ads
(English) Newcastle ឈ្នះពានលើកដំបូងក្នុងរយៈពេល៧០ឆ្នាំ
១៧-មិនា-២០២៥

(English) Newcastle United ទទួលបានពានរង្វាន់ក្នុងស្រុក Carabao Cup ជាលើកដំបូងក្នុងរយៈពេល ៧០ឆ្នាំ បន្ទាប់ពីបានយកឈ្នះក្រុមកំពូលតារាង Liverpool ដោយលទ្ធផល ២-១ នៅពហុកីឡដ្ឋាន Wembley កាលពីរាត្រីថ្ងៃអាទិត្យទី ១៦ មីនា ២០២៥ ។ ជ័យជម្នះនេះបានបញ្ចប់ការរង់ចាំសម្រាប់ពានរង្វាន់ដ៏ធំមួយនេះចាប់តាំងពីឆ្នាំ១៩៦៩។

វីរបុរសពីរូបរបស់សារិការព្រៃ គឺកីឡាករ Dan Burn និង Alexander Isak ស៊ុតបញ្ចូលទីបានម្នាក់១គ្រាប់នៅនាទី ៤៥ និង​ ៥២ ហើយបានរក្សាលទ្ធផលនាំមុខនេះរហូតដល់នាទី ៩០ បូក ៤ ទើបLiverpool តាមបាន១គ្រាប់វិញមុនពេលអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតផ្លូវការ។

បន្ទាប់ពីទទួលជ័យជម្នះកីឡាករ Dan Burn មកពីថ្នាលយុវជន Newcastle និងត្រូវបានកោះហៅចូល​ក្រុមជម្រើស​ជាតិ​អង់គ្លេស​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​សុក្រ  បាននិយាយ​ថា ខ្ញុំ​មិន​ចង់​គេង​ទេ ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​កំពុង​សុបិន ហើយ​វា​នឹង​ក្លាយ​ជា​ការ​កុហក។ខ្ញុំមិនមានគ្រាប់បាល់ច្រើនទេ ដូច្នេះខ្ញុំបានរក្សាទុកវាសម្រាប់ឱកាសដ៏ធំមួយ។

ចំណែកឯគ្រូបង្វឹកលោក Howe ដែលបានដឹកនាំ Newcastle ចូលទៅក្នុងក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន ប៉ុន្តែបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ឆ្នាំ២០២៣ដោយក្រុម Manchester United  បានសម្តែងអារម្មណ៍រំភេីប ដោយនិយាយថា ខ្ញុំពិតជារីករាយណាស់ដែលពួកគេ (អ្នកគាំទ្រ) មានពានរង្វាន់ថ្ងៃនេះ ដើម្បីបញ្ចប់ការរង់ចាំដ៏យូរ ហើយសង្ឃឹមថា ពួកយើងអាចទទួលបានបន្ថែមទៀតនាពេលអនាគត៕

ប្រភព៖ BBC

ads