

(English) Liverpool នឹងដាក់អាវលេខ ២០ ចូលនិវត្តន៍ដើម្បីជាកិត្តិយសដល់ខ្សែប្រយុទ្ធ Diogo Jota ដែលបានស្លាប់យ៉ាងសោកនាដកម្មក្នុងគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងបងប្រុស Andre Silva កាលពីសប្តាហ៍មុន។ ហង្សក្រហមបានធ្វើការសម្រេចចិត្តបែបនេះបន្ទាប់ពីបានពិគ្រោះជាមួយប្រពន្ធរបស់ Jota គឺលោកស្រី Rute Cardoso និងក្រុមគ្រួសាររបស់គាត់ ដែលមានន័យថាកីឡាករអន្តរជាតិព័រទុយហ្គាល់នឹងក្លាយជាកីឡាករពាក់អាវលេខ ២០ របស់ Liverpool ជារៀងរហូត។ សេចក្តីថ្លែងការណ៍របស់ Liverpool បាននិយាយថាអាវលេខ២០នឹងត្រូវបានចូលនិវត្តន៍ក្នុងកិត្តិយស និងការចងចាំរបស់ Diogo នៅគ្រប់កម្រិតទាំងអស់” រួមទាំងក្រុមនារី និងគ្រប់សាលាបាល់ទាត់ទាំងអស់។
ពួកគេបានបន្ថែមថា នេះគឺជាការទទួលស្គាល់មិនត្រឹមតែការរួមចំណែកដែលមិនអាចកាត់ថ្លៃបានដរបស់កូនក្រុមមកពីប្រទេសព័រទុយហ្គាល់បានធ្វើចំពោះភាពជោគជ័យនៅលើទីលានរបស់ហង្សក្រហមក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះទេ ប៉ុន្តែក៏មានផលប៉ះពាល់ផ្ទាល់ខ្លួនយ៉ាងជ្រាលជ្រៅដែលគាត់មានចំពោះមិត្តរួមក្រុម មិត្តរួមការងារ និងអ្នកគាំទ្រ ព្រមទាំងទំនាក់ទំនងដ៏អស្ចារ្យដែលគាត់បានកសាងជាមួយពួកគេ។ Jota បានចូលរួមជាមួយ Liverpool ពី Wolves ក្នុងឆ្នាំ ២០២០ ដោយស៊ុតបញ្ចូលទីបាន ៦៥គ្រាប់ក្នុងការបង្ហាញខ្លួន១៨២ប្រកួត។ គាត់ក៏បានជួយពួកគេឱ្យឈ្នះពានរង្វាន់ FA Cup និង League Cup ក្នុងឆ្នាំ២០២២ថែមទាំងឈ្នះចុងក្រោយនៅឆ្នាំ២០២៤ និងពានរង្វាន់ Premier League កាលពីរដូវកាលមុន៕
ប្រភព៖ BBC