ads
(English) អ្នកគាំទ្ររបស់ Man Utd កំពុងតែខកចិត្តនឹងក្រុម ដោយសាររឿងទ្បើងថ្លៃសំបុត្រ
១៨-មិនា-២០២៥

(English)

អ្នកគាំទ្ររបស់ក្លិបបិសាចក្រហម Manchester United បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះក្លិបដែលទ្បើងថ្លៃសំបុត្រចំនួន ៥ % ក្នុងរយៈពេល ៣ រដូវកាលចុងក្រោយជាប់ៗគ្នា ដែលក្លិបមានគោលបំណងចង់ក្លាយជានិរន្តរភាពហិរញ្ញវត្ថុ។

តំណាងអ្នកគាំទ្របិសាចក្រហម (MUST) បាននិយាយថា៖ ការទ្បើងថ្លៃសំបុត្រចូលទស្សនានេះ តិចជាងការព្រួយបារម្ភជាជាច្រើន ហើយនៅពេលតម្លៃសំបុត្រ សម្រាប់ក្មេងអាយុក្រោម ១៦ ឆ្នាំ ក៏ត្រូវបានបង្កផងដែរ។  MUST បានបន្តទៀតថា៖ អ្នកគាំទ្រ United បានសម្តែងការខកចិត្តយ៉ាងខ្លាំង ដោយសារក្លិបនៅតែបន្តព្រងើយកន្តើយ ចំពោះតម្លៃសំបុត្រ ចេះតែឡើងថ្លៃឥតឈប់បែបនេះរហូត។

សូមជម្រាបថា ចាប់តាំងពីមហាសេដ្ឋីអង់គ្លេស លោក Sir Jim Ratcliffe និងក្រុមហ៊ុន Ineos របស់លោកចូលកាន់កាប់ក្លិប United កាលពីឆ្នាំមុនមក ពួកគេបានព្យាយាមកែលម្អហិរញ្ញវត្ថុរបស់ក្លិប ប៉ុន្តែការផ្លាស់ប្តូរជាច្រើនមិនមានការគាំទ្រទ្បើយ ដែលបណ្តាលឱ្យមានការតវ៉ាពីអ្នកគាំទ្រ ជាពិសេសនៅក្នុងការប្រកួតក្នុងផ្ទះកាលពីសប្តាហ៍មុនជាមួយនឹងក្រុម Arsenal ៕

ប្រភព៖ BBC

 

ads