ព័ត៌មានកីឡាអន្តរជាតិ
(English)
អ្នកចាត់ការរបស់ក្លិបអធិរាជ-ស Real Madrid គឺលោក Carlo Ancelotti បានសរសើរដល់ខ្សែប្រយុទ្ធ Kylian Mbappe បន្ទាប់ពីរូបគេរកបាន Hat-Trick ទម្លាក់ Manchester City ចេញពីក្របខណ្ឌ UEFA Champions League សម្រាប់ការប្រកួតជើងទី ២ វគ្គ Play-Off ទ្បើងទៅវគ្គ ១៦ ក្រុមចុងក្រោយ។ Real Madrid បានយកឈ្នះលើ Manchester City នៅជើងទី ២ ក្នុងលទ្ធផល ៣-១ ខណៈដែលជើងទី ១ ក្នុងលទ្ធផល ២-៣ មានន័យថាសរុបទាំងពីរជើងគឺ ៦-៣។
យ៉ាងណា បន្ទាប់ពីរកបាន Hat-Trick សម្រាប់ការប្រកួតខាងលើនេះ លោក Carlo Ancelotti បានថ្លៃងប្រាប់នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយពីបញ្ចប់ការប្រកួតថា៖ Mbappe មានសក្ដានុពលក្នុងការឈានទៅដល់កម្រិតដូចគ្នានឹង Cristiano Ronaldo ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមរហូតដល់ ៤៥១ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៤៣៨ ប្រកួតសម្រាប់ក្រុមឈ្នះពានរង្វាន់ Champions League ចំនួន ១៥ ដង។ «គ្រប់គ្នាបានរង់ចាំការស៊ុតបញ្ចូលទី Hat-Trick របស់រូបគេ ហើយទីបំផុតវាបានមកដល់ហើយ។ ប៉ុន្តែ Mbappe មិនមែនតែម្នាក់នោះទេ យើងមានកីឡាករជាច្រើនដែលធ្វើឱ្យមានការផ្លាស់ប្តូរ។ ហើយពួកគេធ្វើឱ្យមានភាពខុសគ្នាជាមួយនឹងការងាររួមរបស់ពួកគេលើសពីគុណភាពបុគ្គលរបស់ពួកគេដែលគួរឱ្យកត់សម្គាល់»។
កីទ្បាករអន្តរជាតិបារាំងវ័យ ២៦ ឆ្នាំរូបនេះរកបាន ២៥៦ គ្រាប់ក្នុងការបង្ហាញខ្លួន ៣០៨ ប្រកួតឱ្យក្រុម Paris Saint Germain រយៈពេលជាង ៦ ឆ្នាំ បាននិយាយថា៖ រូបគេមិនខ្វល់អំពីការក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាគេទេ ប្រសិនបើមិនទាន់ឈ្នះពានរង្វាន់»។ គួរបញ្ជាក់ថា ក្រុមការពារតំណែងជើងឯក Real Madrid បើមិនប៉ះ Bayer Leverkusen ក៏ Atletico Madrid សម្រាប់ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ ពីព្រោះវាអាស្រ័យការចាប់ឆ្នោត នាថ្ងៃសុក្រទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ខណៈដែលពួកគេក៏សម្លឹងមើលក្នុងការឈ្នះពានរង្វាន់ខាងលើនេះជាលើកទី ១៦ ក្នុងប្រវត្តិសាស្រ្តផងដែរ៕
ប្រភព៖ Reuter
(English) ខ្សែបម្រើរបស់ក្លិបអធិរាជស-រ Real Madrid គឺ Jude Bellingham ត្រូវបានពិន័យ ២ ប្រកួតនៅ La Liga បន្ទាប់ពីរូបគេទទួលបានក្រហម អំទ្បុងពេលក្រុមប្រកួតស្មើគ្នាជាមួយនឹង Osasuna សម្រាប់ការប្រកួតលីគ កាលថ្ងៃសៅរ៍មុន។ កីទ្បាករអន្តរជាតិអង់គ្លេសវ័យ ២១ ឆ្នាំរូបនេះត្រូវបានបណ្តេញចេញពីទីលាននៅក្នុងនាទីទី ៣៩ សម្រាប់ការពន័យ និងប្រើប្រាស់ពាក្យមិនសមរម្យទៅកាន់អាជ្ញាកណ្តាលកាត់សេចក្តី លោក Jose Luis Munuera Montero។
កាលពីថ្ងៃអង្គារ៍ សហព័ន្ធកីទ្បាបាល់ទាត់អេស្ប៉ាញ (RFEF) បានថ្កោលទោសការបំពាន “គួរឱ្យស្អប់ខ្ពើម” Montero បានទទួលតាំងពីពេលនោះមក។
បន្ថែមពីនេះ គណៈកម្មាធិការវិន័យរបស់ RFEF បានសម្រេចកាលពីថ្ងៃពុធថា Bellingham គួរតែត្រូវបានដាក់ទណ្ឌកម្មចំពោះអ្វីដែលខ្លួនបាននិយាយថាជា “អាកប្បកិរិយានៃការមើលងាយ ឬខ្វះការពិចារណាចំពោះអាជ្ញាកណ្តាល។ ដូច្នេហើយ មានន័យថា Jude Bellingham នឹងត្រូវអវត្តមាន សម្រាប់ការប្រកួតនៅ La Liga ដោយក្រុម Real Madrid ប៉ះគ្នាជាមួយ Girona និង Real Betis ជាដើម។
អតីតកីទ្បាកររបស់ក្លិប Birmingham City បានអះអាងថា៖ «ភាសារបស់រូបគេត្រូវបានយល់ខុសដោយអាជ្ញាកណ្តាល លោក Montero ។ ដោយបន្ថែមទៀតថា« មិនមានចេតនាប្រមាថរូបលោកទេ»។ Real Madrid បានថ្លៃងប្រាប់សារព័ត៌មាន Reuters ថាក្លិបនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការព្យួរខាងលើនេះ។
Real Madrid ត្រូវប៉ះគ្នាជាមួយនឹង Real Sociedad នាវគ្គ ៤ ក្រុមចុងក្រោយ នៃពានក្នុងពានរង្វាន់ Copa del Rey ក្នុងជើងទី ១ នាចុងសប្តាហ៍ក្រោយ មុនពេល Jude Bellingham នឹងត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់ការប្រកួតលីគទល់ Rayo Vallecano នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥។ សូមជម្រាបថា ក្រុមការពារតំណែងជើងឯក La Liga គឺ Real Madrid គឺមិនស្គាល់ឈ្នះសោះក្នុងការប្រកួតលីគចំនួន ៣ ចុងក្រោយពួកគេ៕
ប្រភព៖ BBC
ព័ត៌មានកីឡាអាស៊ី
(English) សហព័ន្ធកីទ្បាបាល់ទាត់អាស៊ី AFC បានទទួលលិខិតពាក្យបណ្តឹងពីក្លិប Pohang Steelers ជុំវិញលើករណីអ្នកគាំទ្ររបស់ Johor Darul Ta’zim បាននាំគ្នាដុតកាំជ្រួចនៅមុខសណ្ឋាគារ ដែលក្រុមកីទ្បាករសម្រាកចាប់ពីម៉ោង ១១ យប់ដល់ម៉ោង ៥ ព្រឹក ដើម្បីជាការរំខានដល់ពួកគេ មុនពេលការប្រកួត AFC Champions League Eilte ឆ្នាំ២០២៤-២៥។ ក្រុមម្ចាស់ផ្ទះ Johor Darul Ta’zim (ម៉ាឡេស៊ី) បានយកឈ្នះលើភ្ញៀវមកពីកូរ៉េខាងត្បូង គឺក្រុម Pohang Steelers ដោយបញ្ចប់លទ្ធផល ៥-២ សម្រាប់ការប្រកួត នៃពានរង្វាន់ខាងលើនេះ។
យ៉ាងណា ជុំវិញបញ្ហាខាងលើនេះ អគ្គលេខាធិការរបស់សហព័ន្ធកីទ្បាបាល់ទាត់អាស៊ី AFC លោក Dato Windsor-John បានបញ្ជាក់ថា៖ ករណីនេះនឹងត្រូវបានស៊ើបអង្កេតថាមិនមានច្បាប់គ្រប់គ្រង ប៉ុន្តែបានទទួលស្គាល់ថាក្រុមម្ចាស់ផ្ទះទទួលខុសត្រូវត្រឹមតែធានាសុវត្ថិភាពរបស់ក្រុមដែលមកស្នាក់អាស្រ័យនៅសណ្ឋាគារ ក៏ដូចជាកន្លែងហ្វឹកហាត់ និងកីទ្បដ្ឋានប៉ុណ្ណោះ។ ចំណែកឯទីសាធារណៈដូចជាផ្លូវមុខសណ្ឋាគារ គឺពិបាកគ្រប់គ្រង។ ជាមួយគ្នានេះ ឮពីសេចក្តីថ្លែងការណ៍ខាងលើថា ករណីនេះទំនងជាថា Johor Darul Ta’zim នឹងមិនទទួលការពិន័យទេ ដោយសារតែឧប្បត្តិហេតុនេះកើតឡើងនៅតាមទីសាធារណៈ។
ជ័យជម្នះខាងលើ ក៏បានធ្វើឱ្យក្លិប Johor Darul Ta’zim (ម៉ាឡេស៊ី) បានទ្បើងវគ្គ ១៦ ក្រុមចុងក្រោយ នៃពានរង្វាន់លំដាប់ទី ១ របស់ទ្វីបអាស៊ី AFC Champions League Elite ឆ្នាំ២០២៤-២៥ ដោយបញ្ចប់ចំណាត់ថ្នាក់ក្នុងពូលលេងរៀងទី ៤ ខណៈដែលក្លិប Buriram United (ថៃ) ក៏បានបញ្ចប់ចំណាត់ថ្នាក់លេខរៀងទី ៦ ផងដែរ។ គួរបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ នៃពានរង្វាន់ខាងលើនេះ ជើងខ្លាំងមកពីតំបន់អាស៊ាន គឺ Johor Darul Ta’zim និង Buriram United ត្រូវប៉ះគ្នានាខែក្រោយ៕
ប្រភព៖ Think-Curve
ព័ត៌មានកីឡាជាតិ
(English) ការប្រកួតប្រជែងពានរង្វាន់លំដាប់ទី ២ របស់កម្ពុជា ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី ១៨ ថ្នាក់ជាតិ ឆ្នាំ២០២៤-២៥ បានបញ្ចប់វគ្គ ១៦ ក្រុមចុងក្រោយហើយ ខណៈដែលក្រុមមកពីថ្នាក់ខេត្តធ្លាក់ទាំងអស់ក្នុងវគ្គនេះ។ ក្នុងនោះក្រុមទាំង៨រួមមាន៖ ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា, បឹងកេត, ណាហ្គាវើលដ៍, កងយោធពលខេមរភូមិន្ទ, គិរីវង់សុខសែនជ័យ និងអាយអេសអាយ ដង្កោសែនជ័យ។ ចំណែកឯក្រុមមកពីថ្នាក់ខេត្ត សមាគមកីឡាបាល់ទាត់ខេត្តកែប, មន្ទីរ អយក ខេត្តត្បូងឃ្មុំ, ឈើតុំខេត្តពោធិ៍សាត់, ឡាយអុិនឃីង ខេត្តសៀមរាប និងមន្ទីរ អយក ខេត្តកំពង់ចាម បានធ្លាក់ចេញពីវគ្គ១៦ក្រុមចុងក្រោយអស់ហើយ។
នៅវគ្គ ១៦ ក្រុមចុងក្រោយ ក្រុមដែលយកឈ្នះក្នុងលទ្ធផលសរុបទាំងពីរជើងរួមមាន៖
សម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ខាងលើនេះ ព្រះខ័នរាជស្វាយរៀង ដែលជាក្រុមការពារតំណែងជើងឯក ត្រូវប៉ះគ្នាជាមួយនឹងគិរីវង់សុខសែនជ័យ, ក្រុមរងជើងឯករង ភ្នំពេញក្រោន ប៉ះណាហ្គាវើលដ៍, បឹងកេត ប៉ះអាយ អេស អាយ ដង្កោសែនជ័យ និងវិសខា ប៉ះកងយោធពលខេមរភូមិន្ទ។ គួរបញ្ជាក់ថា ក្លិបព្រះខ័នរាជស្វាយរៀង ជាក្រុមឈ្នះពានរង្វាន់សម្តេចថ្នាក់ជាតិច្រើនជាងគេរហូតដល់ទៅ៥ដងឯណោះ ខណៈដែលវិសាខា និងកងយោធពលខេមរភូមិន្ទ ឈ្នះ៣ដងដូចគ្នា, ភ្នំពេញក្រោន ឈ្នះ២ដង ក៏ដូចជាបឹងកេត, ណាហ្គាវើលដ៍, ក្រសួងមហាផ្ទៃ និងខេមរាកីទ្បា ឈ្នះមួយក្រុមមួយលើក ចាប់តាំងពីបង្កើតពានរង្វាន់ខាងលើនេះទ្បើងនៅឆ្នាំ២០០៧ មកម្ល៉េះ៕
(English) យន្តហោះឯកជន Bombardier Global Express 6500 តម្លៃជាង ៧៧ លានដុល្លា ដែលទើបតែទិញថ្មីរបស់ Ronaldo បានចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានទីក្រុង Manchester កាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីរកឃើញមានបញ្ហាបច្ចេកទេស។ ជុំវិញហេតុការណ៍នេះគេមិនដឹងថាតើ Ronaldo នៅលើយន្តហោះ ឬយ៉ាងណានោះទេពេលមកដល់ Manchester ជាកន្លែងដែលគាត់បានចំណាយពេលឈ្នះពានរង្វាន់ជាច្រើនឆ្នាំឆ្លងកាត់ការប្រកួតពីរជាមួយ Manchester United។
ហេតុផលសម្រាប់ការចុះចតបន្ទាន់នេះ មិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែយន្តហោះប្រណិតនេះនឹងមិនអនុញ្ញាតិ ឱ្យចាកចេញពីព្រលាននាពេលឆាប់ៗនេះទេ ព្រោះវាត្រូវបានគេប្រទះឃើញមានស្នាមប្រេះនៅលេីបង្អួចមួយ។ រហូតមកដល់ថ្ងៃអង្គារ យន្តហោះរបស់ Ronaldo មិនទាន់បានចាកចេញនៅឡើយទេ ដោយរង់ចាំគ្រឿងបន្លាស់មកដល់៕
Manchester United ជាប់ឈ្មោះជាក្លឹបដែលចំណាយលុយដ៏អាក្រក់បំផុតនៅ Premier League ទៅលើការផ្ទេរកីឡាករ តែមិនទទួលបានលទ្ធផលល្អ។នេះបើតាមការចេញផ្សាយរបស់គេហទំព័រTribuna។
ចាប់តាំងពីឆ្នាំ២០១៩ ក្លឹប Manchester United បាន ចំណាយដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយនឹងទឹកប្រាក់ ជាង១ពាន់លានដុល្លារ ប៉ុន្តែបច្ចុប្បន្នពួកគេឈរនៅចំណាត់ថ្នាក់ទី១៥ ក្នុងតារាង ដ៏អាក្រក់បំផុតរបស់ពួកគេក្នុងរយៈពេលជាច្រើនទសវត្សរ៍។
ទោះបីជាត្រូវចំណាយប្រាក់ជាង១ ពាន់លានដុល្លារ លើការផ្ទេរក៏ដោយ ក៏បិសាចក្រហមបានត្រឹមតែឈ្នះពាន Carabao Cup និង FA Cup ប៉ុណ្ណោះ ។
ការគ្រប់គ្រងក្រុមមិនល្អបានធ្វីឲ្យក្លឹបManchester Utd ចំណាយទៅលើប្រាក់ឈ្នួលដ៏ច្រីន តែបានមកវិញតិចតួច ជាមួយនឹងការលក់កីឡាករថ្លៃធំបំផុតបានតែ២រូបគត់ គឺ Mason Greenwood និង Scott McTominay បានលុយជាង ៦៤លានដុល្លារ។ក្លឹបនេះទទួលបានលុយសរុបពីការលក់កីឡាករត្រឹមតែ៣៥៩ជាងលានដុល្លារប៉ុណ្ណោះ។
Chelsea ទោះបីជាអ្នកចំណាយច្រើនជាងគេក្នុង
លីកគឺជាង២ពាន់លានដុល្លារក៏ដោយ តែគេមានសមតុល្យចំណាយ ជាមួយនឹងការលក់កីឡាករសំខាន់ៗរួមមាន Eden Hazard, Kai Havertz និង Mason Mount ដោយកាត់បន្ថយការចំណាយសុទ្ធរបស់ពួកគេមកត្រឹមតែ៩៣២ លានដុល្លារ។
Tottenham, Arsenal និង Newcastle United ស្ថិតក្នុងបញ្ជីក្លឹបដែលមានការចំណាយខ្ពស់តែមិនឈ្នះពានរបស់Tottenham និងការផ្ទេរកីឡាករកន្លងមករបស់ Arsenal ធ្វើឲ្យមានការរិះគន់។
គួរឱ្យភ្ញាក់ផ្អើលដែល Manchester City ឈរនៅលេខរៀងទី៩ ប៉ុណ្ណោះដោយសារសមត្ថភាពរបស់ពួកគេក្នុងការបង្កើតប្រាក់ចំណេញយ៉ាងច្រើនពីការលក់កីឡាករខណៈពេលដែលនៅតែប្រកួតប្រជែងក្នុងកម្រិតខ្ពស់បំផុត៕
ខ្សែការពារ Takehiro Tomiyasu របស់ក្លិប Arsenal បានបញ្ជាក់ថារូបគេបានធ្វើការវះកាត់ជង្គង់ហើយ។ របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបាននិយាយថា៖ កីទ្បាករអន្តរជាតិជប៉ុនខាងលើនេះនឹងខកខានការប្រកួតដែលនៅសល់នៃរដូវកាលនេះ។ Takehiro Tomiyasu បានបង្ហាញខ្លួនឱ្យក្រុមតែ ៥ នាទីប៉ុណ្ណោះក្នុងរដូវកាលនេះ បន្ទាប់ពីរូបគេស្ថិតនៅក្នុងកៅអីបម្រុងក្នុងខែតុលា នៅពេលប្រកួតទល់នឹង Southampton សម្រាប់ការប្រកួតលីគកំពូលអង់គ្លេស English Premier league។
គួរបញ្ជាក់ថា ក្លិប Arsenal កំពុងតែជួបវិបត្តិនឹងបញ្ហារបួសកីទ្បាករនៅរដូវកាលនេះ។ Gabriel Jesus និង Kai Havertz ត្រូវអវត្តមានពេញ ១ រដូវកាល ខណៈដែល Bukayo Saka បានអវត្តមានបីខែដោយសាររបួសសរសៃពួរ ទោះបីជារូបគេជិតវិលត្រលប់មកកាន់ទីលានវិញក៏ដោយ៕
ប្រភព៖ ESPN
(English) យោងតាមគេហទំព័រ Givemesport.com ចេញផ្សាយកាលពីថ្ងៃអាទិត្យទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា៖ Rui Barros គឺជាកីឡាករដែលមានកម្ពស់ទាប់ជាងគេបំផុតនៅក្នុងលីគកំពូល ដូចជាអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី អាហ្សង់ទីន និងប្រេស៊ីល ដែលត្រូវបានកត់ត្រា។ កីឡាករខ្សែបម្រីសញ្ជាតិព័រទុយហ្គាល់រូបនេះមានកម្ពស់ត្រឹមនតែ ១,៥៨ម៉ែត្រប៉ុណ្ណោះ។
ទម្រង់លេងដ៏ល្អរបស់ខ្សែបម្រើកណ្តាលក្លិប Porto បានធ្វើឱ្យគេផ្ទេរទៅក្លិបយក្សអ៊ីតាលី Juventus ។ នៅទីនោះ Barros ស៊ុតបញ្ចូលទីបាន ១៩ គ្រាប់ក្នុង ៩៥ ប្រកួត។ រូបគេបានជួយ Juventus ឈ្នះទាំង Coppa Italia និង UEFA Cup ក្នុងឆ្នាំ១៩៨៩។ ចំណែកឯកីឡាករដែលមានកម្ពស់ទាប ២ រូបផ្សេងទៀតរួមមាន កីឡាករអាហ្សង់ទីន Daniel Villava ( ១,៥៩ម៉ែត្រ)លេងឲ្យក្លិប River plate និងកីឡាករប្រេស៊ីល Madson (១,៦០ម៉ែត្រ)លេងឲ្យក្លិប Santos៕
(English) ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ និង Al-Nassr ខ្សែប្រយុទ្ធ Cristiano Ronaldo នៅតែជាអត្តពលិកដែលរកចំណូលបានខ្ពស់បំផុតក្នុងឆ្នាំ ២០២៤ ។ នេះបើយោងតាមតារាងចំណាត់ថ្នាក់អត្តពលិកកំពូលទាំង ១០០ ដែលចងក្រងដោយ Sportico។ តារាសញ្ជាតិព័រទុយហ្គាល់រូបនេះ ទោះបីមានវ័យ៤០ ឆ្នាំកាលពីសប្តាហ៍មុនក៏ដោយ ក៏រូបគេនៅតែរកបានប្រាក់ចំណូលលេីសពី ១០០ លានដុល្លារសម្រាប់រយៈពេល ៨ ឆ្នាំចុងក្រោយ។គាត់រកចំណូលបានលើសពី ២០០ លានដុល្លារសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា។
យោងតាមការសិក្សារបស់ El Bicho បានឱ្យដឹងថា៖ ទឹកប្រាក់ ២១៥ លានដុល្លារពីកិច្ចសន្យារបស់គេជាមួយ Al Nassr និង ៤៥ លានដុល្លារទៀតបានមកពីដៃគូពាណិជ្ជកម្ម។ សរុបមក ទ្រព្យសម្បត្តិប៉ាន់ស្មានរបស់គេគឺប្រហែល ១,៨ ពាន់លានដុល្លារ ចាប់តាំងពីគេបានបង្ហាញខ្លួនជាអាជីពដំបូងរបស់គេជាមួយក្លិប Sporting Lisbon ក្នុងឆ្នាំ២០០២។
តាមពីក្រោយ Ronaldo មានកីឡាករបាល់បោះ Stephen Curry រកចំណូលបាន ១៥៣,៨លានដុល្លារនាំមុខអ្នកប្រដាល់អាជីពអង់គ្លេស Tyson Fury ឈរចំណាត់ថ្នាក់លេខ ៣រកចំណូលបាន ១៤៧លានដុល្លារ។
ចំណែកឯខ្សែប្រយុទ្ធរបស់អាហ្សង់ទីនគឺ Lionel Messi បានធ្លាក់មកចំណាត់ថ្នាក់ទី ៤ ជាមួយនឹងទឹកប្រាក់១៣៥លានដុល្លារ។ កីឡាករបាល់ទាត់៣រូបផ្សេងទៀតបានឈរតំណែងកំពូលទាំង១០រួមមានៈ Neymar លេខ ៦ ទឹកប្រាក់ ១៣៣លានដុល្លារ Karim Benzema លេខ៨ ទឹកប្រាក់ ១១៦លានដុល្លារ និង Kylian Mbappe លេខ៩ ជាមួយនឹងទឹកប្រាក់ ១១០លានដុល្លារ៕