ads
តើ​ជម្រើសជាតិ​វៀតណាម​មើល​ឃើញ​ចំណុច​អ្វីខ្លះពីជម្រើសជាតិកម្ពុជា ទើបអញ្ជើញប្រកួតមិត្តភាព?
១៤-មិនា-២០២៥

បាល់ទាត់​កម្ពុជា​មាន​ការ​អភិវឌ្ឍ​យ៉ាង​ល្អ​នា​ពេល​ថ្មីៗ​នេះ។ ដូច្នេះហើយ ការជួបគ្នាក្នុងការប្រកួតមិត្តភាពនៅថ្ងៃទី 19 ខែមីនា គឺជាការសាកល្បងដ៏ល្អសម្រាប់ក្រុមវៀតណាម មុនពេលការប្រកួតជម្រុះ Asian Cup ឆ្នាំ 2027 ។

វេលាម៉ោង 7:30 យប់ នៅថ្ងៃទី 19 ខែមីនា ក្រុមរបស់លោកគ្រូបង្វឹក Kim Sang-sik នឹងធ្វើការប្រកួតមិត្តភាពជាមួយកម្ពុជា នៅកីឡដ្ឋាន Binh Duong។ នេះចាត់ទុកថាជាការសាកល្បងដ៏សមហេតុផលមួយសម្រាប់ក្រុមវៀតណាម មុនការប្រកួតបើកឆាកទល់នឹងឡាវក្នុងវគ្គជម្រុះ Asian Cup 2027 នៅថ្ងៃទី 26 ខែមីនា។ កម្ពុជាទើបតែបញ្ចេញបញ្ជីឈ្មោះជម្រើសជាតិ​២៣​នាក់​ត្រៀម​សម្រាប់ការ​ប្រកួតជាមួយវៀតណាម។

ដូច្នោះហើយ បើធៀបនឹងក្រុមដែលចូលរួមប្រកួតក្នុងពានរង្វាន់ ASEAN Cup 2024 កម្ពុជាប្ដូរកីឡាករតែម្នាក់ប៉ុណ្ណោះ ពោលគឺខ្សែបម្រើ ជូ ស៊ិនទី រងរបួស ហើយអ្នកដែលត្រូវបានជ្រើសរើសជំនួសគឺ សុះ ស៊ូហាណា។ ក្រៅ​ពី​តារា​ជើង​ចាស់​ជា​ច្រើន​រូប​ដូច​ជាសៀង ចន្ធា, សារ៉េត គ្រីយ៉ា, សរ រតនាស ក៏មានកីឡាករចូលសញ្ជាតិដូចជាកាន់ ម៉ូ, Takaki Ose, Abdel Kader Coulibaly, Yudai Ogawa និង Nick Taylor ដែល​មាន​ដើម​កំណើត​ខ្មែរ​អាមេរិក ជា​ឈ្មោះ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត។ ការ​រួម​បញ្ចូល​គ្នា​នេះ​បាន​បង្កើត​ក្រុម​ដែល​មាន​គុណភាព​ខ្ពស់​សម្រាប់​កម្ពុជា។

ការវិវឌ្ឍន៍របស់ក្រុមកម្ពុជានាពេលថ្មីៗនេះត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងពានរង្វាន់ ASEAN Cup 2024។ ក្រុមគោព្រៃកម្ពុជា បានបង្ហាញទម្រង់លេងដ៏រំជួលចិត្ត និងគួរឱ្យចាប់អារម្មណ៍នៅពេលពួកគេស្មើជាមួយម៉ាឡេស៊ី ឈ្នះជាមួយទីម័រខាងកើត ឬចាញ់សិង្ហបុរី និងថៃយ៉ាងប្រផុតប្រផើយ។ ទោះជាយ៉ាងណាក៏ដោយពួកគេនៅតែខ្វះភាពក្លាហានដើម្បីអាចបង្កភាពភ្ញាក់ផ្អើលដល់ “ក្រុមធំៗ” ជាច្រើននៅក្នុងតំបន់។

គ្រូបង្គោលដឹកនាំ​កម្ពុជា​នៅ​ពេល​នេះ គឺ​លោក Koji Gyotoku ។ អ្នកយុទ្ធសាស្រ្តបាល់ទាត់ជនជាតិជប៉ុនរូបនេះស្ថិតក្នុងតួនាទីបណ្តោះអាសន្ននៅឡើយទេក្នុងពាន ASEAN Cup 2024 ហើយពេល​នេះត្រូវបានតែងតាំងជាផ្លូវការ មុនពេលប្រកួតជាមួយវៀតណាមនៅកីឡដ្ឋាន Binh Duong។

គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន​បាន​ដឹក​នាំ​ក្រុម​យុវជន​កម្ពុជាសឹងគ្រប់ក្រុមតាំងពី​ក្រុម U16 ដល់​ក្រុម U23។ លើសពីនេះ គ្រូបង្វឹក Koji Gyotoku គឺជាប្រធានក្រុម Shimizu S-Pulse Club នៅប្រទេសជប៉ុន (ពីឆ្នាំ 2003 – 2004) និងជាគ្រូបង្វឹកក្រុមជម្រើសជាតិនេប៉ាល់ (2016-2018)។

ជាមួយនឹងទស្សនវិជ្ជាបាល់ទាត់ទំនើបពីប្រទេសជប៉ុន គ្រូបង្វឹក Koji Gyotoku កំពុងព្យាយាមកសាងក្រុមកម្ពុជាជាមួយនឹងទម្រង់លេងដ៏ស្រស់ស្អាត និងយកចិត្តទុកដាក់។ នេះ​ក៏​ជា​កត្តា​គួរ​ឲ្យ​កត់​សម្គាល់​សម្រាប់​ក្រុម​របស់​លោក​គ្រូ​បង្វឹក Kim Sang-sik មុន​ការ​ប្រកួត​ខាង​មុខ។ ទោះបីជាមានការកែលម្អខ្លះៗក៏ដោយ ជាទូទៅ កម្ពុជានៅតែមានគម្លាតជាក់លាក់បើប្រៀបធៀបទៅនឹងប្រទេសវៀតណាម។

ការ​ជួប​ជាមួយ​កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​សាក​ល្បង​សម​ហេតុ​ផល​មួយ​សម្រាប់ Nguyen Quang Hai និង​មិត្ត​រួម​ក្រុម​ក្នុង​ពេល​បច្ចុប្បន្ន។ ជ័យជម្នះនៅដើមឆ្នាំ 2024 នឹងបង្កើតសន្ទុះចិត្តសាស្ត្រដ៏ល្អសម្រាប់កីឡាករក្នុងគោល បំណងឆ្ពោះទៅរកយុទ្ធនាការដើម្បីឈ្នះសំបុត្រទៅកាន់វគ្គផ្តាច់ព្រ័ត្រ Asian Cup ឆ្នាំ 2027 និងលទ្ធផលអំណោយ ផលចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ។ សម្រាប់គ្រូបង្វឹក Koji Gyotoku និងក្រុមរបស់គាត់ ការប្រកួតជាមួយម្ចាស់ជើងឯកអាស៊ីអាគ្នេយ៍ដែលកំពុងគ្រងដំណែងលេខ១នៅអាស៊ាន គឺជាការសាកល្បងដ៏មានសារៈប្រយោជន៍មួយដើម្បីបង្កើនបទពិសោធន៍ និងបង្កើនកម្រិតរបស់ពួកគេ។

ads