ប្រធានក្រុមរបស់កាំភ្លើងធំ Arsenal ខ្សែបម្រើ Martin Odegaard នឹងខកខានក្នុងការប្រកួតដ៏សំខាន់ចំនួន ២ សម្រាប់ក្រុមជម្រើសជាតិ ក្នុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដោយសារូបគេបានរងរបួសជង្គង់ខាងឆ្វេង អំទ្បុងពេលប្រកួតជាមួយ West Ham កាលពីចុងសប្តាហ៍កន្លងទៅ។
មានន័យថាកីទ្បាករវ័យ ២៦ ឆ្នាំរូបនេះនឹងត្រូវខកខានក្នុងការប្រកួតជម្រុះ World Cup ជាមួយក្រុមជម្រើសជាតិអ៊ីស្រាអែល នាថ្ងៃទី១១ ខែតុលា មុនពេល ៣ បន្ទាប់ប្រកួតមិត្តភាពជាមួយនឹងជម្រើសជាតិនូវែលសេឡង់ ដែលជាក្រុមមកពីទ្វីបអូសេអានី។ Martin Odegaard នឹងបន្តព្យាបាលរបួសខាងលើនេះនៅឯក្លិបដដែល ដោយមិនកំណត់រយៈពេលឡើយ។

នៅក្នុងជំនួបដ៏ជក់ចិត្តខាងលើនេះ Martin Odegaard ត្រូវបានប្តូរចេញនៅនាទី ៣០ ជំនួសមកវិញដោយកីទ្បាករ Martin Zubimendi ដោយសាររូបគេបានប៉ះទង្គិចគ្នាជាមួយខ្សែប្រយុទ្ធ Crysencio Summerville។ គួររំលឹកផងដែរថា Odegaard ក៏ត្រូវបានប្តូរចេញលឿនផងដែរ ក្នុងជ័យជម្នះរបស់ Arsenal ទៅលើគូប្រជែង Leeds Unied និង Nottingham បន្ទាប់ពីជួបបញ្ហារបួសស្មាតិចតួចរួចមក៕
ប្រភព៖ BBC