

(English) Tottenham Hotspur បានចុះហត្ថលេខានាំយកខ្សែបម្រើប្រយុទ្ធសញ្ជាតិហូឡង់ Xavi Simons ពី RB Leipzig ក្នងតម្លៃផ្ទេរប្រមាណ ៥១,៨ លានផោន។ នេះបើយោងតាមការចុះផ្សាយរបស់ BBC។ កីទ្បាករវ័យ ២២ ឆ្នាំរូបនេះដែលក្លិបជាច្រើននៅអឺរ៉ុបចង់បាននៅក្នុងរដូវកាលនេះ ប៉ុន្តែរូបគេក៏មានចិត្តយូរមកហើយក្នុងការលេងឱ្យមាន់ខ្នាយមាស ដោយមានលោក Thomas Frank ដឹកនាំ។
Xavi Simons រកបាន ២២ គ្រាប់ និងនិងបញ្ជូនបាន ២៤ ដង ក្នុងការបង្ហាញខ្លួនឱ្យក្រុម Leipzig ចំនួន ៧៨ លើក ពេលចាកចេញពី Paris St-Germain កាលពីឆ្នាំ២០២៣ ក្នុងនាមជាកីទ្បាករខ្ចីជើង មុនពេលក្រុមលេងនៅ Bundesliga ទិញដាច់នាអំឡុងខែមករាដើមឆ្នាំនេះ។ Simons ជាកីទ្បាករទី ៣ ដែល Tottenham Hotspur នាំយកក្នុងរដូវក្តៅនេះ បន្ទាប់ពីការមកដល់របស់ Joao Palhinha និង Mohammed Kudus៕