ព័ត៌មានកីឡាអន្តរជាតិ
(English) ចាប់តាំងពីវាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥ មកទល់នឹងឆ្នាំ២០២៥ នេះ មានតែក្លិបចំនួន២៤ប៉ុណ្ណោះក្នុងចំណោមក្លិបបាល់ទាត់ទ្វីបអឺរ៉ុបទាំងអស់ ដែលធ្លាប់ឈ្នះពានរង្វាន់ Champions League ដែលពីមុនមកគេហៅថាពានរង្វាន់ European ។ ទោះជាយ៉ាងណាក្តីមានក្លឹបធំៗចំនួន១០ដែលបានឡើងមកដល់វគ្គ៨និងផ្តាច់ព្រ័ត្រ តែមិនដែលឈ្នះពាននេះទាល់តែសោះ។ក្លឹបទាំងនោះរួមមានៈ
១ – At Madrid ឡើងដល់វគ្គផ្តាច់ព្រ័ត្រ៣ដងគឺចាញ់Bayern៤-០ (១៩៧៤) ចាញ់ Real Madrid ២ដងគឺ ២០១៤ (៤-១)និង ២០១៦(៥-៣ ប៉េណាល់ទី)។
២ – Arsenal វគ្គផ្តាច់ព្រ័ត្រចាញ់ Barcelona២-១ ក្នុងឆ្នាំ ២០០៦។
៣ – Tottenham វគ្គផ្តាច់ព្រ័ត្រចាញ់Liverpool ២-០ ក្នុងឆ្នាំ ២០១៩។
៤ – Roma វគ្គផ្តាច់ព្រ័ត្រចាញ់Liverpool ៤-២(ប៉េណាល់ទី)ក្នុងឆ្នាំ 1១៩៨៤។
៥ – Lyon វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចាញ់Bayernពីរដងគឺ៤-០ក្នុងឆ្នាំ ២០១០និង ចាញ់៣-០ ២០២០។
៦ – Leverkusen វគ្គផ្តាច់ព្រ័ត្រចាញ់Real Madrid២ -១ក្នុងឆ្នាំ២០០២។
៧ – Valencia វគ្គផ្តាច់ព្រ័ត្រពីរដងចាញ់Real Madrid៣-០ ក្នុងឆ្នាំ២០០០និងចាញ់Bayern ៥-៤ (ប៉េណាល់ទី) ឆ្នាំ ២០០១។
៨ – Schalkeវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចាញ់Manchester United ៦-១ ក្នុងឆ្នាំ២០១១។
៩ – Galatasaray វគ្គ៨ក្រុមចាញ់Real Madrid៥-៣ ក្នុងឆ្នាំ២០០១។
១០ – Dynamo Kyiv វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៣ដងគឺចាញ់ M’Gladbach ២ -១ក្នុងឆ្នាំ១៩៧៧ ចាញ់ Porto ៤-២ ឆ្នាំ ១៩៨៧និង បន្តចាញ់ Bayern ៤-៣ ឆ្នាំ ១៩៩៩៕
(English) Hansi Flick ត្រូវបានជ្រីសរើសជាគ្រូបង្វឹកល្អបំផុត នៅក្នុងក្របខណ្ឌ La Liga សម្រាប់ឆ្នាំ ២០២៤-២៥។ លោកបាន នាំមុខគ្រូបង្វឹកមួយចំនួនគឺ Manuel Pellegrini, Jose Bordalas, Manolo Gonzalez, Michel, Ernesto Valverde និង Diego Simeone ។
គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់បានដឹកនាំក្លិប Barcelona ទទួលបានពានរង្វាន់ក្នុងស្រុកចំនួនបីក្នុងឆ្នាំដំបូងដ៏អស្ចារ្យ បន្ទាប់ពីបានចូលមកស្នងតំណែងលោក Xavi Hernandez ដែលត្រូវបានបណ្តេញចេញ។ លោកបានជួយ Barcelona ឈ្នះពានចំនួន៣គឺពាន La Liga, Copa del Rey និង Spanish Super Cup ។ ក្នុងរជ្ជកាលដឹកនាំរបស់គាត់ Barcelona ស៊ុតបញ្ចូលទីបាន ១០២ គ្រាប់ និងចាញ់តែ៦ ប្រកួតប៉ុណ្ណោះនៅក្នុងលីក ។ បន្ថែមពីនេះទៀតលោកក៏ជាប់ជាគ្រូបង្វឹកល្អប្រចាំខែចំនួនបីដងៀងដែរក្នុងរដូវកាលនេះ៕
(English) Neymar ត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញពីទីលានប្រកួត បន្ទាប់ពីរូបគេបានប្រើដៃទះបាល់បញ្ចូលទីដោយចេតនា តាមរបៀប អតីតកីឡាករ Diego Maradona ដែលបានជួយឱ្យអាហ្សង់ទីនឈ្នះពានបាល់ទាត់ពិភពលោកឆ្នាំ ១៩៨៦។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ ៣៣ ឆ្នាំរូបនេះបានត្រលប់មកក្លឹប កុមារភាព Santos របស់រូបគេវិញ បន្ទាប់ពីសុបិន្តអាក្រក់ជាមួយក្លឹបបាល់ទាត់ Al-Hilal របស់អារ៉ាប៊ីសាអូឌីត។ នៅក្នុងការប្រកួត Neymar លោតទៅមុខ និងបានយកដៃរុញបាល់បញ្ចូលសំណាញ់ពីចម្ងាយ។ ទោះជាយ៉ាងណាក្តីអាជ្ញាកណ្តាលបានមើលឃើញយ៉ាងច្បាស់ ហើយបានផ្តល់កាតក្រហម និងលឿងទីពីរដល់តារាឆ្នើមរូបនោះ។
ជាមួយនឹង Santos មានកីឡាករតែ ១០ នាក់ក្រុមភ្ញៀវ Botafogo ស៊ុតបញ្ចូលទីបានមួយគ្រាប់យកជ័យជម្នះត្រឹមតែដប់នាទីក្រោយមក។ ការបរាជ័យនេះធ្វេីឲ្យក្រុម Santos ធ្លាក់មកលេខរៀងទី ១៨ ក្នុងតារាងក្នុងតំបន់កាត់ចោលបន្ទាប់ពីលេងបាន ១១ ប្រកួត។ វាអាចបង្ហាញថាជាការបង្ហាញខ្លួនចុងក្រោយរបស់ Neymar សម្រាប់ក្លិប ខណៈដែលកិច្ចសន្យារយៈពេលខ្លីរបស់រូបគេនឹងផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា។ ជុំវិញនឹងបញ្ហានេះ រូបគេត្រូវបានព្យួរសម្រាប់ការប្រកួតបន្ទាប់របស់ពួកគេជាមួយ Fortaleza ហើយការប្រកួតបន្ទាប់ពីទល់នឹង Palmeiras គឺនៅថ្ងៃទី ១២ខែកក្កដា។ គួររំឭកថាអាហ្សង់ទីនឈ្នះពានបាល់ទាត់ពិភពលោក ១៩៨៦ គឺដោយសារបាតដៃព្រះរបស់Maradona ក្នុងពេលប្រកួតជាមួយក្រុមជម្រីសជាតិអង់គ្លេសវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រធ្វើឲ្យរបស់គាត់បានឡើងទៅវគ្គផ្តាច់ព្រ័ត្រឈ្នះម៉ិកស៊ិក២-១៕
(English) Real Madrid ក្លាយជាក្លិបបាល់ទាត់ដែលមានតម្លៃបំផុតនៅទូទាំងពិភពលោក។ នេះបើយោងតាមរបាយការណ៍របស់ Football Benchmark ឆ្នាំ២០២៥ ដែលត្រូវបានគេហំទព័រm.allfootballapp.com ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃសុក្រទី ៣០ ឧសភា ២០២៥។ ក្រុមយក្សអេស្ប៉ាញបានរក្សាតំណែងកំពូលតារាងពីរឆ្នាំជាប់ៗគ្នា វ៉ាដាច់ក្លិបបាល់ទាត់អង់គ្លេស Manchester City និង Manchester United។ គួរកត់សម្គាល់ថា Real Madrid បានក្លាយជាក្លិបដំបូងគេដែលមានតម្លៃលើសពី៦ពាន់លានដុល្លារ គឺ៦,៨៥ ពាន់លានដុល្លារ កើនឡើង២៣% ធៀបនឹងឆ្នាំមុន។ សមិទ្ធិផលនេះធ្វើឱ្យពួកគេនាំមុខក្រុម Manchester Cityដែលមានតម្លៃ៥,៥៧ ពាន់លានដុល្លារ កើនឡើង៣%) និង Manchester United ៥,៥២ពាន់លានដុល្លារកើនឡើង៤%។
របាយការណ៍ក៏បានគូសបញ្ជាក់ផងដែរថា Real Madrid ក៏ក្លាយជាក្លិបដំបូងគេដែលរកចំណូលប្រតិបត្តិការបានជាង ១,០៩ពាន់លានដុល្លារ។ ការរួមចំណែកដ៏សំខាន់ចំពោះកំណើននេះគឺកីឡដ្ឋាន Santiago Bernabéu ដែលត្រូវបានកែលម្អឡើងវិញ ដែលបានកើនឡើងជិតពីរដងនៃប្រាក់ចំណូលប្រចាំថ្ងៃដល់ ២៧៣,៨លានដុល្លារ។ ហេតុដូច្នេះហើយ Real Madrid បានពង្រីកតម្លៃសហគ្រាសរបស់ខ្លួននាំមុខលើដៃគូប្រកួតប្រជែងជាង ១,២ ពាន់លានដុល្លារ។
ចាប់តាំងពីការចេញផ្សាយរបាយការណ៍ដំបូងកាលពីមួយទសវត្សរ៍មុន ទាំង Real Madrid និង Manchester City បានបង្កើនតម្លៃសហគ្រាសរបស់ពួកគេប្រហែល៣,២៧ពាន់លានដុល្លារ។ ការវាយតម្លៃរបស់ Real Madrid ឥឡូវនេះជាមធ្យមលើសពីតម្លៃសិទ្ធិផ្តាច់មុខ នៅក្នុងក្របខណ្ឌបាល់ទាត់ជាតិអាមេរិក NFL (៦,៤៧ពាន់លានដុល្លារ) និងបាល់អោប NBA (៥,០២ ពាន់លានដុល្លារ)៕
(English) Karim Benzema បានផ្តួល Cristiano Ronaldo យកកៅអីកីឡាករឆ្នើមប្រចាំរដូវកាលនៅក្នុងក្របខណ្ឌ Saudi Pro League ។ Benzema ជាប្រធានក្រុម Al Ittihad ឈ្នះពានរង្វាន់ Saudi Pro League រដូវកាល២០២៤-២៥ ដោយបានផ្តួលក្លឹប Al Hilal និង Al Nassr របស់ Ronaldo ទៅកាន់ចំណាត់ថ្នាក់លេខ ២ និងទី ៣ រៀងគ្នា។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងស៊ុតបញ្ចូលទីបាន ២១ គ្រាប់និងបញ្ជូនបាល់ឱ្យបាន ៩ លើកក្នុង ២៩ ប្រកួត ប៉ុន្តែមិនបានស៊ុតបញ្ចូលទីពេលលេងជាមួយ Ronaldo ទេ។ Ronaldo ស៊ុតបញ្ចូលទីបាន២៥គ្រាប់ និងជួយបានដងក្នុង៣០ ប្រកួតសម្រាប់ Al Nassr ដែលបានបញ្ចប់រដូវកាលដោយគ្មានទទួលបានពានរង្វាន់អ្វីសោះ។ វីរបុរសរបស់ក្លឹប Real Madrid ដែលបច្ចុប្បន្នស្ថិតក្នុងវ័យ ៤០ ឆ្នាំ បានសញ្ជឹងគិតអំពីការចាកចេញពី Al Nassr បន្ទាប់ពីការបង្ហោះរូបសម្ងាត់របស់គាត់នៅចុងបញ្ចប់នៃរដូវកាល Saudi Pro League ៕
ប្រភព៖ Tribuna
(English) Angel di Maria ខ្សែបម្រើស្លាបរបស់ Benfica នឹងត្រលប់ទៅក្លិបកុមារភាពរបស់គេវិញគឺ Rosario Central បន្ទាប់ពីគម្រោងនេះត្រូវបានផ្អាកមួយរយៈពេល។ ក្លិប Rosario បាននិយាយនៅក្នុងវីដេអូមួយបង្ហោះនៅលើបណ្តាញសង្គម X ថា៖ ប្រវត្តិសាស្រ្តរួមគ្នារបស់យើង មានច្រើនទំព័រទៀតដែលត្រូវសរសេរ។ សូមស្វាគមន៍ចំពោះការវិលត្រឡប់មកផ្ទះវិញ។ ជាកាពិតDi Maria ស្ទើរតែនឹងបានចូលរួមជាមួយ Rosario វិញក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃកាលពីរដូវក្តៅមុន ប៉ុន្តែការកើនឡើងនៃអំពើហិង្សាទាក់ទងនឹងគ្រឿងញៀននៅក្នុងតំបន់ និងការគំរាមកំហែងមួយចំនួនប្រឆាំងនឹងគេ និងគ្រួសារគេបានបញ្ចប់ផែនការផ្ទេរនេះ។ កាលពីខែកក្កដាឆ្នាំមុន Di Maria បាននិយាយថា៖ មានការគំរាមកំហែងនៅក្នុងអាជីវកម្មបងស្រីខ្ញុំ ។ប្រអប់សារមួយដែលមានរូបក្បាលជ្រូក និងគ្រាប់កាំភ្លើងនៅថ្ងាស បាននិយាយថាប្រសិនបើខ្ញុំត្រលប់ទៅ [Rosario] Central នោះក្បាលរបស់ខ្ញុំនឹងស្លាប់ បន្ទាប់គឺកូនស្រីរបស់ខ្ញុំ Pia ។
កីឡាករវ័យ ៣៧ ឆ្នាំបានចាប់ផ្តើមអាជីពរបស់ជាមួយក្លឹប Rosario ក្នុងឆ្នាំ២០០៥។ម្ចាស់ជើងឯក World Cup ២០២២ បានចំណាយពេលពីររដូវកាលជាមួយ Rosario មុនពេលផ្លាស់ទៅអឺរ៉ុបជាមួយក្លឹប Benfica ។ រូបគេបានទៅលេងច្រើនជាង៧០០ ប្រកួតនៅអឺរ៉ុបសម្រាប់ក្លឹបមួយចំនួនដូចជាៈ Benfica, Real Madrid, Manchester United, Paris St-Germain និង Juventus ។ Di Maria បានឈ្នះពានរង្វាន់ចំនួន៣០ នៅទ្វីបអឺរ៉ុប រួមទាំងពានរង្វាន់លីកក្នុងប្រទេសចំនួន ៣និង Champions League ២០១៣-១៤ ជាមួយ Real ក៏ដូចជា World Cup និងពានរង្វាន់ Copa America ចំនួនពីរជាមួយអាហ្សង់ទីនផងដែរ៕
ប្រភព៖ BBC
(English) យោងតាមលោក Kieran Maguire អ្នកជំនាញផ្នែកហិរញ្ញវត្ថុបាល់ទាត់ បានប៉ាន់ប្រមាណថាការបាត់បង់កៅអីប្រកួតក្របខណ្ឌ Champions League រដូវកាលក្រោយ នឹងធ្វើឱ្យបិសាចក្រហម Manchester United បាត់បង់លុយជាង ១៣២ លានដុល្លារ។ Kieran Maguire បានវិភាគថា៖ ការចូលរួមក្នុងការប្រកួត Champions League នៅរដូវកាលក្រោយ បើទោះបីជាពួកគេចាញ់ទាំង៨ប្រកួត ឬធ្លាក់ត្រឹមវគ្គចែកពូលក៏ដោយ ក៏ពួកគេទទួលបានប្រាក់រង្វាន់របស់ UEFA ប្រហែល ៩០លានដុល្លារពីប្រាក់ចំណូលសិទ្ធិផ្សព្វផ្សាយពាណិជ្ជកម្ម។
លោកបានបន្ថែមថា ប្រាក់ចំណូលដែលបានមកពីថ្ងៃប្រកួត(Matchday)សម្រាប់ក្លឹបក៏នឹងរងផលប៉ះពាល់ដែរ ដោយសារពួកគេនឹងមានការប្រកួតក្នុងផ្ទះតិចជាង៤ដងនៅរដូវកាលក្រោយ។ ប្រាក់ចំណូលថ្ងៃប្រកួតរបស់ Man Utd ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនជាង៧លានដុល្លារ ហើយនេះនឹងកើនឡើងបន្ទាប់ពីតម្លៃសំបុត្រសម្រាប់រដូវកាលក្រោយត្រូវបានដំឡើង ៥% អាចធ្វើឲ្យពួកគេរកបាន៨លានដុល្លារ ក្នុងមួយប្រកួត និង៣២លានដុល្លារជាមួយនឹងការប្រកួតបន្ថែមចំនួន៤នៅក្នុងវគ្គចែកពូល UCL ។
ម្ចាស់ជេីងឯក UCL បីសម័យកាលក៏ត្រូវបាត់បង់ប្រាក់សំណងប្រហែលជាង៣០លានដុល្លារក្នុងក្របខ័ណ្ឌ Premier Leagueដោយសារបញ្ចប់ចំណាត់ថ្នាក់ទាប ។ យោងតាមគេហទំព័រ Mirror UK ក្លឹបក៏ត្រូវបង់ប្រាក់ពិន័យដល់ក្រុមហ៊ុនផលិតសម្លៀកបំពាក់ Adidas ជាង ១០ សម្រាប់ការខកខានការប្រកួតកំពូលនៅអឺរ៉ុប។ វាមិនត្រូវបានគេដឹងថាតើការឧបត្ថម្ភឧបករណ៍ផ្សេងទៀតជាមួយ Qualcomm, DXC និង Tezos មានការពិន័យស្រដៀងគ្នាដែរឬទេ៕
(English) ជាមួយនឹងកាដូកុងត្រាថ្មីរយៈពេល ៧ ឆ្នាំខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal អាចក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្លិប Barcelona។ កីឡាករវ័យវ័យជំទង់រូបនេះត្រូវបានក្លិបផ្តល់ប្រាក់បៀវត្សរ៍សុទ្ធប្រចាំឆ្នាំចំនួនជាង ៤៥ លានដុល្លារ សរុបទាំងប្រាក់រង្វាន់លើកទឹកចិត្ត។
ប្រាក់ខែគោលរបស់ Yamal ត្រូវបានគេគិតថាមានប្រហែលជាង ៣៤ លានដុល្លារក្នុងមួយឆ្នាំស្មើនឹងជាង ៣២ ម៉ឺនដុល្លារក្នុងមួយសប្តាហ៍ បន្ទាប់ពីបង់ពន្ធកើនឡើងជាង ១០ ដងលើប្រាក់ឈ្នួលរបស់គេសម្រាប់រដូវកាលនេះ។ យោងតាមរបាយការណ៍របស់ Marca បានឱ្យដឹងថា៖ បច្ចុប្បន្ន Yamal ទទួលបានប្រាក់ខែប្រចាំឆ្នាំប្រហែលជាង១,៦លានដុល្លារ។ ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Barcelona គឺជាអ្នករកចំណូលនាំមុខគេរបស់ក្លិបគឺជាង ៤០ លានដុល្លារ ។
ប្រភព៖ The Athletic
(English) ក្លិបអ្នកមានបុណ្យ Barcelona បានប្រកាសកាលពីថ្ងៃអង្គារទី២៧ ខែឧសភា ឆ្នាំ២០២៥ ឱ្យដឹងថាតារាវ័យជំទង់ Lamine Yamal បានយល់ព្រមចុះហត្ថលេខាបន្តកុងត្រាថ្មីរួមរស់ជាមួយក្លឹបដល់ឆ្នាំ ២០៣១។ Yamal បានចូលរៀននៅសាលាបាល់ទាត់ La Masia ដ៏ល្បីល្បាញរបស់ Barcelona តាំងពីអាយុ៧ ឆ្នាំមកម្លេះ។ ក្លិបបាននិយាយនៅក្នុងការបង្ហោះនៅលើ X ថា នៅក្នុងឆ្នាំ២០៣១ Lamine Yamal នឹងមានអាយុត្រឹមតែ ២៣ឆ្នាំប៉ុណ្ណោះ។ នេះគឺជាការរំលឹកពីភាពវ័យក្មេងរបស់តារាពិភពលោករបស់ពួកគេ។
កីឡាករវ័យ ១៧ឆ្នាំរូបនេះបានជួយក្លិប Catalan ដណ្តើមបានពានរង្វាន់ក្នុងស្រុកចំនួនបីគឺ La Liga, Copa del Rey និង Spanish Super Cup ។ រូបគេបានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ២-០ នៅលើគូប្រជែង Espanyol កាលពីសប្តាហ៍មុនជួយឱ្យ Barcelona លើកពានលីគអេស្ប៉ាញលើកទី ២៨ និងជួយ Barcelona ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ក្នុងយុទ្ធនាការនេះផងដែរ។
Yamal ស៊ុតបញ្ចូលទី១៨គ្រាប់និងជួយមិត្តរួមក្រុមបាន២៥ក្នុង៥៥ប្រកួត គ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ។Yamal ដែលនឹងមានអាយុ១៨ឆ្នាំក្នុងខែកក្កដា បានបង្ហាញខ្លួនជាលើកដំបូងកាលពីខែមេសា ឆ្នាំ២០២៣នៅ Camp Nou បង្ហាញខ្លួនសរុប១០៦ លើកសម្រាប់ Barcelona ៕
ប្រភព៖ AP