ads
(English) EPL បោះបង់បាល់ Nike ចាប់យក PUMA វិញ
១៧-មិនា-២០២៥

(English) កាល​ពីថ្ងៃចន្ទទី ១៧មីនា ២០២៥ ក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League បាន​បញ្ជាក់​ថា៖​ ក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡាយក្សរបស់ប្រទេស​អាល្លឺម៉ង់ PUMA នឹង​ក្លាយ​ជា​អ្នក​ផ្គត់​ផ្គង់​បាល់​ប្រកួត​ថ្មី​របស់​ពួក​គេ​ចាប់​ពី​រដូវ​កាល ២០២៥-២៦ តទៅ។ ការទទួលយកដៃគូថ្មីនេះមានន័យថា Premier League បានបញ្ចប់ភាពជាដៃគូរចាស់រយៈពេល ២៥ ឆ្នាំជាមួយក្រុមហ៊ុន Nike ហើយអ្នកគាំទ្រ Premier League ត្រូវទទួលយកបាល់ថ្មីរបស់ក្រុមហ៊ុន PUMA ជំនួសវិញ។

នាយកប្រតិបត្តិ Premier League លោក Richard Masters បាននិយាយថា៖ យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ PUMA ។ PUMA បានចូលរួមអភិវឌ្ឍវិស័យកីឡាបាល់ទាត់អស់រយៈពេលជាច្រើនឆ្នាំ ហើយយើងទន្ទឹងរង់ចាំមើលបាល់ថ្មីដែលប្រើនៅគ្រប់ការប្រកួតរបស់យើងចាប់ពីរដូវក្តៅនេះតទៅ។ ចំណែកឯលោក Arne Freundt នាយកប្រតិបត្តិ PUMA បាននិយាយថាកិច្ចព្រមព្រៀងជាមួយ Premier League ដែលជាលីកបាល់ទាត់មានអ្នកមើលច្រើនជាងគេនៅលើពិភពលោក គឺជាជំហានដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្រ្តលើកកំពស់ម៉ាកយីហោរបស់ PUMA ។

យើងទន្ទឹងរង់ចាំក្នុងការនាំយកបច្ចេកវិទ្យារបស់យើងទៅកាន់ជួរមុខនៃការប្រកួត និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រជាច្រើននៅទូទាំងពិភពលោក។ PUMA មានវត្តមានដ៏សំខាន់នៅក្នុង Premier League ក្នុងនាមជាអ្នកផ្គត់ផ្គង់សម្ភារៈរបស់ Manchester City ក៏ដូចជាអ្នកផ្គត់ផ្គង់ស្បែកជើងដល់ Kai Haverz និង James Maddison ផងដែរ៕

ប្រភព៖ Yahoo

ads