ads
(English) ក្លិប ៤ មានកៅអីប្រកួត FIFA Club World Cup ឆ្នាំ២០២៩ រួចហើយ
១៦-កក្កដា-២០២៥

(English) ទោះបីឈ្នះពានរង្វាន់ Club World Cup 2025 បន្ទាប់ពីផ្តួលម្ចាស់ជើងឯក Champions League Paris Saint Germain ដោយលទ្ធផល ៣-០ កាលពីល្ងាចថ្ងៃអាទិត្យនៅឯកីឡដ្ឋាន MetLife នៃរដ្ឋ New Jersey សហរដ្ឋអាមេរិក ក៏ក្លិប Chelsea មិនទាន់ទទួលបានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតពានរង្វាន់នេះនៅ២ ០២៩ នៅឡើយទេ ខណៈដែលក្រុមរងជើងឯក PSG មានកៅអីមួយរួចហើយ។

ពានរង្វាន់នេះគ្មានកៅអីស្វ័យប្រវត្តិទេ ទោះបីជាម្ចាស់ជើងឯកក៏ដោយ។ Chelsea ត្រូវតែឆ្លងកាត់ការជម្រុះជាមុនសិនដេម្បីទទួលបានកៅអី ១ ក្នុងចំណោមកៅអីទាំង ១២ របស់UEFA។ ផ្ទុយទៅវិញ PSG មានកៅអីរួចហើយដោយសារជាម្ចាស់ជើងឯក UEFA Champions League។ ជាមួយគ្នានេះដែរក្រុមចំនួន៣ផ្សេងទៀតក៏ទទួលបានកៅអីរួចហើយដែរ គឺក្រុមបាល់ទាត់ម៉ិកស៊ិក Cruz Azul ម្ចាស់ពានរង្វាន់ CONCACAF Champions Cup ឆ្នាំ ២០២៥ ។ ក្លិបបាល់ទាត់អេហ្ស៊ីប Pyramids និងក្រុម Al-Ahli របស់អារ៉ាប៊ីសាអូឌីត ក៏ធានាបានកន្លែងរបស់ពួកគេដោយការឈ្នះ CAF Champions League និង AFC Champions League Elite រៀងៗខ្លួន៕

ads