីក្រុង Miami កាលពីថ្ងៃអង្គារដោយសារតែពួកគេលេងក្នុងសីតុណ្ហភាពឡើងដល់៣០អង្សា និងសំណើម៧០% ។
ជាមួយគ្នានេះដែរ កីឡាករបម្រុងរបស់ Dortmund ក៏បានចំណាយពេលពាក់កណ្តាលដំបូងនៃការប្រកួតរបស់ពួកគេជាមួយ Mamelodi Sundowns កាលពីខែមុនមើលពីបន្ទប់សំលៀកបំពាក់ដោយសារតែកំដៅ។ការប្រកួតចំនួនប្រាំមួយត្រូវផ្អាកដោយសារតែព្យុះផ្គររន្ទះ រួមទាំងការពន្យារពេលពីរម៉ោងក្នុងពេលប្រកួតរវាងក្រុម Chelsea និងក្រុម Benfica ៕
(English) ទីបំផុត! ក្លិប Arsenal បានបញ្ចប់ការចុះហត្ថលេខាលើការនាំយកអ្នកចាំទី Kepa Arrizabalaga ពី Chelsea ក្នុងតម្លៃ ៥ លានផោន រួចរាល់ហើយ។ អ្នកចាំទីអន្តរជាតិអេស្ប៉ាញ Kepa នឹងលេងឱ្យក្លិបកាំភ្លើងធំ Arsenal រយៈពេល ៣ ឆ្នាំ បន្ទាប់ពីកាលពីរដូវកាលមុន រូបគេលេងឱ្យក្លិប Bournemouth ក្នុងលក្ខខណ្ឌខ្ចីជើងពី Chelsea ដែលជាទីរូបគេលេងបាន ៣៥ ប្រកួត។ Kepa Arrizabalaga ដែលមានវ័យ ៣០ ឆ្នាំរូបនេះនៅតែជាអ្នកចាំទីមានតម្លៃថ្លៃជាងគេលើលើលោកដដែល បន្ទាប់ពីរូបគេចូលរួមជាមួយនឹងក្លិបតោខៀវ Chelsea កាលពីឆ្នាំ ២០១៨ ក្នុងតម្លៃផ្ទេរ ៧១ លានផោនពី Athletic Bilbao។
Kepa លេងឱ្យ Chelsea ចំនួន ១៦៣ ប្រកួត និងរួមចំណែកជួយឱ្យក្រុមគ្រងជើងឯក Champions League, Europa League និង Club World Cup។ ក្រៅពីនេះ នៅពេលរូបគេចូលរួមជាមួយនឹងក្លិប Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើងពី Chelsea ក៏រូបគេរួមចំណែកជួយឱ្យក្រុមគ្រងជើងឯក La Liga និង hampions League អំទ្បុងពេលរដូវកាល ២០២៣-២៥ ផងដែរ។ គួរជម្រាបថា ការមកដល់កីទ្បដ្ឋាន Emirates Stadium គឺ Kepa Arrizabalaga រូវប្រជែងកៅអីជម្រើសដំបូងជាមួយកីឡាករចាំទីអេស្ប៉ាញដូចគ្នា David Raya៕
(English) លោក Luke Williams ដែលត្រូវបានបណ្តេញចេញពីតំណែងគ្រូបង្វឹករបស់ក្លិប Swansea កាលពីខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីបរាជ័យ ៧ ក្នុងចំណោម ៩ ប្រកួតទទួលបានការងារថ្មីនៅព្រលានយន្តហោះ។ អតីតគ្រូបង្វឹកក្លិប Swindon និង Notts County បានបំពេញតួនាទីថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលនៅព្រលានយន្តហោះទីក្រុង Bristol City ។ យោងតាមសារព័ត៌មាន The Atalantic បានបញ្ជាក់ថា៖ លោកបានធ្វើការនៅទីនោះអស់រយៈពេលពីរសប្តាហ៍មកហើយ។ ការងាររបស់គាត់ពាក់ព័ន្ធនឹងការជួយអ្នកដំណើរពិការ និងអ្នកធ្វើដំណើរមានកម្រិត។
ទោះបីជាមិនមានតម្រូវការហិរញ្ញវត្ថុ សម្រាប់គាត់ដើម្បីធ្វើការ ខណៈពេលដែលកំពុងរង់ចាំឱកាសជាគ្រូបង្វឹកមួយផ្សេងទៀតក៏ដោយ ក៏ប្រភពជិតស្និទ្ធនឹងលោក បាននិយាយថាគាត់មនុស្សដែលចូលចិត្តរវល់និងធ្វើអ្វីមួយដែលមានន័យជាជាងនៅផ្ទះ។ វិធីសាស្រ្តនេះបានបន្លឺឡើងនូវអ្វីដែលគាត់បានប្រាប់កាសែត The Guardian កាលពីឆ្នាំ២០២៤ ដែលគាត់បានសង្កត់ធ្ងន់លើតម្លៃនៃការខិតខំ។ ដោយបានចាកចេញពីសាលាដោយគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គាត់បានគាំទ្រអាជីពជាគ្រូបង្វឹកដំបូងរបស់គាត់តាមរយៈការងារដូចជាការផ្ទុកឡានដឹកទំនិញ និងការបើកឡានក្រុងជាដើម។
(English) យោងតាមលោក Mike Tipton ឯកទេសឈានមុខគេផ្នែកឥទ្ធិពលនៃសីតុណ្ហភាព របស់សាកលវិទ្យាល័យ Portsmouth បានឱ្យដឹងថា ដោយសារតែ អាកាសធាតុក្តៅខ្លាំងក្នុងកំឡុងពេលប្រកួតពានរង្វាន់ Club World Cup នៅសហរដ្ឋអាមេរិក នារដូវក្តៅនេះ FIFA គួរតែប្តូរពេលវេលាប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក World Cup បុរស ២០២៦ ទៅម៉ោង៩ព្រឹកវិញ។
លោក Mike Tipton បាននិយាយថា ហានិភ័យសុខភាពមិនត្រឹមតែប៉ះបាល់ដល់កីឡាករប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់ជាមន្ត្រី និងអ្នកទស្សនាផងដែរ ដែលភាគច្រើន មិនសូវសុំានឹងអាកាសធាតុបែបនេះទេ។ សារព័ត៌មានBBC បានសួរសាស្រ្តាចារ្យ Mike Tipton ថាតើស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកFIFA គួរដោះស្រាយរលកកំដៅយ៉ាងដូចម្តេចក្នុងការប្រកួតនៅឆ្នាំក្រោយ?
ដូចមនុស្សជាច្រើនគិតដែរ លោកTipton បាននិយាយថាអាកាសធាតុដ៏ក្តៅនេះ បានប៉ះពាល់ការប្រកួត Club World Cup មួយចំនួននៅសហរដ្ឋអាមេរិក។លោកបានបញ្ជាក់ពីការគំរាមកំហែងដែលអាចប្រឈមមុខនឹងការប្រកួតបាល់ទាត់ពិភពលោក FIFA ឆ្នាំ២០២៦។ កាលពីសប្តាហ៍មុន រលកកំដៅដ៏ធំដំបូងគេក្នុងរដូវក្តៅបានធ្លាក់ចុះនៅភាគខាងកើតអាមេរិកខាងជើង ដោយមនុស្សរាប់សិបនាក់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាឧទាហរណ៍ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៤ ខែមិថុនា សីតុណ្ហភាពបានឡើងដល់ ៣៩អង្សាសេ ដែលជាកំណត់ត្រាមួយសម្រាប់ខែមិថុនា។
កីឡដ្ឋាន MetLife ស្ថិតនៅខាងក្រៅទីក្រុងសម្រាប់ការប្រកួតវគ្គប្រាំបីក្រុម World Cup រួមទាំងវគ្គផ្តាច់ព្រ័ត្រផងដែរ រួមនឹងកន្លែងផ្សេងទៀតនៅទូទាំងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក វាមិនមានដំបូលទេ ។ ពេលវេលាប្រកួតសម្រាប់ការប្រកួតទាំងអស់នឹងត្រូវបានបង្ហាញបន្ទាប់ពីការចាប់ឆ្នោតនៅខែធ្នូ។សារព័ត៌មាន Insiders បានប្រាប់ BBC Sport ថាពួកគេរំពឹងថាការប្រកួតនៅក្នុងតំបន់ពេលវេលាភាគខាងកើតនឹងចាប់ផ្តើមនៅម៉ោង៣, ៦:00 និងម៉ោង២១ ម៉ោងក្នុងស្រុក ដោយមានទស្សនិកជនអឺរ៉ុបសំខាន់ៗទាំងអស់ និងចំណាប់អារម្មណ៍របស់អ្នកផ្សាយ អ្នកផ្សាយពាណិជ្ជកម្ម និងអ្នកឧបត្ថម្ភនៅក្នុងចិត្ត៕