ព័ត៌មានកីឡាអន្តរជាតិ
(English) Real Madrid គឺជាក្លិបដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំ២០២៥។ នេះបើយោងតាមចំណាត់ថ្នាក់របស់ក្រុមហ៊ុន CNBC ដែលត្រូវបានគេហទំព័រ Tribuna ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃពុធទី៧ ខែឧសភាឆ្នាំ២០២៥។ ក្លិបយក្សអេស្ប៉ាញមួយនេះមានតម្លៃ ៦,៧ពា ន់លានដុល្លារ ខណៈដែលប្រាក់ចំណូលរបស់ពួកគេឈានដល់ ១,១៣ ពាន់លានដុល្លារ។
ចំណែកឯ ចំណាត់ថ្នាក់លេខ ២ បានទៅលើក្លិបបាល់ទាត់អង់គ្លេស គឺ Manchester United ដែលមានតម្លៃ ៦ ពាន់លានដុល្លារ។ Barcelona ឈរកំពូលតារាងទាំងបីជាមួយនឹងតម្លៃ៥,៦៥ពាន់លានអឺរ៉ូ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះក្លឹបបាល់ទាត់ថ្លៃបំផុតទាំង១០ នៅលើពិភពលោក។ យោងតាមរបាយការណ៍ពី CNBC៖
១-Real Madrid (អេស្ប៉ាញ) ៦,៧ពាន់លានដុល្លារ
២-Manchester United (អង់គ្លេស) ៦ពាន់លានដុល្លារ
៣- Barcelona (អេស្ប៉ាញ)៥,៦៥ ពាន់លានដុល្លារ
៤-Liverpool (អង់គ្លេស) ៤,៥ពាន់លានដុល្លារ
៥- Manchester City (អង់គ្លេស) ៥,២ពាន់លានដុល្លារ
៦-Bayern Munich (អាល្លឺម៉ង់) ៥,១ ពាន់លានដុល្លារ
៧- PSG (បារាំង) ៤,៥៥ពាន់លានដុល្លារ
៨-Arsenal (អង់គ្លេស) ៤ពាន់លានដុល្លារ៩-Tottenham (អង់គ្លេស) ៣,៥៥ពាន់លានដុល្លារ
១០ Chelsea (អង់គ្លេស)៣,៥ពាន់លានដុល្លារ៕
(English) ខ្សែបម្រើក្លិបតោខៀវ Moises Caicedo ទទួលបានពានកិត្តិយសស៊ីវិលខ្ពស់បំផុតពីប្រធានាធិបតីអេក្វាឌ័រ។ ពិធីប្រគល់ពានរង្វាន់នេះធ្វើឡើងនៅស្ថានទូតអេក្វាឌ័រប្រចាំទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដោយលោកប្រធានាធិបតី Daniel Noboa ជាអ្នកផ្តល់ពានរង្វាន់ដល់ខ្សែបម្រើ Chelsea ផ្ទាល់តែម្តង។
ក្រុមតោខៀវបានផ្តល់ឱ្យខ្សែបម្រើកណ្តាលឈប់សម្រាកមួយថ្ងៃ ដើម្បីចូលរួមក្នុងពិធីដែលបានធ្វើឡើងមួយថ្ងៃ មុនពេលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Conference League ជើងទី២ ជាមួយ Djurgarden។ ស្ថិតក្នុងវ័យ ២៣ ឆ្នាំ Caicedo បានបង្ហាញខ្លួន ៥៣ លើកសម្រាប់ក្រុមជម្រើសជាតិអេក្វាឌ័រ ខណៈដែលរូបគេក៏តំណាងឱ្យប្រទេសរបស់ខ្លួននៅ Premier League ជាមួយ Chelsea ផងដែរ ។
បន្ថែមពីនេះ រូបគេក៏បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្លិប និងកីឡាករឆ្នើមប្រចាំឆ្នាំនៅ Premier Leaguue នាដើមខែនេះ៕
ប្រភព៖ Tribuna
ព័ត៌មានកីឡាអាស៊ី
ប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី PSSI លោក Erick Thohir បានបញ្ជាក់ថា ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី គ្រោងនឹងជួបជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងការប្រកួតមិត្តភាពកំឡុងពេលប្រកួត FIFA Matchday ខែកញ្ញា ឆ្នាំ 2025។
ឥណ្ឌូណេស៊ី នឹងប្រើប្រាស់ឱកាសនេះ ដើម្បីត្រៀមប្រកួតជុំទី៤ នៃវគ្គជម្រុះ World Cup 2026 នៅអាស៊ី ប្រសិនបើពួកគេជាប់វគ្គជម្រុះ។
លោកបាននិយាយថា៖ «ម៉ាឡេស៊ីកំពុងធ្វើការផ្លាស់ប្តូរ យើងឃើញថាពួកគេបានផ្លាស់ប្តូរគ្រូបង្វឹក និងមានកីឡាករថ្មីៗជាច្រើន។ យើងចង់សាកល្បងជាមួយពួកគេ។ ខ្ញុំគិតថាយើងបានខកខានការលេងជាមួយម៉ាឡេស៊ី វាមានរយៈពេលមួយរយៈហើយ។ វាជាការសាកល្បងនៃភាពក្លាហាន ដរាបណាម៉ាឡេស៊ីមានឆន្ទៈ។ ប្រសិនបើពួកគេមិនមាន វាមិនអីទេ។ ប្រហែលជាលើកក្រោយ។ ផែនការគឺរៀបចំការប្រកួតមិត្តភាពនៅឥណ្ឌូនេស៊ី” ។
មកទល់ពេលនេះ ម៉ាឡេស៊ីនៅមិនទាន់ឆ្លើយតបនៅឡើយ ខណៈប្រទេសគុយវ៉ែត និងលីបង់បានបញ្ជាក់ការអញ្ជើញរបស់ខ្លួនពី PSSI។ នៅក្នុងការប្រកួត FIFA ខែកញ្ញា ឆ្នាំ 2025 ជម្រើសជាតិមួយអាចលេងបានតែ២ប្រកួតទេ។ ប្រសិនបើម៉ាឡេស៊ីមិនបានលេងជាមួយ ឥណ្ឌូណេស៊ីទំនងជានឹងប្រឈមមុខជាមួយគុយវ៉ែត និងលីបង់។
(English) ក្លិប Leon បានចាញ់ក្តីនៅឧទ្ធរណ៍ប្រឆាំងនឹង FIFAកាលពីថ្ងៃអង្គារ ដែលធ្វើឱ្យពួកគេបាត់បង់សិទ្ធិប្រកួតពានរង្វាន់ Club World Cup នៅសហរដ្ឋអាមេរិកនៅខែក្រោយ ខណៈដែលកៅអីនេះនឹងត្រូវបានជំនួសដោយ Los Angeles FC ឬក្រុមម៉ិកស៊ិកមួយផ្សេងទៀតគឺ America។ តុលាការអាជ្ញាកណ្តាលសម្រាប់កីឡាបាននិយាយថាចៅក្រមរបស់ខ្លួនបានច្រានចោលការប៉ុនប៉ងរបស់ Leon ពីការប្រកួតដែលមានក្រុមចំនួន ៣២ ដោយសារតែក្លិបនេះស្ថិតក្នុងកម្មសិទ្ធិដូចគ្នាជាមួយ Pachuca ដែលចូលរួមប្រកួតពានរង្វាន់នេះដែរ។
Leon និង Pachuca មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត Club World Cup ដោយឈ្នះជើងឯក CONCACAF ឆ្នាំ២០២៣ និង២០២៤ រៀងៗខ្លួន។ ម្ចាស់ក្លិប León និង Pachuca លោក Grupo Pachuca បាននិយាយថា ខ្លួនបានត្រៀមលក់ក្លិបណាមួយដើម្បីគោរពតាមច្បាប់របស់ FIFA ប៉ុន្តែវាមិនអាចទៅរួចមុនពេលការប្រកួតចាប់ផ្តើម។ តុលាការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ ក្រុមប្រឹក្សាបានពិនិត្យភស្តុតាង ដែលបង្កើតឡើងដោយម្ចាស់ក្លិប ហើយបានសន្និដ្ឋានថាវាមិនគ្រប់គ្រាន់ក្នុងការអនុលោមតាមបទប្បញ្ញត្តិ។
ជុំវិញនឹងការសម្រេចនេះក្លិប Leon បានរិះគន់ FIFA នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលនិយាយអំពីគូប្រជែង មានឥទ្ធិពលខ្លាំងរបស់ខ្លួន។ ក្លិបដែលត្រូវបានបណ្តេញចេញបាននិយាយថា អ្នកគាំទ្រ និងកីឡាកររបស់យើងសមនឹងទទួលបានការគោរពកាន់តែច្រើនពីអង្គការដែលលើកកម្ពស់កីឡា ប៉ុន្តែតាំងពីដើមដំបូងមក មិនមានគោលការណ៍កីឡាណាមួយកើតឡើងទេ៕
ប្រភព៖ AP
(English) កូនប្រុសច្បងរបស់ Cristiano Ronaldo ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិព័រទុយហ្គាល់អាយុក្រោម ១៥ ឆ្នាំជាលើកដំបូង។ វាគឺជាការកោះហៅលើកដំបូងរបស់គេ ហើយក៏ជាជំហានបន្ទាប់ ក្នុងក្តីស្រមៃក្លាយជាកីឡាករអាជីពដូចឪពុករបស់ខ្លួនផងដែរ។ Cristiano Ronaldo Jr អាយុ១៤ ឆ្នាំកំពុងលេងនៅក្លិបយុវជន Al-Nassr ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតជាមួយឪពុករបស់ខ្លួនផងដែរ ។ Ronaldo បានបង្ហោះរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីឈ្មោះកូនប្រុសរបស់គេនៅក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិ រួមជាមួយនឹងសារថា ពិតជាមានមោទនភាពណាស់កូនប្រុស។
Ronaldo Jr ត្រូវបានកោះហៅឱ្យទៅប្រកួតយុវជនក្រៅប្រទេសក្រូអាស៊ីចន្លោះពីថ្ងៃទី ១៣ ដល់ ១៨ ខែឧសភា ដោយព័រទុយហ្គាល់គ្រោងនឹងប្រកួតជាមួយជប៉ុន ក្រិក និងអង់គ្លេស។ ដូចឪពុកដ៏ល្បីរបស់គេដែរ គេធ្លាប់ហ្វឹកហាត់និងលេងជាមួយ Manchester United, Juventus និង Real Madrid ផងដែរ ៕
ប្រភព៖ BBC
(English) អតីតរដ្ឋមន្ត្រីមហាផ្ទៃរបស់បារាំងលោក Gerald Darmanin បានសុំទោសអ្នកគាំទ្រ Liverpool ចំពោះកំហុសរបស់ខ្លួនដែលបានស្តីបន្ទោសពួកគេចំពោះភាពចលាចលនៅកីឡដ្ឋាន Stade de France អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០២២ នៅទីក្រុងប៉ារីស។ នៅក្នុងរបាយការណ៍ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសកាលពីថ្ងៃចន្ទ លោក Darmanin ដែលបច្ចុប្បន្នកំពុងបម្រើការជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលស្គាល់ថាការរៀបចំសន្តិសុខសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង Liverpool និង Real Madrid គឺមិនគ្រប់គ្រាន់ទេ ហើយការលើកឡើងជាសាធារណៈពីមុនរបស់ខ្ញុំដែលស្តីបន្ទោសអ្នកគាំទ្រអង់គ្លេសគឺជាកំហុសដ៏ធំមួយ។
អ្នកគាំទ្រត្រូវបានគេចាប់បាននៅក្នុងការកកស្ទះនៃហ្វូងមនុស្សដ៏គ្រោះថ្នាក់នៅខាងក្រៅកីឡដ្ឋាន Stade de France មុនពេលការប្រកួតដែលត្រូវបានពន្យារពេលជាង៣០នាទី។ ប៉ូលីសបារាំងបានប្រើឧស្ម័នបង្ហូរទឹកភ្នែកទៅលើអ្នកគាំទ្រ។
លោក Darmanin បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីបារាំងផ្សេងទៀត ពីរថ្ងៃបន្ទាប់ពីការប្រកួត ហើយបានស្តីបន្ទោសពីភាពមិនប្រក្រតីនេះទៅលើ អ្នកគាំទ្រអង់គ្លេសនិងការកាន់កាប់សំបុត្រក្លែងក្លាយរបស់ពួកគេ។ ឥឡូវនេះគាត់បានដកការអត្ថាធិប្បាយរបស់គាត់ឡើងវិញហើយបានហៅរាត្រីនេះថា “ការបរាជ័យដ៏ធំបំផុត” នៃអាជីពរបស់គាត់។នេះបើយោងតាមតាមបទសម្ភាសន៍មួយនៅលើកម្មវិធី French Legend នៅលើ YouTube ។ លោកបាននិយាយថា “អ្វីដែលខ្ញុំមិនពេញចិត្តនៅល្ងាចនោះ គឺបញ្ហាពិតប្រាកដមិនមែនមកពីអ្នកគាំទ្រអង់គ្លេសទេ ប៉ុន្តែមកពីជនខិលខូចដែលលួចប្លន់អ្នកគាំទ្រ៕
ព័ត៌មានកីឡាជាតិ
(English) គ្រូបង្គោលរបស់ក្រុមខ្មែរយូណាយធីត លោក ឃួន ឡាបូរ៉ាវី បាននិយាយថាការប្រកួតមិត្តភាពអន្ករជាតិរវាងក្រុមរបស់លោកជាមួយនឹងក្រុម TULOY FC គឺជាការពង្រឹងក្រុមឱ្យកាន់តែប្រសើរជាងមុន ដើម្បីត្រៀមខ្លួនក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់ UYFC Soccer League ឆ្នាំ២០២៥ នាពេលខាងមុខនេះ។
ជាការពិតណាស់! នាវេលាម៉ោង ៤ រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ក្រុមខ្មែរយូណាយធីត ដែលដឹកនាំដោយលោក ឃួន ឡាបូរ៉ាវី ជាអតីតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្រុម TULOY FC មកពីលីគកំពូលរបស់ប្រទេសហ្វីលីពីន។ យ៉ាងណា មុនការប្រកួតខាងលើនេះ លោក ឃួន ឡាបូរ៉ាវី បានថ្លៃងប្រាប់ថា៖ ចំពោះការប្រកួតមិត្តភាពអន្តរជាតិខាងលើ គឺជាឱកាសដ៏ល្អមួយ ដែលពួកយើងមានឱកាសបង្ហាញខ្លួនជាមួយនឹងក្រុមមកពីក្រៅប្រទេស។ ជាពិសេសក្រុមដែលលេងនៅលីគកំពូលហ្វីលីពីន។ អ៊ីចឹងហើយ ពួកយើងអាចទទួលបានថាបាល់ទាត់ហ្វីលីពីន កំពុងតែមានភាពរីកចម្រើន។ ដូច្នេះហើយ ឱកាសក្នុងលេងជាមួយនឹងក្រុមបែបហ្នឹង គឺល្អសម្រាប់យើង។ យើងក៏អាចពង្រឹងក្រុមកាន់តែប្រសើរជាងមុន ដើម្បីត្រៀមខ្លួនក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់ UYFC Soccer League ឆ្នាំ២០២៥ នាពេលខាងមុខនេះ។
សូមរំលឹកថា កាលពីរដូវកាលមុន ក្រុម ខ្មែរយូណាយធីត បានក្លាយជាជើងឯកក្នុងពានរង្វាន់ UYFC Soccer League លើកទី៧ ឆ្នាំ២០២៤ ដែលជាពានរង្វាន់បាល់ទាត់ដ៏ធំមួយនៅកម្ពុជា រៀបចំដោយ សហភាពសហពន្ធ័យុវជនកម្ពុជា ឬហៅកាត់ថា ស.ស.យ.ក ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពជា និងជាប្រធានគណ:កម្មការ Soccer League។ ក្រុមខ្មែរយូណាយធីត ជាក្លិបបាល់ទាត់ពាក់កណ្តាលអាជីព ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០១១ ដោយឧកញ៉ាបណ្ឌិត គីម ហ៊ាង ហើយក៏កំពុងត្រៀមខ្លួនចូលរួមលេងនៅលីគកំពូលកម្ពុជាក្នុងថ្ងៃអនាគតផងដែរ៕
(English) ទីបំផុត! ខ្សែប្រយុទ្ធ Harry Kane បានឈ្នះពានរង្វាន់បាល់ទាត់អាជីពលើកដំបូងដោយមិនចាំបាច់ប្រកួត បន្ទាប់ពីក្លិប Bayern Munich បានក្លាយជាជើងឯក Bundesliga ដោយមានជំនួយពី Freiburg កាលពីថ្ងៃអាទិត្យ។ Freiburg ប្រកួតស្មើ ២-២ ជាមួយនឹងក្រុមចំណាត់ថ្នាក់លេខ Leverkusen ផ្តល់អោយឱកាសឱ្យ Bayern មាន៨ពិន្ទុដាច់ពីក្រុមម្ចាស់ជើងឯកឆ្នាំ២០២៤ ខណៈការប្រកួតនៅសល់ពីរជុំទៀត។ Harry Kane ដែលមានវ័យ ៣១ ឆ្នាំមិនធ្លាប់ឈ្នះពានក្នុងអាជីពរបស់គេទេ ដែលនាំឱ្យអ្នកខ្លះនិយាយអំពី បណ្តាសាប្រឆាំងនឹងកីឡាករដែលត្រូវបានចាត់ទុកថាជាខ្សែប្រយុទ្ធល្អបំផុតរបស់ពិភពលោក។ Kane បានចុះហត្ថលេខាជាមួយ Bayern ក្នុងឆ្នាំ២០២៣ ដែលពេលនោះធ្វេីឱ្យក្លិបមិនទទួលបានពានរង្វាន់ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១២។
តាមពិតទៅ Harry Kane បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីអបអរការឈ្នះពានតាំងពីថ្ងៃសៅរ៍ នៅពេលដែល Bayern រំពឹងថានឹងឈ្នះ Leipzig ៣-២ ប៉ុន្តែ Yussuf Poulsen ស៊ុតបញ្ចូលទីបានតាមស្មើដោយលទ្ធផលស្មើ ៣-៣ពន្យារពេលជប់លៀងរបស់ Bayern ។ មិត្តរួមក្រុម Thomas Muller បានសរសេរនៅលើ Instagram ថាសប្តាហ៍ក្រោយ Harry នឹងបានលើកពាន។គាត់មិនចាំបាច់រង់ចាំយូរនោះទេ។ Kane បានដើរតួយ៉ាងធំក្នុងការធានាបាននូវពានរង្វាន់លីគទី៣៤របស់ Bayern ដោយបានឈរនៅលើកំពូលតារាងនៃតារាងពិន្ទុ Bundesliga ជាមួយនឹង ២៤ គ្រាប់។ វាជាកំណត់ត្រាជើងឯកអាល្លឺម៉ង់លើកទី ៣៤ របស់ Bayern ។ ពានដំបូងទទួលបានក្នុងឆ្នាំ ១៩៣២ ។ ពានរង្វាន់ផ្សេងទៀតបានកើតឡើងបន្ទាប់ពីការបង្កើតពានអាល្លឺម៉ង់ Bundesliga ក្នុងឆ្នាំ១៩៦៣៕
(English) ខ្សែការពារ Eric Dier បានសម្រេចចិត្តចាកចេញពីក្លិប Bayern Munich នាចុងបញ្ចប់រដូវកាលនេះ បន្ទាប់ពីកិច្ចសន្យារបស់រូបគេអស់សុពលភាព។ នេះបើយោងតាមការបញ្ជាក់របស់នាយកកីឡាលោក Christoph Freund។ អតីតកីឡាករជម្រើសជាតិអង់គ្លេសវ័យ ៣១ ឆ្នាំរូបនេះបានចូលរួមជាមួយក្លិប Bayern ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករាឆ្នាំមុន បន្ទាប់ពីស្នាក់នៅរយៈពេលមួយទសវត្សរ៍នៅ Spurs ។ Dier បានធ្វើការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ ក្នុងអំឡុងរដូវកាលដោះដូរកីឡាករឆ្នាំ ២០២៤ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរហូតដល់ខែមិថុនា ឆ្នាំ២០២៥ ហើយឥឡូវនេះបានសម្រេចចិត្តមិនបន្តវាទៀតទេ។
Freund បានប្រាប់អ្នកយកព័ត៌មានថា យើងមានការពិភាក្សាជាមួយ Eric អំពីកិច្ចសន្យាថ្មី។ រូបគេបានប្រាប់យើងថាគេមិនចង់បន្ត ហើយនឹងចាកចេញពីយើង។ លោកបន្តថា គាត់ជាបុរសដ៏អស្ចារ្យម្នាក់។ យើងមានពេលវេលាដ៏អស្ចារ្យជាមួយគ្នា។ គាត់ក៏មានអារម្មណ៍ដូចផ្ទះរបស់គាត់នៅទីក្រុង Munich។ សង្ឃឹមថាគាត់នឹងឈ្នះពានរង្វាន់ដំបូងរបស់គាត់នៅទីនេះ។
ក្រុម Bayern របស់ Vincent Kompany នាំមុខ ៨ ពិន្ទុលើក្រុមលេខ ២ Leverkusen ជាមួយនឹង ៣ ប្រកួតទៀតដែលនៅសល់។ ពួកគេអាចលើកពានលីគកំពូលអាឡឺម៉ង់ជាលើកទី ៣៤ បន្ថែមទៀតនៅថ្ងៃសៅរ៍ជាមួយនឹងការយកឈ្នះលើក្រុមលេខ៥ Leipzig។ Dier បានបង្ហាញខ្លួនចំនួន៤៥ដង និងស៊ុតបញ្ចូលទីបាន២គ្រាប់ ហើយឥឡូវនេះជិតទទួលបានពានរង្វាន់ធំជាលើកដំបូងក្នុងអាជីពរបស់គាត់៕
ប្រភព៖ Reuters