ads
(English) Odegaard នឹងខកខានក្នុងការប្រកួតដ៏សំខាន់ចំនួនពីរសម្រាប់ក្រុមជម្រើសជាតិ ក្នុងខែតុលាខាងមុខនេះ
០៦-តុលា-២០២៥

(English) ប្រធានក្រុមរបស់កាំភ្លើងធំ Arsenal ខ្សែបម្រើ Martin Odegaard នឹងខកខានក្នុងការប្រកួតដ៏សំខាន់ចំនួន ២ សម្រាប់ក្រុមជម្រើសជាតិ ក្នុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដោយសារូបគេបានរងរបួសជង្គង់ខាងឆ្វេង អំទ្បុងពេលប្រកួតជាមួយ West Ham កាលពីចុងសប្តាហ៍កន្លងទៅ។

មានន័យថាកីទ្បាករវ័យ ២៦ ឆ្នាំរូបនេះនឹងត្រូវខកខានក្នុងការប្រកួតជម្រុះ World Cup ជាមួយក្រុមជម្រើសជាតិអ៊ីស្រាអែល នាថ្ងៃទី១១ ខែតុលា មុនពេល ៣ បន្ទាប់ប្រកួតមិត្តភាពជាមួយនឹងជម្រើសជាតិនូវែលសេឡង់ ដែលជាក្រុមមកពីទ្វីបអូសេអានី។ Martin Odegaard នឹងបន្តព្យាបាលរបួសខាងលើនេះនៅឯក្លិបដដែល ដោយមិនកំណត់រយៈពេលឡើយ។

នៅក្នុងជំនួបដ៏ជក់ចិត្តខាងលើនេះ Martin Odegaard ត្រូវបានប្តូរចេញនៅនាទី ៣០ ជំនួសមកវិញដោយកីទ្បាករ Martin Zubimendi ដោយសាររូបគេបានប៉ះទង្គិចគ្នាជាមួយខ្សែប្រយុទ្ធ Crysencio Summerville។  គួររំលឹកផងដែរថា Odegaard ក៏ត្រូវបានប្តូរចេញលឿនផងដែរ ក្នុងជ័យជម្នះរបស់ Arsenal ទៅលើគូប្រជែង Leeds Unied និង Nottingham  បន្ទាប់ពីជួបបញ្ហារបួសស្មាតិចតួចរួចមក៕

ប្រភព៖ BBC

ads