

(English) ទីបំផុត! ក្លិបអធិរាជ-ស Real Madrid បានចុះហត្ថលេខានាំយកខ្សែការពារ Alvaro Carreras ជាមួយនឹងកិច្ចសន្យារយៈពេល ៦ ឆ្នាំពី Benfica ក្នុងតម្លៃផ្ទេរប្រមាណ ៥០ លានផោន។ ជាការពិតណាស់! កីទ្បាករសញ្ជាតិអេស្ប៉ាញវ័យ ២២ ឆ្នាំរូបនេះគឺជាយុវជនថ្នាលរបស់ Real Madrid នៅក្នុងឆ្នាំ ២០១៧ ដល់ ២០២០ មុនពេលចូលរួមជាមួយនឹងក្លិបបិសាចក្រហម Manchester United។ Alvaro Carreras បានលេងឱ្យក្រុម Preston និង Granada ក្នុងលក្ខខណ្ឌខ្ចីពី United ប៉ុន្តែរូបគេមិនមានឱកាសបង្ហាញខ្លួននៅឯកីទ្បដ្ឋាន Old Trafford ជាមួយនឹងក្រុមធំទ្បើយ មុនពេលផ្លាស់ទៅកាន់ Benfica ក្នុងខែមករា ឆ្នាំ២០២៤ ក្នុងលក្ខខណ្ឌខ្ចីជើង បន្ទាប់មកក៏យកពី United ផ្តាច់កុងត្រាក្នុងតម្លៃផ្ទេរ ៥ លានផោន ក្នុងខែឧសភា ឆ្នាំ២០២៤ តែម្តង។
Benfica បាននិយាយថា៖ ក្នុងការប្រកាសពីការផ្ទេររបស់រូបទៅ Real Madrid ខាងក្រៅថា Manchester United នឹងទទួលបាន ២០% លើអ្វីដែលលើសពីចំនួនដែលពួកគេបានចំណាយសម្រាប់កីឡាករ។ Carreras ដែលបានបង្ហាញខ្លួន ៦៨ ដងឱ្យ Benfica និងស៊ុតបញ្ចូលទីបាន ៥ គ្រាប់បានជួយឱ្យពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងក្របខណ្ឌកំពូលព័រទុយហ្គាល់ កាលពីរដូវកាលមុន និងជាផ្នែកមួយនៃក្រុមរបស់ពួកគេនៅ Club World Cup ផងដែរ ៕
ប្រភព៖ BBC