

(English) Rio Ngumoha ក្លាយជាកីឡាករវ័យក្មេងបំផុតស៊ុតបញ្ចូលទីឲ្យក្លិប Liverpool បន្ទាប់ពីរូបគេរកគ្រាប់បាល់បាន ១ គ្រាប់នៅនាទីបន្ថែមម៉ោង ៩០+១០ ជួយឲ្យឈ្នះ Newcastle United ដោយលទ្ធផល ៣-២ កាលពីរាត្រីថ្ងៃចន្ទ។ Rio Ngumoha ទើបតែមានអាយុ១៦ឆ្នាំនិង៣៦១ថ្ងៃប៉ុណ្ណោះ បំបែកកំណត់ត្រាចាស់របស់កីឡាករ Ben Woodburn អាយុ ១៧ ឆ្នាំ៤៥ ថ្ងៃដែលបានកាន់កាប់កំណត់ត្រានេះពេលប្រកួតជាមួយ Leeds United កាលពីខែវិច្ឆិកា ឆ្នាំ២០១៦។
Ngumoha បានចូលរួមជាមួយ Liverpool ពី Chelsea កាលពីខែកញ្ញា ឆ្នាំមុន ហើយបានបង្កើតឥទ្ធិពលយ៉ាងឆាប់រហ័ស ក្លាយជាកីឡាករវ័យក្មេងជាងគេទីពីរក្នុងប្រវត្តិសាស្ត្រក្លឹបកាលពីដើមឆ្នាំនេះ។ គាត់ក៏បានបង្កើតកំណត់ត្រាសម្រាប់ការបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតពានរង្វាន់ FA Cup ជាកីឡាករក្មេងបំផុតរបស់ Liverpool ប្រកួតជាមួយ Accrington នៅកីឡដ្ឋាន Anfield ។ ការបង្ហាញខ្លួនជាលើកដំបូងក្នុងក្របខ័ណ្ឌ Premier League របស់គាត់នៅកៅអីបម្រុងនៅ St. James’ Park គឺជាថ្ងៃមួយដែលមិនអាចបំភ្លេចបានដោយស៊ុតបញ្ចូលទីឈ្នះចុងម៉ោង។
អ្នកស៊ុតបញ្ចូលទីវ័យក្មេងបំផុតរបស់ Liverpool៖
១- Rio Ngumoha ១៦ ឆ្នាំ ៣៦១ថ្ងៃ។
២- Ben Woodburn១៧ ឆ្នាំ៤៥ ថ្ងៃ។
៣- Kaide Gordon ១៧ ឆ្នាំ៩៦ថ្ងៃ។
៤- Michael Owen១៧ឆ្នាំ១៤៣ ថ្ងៃ។
៥- Jordan Rossiter១៧ឆ្នាំ១៨៣ ថ្ងៃ៕