

(English) ស្ថាប័នបាល់ទាត់អ៊ឺរ៉ុប UEFA កំពុងឆ្ពោះទៅរកការបោះឆ្នោតព្យួរកៅអីសមាជិកសហព័ន្ធបាល់ទាត់អ៊ីស្រាអែលជុំវិញសង្គ្រាមនៅហ្គាហ្សា។ នេះបើយោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៥ ខែកញ្ញា ឆ្នាំ២០២៥។ ប្រភពដែលគួរឲ្យទុកចិត្ត២បានប្រាប់ AP ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា៖ ភាគច្រើននៃគណៈកម្មាធិការប្រតិបត្តិដែលមានសមាជិក ២០ របស់ UEFA ត្រូវបានគេរំពឹងថានឹងបោះឆ្នោតគាំទ្រព្យួរកៅអីក្រុមជម្រើសជាតិ អ៊ីស្រាអែលមិនឲ្យប្រកួតអន្តរជាតិ។ ការធ្វើបែបបនេះនឹងរារាំងក្រុមជម្រើសជាតិ និងក្លិបបាល់ទាត់របស់អ៊ីស្រាអែលមិនឱ្យចូលរួមប្រកួតអន្តរជាតិ រួមទាំងការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំក្រោយផងដែរ។ ក្រុមបុរសរបស់អ៊ីស្រាអែលគ្រោងនឹងបន្តយុទ្ធនាការជម្រុះ World Cup របស់ខ្លួនឡើងវិញក្នុងរយៈពេលពីរសប្តាហ៍នៅក្រៅដីជាមួយន័រវេស និងអ៊ីតាលី។
ទោះជាយ៉ាងណាក្តី វាមិននៅមិនទាន់ច្បាស់ថាតើស្ថាប័នបាល់ទាត់ពិភពលោក FIFA នឹងគាំទ្រសំណើររបស់ UEFA ដកអ៊ីស្រាអែលឬក៏អត់ដោយសារទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមេដឹកនាំ FIFA លោក Gianni Infantino និងប្រធានាធិបតី Donald Trump ដែលជាមេរបស់អ៊ីស្រាអ៊ែល។ កាលពីដើមសប្តាហ៍នេះ អ្នកជំនាញឯករាជ្យចំនួនប្រាំពីរដែលធ្វើការជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានជំរុញឱ្យ FIFA និង UEFA ផ្អាកអ៊ីស្រាអែលពីការប្រកួតអន្តរជាតិ។អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា ខ្លួននឹងធ្វើការដើម្បីបញ្ឈប់កិច្ចខិតខំប្រឹងប្រែងណាមួយដែលព្យាយាមហាមឃាត់ក្រុមអ៊ីស្រាអែលពីការប្រកួត World Cup ។ ក្រុមប្រឹក្សាគ្រប់គ្រងរបស់ FIFA គ្រោងនឹងជួបប្រជុំគ្នានៅទីក្រុង Zurich នៅសប្តាហ៍ក្រោយ។ ក្រុមប្រឹក្សាដែលមានសមាជិក៣៧ រូប រួមមាន ៨ រូបមកពី UEFA។FIFA បានបដិសេធមិនធ្វើអត្ថាធិប្បាយទេកាលពីថ្ងៃព្រហស្បតិ៍៕