ads
(English) Man City បន្តកុងត្រាថ្មីជាមួយ Puma តម្លៃជាង ​១​ ពាន់​លាន​ដុល្លារ
១៦-កក្កដា-២០២៥

(English) Manchester City បានបន្តកុងត្រាថ្មីជាមួយក្រុមហ៊ុនសម្លៀកបំពាក់កីឡា Puma រយៈពេល ១០ ឆ្នាំទៀត ជាមួយនឹងតម្លៃជាង ១,៣៣ពាន់លានដុល្លារ ដែលធ្វើឱ្យវាក្លាយជាកិច្ចព្រមព្រៀងដ៏ធំបំផុតនៅក្នុង ប្រវត្តិសាស្ត្រ Premier League ។ កាលពីឆ្នាំ ២០១៩ City បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតសម្លៀកបំពាក់អាល្លឺម៉ង់តម្លៃត្រឹមតែជាង ៨៧ លានដុល្លារក្នុងមួយរដូវកាល តែពេលនេះគេបានយល់ព្រមបន្តរហូតដល់ឆ្នាំ២០៣៥ ជានឹងតម្លៃបំបែកកំណត់ត្រាជាង ​១៣៣ លានដុល្លារ​ក្នុងមួយឆ្នាំ។

តួលេខនេះលើសពីកិច្ចព្រមព្រៀងតម្លៃជាង ១២០ លានដុល្លារ ដែល គូប្រជែង Manchester United ចុះហត្ថលេខាជាមួយ Adidas ក្នុងឆ្នាំ២០២៣ ខណៈដែលម្ចាស់ជើងឯក Liverpool ក៏នឹងនៅជាមួយក្រុមហ៊ុនផលិតដូចគ្នាចាប់ពីរដូវកាលនេះបន្ទាប់ពីបានយល់ព្រមក្នុងតម្លៃជាង ៨០ដុល្លារក្នុងមួយរដូវកាល។ Man City ទទួលបានភាពជោគជ័យដែលមិនធ្លាប់មានពីមុនមកចាប់តាំងពីឆ្នាំ២០១៩ ដោយបានឈ្នះពានរង្វាន់ Premier League ចំនួន ៤ក៏ដូចជាឈ្នះពាន៣កាលពីពីរឆ្នាំមុន ប៉ុន្តែបានបញ្ចប់កាលដូវកាលមុនដោយគ្មានពានរង្វាន់ធំ។

កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤  City បានប្រកាសពីប្រាក់ចំណូលកំណត់ត្រា Premier League ក្នុងតម្លៃ ៩៥៧ លានខណៈប្រាក់ចំណូលពាណិជ្ជកម្មបានកើនឡើងពី ៤៥៦ លានផោនដល់ ៤៦០ លានដុល្លារ។ លោក Ferran Soriano នាយកប្រតិបត្តិនៃក្រុម City Football Group (CFG) បាននិយាយថា យើងបានចូលរួមជាមួយក្រុមហ៊ុន Puma ជាមួយនឹងមហិច្ឆតាដើម្បីប្រកួតប្រជែង។ យើងសម្រេចបាននូវសមិទ្ធផលជាច្រីនក្នុងរយៈពេលប្រាំមួយរដូវកាលចុងក្រោយនេះ។ ចំណែកឯនាយកប្រតិបត្តិក្រុមហ៊ុន Puma លោក Arthur Hoeld បានបន្ថែមថា “ភាពជាដៃគូរបស់ Puma ជាមួយ Manchester City បានទទួលជោគជ័យយ៉ាងខ្លាំងទាំងក្នុង និងក្រៅទីលាន។ពានរង្វាន់ ដែលជាដំណាក់កាលដ៏ល្អឥតខ្ចោះសម្រាប់ផលិតផលដំណើរការ និងភាពជោគជ័យផ្នែកពាណិជ្ជកម្មរបស់យើងគឺពិសេស៕

ប្រភព៖ BBC

 

ads