(English)
មិនធម្មតាមែន! ២ គ្រាប់របស់ប្រធានក្រុមជម្រើសជាតិអង់គ្លេស ខ្សែប្រយុទ្ធ Harry Kane ឱ្យក្រុម Bayern Munich យកឈ្នះលើ Werder Bremen ក្នុងលទ្ធផល ៤-០ កាលពីរាត្រីថ្ងៃសុក្រ បានធ្វើឱ្យរូបគេក្លាយជាកីទ្បាករទី ១ ដែលរកបាន ១០០ គ្រាប់លឿនជាងគេនៅក្នុងលីគកំពូលទាំង ៥ របស់ទ្វីបអ៊ឺរ៉ុប ដោយចូលលេងបាន ១០៤ ប្រកួតគ្រប់កម្មវិធី។ មិនត្រឹមតែប៉ុណ្ណោះ កីទ្បាករសញ្ជាតិអង់គ្លេសវ័យ ៣២ ឆ្នាំរូបនេះក៏បានបំបែកកំណត់ត្រាចាស់របស់ខ្សែប្រយុទ្ធ Cristiano Ronaldo កាលនៅ Real Madrid ឆ្នាំ ២០១១ ដោយលេង ១០៥ ប្រកួត និង Erling Haaland នៅ Manchester City កាលពីរដូវកាលមុនផងដែរ។
សូមជម្រាបថា ២ គ្រាប់បន្ថែមទៀតរបស់ប្រធានក្រុមជម្រើសជាតិអង់គ្លេសខាងលើនេះឱ្យ Bayern Munich បានឈានដល់ ៧២ គ្រាប់ហើយ ក្នុងលីគកំពូលអាល្លឺម៉ង់ Bundesliga នឹងមានកំណត់ត្រានៅការស៊ុតបាន ៧០ គ្រាប់ដ៏លឿនជាងកីឡាករផ្សេងទៀត ត្រឹមការបង្ហាញខ្លួន ៦៧ របស់គេនៅក្នុងការប្រកួតនេះលឿនជាងកីទ្បាករផ្សេងទៀតនៅក្នុងប្រវត្តិសាស្រ្តនៃលីគ៕
ប្រភព៖ BBC