ads
(English) FIFA បង្ហាញបាល់ទាត់ផ្លូវការសម្រាប់ World Cup  ២០២៦
០៣-តុលា-២០២៥

(English) បាល់ទាត់ផ្លូវការសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ២០២៦ នៅប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក ត្រូវបានដាក់បង្ហាញជាផ្លូវការកាលពីថ្ងៃសុក្រទី ៣ តុលា ២០២៥។  ក្រុមហ៊ុន Adidas បានបង្ហាញបាល់ផ្លូវការដែលមានឈ្មោះថា Trionda ដែលជាបាល់ទី១៥ សម្រាប់ការប្រកួត FIFA World Cup ដោយក្រុមហ៊ុនផលិតក្នុងទំនាក់ទំនងដែលមានអាយុកាលជាង ៥០ ឆ្នាំ។

TRIONDA ត្រូវបានបកប្រែពីភាសាអេស្ប៉ាញថាជា “រលកបី” រួមជាមួយនឹងលក្ខណៈពិសេសរចនាប្លែក និងច្នៃប្រឌិតផ្សេងទៀត អបអរសាទរការប្រកួតលើកដំបូងដែលមានប្រទេសម្ចាស់ផ្ទះចំនួនបីគឺ កាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក។ TRIONDA គឺជាបាល់ដែលមានការច្នៃប្រឌិតខ្ពស់ មានថ្នេរជ្រៅ បង្កើតស្ថេរភាពល្អបំផុតក្នុងការហោះហើរ ក្នុងស្ថានភាពសើម ឬរអិលក៏ដោយ។ បច្ចេកវិទ្យាបាល់មានលក្ខណៈពិសេស ជាមួយនឹងបន្ទះឈីប   ឧបករណ៍ចាប់សញ្ញាចលនា 500Hz ដ៏ទំនើប តាមដានចលនារបស់បាល់។ បច្ចេកវិទ្យានេះបញ្ជូនទិន្នន័យច្បាស់លាស់ទៅកាន់ប្រព័ន្ធជំនួយការអាជ្ញាកណ្តាលវីដេអូក្នុងពេលវេលាជាក់ស្តែង ពង្រឹងការសម្រេចចិត្តរបស់មន្ត្រីការប្រកួត រួមទាំងពាក់ព័ន្ធនឹងឧប្បត្តិហេតុក្រៅប្រព័ន្ធ។

ប្រធាន FIFA លោក Gianni Infantino បាននិយាយថា បាល់ប្រកួតផ្លូវការសម្រាប់ FIFA World Cup ២៦ មកដល់ហើយ វាពិតជាស្រស់ស្អាតណាស់។“ខ្ញុំសប្បាយចិត្ត និងមានមោទនភាពក្នុងការបង្ហាញ TRIONDA ។ adidas បានបង្កើតបាល់ FIFA World Cup ដ៏ល្បីមួយទៀត ជាមួយនឹងការរចនាដែលបង្ហាញពីការរួបរួម និងចំណង់ចំណូលចិត្តរបស់ប្រទេសម្ចាស់ផ្ទះនៅឆ្នាំក្រោយ។ ខ្ញុំមិនអាចរង់ចាំមើលបាល់ដ៏ស្រស់ស្អាតនេះទំលាយសំណាញ់ទីបានទេ។ សរុបមក មានការរចនាបាល់ចំនួន២៣ ផ្សេងគ្នាដែលត្រូវបានប្រើចាប់តាំងពីការប្រកួត World Cup លើកដំបូងបានកើតឡើងនៅអ៊ុយរូហ្គាយក្នុងឆ្នាំ ១៩៣០ដោយយុគសម័យ Adidas ទើបតែចាប់ផ្តើមជាមួយនឹងការណែនាំបាល់បុរាណ Telstar សម្រាប់ World Cup ឆ្នាំ១៩៧០ នៅប្រទេសម៉ិកស៊ិក៕

ads