ads
(English) Lamine Yamal ទទួលបានអាវលេខ ១០ របស់ Barca
១៧-កក្កដា-២០២៥

(English) Lamine Yamal នឹងពាក់អាវលេខ១០ ដូចគ្នាទៅនឹងអតីតកីឡាករ Diego Maradona, Ronaldinho និងកីឡាករ Lionel Messi សម្រាប់ក្លិបអ្នកមានបុណ្យ FC Barcelona នៅរដូវកាលក្រោយ។ Yamal ពាក់អាវលេខ ១៩ កាលពីរដូវកាលមុន ខណៈដែលអាវលេខ ១០ ថ្មីៗបំផុតត្រូវបានពាក់ដោយកីឡាករ Ansu Fati ដែលនឹងត្រូវទៅលេងនៅក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្លិប Monaco ។

Lamine Yamal អមដោយគ្រួសាររបស់គាត់ បានទទួលអាវលេខ ១០ ពីប្រធានក្លឹបលោក Joan Laporta ។ Yamal បាននិយាយកាលពីថ្ងៃពុធនៅក្នុងពិធីប្រកាសរបស់ក្លឹបថា ខ្ញុំនឹងព្យាយាមកសាងផ្លូវផ្ទាល់ខ្លួនរបស់ខ្ញុំ ប៉ុន្តែកីឡាករក្មេងៗទាំងអស់ចង់ធ្វើដូចពួកគេ។ អ្នកទាំងបីដែលពាក់អាវលេខ ១០ ពីមុនមកគឺជាកីឡាករដែលមិនគួរឱ្យជឿ ពួកគេសុទ្ធតែជាកំពូលកីឡាករហើយខ្ញុំនឹងព្យាយាមដើរតាមគន្លងរបស់ពួកគេ។ ស្ថិតក្នុងវ័យ១៨ ឆ្នាំ Yamal អាចចុះហត្ថលេខាលើកិច្ចសន្យាបន្តដែលគាត់បានយល់ព្រមជាមួយ Barcelona កាលពីខែឧសភា រហូតដល់ឆ្នាំ ២០៣១ ។Yamal បាន​បន្ត​ថា​៖ «​គោល​ដៅ​របស់​ខ្ញុំ​គឺ​ដើម្បី​រក្សា​ការ​ឈ្នះ​និង​ការ​រីកចម្រើន​។ វាជាក្លឹបនៃជីវិតរបស់ខ្ញុំ វាជាផ្ទះរបស់ខ្ញុំ ខ្ញុំបាននៅទីនេះតាំងពីខ្ញុំអាយុ ៧ឆ្នាំ៕

ប្រភព៖ AP

ads