ads
(English) FIFA បង្ហាញម្ចាស់ផ្ទះប្រកួតវគ្គផ្តាច់ព្រ័ត្រ Intercontinental Cup ២០២៥
២៩-កញ្ញា-២០២៥

(English) FIFA បានបញ្ជាក់ថា៖ ការប្រកួតពានរង្វាន់ Intercontinental Cup ចំនួន៣ចុងក្រោយ នឹងត្រូវធ្វើនៅប្រទេសកាតា ដោយមានកីឡដ្ឋាន Ahmad Bin Ali ជាកន្លែងសម្រាប់ការប្រកួត នៅខែធ្នូខាងមុខនេះ។ប្រទេសកាតាត្រូវបានបញ្ជាក់ថាជាម្ចាស់ផ្ទះនៃការប្រកួតពានរង្វាន់ FIFA Intercontinental Cup  ឆ្នាំនេះដែលជាការប្រកួតក្លឹប ជើងឯកនៃសហព័ន្ធទាំងប្រាំមួយ នៅលើពិភពលោក។

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​​ ចំនួន​បីនោះរួមមាន៖

១-ថ្ងៃទី១០ខែធ្នូ ជើងឯក Cruz Azul ម្ចាស់ពានរង្វាន់ Concacaf Champions Cup ២០២៥  ប្រកួតជាមួយជើងឯក Libertadores អាចជាFlamengo or Palmeiras ដែលនឹងត្រូវបញ្ជាក់នៅថ្ងៃទី ២៩ ខែ

វិច្ឆិកា ឆ្នាំ ២០២៥ យកពាន Americas Derby ។

២-ថ្ងៃសៅរ៍ទី ១៣ខែធ្នូ  Pyramids FC ត្រូវប្រកួតជាមួយជើងឯកមកពីពាន Americas Derby ប្រជែងយកពានរង្វាន់ FIFA Challenger Cup។

៣-ថ្ងៃពុធទី១៧ ខែធ្នូ  ប្រកួតរវាងជើងឯកUEFA Champions League  PSG និងជើងឯកChallenger Cupក្នុងសមរភូមិដណ្តើមពានរង្វាន់ប្រចាំឆ្នាំចុងក្រោយរបស់ក្លឹប។

ពីរ​ប្រកួត​ដំបូង​នឹង​ធ្វើ​នៅ​កីឡដ្ឋាន Ahmad Bin Aliខណៈប្រកួតចុងក្រោយនឹងត្រូវប្រកាសដោយ FIFA។

FIFA Intercontinental Cup កាលពីឆ្នាំមុនបាន បង្ហាញទម្រង់នៃការប្រកួតដែល Real Madrid ទទួលបានជ័យជំនះដោយការយកឈ្នះ Pachuca នៅចំពោះមុខអ្នកគាំទ្រជិត៧ម៉ឺននាក់ នៅកីឡដ្ឋាន Lusail ដែលជានិមិត្តរូបរបស់ប្រទេសកាតាក្នុងខែធ្នូ ឆ្នាំ 2024។ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​នាំ​មក​នូវ​ការ​ចាប់​អារម្មណ៍​ជា​សាកល​ម្ដង​ទៀត​ដល់​តំបន់៕

 

ads