ads
(English) អតីតអ្នកចាំទី EPL ប្រកាសចូលនិវត្តន៍
២៦-កញ្ញា-២០២៥

(English) Tim Krul អតីតអ្នកចាំទីនៅ Premier League បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អាជីព បន្ទាប់ពីចំណាយពេលជិតពីរទសវត្សរ៍នៅក្នុងសមរភូមិវាលស្មៅ។ កីឡាករវ័យ ៣៧ ឆ្នាំរូបនេះបង្ហាញខ្លួនបាន ២២២ ប្រកួតនៅ Premier League សម្រាប់ក្លិប Newcastle United និង Norwich City រក្សាបាល់មិនឲ្យចូលទី (Clean Sheet) បានចំនួន ៥១ប្រកួត  និងរបូតគ្រាប់បាល់ ៣៧១ គ្រាប់។

ទម្រង់លេងដ៏ល្អនៅក្នុងក្លិបក៏បានធ្វើឱ្យរូបគេមានឱកាសបង្ហាញវត្តមានឲ្យក្រុមជម្រីសជាតិហុល្លង់បានចំនួន ១៥ ដង រួមទាំងតួនាទីមិនអាចបំភ្លេចបានក្នុងការស៊ុតបាល់ប៉េណាល់ទីនៅ World Cup ២០១៤ ប្រកួតជាមួយនឹងកូស្តារីកា ជាកន្លែងដែលរូបគេបានសង្គ្រោះបាល់ពីរគ្រាប់ បន្ទាប់ពីចូលជំនួស Jasper Cillessen ។ Krul ដែល​គ្មាន​ក្លឹបលេងចាប់​តាំង​ពី​ចាក​ចេញ​ពី Luton Town កាល​ពី​ចុង​រដូវ​កាល​មុន ក៏​បាន​ចែក​រំលែក​កំណត់ត្រា Premier League សម្រាប់​ការ​សង្គ្រោះ​បាល់បានច្រើន​បំផុត​ក្នុង​ការ​ប្រកួត​តែ​មួយ​ជាមួយ David de Gea ដែល​បាន​កំណត់​អំឡុង​ពេល​ប្រកួត​ជាមួយ Tottenham ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៣៕

ads