ព័ត៌មានកីឡាអន្តរជាតិ
(English) សហព័ន្ធកីទ្បាបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានចោទប្រកាន់លោក Gianni Infantino ដែលជាប្រធាន FIFA ថាទទួលបានផលប្រយោជន៍ជាឯកជនតាមរយៈនយោបាយ បន្ទាប់ពីមកចូលរួមយឺតដល់ទៅជាង ២ ម៉ោងនៅក្នុងប្រទេសប៉ារ៉ាហ្គាយ។ លោក Gianni Infantino ដែលកាន់តួនាទីប្រធាន FIFA បានធ្វើដំណើរទស្សនកិច្ចការទូតនៅមជ្ឈិមបូព៌ាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលជាហេតុធ្វើឱ្យលោកមកចូលរួមសមាជយឺតដល់ទៅ ២ម៉ោង និង ១៧នាទីឯណោះ សម្រាប់ព្រឹត្តិការណ៍ FIFA។
លោក Gianni Infantino បាននិយាយថា៖ ការធ្វើដំណើររបស់លោក មុនពេលសមាជមានសារៈសំខាន់ព្រោះវាអនុញ្ញាតឱ្យលោកតំណាងឱ្យកីឡាបាល់ទាត់នៅក្នុងការពិភាក្សាដ៏សំខាន់ជាមួយមេដឹកនាំពិភពលោកនៅក្នុងនយោបាយ និងសេដ្ឋកិច្ចនានា។ យ៉ាងណា ក្នុងការតវ៉ាចំពោះការមកយឺតរបស់បុរសសញ្ជាតិស្វីស-អ៊ីតាលីវ័យ ៥៥ ឆ្នាំរូបនេះ ប្រធាន UEFA លោក Aleksander Ceferin បានដឹកនាំក្រុមនៅប្លុកអឺរ៉ុប ដែលចូលរួមដោយប្រធានសមាគមបាល់ទាត់នានាក្នុងការដើរចេញ អំឡុងពេលសម្រាកនៅក្នុងព្រឹត្តិការណ៍នោះ ដែលនាំឱ្យកៅអីទំនេរច្រើននៃសមាជដែលត្រូវបានធ្វើឡើងក្នុងរដ្ឋធានីប៉ារ៉ាហ្គាយ នៅពេលចាប់ផ្តើមបន្តឡើងវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ UEFA បានឱ្យដឹងថា៖ ១ វិនាទីចុងក្រោយត្រូវបានផ្លាស់ប្តូរ។ ចំពោះពេលវេលាគឺសោកស្តាយយ៉ាងខ្លាំង ប៉ុន្តែចំណុចមួយត្រូវតែធ្វើឡើងវិញ។ សមាជ FIFA គឺជាកិច្ចប្រជុំដ៏សំខាន់បំផុតមួយនៅក្នុងកីឡាបាល់ទាត់ពិភពលោក ដែលប្រទេសទាំង ២១១ នៅលើពិភពលោកបានប្រមូលផ្តុំគ្នាដើម្បីពិភាក្សាអំពីបញ្ហាដែលប៉ះពាល់ដល់កីឡានៅទូទាំងពិភពលោក៕
ប្រភព៖ BBC
(English) Cristiano Ronaldo បានបន្តតំណែងកំពូលតារាងទស្សនាវដ្ដីពាណិជ្ជកម្ម Forbes ប្រចាំឆ្នាំ ២០២៥ ក្លាយជាអត្តពលិករកចំណូលបានច្រើនជាងគេសម្រាប់៣ឆ្នាំជាប់ៗគ្នា ខណៈដែលតារាបាល់បោះ Stephen Curry បានឡើងមកឈរចំណាត់ថ្នាក់លេខ ២។ ទស្សនាវដ្ដីខាងលើដដែលបានបន្ត ថា Ronaldo ដែលបានឈរនៅលើកំពូលតារាងចំនួន ៥ ដងក្នុងអាជីពរបស់គាត់បានបង្កើនប្រាក់ចំណូលសរុបពី ១៥ លានដុល្លារដល់ ២៧៥ លានដុល្លារ។ តួលេខនេះស្ថិតនៅពីក្រោមអតីតអ្នកប្រដាល់ជើងឯកពិភពលោក Floyd Mayweather តែម្នាក់ប៉ុណ្ណោះ ដែលរកបាន ៣០០ លានដុល្លារក្នុងឆ្នាំ ២០១៥ និង ២៧៥ លានដុល្លារក្នុងឆ្នាំ ២០១៨។
ចំណាត់ថ្នាក់លេខ២បានទៅលើកីឡាករបាល់បោះ Stephen Curry រកប្រាក់ចំណូលបាន១៥៦លានដុល្លារ។ គូប្រជែងដ៏យូរអង្វែងរបស់ Ronaldo កីឡាករ Lionel Messi រកបាន១៣៥លានដុល្លារបានធ្លាក់ចុះបន្ថែមទៀតពីលេខ៣មកលេខ ៥គិតក្នុងតារាងរួមតែបើគិតតែបាល់ទាត់គាត់ឈរចំណាត់ថ្នាក់លេខ៣ តាមពីក្រោយកីឡាករអាមេរិក Dak Prescott រកបាន១៣៧លានដុល្លារ។
ខ្សែប្រយុទ្ធព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំ បានបង្កើតប្រាក់ចំណូលកាន់តែច្រើនតាមរយៈការយល់ព្រមក្រៅទីលាន និងកិច្ចព្រមព្រៀងឧបត្ថម្ភគាំទ្រដោយអ្នកតាមដានបណ្តាញសង្គមរបស់គាត់ ដែលបច្ចុប្បន្នមានចំនួនសរុប៩៣៩ លាននាក់។ កីឡាករ Cristiano Ronaldo បានចុះហត្ថលេខាជាមួយក្លឹបបាល់អារ៉ាប់ប៊ីសាអ៊ូឌីត Al Nassr កាលពីខែធ្នូ ឆ្នាំ២០២២លើកិច្ចព្រមព្រៀងដែលគ្រោងនឹងផុតកំណត់នៅឆ្នាំនេះ៕
(English) មនុស្សចំនួន ១៣ នាក់បានរងរបួស នៅពេលរថយន្តមួយគ្រឿងបានបើកបុកហ្វូងអ្នកគាំទ្រនៅខាងក្រៅកីទ្បដ្ឋាន នៃជំនួប derby រវាងក្រុម Espanyol និង Barcelona កាលពីរាត្រីថ្ងៃព្រហស្បតិ៍។ ការប្រកួតដែលក្រុម FC Barcelona ឈ្នះពាន La Liga តាមរយៈការឈ្នះគូប្រជែង Espanyol ២-០ ហើយក៏មានពន្យារពេលជាច្រើនផងដែរ នៅតង់ទី ១ ។
យ៉ាងណា ប៉ូលីសនៅទីក្រុងបាសេឡូណាបាននិយាយថា អ្នករងរបួសចំនួន ៤ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែពុំមានណាម្នាក់ត្រូវបានគេដឹងថាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ូលីសបានបន្ថែមថាឧបទ្ទវហេតុនេះមិនបានបង្ហាញពីគ្រោះថ្នាក់ណាមួយដល់ហ្វូងមនុស្សនៅខាងក្នុងកីឡដ្ឋាននោះទេ។
គួរជម្រាថា អ្នកបើកបររថយន្តត្រូវបានប៉ូលីសឃាត់ខ្លួន ដោយសង្ស័យបើកបរបង្កគ្រោះថ្នាក់ និងបង្ករបួសស្នាម ដែលដំបូងឡើយរថយន្តនេះត្រូវបានគេប្រទះឃើញឈប់នៅខាងក្រៅកីឡដ្ឋាន ដែលត្រូវហ៊ុំព័ទ្ធដោយអ្នកគាំទ្រ Espanyol មុនពេលបើកបុកហ្វូងអ្នកគាំទ្របែបនេះ៕
(English) ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក Gianni Infantino បាននិយាយក្នុងវេទិកាវិនិយោគអារ៉ាប៊ីសាអូឌីត-អាមេរិក ឆ្នាំ២០២៥ នៅទីក្រុងរីយ៉ាដថា សហព័ន្ធបាល់ទាត់អន្តរជាតិ (Fifa) កំពុងកំណត់គោលដៅប្រាក់ចំណូលរាប់ពាន់លានពីការប្រកួតបាល់ទាត់ពិភពលោករបស់ស្ត្រី ២០២៧។
ការប្រកួតបាល់ទាត់ពិភពលោកស្ត្រីឆ្នាំ ២០២៧ នឹងត្រូវធ្វើម្ចាស់ផ្ទះដោយប្រទេសប្រេស៊ីល ដែលជាការប្រកួតលើកដំបូងនៅអាមេរិកខាងត្បូង។ សហរដ្ឋអាមេរិកត្រៀមខ្លួនជាម្ចាស់ផ្ទះនៃការបោះឆ្នោតឆ្នាំ២០៣១ដែលនឹងត្រូវបានពង្រីកពី៣២ ក្រុមដល់៤៨ក្រុមហដហដហគកព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នារីឆ្នាំ២០២៣ដែលធ្វើជាម្ចាស់ផ្ទះដោយប្រទេសអូស្ត្រាលី និងនូវែលសេឡង់ FIFA រកចំណូលបានជាង៥៧០លានដុល្លារ។
លោក Infantino បាននិយាយថាកីឡាបាល់ទាត់ស្ត្រី និងស្ត្រីក្នុងកីឡាបាល់ទាត់គឺមានសារៈសំខាន់ខ្លាំងណាស់។លោកបន្តថាបាល់ទាត់ស្ត្រីកំពុងរីកចម្រើនខ្លាំង ហើយយើងកំពុងកំណត់គោលដៅ រកប្រាក់ចំណូលរាប់ពាន់លានជាមួយនឹងការប្រកួតបាល់ទាត់ពិភពលោកស្ត្រី ដើម្បីវិនិយោគឡើងវិញនៅក្នុងការប្រកួតរបស់ស្ត្រី៕
(English) យោងតាមសារព័ត៌មាន Dailymail ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថាខ្សែប្រយុទ្ធមាន់ខ្នាយមាស Son Heung-min បានដាក់ពាក្យបណ្តឹងទៅប៉ូលីសកូរ៉េខាងត្បូងជុំវិញស្ត្រីម្នាក់ដែលបានចោទប្រកាន់រូបលោកដោយគ្មានភស្តុតាងថាបានធ្វើឱ្យនាងមានផ្ទៃពោះ។ ទីភ្នាក់ងារសារព័ត៌មាន Yonhap និង The Korea Times បានឱ្យដឹងដែរថា ស្ត្រីម្នាក់ដែលមានអាយុ ២០ឆ្នាំ និងបុរសម្នាក់អាយុ ៤០ឆ្នាំ កំពុងត្រូវបានស៊ើបអង្កេតដោយប៉ូលីសទីក្រុងសេអ៊ូល ពីបទចោទប្រកាន់ប៉ុនប៉ងជំរិតទារប្រាក់។ ពួកគេបានក្លែងបន្លំថា កីឡាកររូបនេះបានធ្វើឱ្យស្ត្រីមានផ្ទៃពោះក្នុងគោលបំណងជំរិតទារប្រាក់ជាច្រើនរយលានវ៉ុន។
ក្រុមមេធាវីរបស់ Son បាននិយាយថា នាងបានអះអាងថានាងមានផ្ទៃពោះកាលពីខែមិថុនាឆ្នាំមុន ហើយទាមទារប្រាក់ជាថ្នូរនឹងការនៅស្ងៀម។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះមិនមានប្រពន្ធ ឬកូននៅឡើយទេ ។ លោកធ្លាប់បង្ហើបថាមិនចង់មានកូនរហូតដល់ចូលនិវត្តន៍ទេ ព្រោះចង់លះបង់ខ្លួនដើម្បីបាល់ទាត់។លោកបន្តថា ឪពុកខ្ញុំធ្លាប់ប្រាប់ថា នៅពេលអ្នករៀបការ លេខមួយនឹងក្លាយជាគ្រួសារ ប្រពន្ធ និងកូន ហើយបន្ទាប់មកគឺបាល់ទាត់។ ខ្ញុំចង់ធ្វើឱ្យប្រាកដថា នៅពេលដែលខ្ញុំលេងនៅកម្រិតកំពូល បាល់ទាត់អាចក្លាយជាលេខមួយ។នេះបើយោងតាមសម្តីរបស់គាត់បានប្រាប់ The Guardianកាលពីឆ្នាំ២០១៩។កុងត្រារបស់ខ្សែប្រយុទ្ធជាមួយ Spurs នឹងផុតកំណត់នៅឆ្នាំក្រោយ៕
(English) ក្លិប Bologna បានបញ្ចប់ការរង់ចាំរយៈពេល ៥១ ឆ្នាំដើម្បីឈ្នះពានរង្វាន់ដ៏ធំមួយ បន្ទាប់ពីផ្តួល Milan១-០ លើកពាន Italian Cup កាលពីរាត្រីថ្ងៃពុធ។ Dan Ndoye បានត្រលប់មកពីរបួសវិញដើម្បីរកគ្រាប់បាល់បានមួយគ្រាប់ជួយឱ្យ Bologna លើកពាន Italian Cup ជាលើកទីមួយចាប់តាំងពីឆ្នាំ១៩៧៤។
ក្លិបដែលជាកម្មសិទ្ធិរបស់លោក Joey Saputo សញ្ជាតិកាណាដា ទើបតែឈ្នះជើងឯកពីរដងប៉ុណ្ណោះ។ វាក៏ជាជ័យជម្នះលើកដំបូងរបស់គ្រូបង្វឹក Vincenzo Italiano ក្នុងវគ្គផ្តាច់ព្រ័ត្រផងដែរ បន្ទាប់ពីលោកដឹកនាំ Fiorentina បញ្ចប់ចំណាត់ថ្នាក់រងជើងឯក Europa Conference League និងពានរង្វាន់ Italian Cup ឆ្នាំ២០២៣។ លោក Italiano បានប្រាប់ទូរទស្សន៍ Mediaset ថា យើងមានការខកចិត្តយ៉ាងខ្លាំងចំនួនបី។ខ្ញុំមិនបានគិតថាខ្ញុំអាចត្រលប់មកវិញភ្លាមៗទេ ប៉ុន្តែយើងបានជោគជ័យ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។
វាជារដូវកាលដំបូងរបស់លោក Italiano នៅ Bologna បន្ទាប់ពីជំនួសតំណែងលោក Thiago Motta ដែលបានចាកចេញទៅ Juventus បន្ទាប់ពីដឹកនាំក្រុមទៅវគ្គជម្រុះ Champions League លើកដំបូងមិនធ្លាប់មាន។ Motta ត្រូវបានក្លឹប Juventus បណ្តេញចេញនៅដើមរដូវកាលនេះ។លទ្ធផលនេះបានធានាឱ្យ Bologna ទទួលបានកៅអីមួយក្នុង Europa League នៅរដូវកាលក្រោយ៕
(English) កីឡាកររបស់ក្រុមបិសាចក្រហម Manchester United នឹងទទួលបានការដំឡើងប្រាក់បៀវត្សរ៍ប្រហែលជិត ៤០ លានដុល្លារ ប្រសិនបើពួកគេទទួលបានជ័យជម្នះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Europa League ទល់នឹង Spurs នៅថ្ងៃទី២២ ខែឧសភា២០២៥ ។ ជ័យជម្នះនេះនឹងធានាឱ្យក្លិបរបស់គេទទួលបានកៅអីមួយក្នុងក្របខណ្ឌ UEFA Champions League នារដូវកាលក្រោយ។ ការសន្យាដំឡើងប្រាក់ឈ្នួល ២៥% ដ៏មានសក្ដានុពល នឹងក្លាយជាការជំរុញសម្រាប់កីឡាករ ដែលឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍ហិរញ្ញវត្ថុនៃការប្រកួតប្រជែងនៅកម្រិតខ្ពស់បំផុតនៃបាល់ទាត់អឺរ៉ុប។
វិក័យប័ត្រប្រាក់ឈ្នួលរបស់ Man Utd ត្រូវបានគេប៉ាន់ប្រមាណថានឹងកើនឡើងដល់ជាង ៤៧៧ លានដុល្លារ បេីធៀបទៅនឹងរដូវកាលចាស់ដែលបានចំណាយត្រឹមតែ ៤៣១ លានដុល្លារ ក្នុងរដូវកាលនេះ ដែលបង្ហាញពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដ៏សំខាន់ នៃការចូលរួម Champions League ។ ផ្ទុយទៅវិញ រង្វាន់ដ៏មានសក្ដានុពលសម្រាប់ការឈ្នះពានរង្វាន់ Champions League គឺច្រើនជាងដោយកីឡាករម្នាក់ៗបានកំណត់ដើម្បីចែករំលែកប្រាក់រង្វាន់ប្រហែលជាង ១៣ លានដុល្លារ៕
(English) ជាទូទៅនៅចុងបញ្ចប់ នៃការប្រកួតកំពូលតារាបាល់ទាត់ព័រទុយហ្គាល់ Ronaldo ត្រូវបានកីឡាករគូប្រកួតរបស់ខ្លួនសុំដូរអាវ ប៉ុន្តែជាការកត់សម្គាល់មានក្លិបបាល់ទាត់មួយដែលគេមិនព្រមដូរអាវឱ្យទរ។តើមានមូលហេតុអីនៅពីក្រោយរឿងរ៉ាវនេះ? យោងតាមគេហទំព័រ Givemesport.com ចេញផ្សាយ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា Ronaldo មិនធ្លាប់ដូរអាវជាមួយក្លិបRoma នោះទេ។ ថ្លែងទៅកាន់សារព័ត៌មាន Daily Express ក្នុងឆ្នាំ២០១៨ Ronaldo បានរំឮកដល់រឿងនោះ ហើយបានពន្យល់ពីមូលហេតុដែលគេមិនព្រមប្តូរអាវជាមួយកីឡាករមករបស់ក្លិប Roma។
Ronaldo និយាយថា នៅពេលដែលក្រុមរបស់ខ្ញុំប្រកួតតឈ្នះ ៦-០ កីឡាកររបស់ Romaបានសុំឱ្យខ្ញុំឈប់ស៊ុតបញ្ចូលទីថែមទៀត។ ពួកគេបានអង្វរខ្ញុំឱ្យឈប់អូសបាល់ ខណៈដែលកីឡាករផ្សេងទៀតគម្រាមធ្វើបាបខ្ញុំ។ មូលហេតុទាំងនេះហើយដែលកីឡាកររបស់ Roma ណាមួយដែលខ្ញុំដូរអាវឱ្យនោះទេ។ នៅតារាងកំពូលរបស់អឺរ៉ុប បិសាចក្រហម តែងតែប៉ះជាមួយ Roma ហើយការជួបគ្នារវាងក្លិបយក្សនៅអឺរ៉ុបទាំងពីរក្នុងឆ្នាំ ២០០៧ បានចាប់ផ្តើមធ្វើឱ្យមានការមិនពេញចិត្តគ្នាទៅវិញទៅមក។
ទោះបីជាអាជីពរបស់គេមិនទាន់បានបញ្ចប់ក៏ដោយ Ronaldo បានប្រឈមមុខនឹង Roma ចំនួន ១២ ដងរួចមកហើយ។ គេស៊ុតបញ្ចូលទី Roma បានចំនួន១០គ្រាប់ (ប្រាំបួនគ្រាប់ និងជួយមិត្តរួមក្រុមបាន១គ្រាប់)។ ក្នុងចំណោម ១២ ប្រកួតនោះគេបានចាញ់គេតែពីរដងប៉ុណ្ណោះ៕
(English) បន្ទាប់ពីក្រុមជម្រើសជាតិព័រទុយហ្គាល់កម្រិតយុវជនអាយុក្រោម ១៥ ឆ្នាំ បានប្រកួតឈ្នះក្រុមជម្រើសជាតិជប៉ុនដោយលទ្ធផល ៤-១ កាលពីថ្ងៃអង្គារ ម្ចាស់ពានរង្វាន Ballon d’Or ប្រាំសម័យកាល និងម្ចាស់ជើងឯក Euro ២០១៦ ខ្សែប្រយុទ្ធ Cristiano Ronaldo បានអបអរកូនប្រុសរបស់គាត់សម្រាប់ការបង្ហាញខ្លួនលើកដំបូងដ៏អស្ចារ្យ។
នៅលើបណ្តាញសង្គមX គាត់បានសរសេររៀបរាប់ថា សូមអបអរសាទរចំពោះការបង្ហាញខ្លួនដំបូងរបស់ប្រទេសព័រទុយហ្គាល់ កូនប្រុស។ ឪពុកពិតជាមានមោទនភាពចំពោះកូនខ្លាំងណាស់។ ខណៈដែលព័រទុយហ្គាល់នាំមុខ៣-០ ស៊ុតបញ្ចូលទីបាន៣គ្រាប់ដោយកីឡាករ Rafael Cabral របស់ Braga ខណៈកូនប្រុសរបស់វីរបុរសព័រទុយហ្គាល់គឺ Ronaldo Jr បានចេញពីកៅអីចូលទីលានប្រកួតនៅនាទី៥៤ ។
ប្រវត្តិសាស្ត្រត្រូវបានបង្កើតឡើងនៅពេលដែល Cristiano Ronaldo Jr. កូនប្រុសរបស់វីរបុរសព័រទុយហ្គាល់ បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិ U15 ។ គាត់ត្រូវបានទទួលការកោះហៅលើកដំបូងពីគ្រូបង្វឹក Michael Rwabigwi កាលពីសប្តាហ៍មុន ហើយត្រូវបានផ្តល់កិត្តយសពាក់អាវលេខ៧ដ៏ល្បីល្បាញ។ កីឡាករវ័យ១៤ឆ្នាំរូបនេះធ្លាប់លេងឱ្យក្រុមយុវជននៅ Juventus, Manchester United និង Al-Nassr ក្នុងរយៈពេល៧ឆ្នាំកន្លងមកខណៈបច្ចុប្បន្នកំពុងលេងឲ្យក្លឹបយុវជន Al-Nassr ។
ការប្រកួតកាលពីថ្ងៃអង្គារគឺជាការប្រកួតដំបូងក្នុងចំណោមបួនប្រកួតដែលក្រុម U15 ព័រទុយហ្គាល់នឹងលេងនៅប្រទេសក្រូអាស៊ីដែលជាផ្នែកនៃការប្រកួតអន្តរជាតិពានរង្វាន់ Vlatko Markovic ។ ពួកគេត្រូវជួបជាមួយក្រិកនៅថ្ងៃពុធ អង់គ្លេសនៅថ្ងៃសុក្រ ហើយនឹងបញ្ចប់ការប្រកួតនៅថ្ងៃអាទិត្យជាមួយគូប្រជែងដែលមិនទាន់កំណត់។
Ronaldo Jr. ស៊ុតបញ្ចូលទីបាន ៥៨គ្រាប់ក្នុងមួយរដូវកាល ពេលលេងឱ្យសាលាបាល់ទាត់របស់ក្លឹប Juventus កំឡុងពេលឪពុករបស់គាត់នៅក្លឹបអ៊ីតាលីពីឆ្នាំ២០១៨ ដល់២០២១។ បន្ថែមពីនេះទៀតគាត់បានធ្វើឱ្យមានការភ្ញាក់ផ្អេីលនៅក្នុងកម្រិតក្លឹបរួចហើយដោយស៊ុតបញ្ចូលទីបាន១៧ គ្រាប់ក្នុងការប្រកួតត្រឹមតែ២ដងសម្រាប់ Al-Nassr U15 ក្នុងរដូវកាល ២០២៤-២៥៕