ព័ត៌មានកីឡាអាស៊ី
(English)
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា៖ ក្លិប Al-Nassr បានតែងតាំងលោក Jorge Jesus ធ្វើជាគ្រូបង្វឹក បន្ទាប់ពីចាកចេញពី Al-Hilal ដែលជាគូរប្រជែងរបស់ក្រុមថ្មីរបស់លោកនៅក្នុងក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro-League..។
បុរសសញ្ជាតិព័រទុយហ្គាល់វ័យ ៧០ ឆ្នាំរូបនេះបានដឹកនាំក្រុម Al-Hilal ឈ្នះពានរង្វាន់ចំនួន ៣ ក្នុងស្រុក កាលពីរដូវកាល ២០២៣-២៤ ប៉ុន្តែបានចាកចេញពីក្លិបនៅក្នុងខែឧសភា បន្ទាប់ពីចាញ់ Al-Ahli នៅវគ្គ ៤ ក្រុមចុងក្រោយ ក្នុងពានរង្វាន់ AFC Champions League elite..។ សូមជម្រាបថា លោក Jorge Jesus ជាអតីតគ្រូបង្វឹកដឹកនាំក្លិប Flamengo (លីគទី ១ របស់ប្រទេសប្រេស៊ីល) ឈ្នះពានរង្វាន់ចំនួន ៣ ក្នុងស្រុក មកជំនួសតំណែងរបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោក Stefano Pioli ដែលបានចុះកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយ Al-Nassr..៕
(English) គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ាក់ លោក Graham Arnold បានពន្យល់ពីហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់អ៊ីរ៉ាក់ ក្នុងការចូលរួមប្រកួតពានរង្វាន់ King’s Cup 2025 ក្នុងខែកញ្ញា បើទោះបីជាដំបូងបានបដិសេធមិនចូលរួមក៏ដោយ។ លោកបាននិយាយថា៖ «ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ យើងបានទាក់ទងជាមួយក្រុមបាល់ទាត់ជម្រើសជាតិអាស៊ីកំពូលៗជាច្រើន ដើម្បីរៀបចំការប្រកួតមិត្តភាព ប៉ុន្តែពួកគេទាំងអស់ជាប់ដៃណាត់ ការប្រកួត ជាមួយក្រុមផ្សេងទៀតរួចហើយ»។
«យើងថែមទាំងបានទាក់ទងទៅសមាគមកីឡាបាល់ទាត់គុយវ៉ែត ដើម្បីរៀបចំការប្រកួតមិត្តភាពនៅខែកញ្ញា ប្រហែលជានៅទីក្រុង Basra ឬសូម្បីតែនៅប្រទេសគុយវ៉ែតតែម្ដង ប៉ុន្តែពួកគេបានសុំទោស ខណៈដែលពួកគេកំពុងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម »។ ការសម្រេចចិត្តចូលរួមក្នុងពានរង្វាន់ King’s Cup 2025 បានកើតឡើងបន្ទាប់ពីក្រុមជម្រើសអូឡាំពិកអារ៉ាប៊ីសាអូឌីតបានដកខ្លួនចេញ ហើយសហព័ន្ធបាល់ទាត់អ៊ីរ៉ាក់បានផ្លាស់ប្តូរចិត្តមកចូលរួមឡើងវិញ។ លោក Graham Arnold បានបន្ថែមថា ៖«យើងមិនចង់ជួបជាមួយ អារ៉ាប៊ីសាអូឌីត ក្នុងដំណាក់កាលនេះទេ ដូច្នេះការប្រកួតនេះបង្ហាញ ពីឱកាសដ៏ល្អសម្រាប់ខ្ញុំក្នុងការយល់ដឹងកាន់តែច្បាស់អំពីកីឡាកររបស់ខ្ញុំ»។
ព័ត៌មានកីឡាអន្តរជាតិ
(English) ការប្រកួតបាល់ទាត់ក្របខ័ណ្ឌអ៊ីតាលី Serie A រវាងក្រុមពីរដែលមានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីគ្នាអាចនឹងប្រារព្ធធ្វើឡើងនៅប្រទេសអូស្ត្រាលីឆ្នាំក្រោយ។ សហព័ន្ធបាល់ទាត់អ៊ីតាលីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា យើងកំពុងមានគម្រោងមួយដើម្បី នាំយក ការប្រកួតក្របខ័ណ្ឌ Serie A រវាងក្រុម AC Milan និងក្រុម Como នៅទីក្រុង Perth ប្រទេសអូរស្ត្រាលីនៅក្នុងខែកុម្ភៈ។ FIGC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមប្រឹក្សាភិបាលបានផ្តល់មតិវិជ្ជមានចំពោះសំណើរបស់លីកក្នុងការប្រកួត Milan-Como នៅទីក្រុង Perth។ យើងកំពុងពិចារណាពីការប្រកួតនៅក្រៅដីជាប្រវត្តិសាស្ត្រ ដោយពិចារណាថានីតិវិធីដ៏ស្មុគស្មាញក៏ត្រូវការភ្លើងខៀវជាផ្លូវការពីសហព័ន្ធអូស្ត្រាលី UEFA សហព័ន្ធបាល់ទាត់អាស៊ី និង FIFA ផងដែរ។
លីគបាល់ទាត់អេស្ប៉ាញបានព្យាយាមយ៉ាងហោចណាស់បីដងក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ ដើម្បីប្រកួតរដូវកាលធម្មតាទៅកាន់សហរដ្ឋអាមេរិក។ ផែនការនៅក្នុងឆ្នាំ២០១៨និង ២០១៩ ត្រូវបានលុបចោលបន្ទាប់ពីមានការប្រឆាំងដោយសហព័ន្ធបាល់ទាត់របស់ប្រទេសអេស្ប៉ាញ និងសហជីពរបស់កីឡាករ ខណៈដែលសំណើមួយផ្សេងទៀតត្រូវបានលុបចោលកាលពីឆ្នាំមុនដោយសារតែពេលវេលាកំណត់។ FIGC ជឿជាក់ថា UEFA អាចអនុម័តគម្រោងនេះដោយសារតែ ភាពពិសេសដាច់ខាតនៃសំណើ”។ ការប្រកួតគ្រោងធ្វើឡើងនៅចុងសប្តាហ៍នៃថ្ងៃទី៧-៨ ខែកុម្ភៈ ប៉ុន្តែកីឡដ្ឋាន San Siro របស់ Milan នឹងរៀបចំពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅថ្ងៃសុក្រ៕
(English) តុលាការអេស្ប៉ាញកាលពីថ្ងៃពុធបានកាត់ទោសគ្រូបង្វឹកក្រុមជម្រីសជាតិប្រេស៊ីលលោក Carlo Ancelotti ឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំពីបទក្លែងបន្លំពន្ធក្នុងអំឡុងពេលដែលលោកដឹកនាំនៅ Real Madrid ក្នុងឆ្នាំ ២០១៣-១៥ ។ Ancelotti វ័យ ៦៦ ឆ្នាំបានបញ្ចប់ការប្រកបទីពីរជាមួយ Real នៅចុងបញ្ចប់នៃរដូវកាលមុន ហើយបានចូលបម្រើការងារនៅប្រេស៊ីល។
តុលាការក្រុងម៉ាឌ្រីដក៏បានពិន័យលោក Ancelotti ជាង ៤៥ ម៉ឺនដុល្លារ ផងដែរ។រដ្ឋអាជ្ញាអេស្ប៉ាញបានចោទប្រកាន់លោក Ancelotti ពីបទឆបោកប្រាក់រដ្ឋចំនួន ១ លានដុល្លារនៅក្នុងឆ្នាំ ២០១៣និង ២០១៥ ។ រដ្ឋអាជ្ញាបានស្វែងរកការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់៤ ឆ្នាំ ៩ខែ ពីបទក្លែងបន្លំពន្ធចំនួនពីរ ប៉ុន្តែចុងក្រោយមិនបានសម្រេចទេ។ នៅក្រោមច្បាប់របស់អេស្ប៉ាញ ការកាត់ទោសក្រោមពីរឆ្នាំសម្រាប់ឧក្រិដ្ឋកម្មអហិង្សាមិនតម្រូវឱ្យជនជាប់ចោទដោយគ្មានការផ្តន្ទាទោសពីមុនជាប់ពន្ធនាគារទេ៕
ប្រភព៖ BBC
(English) Tottenham បានបញ្ចប់រួចរាល់ជាស្ថាពរ នៅក្នុងការចុះហត្ថលេខាទិញខ្សែបម្រើ Mohammed Kudus ពីក្លិប West Ham ក្នុងតម្លៃជាង៧៥ លានដុល្លារ។ កាលពីសប្តាហ៍មុន West Ham បានច្រានចោលការដេញថ្លៃដំបូងចំនួនជាង ៦៧ លានដុល្លារពី Tottenham តែទីបំផុតខ្សែបម្រើសញ្ជាតិហ្គាណាបានយល់ព្រម ក្នុងកិច្ចសន្យារយៈពេល ៦ ឆ្នាំរហូតដល់ឆ្នាំ ២០៣១។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្លិប, Kudus បន្ទាប់ពីចុះហត្ថលេខា Kudus បាននិយាយថាខ្ញុំតែងតែចង់លេងនៅកម្រិតខ្ពស់បំផុត ។គាត់បានបន្ថែមថា៖ ខ្ញុំសប្បាយចិត្តណាស់ ហើយមិនអាចរង់ចាំចាប់ផ្តើមបានឡើយ។
គាត់អាចបានចូលរួមជាមួយខ្សែបម្រើ Morgan Gibbs-White របស់ក្លឹប Nottingham ដែលនឹងត្រូវទៅពិនិត្យសុខភាពនៅក្លឹប Spurs នៅថ្ងៃសុក្រ មុនពេលបញ្ចប់ការផ្លាស់ប្តូរតម្លៃជាង៨១លានដុល្លារ។ Kudus វ័យ ២៤ ឆ្នាំស៊ុតបញ្ចូលទីបាន១៩ គ្រាប់ក្នុងការបង្ហាញខ្លួន ៨០ដងសម្រាប់ West Ham កំឡុងពេលលេងរយៈពេល២ ឆ្នាំបន្ទាប់ពីចូលរួមជាមួយ Ajax៕
(English) ខ្សែប្រយុទ្ធ Lamine Yamal បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយទិញខ្សែ ក ពេជ្រសម្រាប់ខ្លួនគាត់តម្លៃជាង៤៦ម៉ឺនដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Tribuna កាលពីថ្ងៃពុធទី ៩
កក្កដា ២០២៥។ ខ្សែកនេះមានបណ្តោងអក្សរកាត់ឈ្មោះរបស់គាត់គឺ L-Y ដ៏លេចធ្លោ។នេះជាកាដូថ្ងៃកំណើតរបស់ Lamine ខណៈកម្មវិធីជប់លៀងឯកជនរបស់គាត់នឹងធ្វើឡើងនៅសប្តាហ៍ក្រោយតែមិនទាន់ប្រាប់ទីតាំងនៅឡេីយទេ។
កាលពី២ឆ្នាំមុន Lamine រកមិនបាន៤៦ម៉ឺនដុល្លារទេ ក្នុងមួយឆ្នាំ ប៉ុន្តែតារាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលធ្វើឱ្យគាត់ក្លាយជាអ្នករកចំណូលបានច្រើនជាងគេទីបីរបស់ Barca ក្នុងតម្លៃជិត២០លានដុល្លារ ក្នុងមួយរដូវកាល៕
(English) ខ្សែប្រយុទ្ធចំណូលថ្មី Joao Pedro ស៊ុតបញ្ចូលទីបាន ២ គ្រាប់ម្នាក់ឯងជួយឱ្យ Chelsea ឈ្នះ Fluminense ដោយលទ្ធផល ២-០ កក់បានកៅអីមួយឡើងទៅវគ្គផ្តាច់ព្រ័ត្រClub World Cup ដែលអាចជួបជាមួយ Real Madrid ឬ Paris Saint Germain ។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលើកដំបូងប្រឆាំងជាមួយក្លឹបកុមារភាព Fluminense ជាមួយនឹងការស៊ុតបញ្ចូលទីគ្រាប់ដំបូងនៅនាទី ១៨ និងគ្រាប់ទីពីរនៅនាទី ៥៦ ហើយបានរក្សាលទ្ធផលនេះរហូតដល់ចប់ការប្រកួត។
ជ័យជម្នះនេះមានន័យថា Joao Pedro រកលុយបានជិត៣០លានដុល្លារសងក្លិប Chelsea ដែលបានទិញគាត់កាលពីសប្តាហ៍មុនក្នុងតម្លៃជាង ៧៤ លានដុល្លារ ពីក្លិប Brighton ។ កាលពីថ្ងៃទី២ខែកក្កដា ឆ្នាំ២០២៥ Pedro បានចុះហត្ថលេខាជាមួយក្លឹប Premier League លើកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ២០៣៣សម្រាប់តម្លៃជាង៧៤លានដុល្លារបូកនឹងប្រាក់រង្វាន់ជិត១០លានដុល្លារទៀត។គាត់ត្រូវបានបញ្ចូលក្នុងក្រុមបាល់ទាត់ពិភពលោក FIFA Club World Cup ឆ្នាំ២០២៥ របស់ Chelsea ក្នុងអំឡុងពេលនៃការចុះឈ្មោះជាលើកទីពីរនៃការប្រកួតនៅថ្ងៃដដែលនោះ។ គិតមកដល់លុយជាង១១១ លានដុល្លាររួចហើយ។ ប្រសិនបើChelsea ឈ្នះវគ្គផ្តាច់ព្រ័ត្រគេអាចរកបាន៤០លានបន្ថែមទៀតតែបើចាញ់ ចំណាត់ថ្នាក់លេខ២ ក៏ទទួលបានប្រាក់រង្វាន់៣០លានដុល្លារដែរ៕
(English) យោងតាមគេហទំព័រGivemesport.com ចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្លឹបបាល់ទាត់ចំនួន២០ដែលបានចំណាយលុយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Premier League។ ប្រភពខាងដដែលក៏បានបញ្ជាក់ដែរថា ក្នុងចំណោមក្លឹបទាំង២០នោះ ក្លឹបតោខៀវChelsea ឈរកំពូលតារាងជាមួយនឹងការចំណាយលុយសរុបជាង៤,៦ពាន់លានដុល្លារ។ សូមតារាងមើលខាងក្រោមៈ
(English) UEFA បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់ Real Madrid ប្រឆាំងនឹងការដាក់ទណ្ឌកម្មលើ Kylian Mbappe, Antonio Rudiger និង Dani Ceballos។ UEFA បានពិន័យកីឡាករ Mbappe ជាង ៥០០០០ដុល្លារ Rudigerជាង ៤០០០០ដុល្លារ និង Ceballos ជាង ៣០០០០ពីបទ “បំពានច្បាប់ជាមូលដ្ឋាននៃការប្រព្រឹត្តមិនសមរម្យ ដូចដែលមានចែងក្នុងមាត្រា 11.2.b នៃបទប្បញ្ញត្តិវិន័យរបស់ UEFA។
កីឡាករក៏ត្រូវបានកាត់ទោសព្យួរមួយប្រកួតផងដែរ ដែលនឹងត្រូវអនុវត្តក្នុងករណីមានបទល្មើសកើតឡើងម្តងទៀត។ តាមពិតទៅករណីនេះវាបានកើតឡើងកាលពីខែមេសា នៅពេលដែល Real Madrid ប៉ះ Atletico Madrid ក្នុងការប្រកួត Champions League ជុំទី 16 ជើងទីពីរ។Mbappe បានអបអរជ័យជម្នះដោយការចាប់ប្រដាប់ភេទរបស់គាត់ ខណៈពេលដែល Rudiger ធ្វើកាយវិការសម្លាប់ដោយមេដៃកាត់បំពង់ករបស់គាត់៕