ព័ត៌មានកីឡាអាស៊ី
(English) I-ដើមកំណីតពានរង្វាន់
ASEAN U-23 Championship (ឈ្មោះដើម AFF U-23 Championship) គឺជាការប្រកួតបាល់ទាត់អន្តរជាតិ សម្រាប់ក្រុមជម្រើសជាតិអាយុក្រោម២៣ ឆ្នាំនៃប្រទេសជាសមាជិកសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF)។ ការប្រកួតលើកដំបូងត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០២៥។ ការប្រកួតលើកដំបូងក្នុងឆ្នាំ ២០០៥ ត្រូវបានធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ដែលមានឈ្មោះថា AFF U-23 Youth Championship។ ការប្រកួតលើកទី២ គ្រោងនឹងធ្វើឡើងនៅទីក្រុង Palembang ប្រទេសឥណ្ឌូណេស៊ី ចន្លោះថ្ងៃទី ១៦និង ២៦ ខែកក្កដា ឆ្នាំ ២០១១ ប៉ុន្តែត្រូវបានលុបចោលដោយសារតែពហុកីឡដ្ឋាន Gelora Sriwijaya Stadium ដែលត្រូវប្រើប្រាស់សម្រាប់ការប្រកួត កំពុងស្ថិតក្នុងការកែលម្អ។ នៅឆ្នាំ ២០១៩ ការប្រកួតត្រូវបានរស់ឡើងវិញដោយដាក់ឈ្មោះពានថា AFF U-22 Youth Championship ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលវាក៏ជាការប្រកួតត្រៀមសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងការប្រកួតបាល់ទាត់ AFC U-23 Asian Cup ផងដែរ។
II -ក្រុមជម្រើសជាតិដែលធ្លាប់ឈ្នះពាន
១-ក្រុមជម្រើសជាតិវៀតណាមលីកពាន២ដង(២០២២-២០២៣)និងចំណាត់ថ្នាក់លេខ៣ម្តង (២០១៩)
២-ក្រុមជម្រើសជាតិថៃ លីកពាន១ដង(២០០៥)និងចំណាត់ថ្នាក់លេខ៣ម្តង (២០២៣)
៣-ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីលើកពាន១ដង(២០១៩)និងចំណាត់ថ្នាក់លេខ២ម្តង (២០២៣)។
ក្រៅពីបីក្រុមខាងលើនេះពុំមានក្រុមណាធ្លាប់លើកពានទេតែធ្លាប់ទទួលបានចំណាត់ថ្នាក់ល្អរួមមានៈ
សិង្ហបុរី រងឯកឆ្នាំ២០០៥ មីយ៉ាន់ម៉ា ចំណាត់ថ្នាក់លេខ៣ ២០០៥ ឡាវលេខ៣ ២០២២ ទីម៉លែស លេខ ៣ ២០២២ ម៉ាឡេស៊ីលេខ៤ ពីរដង ២០០៥ ២០២៣និងកម្ពុជាលេខ៤ ២០១៩។
III-ពានរង្វាន់ជើងឯកអាស៊ាន U-23 ឆ្នាំ២០២៥
ការប្រកួតជើងឯកអាស៊ាន U-23 ឆ្នាំ២០២៥ឈ្មោះផ្លូវការគឺ ASEAN U-23 Mandiri Cup ដោយសារតែម្ចាស់ឧបត្ថម្ភកម្មវិធី។ វាគឺជាការប្រកួតលើកទី៥ នៃពានរង្វាន់ជើងឯកយុវជនអាស៊ាន U-23 ដែលពីមុនហៅថា AFF U-23 Championship) រៀបចំដោយសហព័ន្ធបាល់ទាត់អាស៊ាន (AFF)។
ហេតុអ្វីបានមានពាក្យ’’ Mandiri ‘នៅក្នុងពាន?
Mandiri គឺជាឈ្មោះធនាគារដ៏ធំមួយនៅកណ្តាលទីក្រុងហ្សាកាតា ប្រទេស ឥណ្ឌូណេស៊ីដែលមានទ្រព្យសម្បត្តិជាង ១៣៣ពាន់លានដុល្លារ(ស្ថិតិឆ្នាំ ២០២២)។ធនាគារនេះគឺជាអ្នកឧបត្ថម្ភធំក្នុងការប្រកួតនេះ ទើបមានឈ្មោះនៅក្នុងពានរង្វាន់នេះ។
ការប្រកួតធ្វើឡើងពីថ្ងៃទី១៥ដល់ថ្ងៃទី២៩ ខែកក្កដា។ វៀតណាមគឺជាក្រុមការពារតំណែងជើងឯកពីរសម័យកាល ដោយបានឈ្នះឆ្នាំ២០២២និង២០២៣។
ប្រទេសឥណ្ឌូណេស៊ីគឺជាម្ចាស់ផ្ទះរៀបចំការប្រកួតជាមួយនឹងពហុកីឡដ្ឋានចំនួន២នៅក្នុងទីក្រុងហ្សាកាតាគឺ Patriot Candrabhaga ផ្ទុកទស្សនិកជនបាន៣០០០០នាក់ និង Gelora Bung karno បានជាង ៧ម៉ឺននាក់។
ក្រុមជម្រីសជាតិទាំង១០បែងចែកជា៣ពូលគឺពូលA មាន ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និង ព្រុយណេ។ ពូល B មាន កម្ពុជា ឡាវ និង វៀតណាម។ ពូលC មាន មីយ៉ាន់ម៉ា ទីម័រលែស និង ថៃ។
IV-ប្រាក់រង្វាន់
-លេ១ ទទួលបាន ៤២៥០០ដុល្លារ
-លេខ២ ទទួលបាន ២១៥០០០ដុល្លារ
-ប្រាក់រង្វាន់ក្នុងមួយប្រកួតគឺ ១០០០០ដុល្លារ
-ការចូលរួមប្រកួតវគ្គចែកពូល ១០ ០០០០ដុល្លារ
-វគ្គ៨ក្រុម១៥០០០០ដុល្លារ៕
ព័ត៌មានកីឡាអន្តរជាតិ
(English) Kylian Mbappe តារាបាល់ទាត់បារាំង និងខ្សែប្រយុទ្ធក្លិប Real Madrid កំពុងត្រូវបានស៊ើបអង្កេតផ្នែករដ្ឋបាលដោយអគ្គស្នងការនគរបាលជាតិបារាំង (IGPN) បន្ទាប់ពីមានរបាយការណ៍ថាមន្ត្រី សន្តិសុខ CRS ចំនួនប្រាំនាក់ដែលត្រូវបានចាត់តាំងឱ្យការពារក្រុមជម្រើសជាតិបារាំង ទទួលបានប្រាក់យ៉ាងច្រើនពី Kylian Mbappe កាលពីឆ្នាំ២០២៣។ យោងតាមកាសែត Le Canard Enchaine បានឲ្យដឹងថា ប្រធានកងពលតូចចំនួនបួននាក់បានទទួលលុយជាង ៤០០០០ក្នុងម្នាក់ៗ តាមរយៈមូលប្បទានប័ត្រដែលចេញពីគណនីធនាគាររបស់ Mbappe ក្នុងខែមិថុនា ឆ្នាំ ២០២៣។ លើសពីនេះ មេបញ្ជាការម្នាក់ដែលដឹកនាំមន្ត្រីទាំងនេះត្រូវបានផ្តល់ប្រាក់ជាង ៧ម៉ឺនដុល្លារ ដែលនាំមកនូវចំនួនលុយសរុបជាង២៤ម៉ឺនដុល្លារ។
ជុំវិញនឹងបញ្ហានេះ Mbappe បាននិយាយនៅក្នុងសេចក្តីប្រកាសដែលបានចុះហត្ថលេខាថាគាត់បានសម្រេចចិត្តបរិច្ចាគប្រាក់រង្វាន់ចូលរួមការប្រកួតបាល់ទាត់ពិភពលោកទាំងមូលរបស់គាត់ពីប្រទេសកាតាដល់ក្រុមសន្តិសុខដែលទទួលខុសត្រូវលើការការពារកីឡាករ និងដល់អង្គការសប្បុរសធម៌ផ្សេងៗ។ គាត់អះអាងថាបានពិគ្រោះជាមួយមេធាវីពន្ធដាររបស់គាត់ ដែលបានណែនាំថាអំណោយតាមទម្លាប់ទាំងនេះមិនតម្រូវឱ្យមានការប្រកាសពន្ធទេ។
ទោះជាយ៉ាងណាក៏ដោយ IGPN កំពុងផ្តោតលើតួនាទីរបស់មេបញ្ជាការ ដោយសារតែមន្រ្តីត្រូវបានគេមើលឃើញថាអមដំណើរ Mbappe ក្នុងការធ្វើដំណើរទៅកាន់ប្រទេសកាមេរូន និងទីក្រុង Vaucluse ក្នុងរដូវក្តៅឆ្នាំ២០២៣។ អាជ្ញាធរកំពុងស៊ើបអង្កេតថាតើការបង់ប្រាក់ទាំងនេះជាអំណោយស្របច្បាប់ ឬការទូទាត់សម្រាប់សេវាកម្មការពារឯកជន។ មេបញ្ជាការរងការចោទប្រកាន់ពីបទបំពានលើកាតព្វកិច្ចសុចរិតភាពរបស់ខ្លួន ដោយធ្វើដំណើរទាំងនេះ។ Mbappe បានបង្ហាញឆន្ទៈក្នុងការសហការយ៉ាងពេញលេញជាមួយនឹងការស៊ើបអង្កេត និងឆ្លើយសំណួរណាមួយទាក់ទងនឹងបញ្ហានេះ៕
(English) Lamine Yamal នឹងពាក់អាវលេខ១០ ដូចគ្នាទៅនឹងអតីតកីឡាករ Diego Maradona, Ronaldinho និងកីឡាករ Lionel Messi សម្រាប់ក្លិបអ្នកមានបុណ្យ FC Barcelona នៅរដូវកាលក្រោយ។ Yamal ពាក់អាវលេខ ១៩ កាលពីរដូវកាលមុន ខណៈដែលអាវលេខ ១០ ថ្មីៗបំផុតត្រូវបានពាក់ដោយកីឡាករ Ansu Fati ដែលនឹងត្រូវទៅលេងនៅក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្លិប Monaco ។
Lamine Yamal អមដោយគ្រួសាររបស់គាត់ បានទទួលអាវលេខ ១០ ពីប្រធានក្លឹបលោក Joan Laporta ។ Yamal បាននិយាយកាលពីថ្ងៃពុធនៅក្នុងពិធីប្រកាសរបស់ក្លឹបថា ខ្ញុំនឹងព្យាយាមកសាងផ្លូវផ្ទាល់ខ្លួនរបស់ខ្ញុំ ប៉ុន្តែកីឡាករក្មេងៗទាំងអស់ចង់ធ្វើដូចពួកគេ។ អ្នកទាំងបីដែលពាក់អាវលេខ ១០ ពីមុនមកគឺជាកីឡាករដែលមិនគួរឱ្យជឿ ពួកគេសុទ្ធតែជាកំពូលកីឡាករហើយខ្ញុំនឹងព្យាយាមដើរតាមគន្លងរបស់ពួកគេ។ ស្ថិតក្នុងវ័យ១៨ ឆ្នាំ Yamal អាចចុះហត្ថលេខាលើកិច្ចសន្យាបន្តដែលគាត់បានយល់ព្រមជាមួយ Barcelona កាលពីខែឧសភា រហូតដល់ឆ្នាំ ២០៣១ ។Yamal បានបន្តថា៖ «គោលដៅរបស់ខ្ញុំគឺដើម្បីរក្សាការឈ្នះនិងការរីកចម្រើន។ វាជាក្លឹបនៃជីវិតរបស់ខ្ញុំ វាជាផ្ទះរបស់ខ្ញុំ ខ្ញុំបាននៅទីនេះតាំងពីខ្ញុំអាយុ ៧ឆ្នាំ៕
ប្រភព៖ AP
(English) ទោះបីឈ្នះពានរង្វាន់ Club World Cup 2025 បន្ទាប់ពីផ្តួលម្ចាស់ជើងឯក Champions League Paris Saint Germain ដោយលទ្ធផល ៣-០ កាលពីល្ងាចថ្ងៃអាទិត្យនៅឯកីឡដ្ឋាន MetLife នៃរដ្ឋ New Jersey សហរដ្ឋអាមេរិក ក៏ក្លិប Chelsea មិនទាន់ទទួលបានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតពានរង្វាន់នេះនៅ២ ០២៩ នៅឡើយទេ ខណៈដែលក្រុមរងជើងឯក PSG មានកៅអីមួយរួចហើយ។
ពានរង្វាន់នេះគ្មានកៅអីស្វ័យប្រវត្តិទេ ទោះបីជាម្ចាស់ជើងឯកក៏ដោយ។ Chelsea ត្រូវតែឆ្លងកាត់ការជម្រុះជាមុនសិនដេម្បីទទួលបានកៅអី ១ ក្នុងចំណោមកៅអីទាំង ១២ របស់UEFA។ ផ្ទុយទៅវិញ PSG មានកៅអីរួចហើយដោយសារជាម្ចាស់ជើងឯក UEFA Champions League។ ជាមួយគ្នានេះដែរក្រុមចំនួន៣ផ្សេងទៀតក៏ទទួលបានកៅអីរួចហើយដែរ គឺក្រុមបាល់ទាត់ម៉ិកស៊ិក Cruz Azul ម្ចាស់ពានរង្វាន់ CONCACAF Champions Cup ឆ្នាំ ២០២៥ ។ ក្លិបបាល់ទាត់អេហ្ស៊ីប Pyramids និងក្រុម Al-Ahli របស់អារ៉ាប៊ីសាអូឌីត ក៏ធានាបានកន្លែងរបស់ពួកគេដោយការឈ្នះ CAF Champions League និង AFC Champions League Elite រៀងៗខ្លួន៕
(English) យោងតាមតួលេខផ្លូវការ ម្ចាស់ជើងឯកពានរង្វាន់ FIFA Club World Cup ២០២៥ ទទួលបានប្រាក់រង្វាន់សរុប ជាង ១២៥ លានដុល្លារ ដែលជាប្រាក់រង្វាន់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ Chelsea ទទួលបាន ប្រាក់រង្វាន់៤០លានដុល្លារសម្រាប់ការឈ្នះវគ្គផ្តាច់ព្រ័ត្រទៅលើ Paris Saint Germain បន្ថែមទៅនឹងប្រាក់រង្វាន់៨៥ លានដុល្លារសម្រាប់ការឈ្នះនៅដំណាក់កាលនីមួយៗ។ ជាមួយនឹងប្រាក់រង្វាន់ដ៏ច្រើននេះ តើកីឡាករម្នាក់ៗ ទទួលលុយប៉ុន្មាន?
យោងតាមការចេញផ្សាយរបស់គេហទំព័រ Legit.ng កាលពីថ្ងៃពុធទី ១៦ កក្កដា ២០២៥ បានឱ្យដឹងថា៖ ក្នុងចំណោមប្រាក់រង្វាន់ទាំងនោះ កីឡាករម្នាក់ៗនឹងទទួលបានប្រាក់រង្វាន់ជាង ៤៦ ម៉ឺនដុល្លារ ។ ទោះបីជាមិនផ្តល់ប្រាក់បៀវត្សរ៍គោលខ្ពស់បំផុតក៏ដោយ កីឡាករនឹងទទួលបានប្រាក់រង្វាន់ដ៏ច្រើន។ គំរូលើកទឹកចិត្តរបស់ក្លិបជាមួយនឹងប្រាក់រង្វាន់គឺទាក់ទងនឹងសមិទ្ធិផលជាក់លាក់ដូចជា វគ្គជម្រុះ Champions League និងការឈ្នះពានរង្វាន់។ វគ្គជម្រុះសម្រាប់ការប្រកួត Champions League បានបង្កឱ្យមានការកើនឡើងប្រាក់ឈ្នួលម្ភៃភាគរយសម្រាប់ក្រុម ខណៈដែលប្រាក់បន្ថែមត្រូវបានទទួលសម្រាប់ជ័យជម្នះ Europa Conference League ។
សរុបមក ១៥៣,៦៦ លានដុល្លារសម្រាប់ការងារក្នុងមួយខែ ដែលជាចំនួនដ៏ធំនៃប្រាក់រង្វាន់ដែលពួកគេរកបានក្នុងរដូវកាលនេះ។ សម្រាប់ការប្រៀបធៀប ការបង់ប្រាក់ទៅឱ្យអ្នកបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ នៅ Premier League ក្នុងរដូវកាល ២០២៤-២៥ គឺជិត ២២០ លានដុល្លារ៕
(English) Manchester City បានបន្តកុងត្រាថ្មីជាមួយក្រុមហ៊ុនសម្លៀកបំពាក់កីឡា Puma រយៈពេល ១០ ឆ្នាំទៀត ជាមួយនឹងតម្លៃជាង ១,៣៣ពាន់លានដុល្លារ ដែលធ្វើឱ្យវាក្លាយជាកិច្ចព្រមព្រៀងដ៏ធំបំផុតនៅក្នុង ប្រវត្តិសាស្ត្រ Premier League ។ កាលពីឆ្នាំ ២០១៩ City បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតសម្លៀកបំពាក់អាល្លឺម៉ង់តម្លៃត្រឹមតែជាង ៨៧ លានដុល្លារក្នុងមួយរដូវកាល តែពេលនេះគេបានយល់ព្រមបន្តរហូតដល់ឆ្នាំ២០៣៥ ជានឹងតម្លៃបំបែកកំណត់ត្រាជាង ១៣៣ លានដុល្លារក្នុងមួយឆ្នាំ។
តួលេខនេះលើសពីកិច្ចព្រមព្រៀងតម្លៃជាង ១២០ លានដុល្លារ ដែល គូប្រជែង Manchester United ចុះហត្ថលេខាជាមួយ Adidas ក្នុងឆ្នាំ២០២៣ ខណៈដែលម្ចាស់ជើងឯក Liverpool ក៏នឹងនៅជាមួយក្រុមហ៊ុនផលិតដូចគ្នាចាប់ពីរដូវកាលនេះបន្ទាប់ពីបានយល់ព្រមក្នុងតម្លៃជាង ៨០ដុល្លារក្នុងមួយរដូវកាល។ Man City ទទួលបានភាពជោគជ័យដែលមិនធ្លាប់មានពីមុនមកចាប់តាំងពីឆ្នាំ២០១៩ ដោយបានឈ្នះពានរង្វាន់ Premier League ចំនួន ៤ក៏ដូចជាឈ្នះពាន៣កាលពីពីរឆ្នាំមុន ប៉ុន្តែបានបញ្ចប់កាលដូវកាលមុនដោយគ្មានពានរង្វាន់ធំ។
កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ City បានប្រកាសពីប្រាក់ចំណូលកំណត់ត្រា Premier League ក្នុងតម្លៃ ៩៥៧ លានខណៈប្រាក់ចំណូលពាណិជ្ជកម្មបានកើនឡើងពី ៤៥៦ លានផោនដល់ ៤៦០ លានដុល្លារ។ លោក Ferran Soriano នាយកប្រតិបត្តិនៃក្រុម City Football Group (CFG) បាននិយាយថា យើងបានចូលរួមជាមួយក្រុមហ៊ុន Puma ជាមួយនឹងមហិច្ឆតាដើម្បីប្រកួតប្រជែង។ យើងសម្រេចបាននូវសមិទ្ធផលជាច្រីនក្នុងរយៈពេលប្រាំមួយរដូវកាលចុងក្រោយនេះ។ ចំណែកឯនាយកប្រតិបត្តិក្រុមហ៊ុន Puma លោក Arthur Hoeld បានបន្ថែមថា “ភាពជាដៃគូរបស់ Puma ជាមួយ Manchester City បានទទួលជោគជ័យយ៉ាងខ្លាំងទាំងក្នុង និងក្រៅទីលាន។ពានរង្វាន់ ដែលជាដំណាក់កាលដ៏ល្អឥតខ្ចោះសម្រាប់ផលិតផលដំណើរការ និងភាពជោគជ័យផ្នែកពាណិជ្ជកម្មរបស់យើងគឺពិសេស៕
ប្រភព៖ BBC
(English) សមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) បានដកជម្រើសជាតិរបស់ខ្លួន ចេញពីពានរង្វាន់ CAFA Nations Cup ជាផ្លូវការហើយ បន្ទាប់ពីពានរង្វាន់នេះបានផ្លាស់ប្តូរកាលវិភាគការប្រកួតនៅខាងក្រៅប្រតិទិនរបស់ FIFA (ថ្ងៃទី 29 ខែសីហា ដល់ថ្ងៃទី 8 ខែកញ្ញា)។ នេះមានន័យថាក្លិបមិនមានកាតព្វកិច្ចបញ្ចេញកីឡាករឱ្យជម្រើសជាតិទេ។
ខណៈដែលកីឡាករសំខាន់ៗមានមូលដ្ឋាននៅប្រទេសអេស្ប៉ាញ អាហ្សង់ទីន កូឡុំប៊ី និងជប៉ុន គ្រូបង្វឹកលោក Peter Cklamovski និយាយថា ដោយសារតែពានរង្វាន់នេះមិនស្ថិតក្នុងថ្ងៃ FIFA DAY អញ្ចឹងហើយ ក្លិបនានាមិនបានបញ្ចេញកីឡាករមកលេងជម្រើសជាតិទេ។ ដូច្នេះការប្រមូលផ្តុំក្រុមល្អបំផុតក្រោមលក្ខខណ្ឌទាំងនេះមិនអាចទៅរួចទេ»។ ពេលនេះ ម៉ាឡេស៊ីប្តូរការផ្តោតអារម្មណ៍ទាំងស្រុងទៅលើកាលវិភាគប្រកួតក្នុងខែកញ្ញា ដោយត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះ Asian Cup ដែលពួកគេត្រូវការឈ្នះដាច់ខាតទល់នឹង ឡាវ និងនេប៉ាល់៕
ប្រភព៖ ASEANFOOTBALL
(English) Liverpool នឹងដាក់អាវលេខ ២០ ចូលនិវត្តន៍ដើម្បីជាកិត្តិយសដល់ខ្សែប្រយុទ្ធ Diogo Jota ដែលបានស្លាប់យ៉ាងសោកនាដកម្មក្នុងគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងបងប្រុស Andre Silva កាលពីសប្តាហ៍មុន។ ហង្សក្រហមបានធ្វើការសម្រេចចិត្តបែបនេះបន្ទាប់ពីបានពិគ្រោះជាមួយប្រពន្ធរបស់ Jota គឺលោកស្រី Rute Cardoso និងក្រុមគ្រួសាររបស់គាត់ ដែលមានន័យថាកីឡាករអន្តរជាតិព័រទុយហ្គាល់នឹងក្លាយជាកីឡាករពាក់អាវលេខ ២០ របស់ Liverpool ជារៀងរហូត។ សេចក្តីថ្លែងការណ៍របស់ Liverpool បាននិយាយថាអាវលេខ២០នឹងត្រូវបានចូលនិវត្តន៍ក្នុងកិត្តិយស និងការចងចាំរបស់ Diogo នៅគ្រប់កម្រិតទាំងអស់” រួមទាំងក្រុមនារី និងគ្រប់សាលាបាល់ទាត់ទាំងអស់។
ពួកគេបានបន្ថែមថា នេះគឺជាការទទួលស្គាល់មិនត្រឹមតែការរួមចំណែកដែលមិនអាចកាត់ថ្លៃបានដរបស់កូនក្រុមមកពីប្រទេសព័រទុយហ្គាល់បានធ្វើចំពោះភាពជោគជ័យនៅលើទីលានរបស់ហង្សក្រហមក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះទេ ប៉ុន្តែក៏មានផលប៉ះពាល់ផ្ទាល់ខ្លួនយ៉ាងជ្រាលជ្រៅដែលគាត់មានចំពោះមិត្តរួមក្រុម មិត្តរួមការងារ និងអ្នកគាំទ្រ ព្រមទាំងទំនាក់ទំនងដ៏អស្ចារ្យដែលគាត់បានកសាងជាមួយពួកគេ។ Jota បានចូលរួមជាមួយ Liverpool ពី Wolves ក្នុងឆ្នាំ ២០២០ ដោយស៊ុតបញ្ចូលទីបាន ៦៥គ្រាប់ក្នុងការបង្ហាញខ្លួន១៨២ប្រកួត។ គាត់ក៏បានជួយពួកគេឱ្យឈ្នះពានរង្វាន់ FA Cup និង League Cup ក្នុងឆ្នាំ២០២២ថែមទាំងឈ្នះចុងក្រោយនៅឆ្នាំ២០២៤ និងពានរង្វាន់ Premier League កាលពីរដូវកាលមុន៕
(English) ទីបំផុត! ក្លិបអធិរាជ-ស Real Madrid បានចុះហត្ថលេខានាំយកខ្សែការពារ Alvaro Carreras ជាមួយនឹងកិច្ចសន្យារយៈពេល ៦ ឆ្នាំពី Benfica ក្នុងតម្លៃផ្ទេរប្រមាណ ៥០ លានផោន។ ជាការពិតណាស់! កីទ្បាករសញ្ជាតិអេស្ប៉ាញវ័យ ២២ ឆ្នាំរូបនេះគឺជាយុវជនថ្នាលរបស់ Real Madrid នៅក្នុងឆ្នាំ ២០១៧ ដល់ ២០២០ មុនពេលចូលរួមជាមួយនឹងក្លិបបិសាចក្រហម Manchester United។ Alvaro Carreras បានលេងឱ្យក្រុម Preston និង Granada ក្នុងលក្ខខណ្ឌខ្ចីពី United ប៉ុន្តែរូបគេមិនមានឱកាសបង្ហាញខ្លួននៅឯកីទ្បដ្ឋាន Old Trafford ជាមួយនឹងក្រុមធំទ្បើយ មុនពេលផ្លាស់ទៅកាន់ Benfica ក្នុងខែមករា ឆ្នាំ២០២៤ ក្នុងលក្ខខណ្ឌខ្ចីជើង បន្ទាប់មកក៏យកពី United ផ្តាច់កុងត្រាក្នុងតម្លៃផ្ទេរ ៥ លានផោន ក្នុងខែឧសភា ឆ្នាំ២០២៤ តែម្តង។
Benfica បាននិយាយថា៖ ក្នុងការប្រកាសពីការផ្ទេររបស់រូបទៅ Real Madrid ខាងក្រៅថា Manchester United នឹងទទួលបាន ២០% លើអ្វីដែលលើសពីចំនួនដែលពួកគេបានចំណាយសម្រាប់កីឡាករ។ Carreras ដែលបានបង្ហាញខ្លួន ៦៨ ដងឱ្យ Benfica និងស៊ុតបញ្ចូលទីបាន ៥ គ្រាប់បានជួយឱ្យពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងក្របខណ្ឌកំពូលព័រទុយហ្គាល់ កាលពីរដូវកាលមុន និងជាផ្នែកមួយនៃក្រុមរបស់ពួកគេនៅ Club World Cup ផងដែរ ៕