ads
(English) ប្រាក់ ធីវ៉ា ត្រលប់មកហ្វឹកហាត់ជាមួយក្រុមភ្នំពេញ វិញហើយ
២០-សីហា-២០២៥

(English) ខ្សែបម្រើប្រយុទ្ធ ប្រាក់ ធីវ៉ា បានវិលត្រលប់មកជំរំហ្វឹកហាត់ជាមួយក្រុមសិង្ហក្រហមភ្នំពេញក្រោមវិញហើយ បន្ទាប់ពីរូបគេបានសម្រាកព្យាបាលរបួសសរសៃពួរជង្គង់ ACL អស់រយៈពេលជាង ៩ ខែ។  ប្រាក់ ធីវ៉ា ដែលមានវ័យ ២៦ ឆ្នាំរូបនេះបានរងរបួសខាងលើ អំទ្បុងពេលការប្រកួតប្រជែង នៃលីគកំពូលកម្ពុជា Cambodia Premier League កាលពីរដូវកាលមុន ជាមួយនឹងក្រុមវិសាខា នៅឯកីទ្បដ្ឋានព្រីនស៍។

បញ្ហាខាងលើនេះបានធ្វើឱ្យរូបគេសម្រាកព្យាបាលរបួសសរសៃពួរជង្គង់ ACL អស់រយៈពេលជាង ៩ ខែឯណោះ។ យ៉ាងណា បន្ទាប់ពីត្រលប់មកហ្វឹកហាត់ជាមួយក្រុមវិញ ប្រាក់ ធីវ៉ា ត្រូវបានគេរំពឹងថា ទោះ​បីជា​សះស្បើយ​ពី​របួសក៏ពិត​មែន​ ប៉ុន្តែរូប​គេ​ត្រូវ​ការ​ពេល​វេលា​មួយ​ចំនួន​ទៀត​ ដើម្បី​ឲ្យ​រូបគេ​អាច​លេង​ក្នុង​កម្រិត​ល្អ​ប្រសើរ​ដូច​ដើម​វិញ។ គួរជម្រាបថា នៅក្នុងរដូវកាលនេះ ក្រុមភ្នំពេញក្រោន ដែលដឹកនាំដោយបុរសខ្លាំងសញ្ជាតិអ៊ុយក្រែន លោក Oleg Starynskyi មានភារកិច្ចច្រើនដូចជាប្រកួតលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេច និងពានរង្វាន់លំដាប់ទី ៣ របស់ទ្វីបអាស៊ី AFC Challenge League ជាដើម​។

ads