ads
(English) Ronaldo អបអរការបង្ហាញខ្លួនលើកដំបូងរបស់កូនប្រុស
១៤-ឧសភា-២០២៥

(English) បន្ទាប់ពីក្រុមជម្រើសជាតិព័រទុយហ្គាល់កម្រិតយុវជនអាយុក្រោម ១៥ ឆ្នាំ បានប្រកួតឈ្នះក្រុមជម្រើសជាតិជប៉ុនដោយលទ្ធផល ៤-១ កាលពីថ្ងៃអង្គារ ម្ចាស់ពានរង្វាន Ballon d’Or ប្រាំសម័យកាល និងម្ចាស់ជើងឯក Euro ២០១៦ ខ្សែប្រយុទ្ធ Cristiano Ronaldo បានអបអរកូនប្រុសរបស់គាត់សម្រាប់ការបង្ហាញខ្លួនលើកដំបូងដ៏អស្ចារ្យ។

នៅលើបណ្តាញសង្គមX គាត់បានសរសេររៀបរាប់ថា សូមអបអរសាទរចំពោះការបង្ហាញខ្លួនដំបូងរបស់ប្រទេសព័រទុយហ្គាល់  កូនប្រុស។ ឪពុកពិតជាមានមោទនភាពចំពោះកូនខ្លាំងណាស់។ ខណៈដែលព័រទុយហ្គាល់នាំមុខ៣-០ ស៊ុតបញ្ចូលទីបាន៣គ្រាប់ដោយកីឡាករ Rafael Cabral របស់ Braga ខណៈកូនប្រុសរបស់វីរបុរសព័រទុយហ្គាល់គឺ Ronaldo Jr បានចេញពីកៅអីចូលទីលានប្រកួតនៅនាទី៥៤ ។

ប្រវត្តិសាស្ត្រត្រូវបានបង្កើតឡើងនៅពេលដែល Cristiano Ronaldo Jr. កូនប្រុសរបស់វីរបុរសព័រទុយហ្គាល់ បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិ U15 ។ គាត់ត្រូវបានទទួលការកោះហៅលើកដំបូងពីគ្រូបង្វឹក Michael Rwabigwi កាលពីសប្តាហ៍មុន ហើយត្រូវបានផ្តល់កិត្តយសពាក់អាវលេខ៧ដ៏ល្បីល្បាញ។ កីឡាករវ័យ១៤ឆ្នាំរូបនេះធ្លាប់លេងឱ្យក្រុមយុវជននៅ Juventus, Manchester United និង Al-Nassr ក្នុងរយៈពេល៧ឆ្នាំកន្លងមកខណៈបច្ចុប្បន្នកំពុងលេងឲ្យក្លឹបយុវជន Al-Nassr ។

ការប្រកួតកាលពីថ្ងៃអង្គារគឺជាការប្រកួតដំបូងក្នុងចំណោមបួនប្រកួតដែលក្រុម U15 ព័រទុយហ្គាល់នឹងលេងនៅប្រទេសក្រូអាស៊ីដែលជាផ្នែកនៃការប្រកួតអន្តរជាតិពានរង្វាន់ Vlatko Markovic ។ ពួកគេត្រូវជួបជាមួយក្រិកនៅថ្ងៃពុធ អង់គ្លេសនៅថ្ងៃសុក្រ ហើយនឹងបញ្ចប់ការប្រកួតនៅថ្ងៃអាទិត្យជាមួយគូប្រជែងដែលមិនទាន់កំណត់។

Ronaldo Jr. ស៊ុតបញ្ចូលទីបាន ៥៨គ្រាប់ក្នុងមួយរដូវកាល ពេលលេងឱ្យសាលាបាល់ទាត់របស់ក្លឹប Juventus កំឡុងពេលឪពុករបស់គាត់នៅក្លឹបអ៊ីតាលីពីឆ្នាំ២០១៨ ដល់២០២១។ បន្ថែមពីនេះទៀតគាត់បានធ្វើឱ្យមានការភ្ញាក់ផ្អេីលនៅក្នុងកម្រិតក្លឹបរួចហើយដោយស៊ុតបញ្ចូលទីបាន១៧ គ្រាប់ក្នុងការប្រកួតត្រឹមតែ២ដងសម្រាប់ Al-Nassr U15 ក្នុងរដូវកាល ២០២៤-២៥៕

ads