ads
(English) Pedro សង Chelsea​ ៣០លានដុល្លារ និងកក់កៅអីឡើងវគ្គផ្តាច់ព្រ័ត្រ
០៩-កក្កដា-២០២៥

(English) ខ្សែប្រយុទ្ធចំណូលថ្មី Joao Pedro ស៊ុតបញ្ចូលទីបាន ២ គ្រាប់ម្នាក់ឯងជួយឱ្យ Chelsea ឈ្នះ Fluminense ដោយលទ្ធផល ២-០ កក់បានកៅអីមួយឡើងទៅវគ្គផ្តាច់ព្រ័ត្រClub World Cup ដែលអាចជួបជាមួយ Real Madrid ឬ Paris Saint Germain ។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលើកដំបូងប្រឆាំងជាមួយក្លឹបកុមារភាព Fluminense ជាមួយនឹងការស៊ុតបញ្ចូលទីគ្រាប់ដំបូងនៅនាទី ១៨ និងគ្រាប់ទីពីរនៅនាទី ៥៦ ហើយបានរក្សាលទ្ធផលនេះរហូតដល់ចប់ការប្រកួត។

ជ័យជម្នះនេះមានន័យថា Joao Pedro រកលុយបានជិត៣០លានដុល្លារសងក្លិប Chelsea ដែលបានទិញគាត់កាលពីសប្តាហ៍មុនក្នុងតម្លៃជាង ៧៤ លានដុល្លារ ពីក្លិប Brighton ។ កាលពីថ្ងៃទី២ខែកក្កដា ឆ្នាំ២០២៥  Pedro បានចុះហត្ថលេខាជាមួយក្លឹប Premier League  លើកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ២០៣៣សម្រាប់តម្លៃជាង៧៤លានដុល្លារបូកនឹងប្រាក់រង្វាន់ជិត១០លានដុល្លារទៀត។គាត់ត្រូវបានបញ្ចូលក្នុងក្រុមបាល់ទាត់ពិភពលោក FIFA Club World Cup ឆ្នាំ២០២៥ របស់ Chelsea ក្នុងអំឡុងពេលនៃការចុះឈ្មោះជាលើកទីពីរនៃការប្រកួតនៅថ្ងៃដដែលនោះ។ គិតមកដល់លុយជាង១១១ លានដុល្លាររួចហើយ។ ប្រសិនបើChelsea ឈ្នះវគ្គផ្តាច់ព្រ័ត្រគេអាចរកបាន៤០លានបន្ថែមទៀតតែបើចាញ់ ចំណាត់ថ្នាក់លេខ២ ក៏ទទួលបានប្រាក់រង្វាន់៣០លានដុល្លារដែរ៕

ប្រភព៖ BBC

ads