

(English) ទោះបីឈរចំណាត់ទី៧ ក្នុងបញ្ជីពានរង្វាន់ Ballon d’Or ២០២៥ កីឡាករសញ្ជាតិបារាំង Kylian Mbappe បានដណ្តីមយកចំណាត់ថ្នាក់លេខ១ ក្នុងបញ្ជីប្រាក់បៀវត្សរ៍ ប្រចាំឆ្នាំខណៈម្ចាស់ពាន Ousmane Dembele ឈរលេខ៣។ ១- Kylian Mbappe ចំណាត់ថ្នាក់លេខ៧ ក្នុងតារាងពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៥ ប៉ុន្តែ លេខ១ បើនិយាយពីប្រាក់បៀវត្សរ៍ ប្រចាំឆ្នាំ។ កីឡាករសញ្ជាតិបារាំងរូបនេះរកចំណូលបានជាង ៤១លានដុល្លារក្នុងមួយឆ្នាំនៅឯ Real Madrid ។
២- Mohamed Salah កីឡាករសញ្ជាតិអេហ្ស៊ីបគឺជាកីឡាករល្អបំផុតរបស់ Premier League កាលពីរដូវកាលមុន និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ នៅលើតារាង Ballon d’Or ។ គាត់ជាប់ចំណាត់ថ្នាក់លេខ២ជាមួយនឹងប្រាក់បៀវត្សរ៍ ប្រចាំឆ្នាំជាង២៨លានដុល្លារ។
៣-Ousmane Dembele ម្ចាស់ពានរង្វាន់ Ballon d’Or ២០២៥ ប៉ុន្តែស្ថិតនៅចំណាត់ថ្នាក់លេខ៣ក្នុងតារាងប្រាក់បៀវត្សរ៍គឺជាង២៤លានដុល្លារ ក្នុងមួយរដូវកាលជាមួយក្លឹប Paris SG។
៤- Lamine Yamalនិង Raphinha របស់ក្លឹបBarcelona Yarmal បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២និង Raphinha លេខ៥ក្នុងតារាងរង្វាន់ Ballon d’Or ប៉ុន្តែនៅលើតារាងប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ អ្នកទាំងពីរឈរចំណាត់ថ្នាក់ទី៤ដូចគ្នាគឺទទួលបានជាង២២លានដុល្លារ ក្នុងមួយឆ្នាំ។
៦-Achraf Hakimi ខ្សែការពារសញ្ជាតិម៉ារ៉ុកគឺជាកីឡាករតែម្នាក់គត់។ឈរចំណាត់ទី៦ទាំងពាននិងប្រាក់ខែ។ គាត់រកបានជាង១៧លានដុល្លារនៅ PSG។
៧- Gianluigi Donnarumma អ្នកចាំទីអ៊ីតាលីបានឈ្នះពានរង្វាន់ Yachine និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៩ក្នុងតារាង Ballon d’Or ។ គាត់បានចាកចេញពី PSG ទៅចូលរួមជាមួយ Manchester City បន្ទាប់ពីមានជម្លោះលើកិច្ចសន្យាថ្មី ដោយទទួលបានកិច្ចព្រមព្រៀងដែលមានតម្លៃ១៧លានដុល្លារក្នុងមួយឆ្នាំនៅក្នុងប្រទេសអង់គ្លេស។
៨- Vitinha ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់បាន ចំណាត់ថ្នាក់លេខ៣ពានរង្វាន់ ប៉ុន្តែឈរចំណាត់ថ្នាក់ទី៨ ជាមួយនឹងប្រាក់ប្រាក់ខែ១៤លានដុល្លារក្នុងមួយឆ្នាំនៅ PSG ។
៩-Nuno Mendes Mendes ចំណាត់ថ្នាក់លេខ ១០នៅលើតារាង Ballon d’Or ប៉ុន្តែអាចជាប់ចំណាត់ថ្នាក់ទី៩ ជាមួយនឹងប្រាក់ខែ១៣លានដុល្លារ។
១០-Cole Palmer កីឡាករអង់គ្លេសដែលមានចំណាត់ថ្នាក់ទីប្រាំបីក្នុងតារាង Ballon d’Or និងលំដាប់ទី១០ ក្នុងតារាងប្រាក់បៀរវត្សរ៍ជាង៩ លានដុល្លារក្នុងមួយរដូវកាល៕